ព័ត៌មានអន្តរជាតិ

ចិនសម្រេចបិទផ្សារលក់គ្រឿងអេឡិចត្រូនិចដ៏ធំបំផុតនៅលើពិភពលោក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩

Khmerpress August 30, 2022 30/08/2022

ចិន៖ អាជ្ញាធរចិនបានបញ្ជាឲ្យបិទផ្សារលក់គ្រឿងអេឡិចត្រូនិចដ៏ធំបំផុតនៅលើពិភពលោកជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃចន្ទ ទី២៩​ ខែសីហានេះ។ ទីផ្សារលក់គ្រឿងអាឡិចធំបំផុតរបស់ពិភពលោកនោះគឺជាអាគារពាណិជ្ជកម្មធំៗចំនួន ៣ ដែលមានទីតាំងស្ថិតនៅក្នុងតំប​ន់ Huaqiangbei ខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើនេះមានស្តង់រាប់ពាន់កន្លែងដាក់គ្រឿងអាឡិចត្រូនិចសំខាន់ៗជាច្រើនដូចជា មីក្រូឈីប គ្រឿងបន្លាស់ទូរស័ព្ទ និងឧបករណ៍សំខាន់ៗមួយចំនួនសម្រាប់ផលិតជាទូរស័ព្ទផងដែរ។ ការសម្រេចដាក់ចេញនូវវិធានការបិទខ្ទប់នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរចិនបានរកឃើញបុគ្គលិកបម្រើការងារនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើនេះចំនួន ១១នាក់បានតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហានេះ។ សូមបញ្ជាក់ជូនផងដែរថា វិធានការបិទខ្ទប់ដែលអាជ្ញាធរចិនបានដាក់ចេញនៅពេលនេះគឺនឹងមានសុពលភាពរហូតដល់ថ្ងៃទី២ ខែកញ្ញា ឬអាចអូសបន្លាយយូរជាងនេះអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង៕

អាមេរិកគម្រោងលក់អាវុធដែលមានតម្លៃ ១,១ពាន់លានដុល្លារឲ្យទៅកោះតៃវ៉ាន់

Khmerpress August 30, 2022 30/08/2022

អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃឌិន គ្រោងនឹងស្នើសុំសភាអាមេរិកឲ្យអនុម័តលើគម្រោងលក់អាវុធដែលមានតម្លៃរហូតដល់ ១,១ពាន់លានដុល្លារអាមេរិកឲ្យទៅកោះតៃវ៉ាន់។ បើយោងតាមការចុះផ្សារបស់របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហានេះបានឲ្យដឹងថា អាវុធដែលអាមេរិកគ្រោងលក់ទៅឲ្យកោះតៃវ៉ាន់នោះរួមមាន មីស៊ីលសម្រាប់បាញ់នាវាចម្បាំងចំនួន ៦០ មីស៊ីលសម្រាប់កម្ទេចយន្តហោះចម្បាំងចំនួន ១០០ និងអាវុធទំនើបៗមួយចំនួនទៀតផងដែរ។ គួរបញ្ជាក់ជូនថា គម្រោងលក់អាវុធខាងលើនេះត្រូវបានធ្វើឡើងស្របពេលនេះចិននិងតៃវ៉ាន់ហាក់កំពុងមានភាពតានតឹងជាមួយគ្នា ពោលគឺចិនបានដាក់សម្ពាធទៅលើកោះតៃវ៉ាន់ជាបន្តបន្ទាប់ ក្រោយពេលកោះតៃវ៉ាន់បើកទ្វារទទួលស្វាគមន៍វត្តមានប្រធានរដ្ឋសភាអាមេរិកគឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាលពីប៉ុន្មានសប្តាហ៍មុននេះ។ កាលពីថ្ងៃច​ន្ទ ទី២៩ ខែសីហាម្សិលមិញនេះ កោះតៃវ៉ាន់បានចោទប្រកាន់ចិនថាគឺជាចោរ ក្រោយចិនបានបង្ហោះយន្តហោះគ្មានមនុស្សបើកនៅក្បែរកោះតៃវ៉ាន់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតៃវ៉ាន់។ យ៉ាងណាក្តី ចិនបានច្រានចោលការចោទប្រកាន់នោះនិងបានអះអាងថាយន្តហោះគ្មានមនុស្សបើករបស់ចិននោះមិនបានបង្កការរំខានដល់កោះតៃវ៉ាន់នោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសថៃកំពុងព្រមានពីភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ឬគ្រោះទឹកជំនន់ផ្សេងៗ

