ព័ត៌មានអន្តរជាតិ

BREAKING: ក្រៅពីរដ្ឋធានីកៀវ ទីក្រុងមួយចំនួនទៀត ក៏កើតមានហេតុការណ៍ផ្ទុះផងដែរ ខណៈស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបន្លឺឡើងពាសពេញអ៊ុយក្រែន

Khmerpress October 10, 2022 10/10/2022

(កៀវ)៖ នាថ្ងៃចន្ទនេះ ហេតុការណ៍ផ្ទុះបន្តបន្ទាប់ ដែលអាចជាការវាយប្រហារដោយគ្រាប់មីស៉ីល បានកើតមានឡើងនៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ព្រមទាំងទីក្រុងមួយចំនួនទៀត បន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះ ដែលបានបង្កការខូតខាចចំពោះ ស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់រវាងប្រទេសរុស្ស៉ីនិងតំបន់គ្រីមៀ កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានអះអាងថា មានមនុស្សស្លាប់និងរងរបួស ក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងកៀវ ប៉ុន្តែពុំមានការបញ្ជាក់លម្អិតអ្វីទៀតឡើយ។ ចំណែកអភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ (Vitali Klitschko) បានបង្ហោះសារនៅលើ​បណ្តាញ Telegram ដូច្នេះថា «មានហេតុការណ៍ផ្ទុះមួយចំនួន ក្នុងសង្កាត់សេវឆិនស្គីវស្គី (Shevchenskivskyi) ដែលនៅកណ្តាល​ទីក្រុងកៀវ ហើយព័ត៌មានលម្អិតនឹងចេញតាមក្រោយ»។ ក្រៅពីរដ្ឋធានីកៀវ ក៏មានសេចក្តីរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅឯទីក្រុងលីវ (Lviv), ធើណូពីល (Ternopil) និងហ្ស៉ីតូមៀ (Zhytomyr) ក្នុងតំបន់ភាគខាងលិចអ៊ុយក្រែន ហើយនិងនៅទីក្រុងឌីនីប្រូ (Dnipro) នៃតំបន់ភាគកណ្តាលប្រទេសផងដែរ។ ទន្ទឹមគ្នា ស៊ីរ៉ែនប្រកាសអាសន្នឱ្យប្រុងប្រយ័ត្ន អំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងពាសពេញប្រទេសអ៊ុយក្រែន។ បន្ទាប់ពីឈ្លានពានលើអ៊ុយក្រែន […]

CNN សុំទោសជាសាធារណៈចំពោះករណីបំពានចូលថតរូបវីដេអូរបស់អ្នកកាសែត២នាក់ ក្នុងមជ្ឈមណ្ឌលមើលថែទាំកុមារដែលរងការវាយប្រហារ

Khmerpress October 10, 2022 10/10/2022

(វ៉ាស៉ីនតោន)៖ ទូរទស្សន៍ CNN បានធ្វើការសុំទោសជាសាធារណៈកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ចំពោះសកម្មភាពនៃអ្នកកាសែតរបស់ខ្លួន ដែលបានបំពានបម្រាមចូលថតរូបវិដេអូ ក្នុងមជ្ឈមណ្ឌលមើលថែទាំកុមារដែលរងនូវការវាយប្រហារ​ដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Spunik នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ អគ្គស្នងការរងនគរបាលជាតិថៃ លោក ស៊ូរ៉ាឆាត់ ហាកប៉ើន (Surachat Hakparn) បាននិយាយថា អ្នកសារព័ត៌មាន CNN ទាំង២រូបនេះ ត្រូវជាប់ការផាកពិន័យ បន្ទាប់ពីអាជ្ញាធររកឃើញថាពួកគេចូលមកធ្វើការក្នុងប្រទេសថៃ ដោយទិដ្ឋាការទេសចរណ៍ ហើយបានប្រព្រឹត្តខុសដោយការលួចចូលក្នុងមណ្ឌលថែទាំកុមារ ក្នុងស្រុកណាក្លាង ខេត្តណងប៊ូឡាំភូ ដែលរងការវាយប្រហារកាលពីសប្តាហ៍មុន។ លោក ហាកប៉ើន បាននិយាយថា ពួកគេម្នាក់ៗបានយល់ព្រមបង់ប្រាក់ពិន័យចំនួន៥,០០០បាត ឬ១៣៣ដុល្លារ ហើយចាកចេញពីប្រទេស។ អ្នកកាសែតទាំង២រូបនេះ បានទទួលស្គាល់កំហុស ខណៈអនុប្រធានប្រតិបត្តិរបស់ CNN International និងជាអ្នកគ្រប់គ្រងទូទៅ លោក ម៉ាយ ម៉េកខាតធី (Mike McCarthy) ក៏បានធ្វើការសុំទោសលើការប្រព្រឹត្តខុសនៃអ្នកកាសែតរបស់ខ្លួននេះដែរ។ គួរបញ្ជាក់ថា ករណីសម្លាប់រង្គាលដ៏អាក្រក់នេះ បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយ៉ាងទូលំទូលាយ លើទីក្រុងអូថៃ សាវ៉ាន់ (Uthai Sawan) […]

