ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក៖ បញ្ហាទឹកជំនន់នឹងរុញឲ្យពលរដ្ឋប៉ាគីស្ថាន ៩លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ

Khmerpress October 7, 2022 07/10/2022

ប៉ាគីស្ថាន៖ បញ្ហាទឹកជំនន់នឹងរុញឲ្យពលរដ្ឋប៉ាគីស្ថានចន្លោះពី ៦ ទៅ ៩លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ ការព្យាករណ៍ខាងលើនេះគឺត្រូវបានដោយធនាគារពិភពលោក ដែលបានសិក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាននិងប៉ះពាល់ក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងរយៈពេលខ្លីនិងក្នុងរយៈពេលវែង។ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកដដែលនោះក៏បានបញ្ជាក់ផងដែរថា បញ្ហាទឹកជំនន់នឹងធ្វើឲ្យអត្រានៃភាពក្រីក្រនៅក្នុងប្រទេសប៉ាគឺស្ថានត្រូវកើតឡើងចន្លោះពី ២,៥% ទៅដល់ ៤%។ គួរបញ្ជាក់ជូនថា បច្ចុប្បន្ននេះប៉ាគីស្ថានមានពលរដ្ឋសរុបប្រមាណជា ២២០លាននាក់ ហើយក្នុងនោះមានពលរដ្ឋចំនួន ២០% បានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្ររួចទៅហើយ បើទោះជាមិនទាន់មានបញ្ហាទឹកជំនន់ក៏ដោយ។ យ៉ាង​ណាក្តី ទឹកជំនន់ដ៏ធំមិនធ្លាប់មានកាលពីពេលថ្មីៗនេះបានបង្កើតសម្ពាធយ៉ាងខ្លាំងបន្ថែមទៀតចំពោះសេដ្ឋកិច្ចប៉ាគីស្ថាន ដ្បិតទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ រោងចក្រ ផ្ទះសម្បែង ផលដំណាំរបស់ប្រជាកសិករអស់យ៉ាងច្រើន ខណៈពលរដ្ឋមួយចំនួនត្រូវបាត់បង់ការងារ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋប៉ាគីស្ថានអស់ចំនួនជាង ១,៧០០នាក់ ពលរដ្ឋជាង ៨លានបានធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែង ហើយទឹកជំនន់បានបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាង ៣៣លាននាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធាជើងទឹក បង្ហាញសាច់ដុំដាក់កូរ៉េខាងជើង

Khmerpress October 7, 2022 07/10/2022

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ដោយមានការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំង អាមេរិកមួយគ្រឿងផងដែរ ជាការបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។ បើតាមនាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង ការធ្វើសមយុទ្ធយោធាជើងទឹក នឹងធ្វើឡើងនៅដែនទឹកនៃតំបន់ឆ្នេរភាគខាងកើតរបស់កូរ៉េខាងត្បូង ចាប់ពីថ្ងៃ៧ ដល់ទី៨ ខែតុលា។ សមយុទ្ធយោធានេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ២គ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន ព្រមទាំងបានបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿងហោះមកក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ពួកយើង ហើយត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងរាល់ការបង្កហេតុដោយកូរ៉េខាងជើង តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នានេះជាមួយ… កងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង»។ គួរបញ្ជាក់ថា ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់មកពីជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងសហរដ្ឋអាមេរិក ក៏បានពិភាក្សាគ្នាពីស្ថានការណ៍វិវត្តន៍ចុងក្រោយ នៅថ្ងៃសុក្រ នេះផងដែរ ជាមួយថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

WHO បើកការស៉ើបអង្កេតលើ ថ្នាំសេរ៉ូបំបាត់ក្អកនិងផ្តាសាយរបស់ឥណ្ឌា ក្រោយក្មេង៦៦នាក់បាត់បង់ជីវិត នៅហ្កំប៊ី