Khmerpress August 29, 2022 29/08/2022

ការិយាល័យស្រុកមីនបុរីរបស់ប្រទេសថៃ កំពុងព្រមានពីទឹកភ្លៀងនៅលើបណ្ដាញហ្វេសប៊ុករបស់ខ្លួន ដែលនឹងមានកម្រិតរហូតដល់ ៦.៥ មីល្លីម៉ែត្រ នៅផ្នែកខ្លះរបស់ប្រទេសនេះ ខណៈវាក៏នឹងធ្វើឱ្យមានខ្យល់កន្ទ្រាក់ និងភ្លៀងយ៉ាងខ្លាំង ដែលអាចនាំឱ្យមានទឹកជន់ ឬទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ។ ភ្លៀងនឹងមានពីកម្រិតតិចទៅមធ្យមនៅទីក្រុងបាងកក និងតំបន់ជុំវិញដូចជា៖ Nong Chok, Lat Krabang, Min Buri និងនៅខេត្ត Chachoengsao, Nakhon Nayok និង Samut Prakan។ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនោះ ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​នៃ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ភ្លៀង​ធ្លាប់ជោគជាំ ដែលវាអាចបណ្តាលឱ្យមានទឹកជំនន់ និងហានិភ័យនៃគ្រោះថ្នាក់ណាមួយ។ ជាពិសេសការធ្វើដំណើរតាមផ្លូវ គួរបង្កើនការប្រុងប្រយ័ត្នដូចជា៖ តាមជម្រាលភ្នំ ផ្លូវទឹក និងតំបន់វាលភក់ជាដើម។ ខាងក្រោមនេះគឺជារូបភាពដែលការិយាល័យស្រុកមីនបុរី បានថតកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ទី២៩ ខែសីហា នេះផ្ទាល់៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ព្រឹកមិញនេះ គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី

Khmerpress August 29, 2022 29/08/2022

យោងតាមទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រារបស់ខ្លួន ដែលនេះគឺជាការរញ្ជួយលើកទី៣ ដែលបានអង្រួនតំបន់នេះចាប់តាំងពីព្រឹកថ្ងៃចន្ទ។ ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានកត់ត្រាការរញ្ជួយដីពីកោះ Mentawai ក្បែរឆ្នេរខាងលិចនៃកោះស៊ូម៉ាត្រា នៅមុនម៉ោង ១០ និង ៣០ នាទីព្រឹក ហើយបាននិយាយថា គ្មានព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ អ្នកនាំពាក្យ BMKG បាននិយាយកាលពីមុនថា ទីភ្នាក់ងារនេះបានកត់ត្រាកម្រិត ៦.៤ រ៉ិចទ័រ ប៉ុន្តែបានប្ដូរទៅកម្រិត ៦.១ វិញ។ ការរញ្ជួយដី៣ ដងជាប់ៗគ្នា បានវាយប្រហារតំបន់នេះចាប់តាំងពីព្រឹកព្រលឹមថ្ងៃច័ន្ទ ជាមួយនឹងការរញ្ជួយកម្រិត ៥.២ រ៉ិចទ័រដែលបានកត់ត្រាមុនពេលថ្ងៃរះ បន្ទាប់មកដោយការរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ តិចជាងមួយម៉ោងក្រោយមក។ ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ អាចឱ្យអ្នកស្រុកនៅកោះ Mentawai ក្នុងរដ្ឋធានីខេត្ត Padang និងនៅតំបន់ភ្នំជុំវិញនៃ Bukitinggi ដឹងពីរំញ័ររបស់វាបានជាច្រើនវិនាទីផងដែរ។ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ​មិន​មាន​របាយការណ៍​នៃ​អ្នក​ស្លាប់​ និង​របួស​នោះ​ទេ ប៉ុន្តែ​មាន​ការ​ខូចខាត​បន្តិចបន្តួច​ចំពោះ​អគារ​នៅ​លើ​កោះ Siberut៕ […]

ប្រទេសថៃបានបញ្ជាក់ពីករណីទី៧ នៃជំងឺអុតស្វា monkeypox ចេញពីអ្នកជំងឺ ដែលមិនមានប្រវត្តិធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស

Khmerpress August 29, 2022 29/08/2022

នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​របស់​ប្រទេស​ថៃ (DDC) ​បាន​ប្រកាស​ថា ខ្លួនបានបញ្ជាក់ពីករណីទី៧ នៃជំងឺអុតស្វា monkeypox ចេញពីស្ត្រីជនជាតិថៃម្នាក់ ដែលមានអាយុ ៣៧ឆ្នាំ រស់នៅក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ អគ្គនាយករបស់ DDC លោកវេជ្ជបណ្ឌិត Opas Karnkawinpong បាននិយាយថា វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ស្ត្រីម្នាក់នោះបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា ហើយគាត់បាន​បង្ហើប​ថា អ្នកជំងឺ​បាន​រួម​ភេទ​ជាមួយ​ជនបរទេស និងមិន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​កាលពី​ពេល​ថ្មីៗ​នោះ​ទេ។ អ្នកជំងឺមានអាការគ្រុនក្តៅ នៅថ្ងៃទី២០ ខែសីហា និងបានចេញពងបែកនៅថ្ងៃបន្ទាប់ ហើយរហូតដល់ ២ ​ថ្ងៃ​ក្រោយ​មក គាត់ក៏ចេញពងបែក​ជាច្រើន​ទៀត​នៅលើ​រាង​កាយ​របស់​គាត់ ដែលនាំឱ្យគាត់ស្វែងរកការ​ព្យាបាល​នៅ​វិទ្យាស្ថាន​ខេត្ត Nonthaburi។ ក្រុមវេជ្ជបណ្ឌិតបានធ្វើការធ្វើតេស្ត RT-PCR និងបានបញ្ជាក់ពីការឆ្លងមេរោគរបស់គាត់កាលពីថ្ងៃសុក្រ ចំណែកឯមនុស្ស​ ៣នាក់ ដែល​បាន​ស្និទ្ធស្នាល​ជាមួយអ្នកជំងឺ នឹង​ត្រូវ​តាម​ដាន​យ៉ាង​ដិតដល់​រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កញ្ញា។ វេជ្ជបណ្ឌិត Opas បានណែនាំឱ្យជៀសវាងការប៉ះវត្ថុរាវពីអ្នកដែលមានអាការគ្រុនក្តៅ កន្ទួល ឬពងបែក ហើយជៀសវាងការរួមភេទជាមួយអ្នកដែលមិនបានធ្វើតេស្ត។ ត្រូវពាក់ម៉ាស់មុខនៅទីសាធារណៈ ហើយលាងដៃជាប្រចាំជាមួយសាប៊ូ និងទឹក […]

សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំង ២គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងបំផុត ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi

Khmerpress August 29, 2022 29/08/2022

សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងចំនួន ២គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដែលវាគឺជាការដឹកជញ្ជូនលើកដំបូងនៅក្នុងផ្លូវទឹក ចាប់តាំងពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានកើនឡើង ជុំវិញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់ប្រធានសភាលោកស្រី Nancy Pelosi ។ យោងតាមសេចក្តីថ្លែងការណ៍នៃកងនាវាចរទី៧ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនបានឱ្យដឹងថា នាវាចម្បាំង USS Antietam និង USS Chancellorsville កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរឆ្លងកាត់ដែនទឹកស្របតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើសមុទ្រ។ កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក (United States Seventh Fleet) បាននិយាយថា ដំណើរឆ្លងកាត់កំពុងដំណើរការ ហើយថា មិនមានការជ្រៀតជ្រែកពីកងកម្លាំងយោធាបរទេសនោះទេ គិតមកទល់ពេលនេះទេ។ ខ្លួនបាននិយាយថា៖«នាវាទាំងនេះ (កំពុងឆ្លងកាត់) តាមច្រករបៀងមួយក្នុងច្រកសមុទ្រ ដែលហួសពីដែនសមុទ្រនៃរដ្ឋឆ្នេរសមុទ្រណាមួយ។ ការដឹកជញ្ជូនរបស់នាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ យោធាអាមេរិក ហោះហើរ បើកបរ និងប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។ ទន្ទឹមនឹងនេះដែរ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានប្រាប់ពិធីករទូរទស្សន៍ CNN លោក Jim […]

រុស្ស៊ី កំពុងដុតឧស្ម័ន​ធម្មជាតិតម្លៃ ១០លានដុល្លារក្នុងមួយថ្ងៃចោល ខណៈជាធម្មតាឧស្ម័ននេះត្រូវនាំចេញទៅអាល្លឺម៉ង់