អ្នកសារព័ត៌មាន CNN ២រូប ត្រូវបានអាជ្ញាធរថៃដកទិដ្ឋាការ ហើយត្រៀមបណ្តេញចេញពីប្រទេស និងដាក់ចូលបញ្ជីខ្មៅ ដោយសារបំពានបម្រាមចូលថតដល់ក្នុងមជ្ឈមណ្ឌលថែទាំកុមារ ដែលរងការវាយប្រហារ

Khmerpress October 10, 2022 10/10/2022

ប៉ូលិសអន្តោប្រវេសន៍ថៃបានដកទិដ្ឋាការទេសចរណ៍សម្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា បន្ទាប់ពីពួកគេត្រូវបានគេចាប់ខ្លួន នៅពេលដែលបានចូលទៅថតរូបដល់ក្នុងមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ដែលជាទីកន្លែងរងការបាញ់ប្រហារ ដោយគ្មានការអនុញ្ញាត។ អគ្គស្នងការរងនគរបាលជាតិលោក Surachate Hakparn បាននិយាយថា អ្នកយកព័ត៌មាន CNN ទាំង ២នាក់ មានឈ្មោះថា Anna Coren មានអាយុ ៤៧ឆ្នាំ និង Daniel Hodge មានអាយុ ៣៤ឆ្នាំ ពួកគេត្រូវបាននាំទៅប៉ុស្តិ៍ប៉ូលិស Na Klang ក្នុងទីក្រុង Nong Bua Lamphu ដើម្បីសាកសួរបន្ថែមទាក់ទងនឹងការចូលទៅកន្លែងកើតហេតុ សម្រាប់របាយការណ៍ព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី០៨ ខែតុលា។ យោងតាមសេចក្តីថ្លែងការណ៍តាមរបស់ CNN International កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា មន្ត្រីសុខាភិបាលសាធារណៈចំនួន ៣នាក់ បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានរបស់ពួកគេចូលទៅខាងក្នុងកន្លែងឧក្រិដ្ឋកម្ម។ ដូច្នេះហើយ អ្នកសារព័ត៌មានទាំង ២ ត្រូវបានគេសួរដេញដោលរកមុខអ្នកអនុញ្ញាត ហើយត្រូវបានព្រមានថា មានតែមន្ត្រីនគរបាលប៉ុណ្ណោះ ទើបអាចអនុញ្ញាតបែបនោះបាន។ ជាមួយគ្នានេះដែរ អ្នកទាំង […]