Khmerpress October 6, 2022 06/10/2022

(ហ្សឺណែវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្ន ចំពោះថ្នាំសេរ៉ូបំបាត់ក្អកនិងផ្តាសាយចំនួន៤ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថ ម៉ៃដិន (Maiden Pharmaceuticals) នៅឯ​ប្រទេសឥណ្ឌា ខណៈ WHO បានព្រមានថា ពួកវាអាចមានជាប់ពាក់ព័ន្ធទៅនឹង ការស្លាប់របស់កុមារចំនួន៦៦នាក់ នៅប្រទេសហ្កំប៊ី (Gambia) នៃតំបន់អាហ្រ្វិកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។ ប្រមុខអង្គការ WHO លោក ថេដ្រូស អាដហាណូម ហ្កេប្រ៊ីយេស៊ូស (Tedros Adhanom Ghebreyesus) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ផលិតផលសេរ៉ូបំបាត់ក្អកនិងផ្តាសាយទាំង៤ប្រភេទខាងលើ ដែលរួមមាន ប្រូមេតាហ្ស៉ីន អូរ៉ាល់ សូលូសិន (Promethazine Oral) Solution), កូហ្វិចម៉ាលីន បេប៊ី ខហ្វ ស៉ីរ៉ាប់ (Kofexmalin Baby Cough Syrup), ម៉ាកូហ្វ បេប៊ី ខហ្វ […]

វៀតណាមបានស្នើឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការបញ្ចាំងរឿងភាគកូរ៉េខាងត្បូង «Little Women» នៅក្នុងប្រទេសខ្លួនជាបន្ទាន់ ដោយបានចោទថា បំភ្លៃការពិតក្នុងជំនាន់សង្គ្រាមវៀតណាម

Khmerpress October 6, 2022 06/10/2022

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម កាលពីថ្ងៃពុធ ទី០៥ ខែតុលា បានរាយការណ៍ថា ប្រទេសខ្លួនបានស្នើឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការបញ្ចាំងរឿងភាគកូរ៉េខាងត្បូង «Little Women» នៅក្នុងប្រទេសខ្លួនតទៅទៀត ដោយបានចោទថា រឿងភាគមួយនោះបានបំភ្លៃព្រឹត្តិការណ៍នៃសង្គ្រាមវៀតណាម។ នៅក្នុងភាគទី៨ នៃរឿងភាគដែលមានសរុប ១២ភាគ ដែលផ្អែកលើប្រលោមលោកដែលមានចំណងជើងដូចគ្នា សរសេរដោយអ្នកនិពន្ធរឿងប្រលោមអាមេរិកលោកស្រី Louisa May Alcott វាបាននិយាយពីទាហានជើងចាស់មកពីកូរ៉េខាងត្បូងម្នាក់ បានអួតពីសមាមាត្រនៃការស្លាប់របស់ទាហាននៅក្នុងសង្គ្រាមជាមួយវៀតកុង ដោយគាត់បាននិយាយថា នៅក្នុងសមរភូមិដ៏ល្អបំផុតរបស់គាត់ ការស្លាប់ទាហានកូរ៉េខាងត្បូងម្នាក់ ស្មើនឹងការស្លាប់ទាហានវៀតកុង ២០នាក់។ បន្ទាប់មក ទាហានជើងចាស់នោះបាននិយាយថា សមាមាត្រគឺកាន់តែខ្ពស់នៅខាងកូរ៉េខាងត្បូងក្នុងចំណោមទាហានវរជនរបស់ប្រទេសនេះ។ ការពិតទៅគេ​មិន​ដឹង​ថា តើ​ទាហាន​វៀតណាម​ខាង​ជើង​ប៉ុន្មាន​នាក់​ ត្រូវ​បាន​ទាហាន​កូរ៉េ​ខាង​ត្បូង​សម្លាប់​ក្នុង​អំឡុង​ពេល​សង្គ្រាម​នោះ​ទេ។ ត្រឹមតែដឹងថា ជនជាតិកូរ៉េខាងត្បូងជាង ៣២០,០០០ នាក់ ត្រូវបានបញ្ជូនទៅប្រទេសវៀតណាម នៅចន្លោះឆ្នាំ១៩៦៤ និង ១៩៧៣ ដើម្បីជាកម្លាំងជំនួយជាមួយទាហានអាមេរិក។ នៅក្នុងសំបុត្រផ្ញើទៅ Netflix អាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានអេឡិចត្រូនិករបស់វៀតណាម បាននិយាយថា រឿងភាគនេះបានបំពានច្បាប់របស់ប្រទេស ដែលប្រឆាំងនឹង «ការបំភ្លៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធិផលបដិវត្តន៍ ធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ និងវីរបុរសរបស់ប្រទេស» នេះបើយោងតាមគេហទំព័រព័ត៌មាន […]