Khmerpress August 27, 2022 27/08/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា រុស្ស៊ីកំពុងដុតបំផ្លាញឧស្ម័ន​ធម្មជាតិចោល ដែលមានតម្លៃ ១០លានដុល្លារក្នុងមួយថ្ងៃ ខណៈឧស្ម័នទាំងនេះជាធម្មតាត្រូវនាំចេញទៅប្រទេសអាល្លឺម៉ង់ តាម​រយៈ​បំពង់ Nord Stream 1។ យោងតាមការវិភាគពី Rystad Energy បានឱ្យដឹងថា រោងចក្រមួយនៅជិតទីក្រុង St Petersburg កំពុងដុតបំផ្លាញឧស្ម័នដែលមានតម្លៃប្រមាណ ១០លានដុល្លារក្នុងមួយថ្ងៃៗ។ បើយោងតាម BBC អណ្តាតភ្លើងកំពុងឆាបឆេះនៅរោងចក្រឧស្ម័នធម្មជាតិរាវ Portovaya នៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ ហើយបើតាមការវិភាគរបស់ Rystad បានបង្ហាញថា វាកំពុងឆេះប្រហែល ៤.៣៤ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ គួរឱ្យដឹងថា ទីក្រុងមូស្គូបានព្យាយាមបិទការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប ក្នុងការឆ្លើយតបជាក់ស្តែងចំពោះទណ្ឌ.កម្មសេដ្ឋកិច្ច និងថាមពលរបស់បស្ចិមប្រទេសដែលបានដាក់ចេញបន្ទាប់ពីការលុកលុយរបស់ខ្លួនទៅលើអ៊ុយក្រែន។ ការបិទនេះ បានធ្វើឱ្យទ្វីបអឺរ៉ុបធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ហើយបានធ្វើឱ្យតម្លៃឧស្ម័នគោលកើនឡើងដល់កម្រិតខ្ពស់បំផុត។ ជាក់ស្ដែងអាឡឺម៉ង់ ដែលជាសេដ្ឋកិច្ចធំជាងគេរបស់អឺរ៉ុប បានជួបនូវវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ ដោយតម្លៃអគ្គិសនីរបស់ប្រទេសនេះបានកើនឡើងខ្ពស់លើសពី ៦០០% ក្នុងឆ្នាំ ក្នុងខែកក្កដា ហើយតម្លៃរោងចក្រកំពុងកើនឡើងក្នុងអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ១៩៤៩ មកម្ល៉េះ ដោយសារឧស្សាហកម្មពិបាកស្វែងរកឥន្ធនៈជំនួស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មន្រ្តីជំនិតលោក ពូទីន៖ «រុស្ស៉ីនឹងមិនបញ្ឈប់សង្រ្គាមឡើយ បើទោះបីជាអ៊ុយក្រែនទម្លាក់ចោលក្តីសង្ឃឹមចូល NATO ក៏ដោយ»

Khmerpress August 27, 2022 27/08/2022

(មូស្គូ)៖ មន្រ្តីជំនិតបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ទីក្រុងមូស្គូនឹងបញ្ឈប់ការធ្វើសង្រ្គាមនៅអ៊ុយក្រែនឡើយ បើទោះបីជាទីក្រុងកៀវប្រកាសបោះបង់ចោលជាផ្លូវការ នូវចេតនាចង់ចូលរួមក្នុងអង្គការណាតូ (NATO) ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។ កំលុងបទសម្ភាសន៍មួយជាមួយ ស្ថានីយទូរទស្សន៍បារាំង LCI លោក ឌីមីទ្រី មេដវ៉េដេវ (Dmitry Medvedev) ដែលជាអតីតប្រធានាធិបតី និងបច្ចុប្បន្នជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសរុស្ស៉ី បានលើកឡើងដូច្នេះថា «ការប្រកាសបោះបង់ចោលក្តីសង្ឃឹមចូលរួមក្នុង បក្សសម្ព័ន្ធយោធាអាត្លង់តិចខាងជើង (NATO) គឺជារឿងចាំបាច់មួយនាពេលឥឡូវនេះ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីឆ្ពោះទៅរកសន្តិភាពនោះទេ»។ លោក មេដវ៉េដេវ បានលើកឡើងថា រុស្ស៉ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន រហូតសម្រេចបានគោលដៅទាំងអស់។ កន្លងមកនេះ លោក ពូទីន ផ្ទាល់ ធ្លាប់និយាយថា ការធ្វើសង្រ្គាមនៅអ៊ុយក្រែន គឺលោកចង់កម្ចាត់គំនិតណាហ្ស៉ីនិយម នៅក្នុងប្រទេសនេះ។ រីឯទីក្រុងកៀវនិងក្រុមប្រទេសលោកខាងលិចវិញ បាននិយាយថា វាគឺជាលេសដែលគ្មានមូលដ្ឋានត្រឹមត្រូវ សម្រាប់ការបំផ្ទុះសង្រ្គាមរំលោភទឹកដីនៅអ៊ុយក្រែន។ គួរបញ្ជាក់ថា ចាប់តាំងតែពីការឈ្លានពានរបស់រុស្ស៉ីបានចាប់ផ្តើមមក […]

ប្រទេសថៃបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ដែលត្រឡប់មកពីប្រទេសកាតា

Khmerpress August 27, 2022 27/08/2022

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ (DDC) បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា ពួកគេបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ ដែលរស់នៅខេត្ត Maha Sarakham ភាគឦសាននៃប្រទេសថៃ។ អ្នកជំងឺមានអាយុ ២១ឆ្នាំ ហើយគាត់បានចេញរោគសញ្ញា​ ​នៅកំឡុងពេលគាត់កំពុងធ្វើការ​​នៅ​ប្រទេស​កាតា​។ ស្ត្រីរូបនេះបានធ្វើការជាអ្នកម៉ាស្សានៅប្រទេសកាតា ហើយចាប់ផ្តើមមានពងបែកនៅថ្ងៃទី១០ ខែសីហា។ ក្រោយមកស្ត្រី​រូប​នេះ​បាន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ នៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែ​សីហា ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​បន្ទាប់។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃ DDC បាននិយាយថា លទ្ធផលមន្ទីរពិសោធន៍ កាលពីថ្ងៃទី២៤ ខែសីហា បានបញ្ជាក់ថា ស្ត្រីរូបនោះបានវិជ្ជមានជាមួយជំងឺអុតស្វា Monkeypox។ គាត់បានកត់សម្គាល់ថា មានមនុស្សចំនួន ៤នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺម្នាក់នោះ ត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់ក្នុងការឆ្លង ហើយមនុស្សចំនួន ២៤នាក់ ផ្សេងទៀត ក៏ត្រូវបានគេចាត់ទុកថាមានហានិភ័យ។ ដូច្នេះពួកគេទាំងនោះ ត្រូវបានបង្គាប់ឱ្យនៅដាច់ដោយឡែកចំនួន ២១ថ្ងៃ ដើម្បីធានាបានថា ពួកគេត្រូវបានតាមដានពីអាការជំងឺបានត្រឹមត្រូវ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីបេឡារុសអះអាងថា យន្តហោះយោធារបស់ប្រទេសលោក ត្រូវបានកែច្នៃសម្រាប់ការបំពាក់អាវុធនុយក្លេអ៊ែរ

Khmerpress August 27, 2022 27/08/2022

(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា យន្តហោះចម្បាំង SU-24 របស់យោធាបេឡារុស ត្រូវបានកែច្នៃដើម្បីបំពាក់នុយក្លេអ៊ែរ ហើយលោកក៏បានព្រមានដែរថា ទីក្រុងមីនស្កិ៍នឹងឆ្លើយតបភ្លាមៗ ប្រសិនបើក្រុមលោកខាងលិច ហ៊ានបង្កបញ្ហាណាមួយមកលើបេឡារុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។ លោក លូកាសិនកូ បានឱ្យដឹងទៀតថា រូបលោកបានព្រមព្រៀងលើ ការកែច្នៃយន្តហោះយោធាបេឡារុសនេះ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ បេឡារុស គឺជាប្រទេស ដែលមិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននោះទេ ប៉ុន្តែអាចនឹងទទួលបានអាវុធនេះពីរុស្ស៉ី ដ្បិតទីក្រុងមីនស្កិ៍ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ទីក្រុងមូស្គូ។ យ៉ាងណាក្តី លោក លូកាសិនកូ មិនបានរៀបរាប់លម្អិតថាតើ ការផ្ទេរអាវុធនុយក្លេអ៊ែរពីរុស្ស៉ី អាចនឹងកើតឡើងដោយរបៀបណាឡើយ។ គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ លោកប្រធានាធិបតីបេឡារុស ក៏បានលើកឡើងពាក់ព័ន្ធ លទ្ធភាពនៃការគំរាមកំហែងពីលោកខាងលិចផងដែរ។ លោក លូកាសិនកូ បាននិយាយយ៉ាងដូច្នេះថា «ពួកគេត្រូវតែយល់ឱ្យច្បាស់ថា ប្រសិនបើពួកគេហ៊ានបង្កបញ្ហាណាមួយមកលើពួកយើង […]