វៀតណាមទទួលបានចំណូលជាង ១៦ពាន់លានដុល្លារពីវិស័យទេសចរណ៍ក្នុងរយៈពេល ៩ខែដំបូង

Khmerpress October 10, 2022 10/10/2022

(ហាណូយ)៖ វៀតណាម រកចំណូលបានជាង ១៦ពាន់លានដុល្លារពីវិស័យទេសចរណ៍ក្នុងរយៈពេល ៩ខែដំបូង។ រដ្ឋបាលជាតិ ទេសចរណ៍ វៀតណាម បាននិយាយថា ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១.៨លាននាក់ក្នុងរយៈពេល ៩ខែ។ សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីដូចជា កម្ពុជា ជប៉ុន សិង្ហបុរី និងថៃ គឺជាប្រភពទេសចរណ៍ដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម។ ខណៈភ្ញៀវទេសចរណ៍ក្នុងស្រុកបានឈានដល់ប្រហែល ៨៦.៨លាននាក់ក្នុងរយៈពេលប្រាំបួនខែ។ គិតត្រឹមពាក់កណ្តាលខែកញ្ញា បរិមាណស្វែងរកអន្តរជាតិសម្រាប់សេវាកម្មអាកាសចរណ៍ និងកន្លែងស្នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍បានកើនឡើង។ ចំពោះជនជាតិ វៀតណាម កាន់តែច្រើនឡើង កំពុងធ្វើដំណើរទៅក្រៅប្រទេសមួយចំនួនដូចជា ប្រទេសថៃ អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង និងម៉ាឡេស៊ី។ ប្រទេសវៀតណាមបានបើកព្រំដែនឡើងវិញយ៉ាងពេញលេញសម្រាប់ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៥ ខែមីនា។ ប្រទេសនេះមានគោលបំណងស្វាគមន៍ការមកដល់របស់ជនបរទេសចំនួន ៥លាននាក់នៅឆ្នាំនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក វ្ល៉ាឌីមៀ ពូទីន បានចោទអ៊ុយក្រែនថាជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀ ហើយបានហៅវាថាជាអំពើភេរវកម្ម

Khmerpress October 10, 2022 10/10/2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន ពីបទរៀបចំអ្វីដែលលោកហៅថា «ការវាយប្រហារភេរវកម្ម» លើស្ពានដែកសំខាន់មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្ទីបគ្រីមៀ ខណៈដែលលោក កំពុងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់លោក សម្រាប់ថ្ងៃចន្ទ ទី១០ ខែតុលានេះ។ លោក ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងវីដេអូមួយនៅលើបណ្ដាញ Telegram របស់វិមានក្រឹមឡាំងថា៖«គ្មានអ្វីគួរឱ្យសង្ស័យទេ។ នេះគឺជាអំពើភេរវកម្ម ដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់។ នេះត្រូវបានបង្កើត អនុវត្ត និងបញ្ជាដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន»។ អនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev បាននិយាយនៅមុនកិច្ចប្រជុំនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគួរតែសម្លាប់ពួក «ភេរវករ» ដែលទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass ថា៖«រុស្ស៊ីអាចឆ្លើយតបបានតែចំពោះឧក្រិដ្ឋកម្មនេះ ដោយការសម្លាប់ភេរវករដោយផ្ទាល់ ដូចទៅនឹងទំនៀមទម្លាប់នៅកន្លែងផ្សេងទៀតក្នុងពិភពលោក។ នេះជាអ្វីដែលពលរដ្ឋរុស្ស៊ីរំពឹង»។ រំលឹកផងដែរថា ការបំផ្ទុះមួយបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅលើស្ពានឆ្លងកាត់ច្រកសមុទ្រ Kerch ដែលជាផ្លូវភ្ជាប់ដ៏សំខាន់ សម្រាប់កងកម្លាំងរបស់ទីក្រុងមូស្គូនៅភាគខាងត្បូងអ៊ុយក្រែន ប៉ុន្តែមិនមានការអះអាងថានរណាជាអ្នកទទួលខុសត្រូវនោះឡើយ។ ស្ពាននេះក៏ជាសរសៃឈាមដ៏សំខាន់សម្រាប់កំពង់ផែ Sevastopol ដែលជាកន្លែងដែលកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីដាក់មូលដ្ឋាន ក៏ដូចជានិមិត្តសញ្ញាដ៏រឹងមាំនៃការបញ្ចូលឧបទ្វីបគ្រីមៀ ក្នុងឆ្នាំ២០១៤ របស់រុស្ស៊ីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីក្រុងមូស្គូអះអាងថា ការបំផ្ទុះរថយន្តបង្កឱ្យមានអគ្គិភ័យដ៏សន្ធោសន្ធៅមួយ នៅលើស្ពានតភ្ជាប់រវាងតំបន់គ្រីមៀនិងប្រទេសរុស្ស៉ី