ការប្រគំតន្ត្រីមួយនៅថៃនៅតែបន្តរៀបចំឡើង បើទោះទឹកលិចជុំវិញឆាកអស់ក៏ដោយ ខណៈអ្នកគាំទ្រសុខចិត្តជិះទូកទៅមើល idol ច្រៀង (មានវីដេអូ)

Khmerpress October 6, 2022 06/10/2022

ថៃ៖ ការប្រគំតន្រ្តីមួយនៅតែបន្តរៀបចំឡើងយ៉ាងសប្បាយរីករាយបើទោះជាទឹកបានលិចជុំវិញឆាកអស់ទៅហើយក៏ដោយ ខណៈមានអ្នកគាំទ្រមួយចំនួនបានជិះទូកទៅដល់មុខឆាកតែម្តងដើម្បីបានជួបនិងជូនអំណោយដល់ក្រុមតារាចម្រៀងដែលជា​ Idol នៅក្នុងដួងចិត្តរបស់ពួកគាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី៥ ខែតុលានេះបានឲ្យដឹងថា ការប្រគំតន្ត្រីដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Pathum Thani ដែលជាខេត្តនៅជាប់នឹងក្រុងបាកកក ប្រទេ​សថៃ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ការប្រគំតន្ត្រីមួយនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមហ៊ុន Moo ដែលក្រុមហ៊ុនលក់ផលិតផលអំពូលភ្លើងនិងឧបករណ៍បំពងសំឡេងដ៏ធំនៅក្នុងប្រទេសថៃ ខណៈឆាកតន្ត្រីមួយនេះត្រូវបានរៀបចំឡើងដោយមានកម្មវិធីអមជាច្រើនបន្ថែមទៀត ដែលខាងក្រុមហ៊ុនត្រូវចំណាយប្រាក់ក្នុងចំនួនដ៏ច្រើនមួយ។ មុនពេលសម្រេចរៀបចំកម្មវិធីនេះឡើងគឺអាកាសធាតុមានលក្ខណៈអំណោយផលជាធម្មតា តែមុនពេលប្រគំតន្ត្រីបន្តិចស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងបានបង្កឲ្យមានទឹកជន់លិចនៅជុំវិញឆាកតន្ត្រីផងដែរ។​ យ៉ាងណាក្តី អ្នកគ្រប់គ្រងកម្មវិធីមិនបានលុបចោលការប្រគំតន្ត្រីឡើយ ខណៈអ្នកគាំទ្រមួយចំនួនក៏មិនបានដើរចេញពីឆាកតន្ត្រីដែរ ដោយពួកគាត់នៅបន្តទស្សនាយ៉ាងរីករាយ និងថែមទាំងសុខចិត្តជិះទូកដើម្បីទៅជួបនិងជូនអំណោយដល់ក្រុមតារាចម្រៀងទៀតផង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ២គ្រាប់បន្ថែម ជាការថ្កោលទោសសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក

Khmerpress October 6, 2022 06/10/2022

(សេអ៊ូល)៖​ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោសសហរដ្ឋអាមេរិកជុំវិញការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការធ្វើ សមយុទ្ធយោធារួមគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។ យោធាកូរ៉េខាងត្បូង និងអាមេរិក ចាប់បានសញ្ញាពីការធ្វើតេស្ដមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ ចេញពីតំបន់ សាំសុខ (Samsok) ស្ថិតនៅក្នុងរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ការបាញ់សាកល្បងមីស៊ីលនេះគឺជាការធ្វើតេស្ដលើកទី៦ ហើយ ក្នុងរយៈពេលមិនដល់ ២សប្ដាហ៍ផង ក្នុងរួមមានទាំងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលកូរ៉េខាងជើងបានរំលងប្រទេសជប៉ុន កាលពី ថ្ងៃអង្គារកន្លងទៅ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងជើង ការធ្វើតេស្ដមីស៊ីលពីសំណាក់យោធារបស់ខ្លួន គឺធ្វើឡើងជាការឆ្លើយតប ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ គួរបញ្ជាក់ថា ខាង​យោធាជប៉ុន ក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលទាំង២គ្រាប់ខាងលើផងដែរ ជាមួយការបញ្ជាក់ថាមីស៊ីលគ្រាប់ទី១ ហោះបានចម្ងាយ ៣៥០គីឡូម៉ែត្រ និងរយៈកម្ពស់ ១០០គីឡូម៉ែត្រ ខណៈមីស៊ីលគ្រាប់ទី២ បាញ់បានចម្ងាយ៨០០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥០គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ពូទីន ចុះហត្ថលេខាលើច្បាប់ដើម្បីកាត់យកជាផ្លូវការ ទឹកដីច្រើនជាង ១៥ភាគរយរបស់អ៊ុយក្រែន

Khmerpress October 5, 2022 05/10/2022

(មូស្គូ)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានសម្រេចជាផ្លូវការ នូវការបញ្ចូលទឹកដីដែលមានទំហំច្រើនជាង ១៥ភាគរយរបស់ប្រទេសអ៊ុយក្រែន ស្របពេលដែលកងកម្លាំងរបស់រុស្ស៉ី កំពុងខិតខំព្យាយាមទប់ទល់ការវាយបករបស់ទីក្រុងកៀវ ទាំងនៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។ លោក ពូទីន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ចំនួន៤ ស្តីពីការទទួលយកតំបន់ដូណេត (Donetsk), លូហាន (Luhansk), ខឺសុន (Kherson) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) របស់អ៊ុយក្រែន មកក្លាយជាផ្នែកនៃប្រទេសរុស្ស៉ី បន្ទាប់ពីសេចក្តីព្រាងច្បាប់ទាំងនោះ ត្រូវបានផ្តល់សច្ចាប័ន ដោយសភារបស់រុស្ស៉ី។ ការប្រកាសកាត់បញ្ចូលទឹកដីខាងលើធ្វើឡើង បន្ទាប់ពីការបោះឆ្នោតប្រជាមតិ ដែលពុំមានការទទួលស្គាល់ពីក្រុមលោកខាងលិច ហើយនិងទីក្រុងកៀវ បានប្រព្រឹត្តទៅកាលពីចន្លោះថ្ងៃទី២៣-២៧ ខែកញ្ញា នៅតំបន់ទាំងបួន។ តំបន់ទាំងនេះ ដែលរុស្ស៉ីប្រកាសកាត់យក គឺមិនមែនសុទ្ធតែស្ថិតនៅក្រោម​ការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ីទាំងស្រុងឡើយ។ យ៉ាងណាក្តី ទឹកដីដែលរុស្ស៉ីកាត់បញ្ចូល គឺស្មើនឹងច្រើនជាង១៥ភាគរយ នៃដែនដីអ៊ុយក្រែនទាំងមូល ប៉ុន្តែព្រំប្រទល់ជាក់លាក់ គឺមិនទាន់កំណត់ច្បាស់នៅឡើយទេ។ គួរបញ្ជាក់ថា ដោយឡែក ផែនទីបង្ហាញដោយក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឱ្យឃើញពីការដកថយ​យ៉ាងឆាប់រហ័ស […]

អាជ្ញាធរថៃស្នើឲ្យបុគ្គលិកឯកជនធ្វើការងារពីផ្ទះមួយរយៈ ដោយសារភ្លៀងខ្លាំងលិចក្រុងបាងកក