Khmerpress October 8, 2022 08/10/2022

(មូស្គូ)៖ នៅថ្ងៃសៅរ៍នេះ ទីក្រុងមូស្គូបានអះអាងថា គ្រោះអគ្គិភ័យយ៉ាងធំសម្បើមមួយ ដែលបណ្តាលមកពីការបំផ្ទុះរថយន្ត បានកើតឡើងនៅលើស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់តំបន់គ្រីមៀទៅកាន់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។ ស្ពានខាងលើដែលមានទាំងផ្លូវថ្នល់និងផ្លូវដែក ត្រូវបានសាងសង់ឡើងក្រោមការបញ្ជារបស់ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បន្ទាប់ពីរុស្ស៉ីបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ ស្ពាននោះត្រូវបានសម្ពោធនៅឆ្នាំ២០១៨ និងដើរតួនាទីយ៉ាងសំខាន់ ជាមធ្យោបាយដឹកជញ្ជូនដើម្បីនាំបរិក្ខារយោធានិងសព្វាវុធ ទៅកាន់កងទ័ពរុស្ស៉ីដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគខាងត្បូង ក៏ជាការដឹកជញ្ជូនកងទ័ពពីរុស្ស៉ីទៅកាន់គ្រីមៀ។ ដោយលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រឃើជ (Kerch Strait) វាគឺជាស្ពានចម្លងតែមួយគត់ រវាងតំបន់គ្រីមៀនិងប្រទេសរុស្ស៉ី។ ប្រព័ន្ធផ្សព្វផ្សាយនៅរុស្ស៉ី ដោយផ្អែកលើប្រភពពីគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរុស្ស៉ី បានរាយការណ៍ថា «កាលពីវេលាម៉ោង ៦៖០៧នាទីព្រឹកថ្ងៃសៅរ៍នេះ នៅផ្នែកខាងផ្លូវនៃស្ពានគ្រីមៀ រថយន្តមួយត្រូវបានបំផ្ទុះឡើង ហើយក៏បង្កឱ្យស៉ីទែនស្តុកប្រេងសាំងចំនួន៧ ដែលកំពុងដឹកតាមផ្នែកផ្លូវដែកនៃស្ពាននោះ ឆាប​ឆេះយ៉ាងសន្ធោសន្ធៅ»។ អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រកាសថា លោក ពូទីន បានចេញបញ្ជាឱ្យមានការបង្កើតគណៈកម្មការពិសេស ដើម្បីបើកការស៉ើបអង្កេតលើករណីនេះ ប៉ុន្តែមិនបានទម្លាក់​កំហុសទៅលើ អ៊ុយក្រែនភ្លាមៗឡើយ។ គួរបញ្ជាក់ថា កន្លងមករុស្ស៉ីធ្លាប់បានអះអាងថា ស្ពានខាងលើគឺមានសុវត្ថិភាព បើទោះបីជាសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនក៏ដោយ […]

កូរ៉េខាងត្បូងអះអាងថា រញ្ជួយដីកម្រិតតូចមួយនៅកូរ៉េខាងជើង នាថ្ងៃសៅរ៍នេះ គឺទំនងជាកើតឡើងដោយកត្តាធម្មជាតិ

Khmerpress October 8, 2022 08/10/2022

(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានឱ្យដឹងថា បាតុភូតរញ្ជួយដីកម្រិតតូចមួយ ដែលបានកើតឡើងកាលពីយប់រំលងអធ្រាត្រ ថ្ងៃសៅរ៍នេះ នៅក្បែរមូលដ្ឋានធ្វើតេស្តអាវុធនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង គឺទំនងជារញ្ជួយដីបង្កដោយកត្តាធម្មជាតិប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។ រដ្ឋបាលឧតុនិយមកូរ៉េរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា រញ្ជួយដីមួយមានកម្រិត២.៥រ៉ិចទ័រ បានកើតឡើងនៅទីតាំងមួយកន្លែង ស្ថិតនៅភាគឦសាននៃមូលដ្ឋាន ភូងហ្គីរី (Punggye-ri) ដែលកូរ៉េខាងជើងតែងប្រើសម្រាប់ ការសាកល្បងបំផ្ទុះអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានវាយតម្លៃថា វាគឺជារញ្ជួយដីកើតឡើងដោយធម្មជាតិ ជាជាងដោយសារការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ ហើយមានជម្រៅ២៣គីឡូម៉ែត្រក្រោមផ្ទៃដី។ នៅទីតាំងខាងលើ ក៏ធ្លាប់ត្រូវបានកត់ត្រាអំពីបាតុភូតរញ្ជួយដីតូចៗជាច្រើនទៀតផងដែរ នៅក្នុងឆ្នាំនេះ ដែលក្រុមអ្នកវិភាគបានអះអាងថា គឺបណ្តាលមកពីអស្ថិរភាពនៃភូគព្ភសាស្ដ្រ ដោយសារតែសកម្មភាពនៅកន្លែងធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាង ត្រូវទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា បានត្រៀមលក្ខណៈរូចរាល់អស់ហើយ សម្រាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកទី៧ នៅមូលដ្ឋាន ភូងហ្គីរី ដែលនឹងជាលើកដំបូងបំផុត គិតចាប់ពីឆ្នាំ២០១៧មក។ គួរបញ្ជាក់ថា បើតាមការសន្និដ្ឋានរបស់ក្រុមសមាជិកសភាកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ដែលផ្អែកលើប្រភពស៉ើបការណ៍សម្ងាត់នៃប្រទេសរបស់ខ្លួន ចន្លោះពេលវេលាដែលកូរ៉េខាងជើងអាច​នឹងសាកល្បងអាវុធនុយក្លេអ៊ែរ គឺរវាងថ្ងៃទី១៦ ខែតុលានេះ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា។ យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង […]

ប្រធានាធិបតីបេឡារុស្សជូនកាដូជា «ត្រាក់ទ័រ» សម្រាប់ខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោក ពូទីន

Khmerpress October 8, 2022 08/10/2022

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីបេឡារុស្សគឺលោក Alexander Lukashenko បានជូនត្រាក់ទ័រជាកាដូ សម្រាប់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសខួបកំណើតគម្រប់ ៧០ឆ្នាំ របស់គាត់។ លោក Lukashenko បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ ខណៈ​ដែល​លោក​បាន​ទៅ​កាន់​ទីក្រុង​កំណើត​របស់​លោក ពូទីន នៅទីក្រុង St Petersburg ជាកន្លែងដែលលោក ពូទីន កំពុងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្រទេសអតីតរដ្ឋសូវៀតផ្សេងទៀត។ លោក Lukashenko ដែលជា «មេដឹកនាំផ្តាច់ការចុងក្រោយ» ដែលបានកាន់អំណាចយូរជាងមេដឹកនាំរុស្ស៊ី (ចាប់តាំងពីឆ្នាំ ១៩៩៤) ហើយរដ្ឋបាលរបស់គាត់ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចផងដែរនោះ បានមកទីក្រុង St Petersburg ជាមួយនឹងវិញ្ញាបនបត្រអំណោយ ដែលបញ្ជាក់ពីកាដូត្រាក់ទ័រដែលផលិតដោយប្រទេសបេឡារុស្សផ្ទាល់មួយនោះ។ យ៉ាងណាគេមិនដឹងថា ម៉ូដែលមួយណានៅឡើងទេ ប៉ុន្តែវាផលិតដោយ Minsk Tractor Works ដែលជាក្រុមហ៊ុនដ៏ល្បីរបស់ឧស្សាហកម្មបេឡារុស្ស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ពេជ្រពណ៌ស៊ីជំពូមួយគ្រាប់នឹងត្រូវដាក់លក់ក្នុងតម្លៃជាង ២២លានដុល្លារអាមេរិក