Khmerpress October 5, 2022 05/10/2022

ថៃ៖ រដ្ឋបាលក្រុងបាងកកបានស្នើឲ្យក្រុមហ៊ុនឯកទាំងអស់អនុញ្ញាត​ឲ្យបុគ្គលិករបស់ខ្លួនធ្វើការនៅតាមផ្ទះដើម្បីឆ្លើយតបនឹងស្ថានភាពជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៥​ ខែតុលានេះ។ នៅក្នុងសំណើរបស់រដ្ឋបាលក្រុងបាងកកបានបញ្ជាក់ថា ការស្នើសុំឲ្យបុគ្គលិកឯកជនធ្វើការងារនៅតាមផ្ទះនៅពេលនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ដ្បិតការធ្វើដំណើរនៅតាមដងវិថីសំខាន់ៗក្នុងទីក្រុងនឹងត្រូវរំខានយ៉ាងដោយជំនន់ទឹកភ្លៀង បន្ថែមពីលើស្ថានភាពចរាចរណ៍ដែលមានលក្ខណៈមមាញឹកស្រាប់រួចទៅហើយ។ បើតាមលោក Tavida Kamolvej ដែលជាអភិបាលរងក្រុងបាងកកបានបញ្ជាក់បន្ថែមថា តាមសំណើគឺរដ្ឋបាលក្រុងបានស្នើសុំឲ្យបុគ្គលិកក្នុងវិស័យឯកជនធ្វើការងារនៅតាមផ្ទះចាប់ពីថ្ងៃពុធ ទី៥ ខែតុលារហូតដល់ថ្ងៃសុក្រចុងសប្តាហ៍នេះ។  អភិបាលរងក្រុងបាងកករូបនេះបានបន្តទៀតថា ចំពោះបុគ្គលិកណាដែលចាំបាច់ត្រូវតែធ្វើដំណើរទៅបំពេញការងារដល់ទីកន្លែងគឺពួកគេនៅតែអាចបន្តធ្វើដំណើរទៅធ្វើការបាន តែក្រុមហ៊ុនត្រូវអនុញ្ញាតឲ្យពួកគាត់ចេញពីកន្លែងការងារមុនម៉ោងបន្តិច ដើម្បីកាត់បន្ថយភាពកកស្ទះនៅម៉ោងដែលចរាចរណ៍មានភាពមមាញឹកខ្លាំង ពោលគឺនៅពេលល្ងាច អាចនៅចន្លោះពីម៉ោង ៥ រហូតដល់ម៉ោង ៧ ល្ងាច។ ​ទន្ទឹមគ្នានេះសាលាក្រុងបាងកកក៏បានដាសតឿនឲ្យពលរដ្ឋទូទៅត្រូវចេះត្រៀមខ្លួននិងបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនិងសុខភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលមួយសប្តាហ៍នេះ ទម្រាំតែឥទ្ធិពលនៃទឹកភ្លៀងបានថយចុះទៅវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមអ្នកលក់នៅចិនដែលប្រមូលស្តុក iPhone 14 ទុក សង្ឃឹមលក់វិញបានចំណេញ ឥលូវនាំគ្នាក្រពុលមុខ ហើយដាក់លក់ iPhone នោះវិញតាមដងផ្លូវ

Khmerpress October 5, 2022 05/10/2022

ក្រោយពីបានដាក់លក់ទូរស័ព្ទដ៏ល្បី iPhone 14 ដែលចេញជាផ្លូវការនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែដោយសារកត្តាជាច្រើន គេបានរកឃើញថា នៅតំបន់ខ្លះ iPhone 14 ប្រហែលជាលក់មិនបានច្រើនទេ បើប្រៀបធៀបជាមួយនឹងជំនាន់មុន ហើយវាអាចបណ្តាលឱ្យមនុស្សមួយចំនួនរងផលប៉ះពាល់ទាំងស្រុងទៀតផង។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ គេហទំព័រ Liberty Times Net បានរាយការណ៍ពីរឿងកំពុងរីករាលដាលនៅក្នុងប្រទេសចិន ដោយមនុស្សមួយចំនួនបានប្រមូលទិញ iPhone 14 ជាច្រើនស្តុកទុក ហើយក៏បាន​សម្រេច​ចិត្ត​យក​ទូរស័ព្ទនោះ ​​ចេញមកដាក់​លក់​នៅ​តាមចិញ្ចើមផ្លូវមួយក្នុង​តំបន់ Tian Huan ទីក្រុងក្វាងចូវ ដែលមានតម្លៃថោកជាងទីផ្សារ ​ព្រោះ​ចង់លក់​យក​លុយ​មក​វិញ ដោយសារបារម្ភថា ប្រសិនបើទុក​វា​យូរ​ជាង​នេះ ​អាច​នឹង​ខាតបង់​កាន់តែច្រើន​។ គួរបញ្ជាក់ឱ្យដឹងផងដែរថា កាលពីមុន iPhone ត្រូវបានគេចាត់ទុកថា ជាទូរស័ព្ទពេញនិយមបំផុតនៅក្នុងប្រទេសចិន នៅពេលដែលម៉ូដែលថ្មីមកភ្លាម មានអតិថិជនជាច្រើនចាំទិញ ហើយមានមនុស្សមួយចំនួនសុខចិត្តចំណាយលុយទិញថ្លៃជាងទីផ្សារ ដើម្បីបានប្រើមុនគេ។ កត្តានេះហើយ​ទើប​មាន​អាជីវករ​មួយចំនួនបាននាំគ្នាទៅប្រមូលទិញពីក្នុងហាង ដើម្បី​ស្តុកទុក​ ហើយដាក់ទៅវិញថ្លៃខ្ពស់ជាងទីផ្សារ ដោយសារតែមិនមានទូរស័ព្ទគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពេលចេញដំបូងៗ​។ តាមរយៈរបាយការណ៍បានរកឃើញថា ក្រុមទាំងនេះរកបានយ៉ាងហោចណាស់ ៥,០០០ – ៦,០០០ យន់ […]

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ប្តឹងសារព័ត៌មាន CNN ពីបទបរិហាកេរ្តិ៍ ដោយទារសំណងជំងឺចិត្ត ៤៧៥លានដុល្លារ

Khmerpress October 4, 2022 04/10/2022

(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង CNN ពីបទបរិហាកេរ្តិ៍ ដោយទាមរទារសំណងជំងឺចិត្តចំនួន ៤៧៥លានដុល្លារ ក្រោមការអះអាងថា បណ្តាញសារព័ត៌មានអាមេរិកមួយនេះ បានធ្វើយុទ្ធនាការសំដៅ បង្ខូចមុខមាត់របស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។ ក្នុងពាក្យបណ្តឹងដាក់ទៅកាន់តុលាការអាមេរិក ក្នុងទីក្រុងហ្វត ឡៅដឺដេល (Fort Lauderdale) នៃរដ្ឋផ្លូរីដា លោក ដូណាល់ ត្រាំ បាននិយាយថា CNN បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដែលជាស្ថាប័នព័ត៌មានដ៏ឈានមុខមួយ ដើម្បីបំផ្លាញអាជីពនយោបាយ​របស់លោក។ ចំណែកខាង CNN វិញ បានសុំបដិសេធធ្វើការអត្ថាធិប្បាយ ជុំវិញការដាក់ពាក្យបណ្តឹងរបស់លោក ត្រាំ។ ក្នុងពាក្យបណ្តឹង២៩ទំព័រនោះ លោកអតីតប្រធានាធិបតីអាមេរិក បានបន្តថា CNN មានប្រវត្តិរិះគន់ប្រឆាំងនឹងរូបលោកយូរហើយ ប៉ុន្តែបានបង្កើនការវាយប្រហាររបស់ខ្លួនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែការភ័យព្រួយថា លោកអាចនឹងឈរឈ្មោះសាជាថ្មី ដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤។ គួរបញ្ជាក់ថា បើតាមពាក្យបណ្តឹងខាងលើដដែល […]