Khmerpress October 8, 2022 08/10/2022

ហុងកុង៖ ពេជ្រពណ៌ស៊ីជំពូមួយគ្រាប់ត្រូវគេរំពឹងថា នឹងអាចលក់ចេញក្នុងតម្លៃរហូតដល់ជាង ២០លានផោន (ជាង ២២លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ តាមគម្រោងពេជ្រដ៏កម្រនេះនឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃនៅក្នុងកម្មវិធីដេញថ្លៃដ៏ធំមួយ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងហុងកុងនៅចុងសប្តាហ៍នេះ។ ពេជ្រស៊ីជំពូមួយគ្រាប់នេះត្រូវបានគេដាក់ឈ្មោះឲ្យថា The Williamson Pink Star មានទម្រង់ ១១,៥ ការ៉ាត់ មានរាងទ្រវែង ហើយពេជ្រនេះត្រូវបានគេកត់សម្គាល់ថា ជាប្រភេទពេជ្រកម្រដែលមានទំហំធំបំផុ​តលំដាប់ទី ៣នៅលើពិភពលោក។ គេនៅចាំបានថា ពេជ្រដ៏កម្រនិងធំបំផុតមានទម្ងន់រហូតដល់ ៥៩,៦០ ការ៉ាត់ ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ៧១,២លានដុល្លារកាលពីឆ្នាំ ២០១៧ កន្លងទៅ។ ដោយឡែកពេជ្រដ៏កម្រមួយគ្រាប់ទៀតគឺជាពេជ្ររបស់អតីតព្រះម្ចាស់ក្សត្រី Queen Elizabeth II ដែលមានទម្ងន់ ២៣,៦០ ការ៉ាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក គីម ជុងអ៊ុន បានផ្ញើសំបុត្រអបអរសាទរថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោក វ្ល៉ាឌីមៀ ពូទីន

Khmerpress October 7, 2022 07/10/2022

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានផ្ញើសារមួយដើម្បីអបអរសាទរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់គាត់ នៅថ្ងៃសុក្រនេះផ្ទាល់តែម្ដង។ កាសែតរដ្ឋ Rodong Sinmun បានរាយការណ៍ថា សំបុត្រនោះបានសរសេរថា «ប្រទេសរុស្ស៊ីកំពុងការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន ចេញពីបញ្ហាប្រឈម និងការគំរាមកំហែងដោយសហរដ្ឋអាមេរិក និងកងកម្លាំងគ្នីគ្នារបស់ពួកគេ»។ វាបានបន្ថែមថា «ការពិតបែបនេះគឺមិនអាចនឹកស្មានដល់ ប្រសិនគ្មានភាពជាអ្នកដឹកនាំ និងឆន្ទៈដ៏មុតមាំរបស់អ្នក»។ លោក គីម បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ីត្រូវបានពង្រឹងមិនធ្លាប់មានពីមុនមក នៅក្នុងការតស៊ូដើម្បីសម្រេចបាននូវយុត្តិធម៌អន្តរជាតិ។ លោកបានបន្ថែមថា លោកសង្ឃឹមថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេនឹងដើរតួនាទីកាន់តែធំ ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ រុស្ស៊ី​និង​កូរ៉េ​ខាង​ជើង​ បាន​និង​កំពុង​បង្កើន​ទំនាក់​ទំនង​យ៉ាង​ឆាប់​រហ័ស ​ចាប់​តាំង​ពី​ការ​ឈ្លានពាន​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ។ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ រុស្ស៊ី និងចិន បានការពារការបាញ់មីស៊ីលរបស់កូរ៉េខាងជើង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត