ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា អះអាងថា នឹងនាំចូលប្រេងពីប្រទេសរុស្ស៉ី

Khmerpress August 18, 2022 18/08/2022

(ណៃពិដោ)៖ អ្នកនាំពាក្យនៃរបបយោធា បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី ដើម្បីបន្ធូបន្ថយក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់ និងបញ្ហាឡើងថ្លៃ ខណៈមីយ៉ាន់ម៉ាក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍មួយទៀត ដែលសម្រេចធ្វើដូច្នេះ ចំពេលមានវិបត្តិថាមពលសកល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។ ប្រទេសអាស៊ានមួយនេះ បានព្យាយាមរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៉ី ទោះបីជាប្រទេសទាំងពីរ កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្ម ពីបណ្តាប្រទេសលោកខាងលិចក៏ដោយ ពោលគឺមីយ៉ាន់ម៉ាបានរងទណ្ឌកម្ម ដោយសារការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំមុន រីឯរុស្ស៉ី គឺដោយសារ ការឈ្លានពានអ៊ុយក្រែន កាលពីដើមឆ្នាំនេះ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យនៃរបបយោធា លោក ហ្ស មីនទួន (Zaw Min Tun) បាននិយាយថា «យើងបានទទួលការអនុញ្ញាតឲ្យនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី» ដោយការពេញចិត្តសម្រាប់ «គុណភាព និងតម្លៃទាប»។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ការដឹកជញ្ជូនប្រេងឥន្ធនៈតាមកប៉ាល់ នឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២នេះតទៅ។ ជាមួយគ្នានេះ របបយោធា បានបង្កើតគណៈកម្មាធិការទិញប្រេងពីរុស្ស៊ី ដើម្បីត្រួតពិនិត្យការទិញ, ការនាំចូល និងការដឹកជញ្ជូន ដោយផ្អែកលើតម្រូវការរបស់ប្រទេសមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា ប្រទេសរុស្ស៉ី កំពុងស្វែងរកអ្នកទទួលទិញថ្មី សម្រាប់វិស័យថាមពលរបស់ខ្លួន […]

ការសិក្សាមួយបង្ហាញថា ពលរដ្ឋអាស៊ីអាគ្នេយ៍ចំណាយលុយរហូតដល់ ៣,៦៦ពាន់លានដុល្លារក្នុងមួយឆ្នាំទិញតែគុជផឹក

Khmerpress August 18, 2022 18/08/2022

សិង្ហបុរី៖ តែគុជបានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទនៅលើទីផ្សារក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅក្នុងចំណោមអតិថិជនដែលជាក្រុមយុវជនវ័យក្មេងតែម្តង។ ដ្បិតថាតែគុជហាក់មិនសូវមានទីផ្សារទូលំទូលាយនិងត្រូវបាននិយមទទួលទានជាទូទៅដូចកាហ្វេក៏ពិតមែន តែទំហំប្រាក់ចំណូលប្រាក់ចំណូលបានមកពីការលក់តែគុជគឺមិនតូចនោះទេ ពោលគឺវាមានតម្លៃខ្ទង់រាប់ពាន់លានដុល្លារឯណោះ។ ជាក់ស្តែងការសិក្សាមួយបានបង្ហាញថា ទីផ្សារលក់តែគុជនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានទំហំជាទឹកប្រាក់រហូតដល់ ៣,៦៦ពាន់លានដុល្លារអាមេរិកឯណោះក្នុងមួយឆ្នាំ។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនធំៗចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីគឺក្រុមហ៊ុន Momentum Works និងក្រុមហ៊ុន Qlub ដែលបានសិក្សាទៅលើទំហំនៃការលក់តែគុជយីហោល្បីៗចំនួន ៦០ប្រភេទផ្សេងគ្នា។ ក្នុងការសិក្សាបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារលក់តែគុជធំបំផុតនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដោយមានទំហំទឹកប្រាក់ ១,៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទីផ្សារធំទី ២គឺប្រទេសថៃ ដែលមានទំហំទឹកប្រាក់នៃការលក់ប្រចាំឆ្នាំចំនួន ៧៤៩លានដុល្លារអាមេរិក ទីផ្សារធំទី ៣គឺវៀតណាមជាមួយទំហំទឹកប្រាក់លក់ប្រចាំឆ្នាំចំនួន ៣៦២លានដុល្លារអាមេរិក និងទីផ្សារធំទី ៤គឺប្រទេសសិង្ហបុរីដែលមានទំហំទឹកប្រាក់នៃការលក់ប្រចាំឆ្នាំចំនួន ៣៤២លានដុល្លារអាមេរិក។ សូមបញ្ជាក់ជូនផងដែរថា ភាគច្រើននៃតែគុជដែលលក់ដាច់ច្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះគឺជាតែគុជម៉ាកយីហោនាំចូលពីកោះតៃវ៉ាន់ និងម៉ាកយីហោក្នុងស្រុករបស់ប្រទេសនីមួយៗ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែនថា សង្រ្គាមជាមួយរុស្ស៉ី ដើរដល់ផ្លូវ «គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់»

Khmerpress August 18, 2022 18/08/2022

(កៀវ)៖ កងកម្លាំងអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ពួកគេបានវាយបកវិញប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ខឺសុន (Kherson) ភាគខាងត្បូង ខណៈការបាញ់ផ្លោងដោយកងកម្លាំងរុស្ស៉ីលើតំបន់ខាកៀវ (Kharkiv) ភាគខាងជើងនៃប្រទេសអ៊ុយក្រែន បានសម្លាប់ មនុស្ស ៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។ ការអះអាងខាងលើរបស់កងកម្លាំងអ៊ុយក្រែន ធ្វើឡើងចំពេលប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស នឹងត្រូវជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងល្វៀវ (Lviv) ស្ថិតនៅភាគខាងលិចអ៊ុយក្រែន ដើម្បីសាកល្បងស្វែងរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះជាមួយរុស្ស៊ី និងដោះស្រាយ ការគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារសកល រួមទាំងហានិភ័យនៃគ្រោះមហន្តរាយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងកាន់កាប់ ដោយកងកម្លាំងរុស្ស៊ី។ ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន គឺ លោក អូឡិចស៉ី អារ៉េស្តូវ៉ិច (Oleksiy Arestovych) បានឲ្យដឹងតាមរយៈវីដេអូមួយថា «កងកម្លាំងរុស្ស៊ី សម្រេចបានគោលដៅតិចតួចប៉ុណ្ណោះ ហើយក្នុងករណីខ្លះយើងបានវាយបកវិញ។ […]

WHO អំពាវនាវឲ្យបន្ថែមការប្រុងប្រយ័ត្ន ក្រោយរកឃើញករណីចម្លងជំងឺអុតស្វា Monkeypox ពីមនុស្សទៅកាន់សត្វឆ្កែជាលើកដំបូង

Khmerpress August 18, 2022 18/08/2022

អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី១៧ ខែសីហាម្សិលមិញនេះបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតជុំវិញករណីរាតត្បាតនៃជំងឺអុតស្វា Monkeypox  ដ្បិតគេទើបរកឃើញករណីចម្លងជំងឺប្រភេទនេះពីមនុស្សទៅកាន់សត្វ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ករណីចម្លងជំងឺអ៊ុតស្វា Monkeypox ពីមនុស្សទៅកាន់សត្វជាលើកដំបូងនេះគឺត្រូវបានរកឃើញនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយមេរោគបានចម្លងចេញពីបុរស ២នាក់ទៅកាន់សត្វឆ្កែចិញ្ចឹមមួយក្បាលដែលរស់នៅក្នុងផ្ទះជាមួយគ្នា។ បើតាមលោកវេជ្ជបណ្ឌិត Rosamund Lewis ដែលជាប្រធានដឹកនាំបច្ចេកទេសផ្នែកជំងឺអុតស្វា Monkeypox របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ករណីចម្លងខាងលើនេះគឺជារឿងគួរឲ្យព្រួយបារម្ភបំផុតមួយ ហើយនៅពេលនេះគេកំពុងសិក្សាបន្ថែមទៀតថា​ តើសត្វដែលបានឆ្លងជំងឺអុតស្វា Monkeypox រួចហើយនោះ អាចចម្លងបន្តទៅកាន់សត្វផ្សេងទៀត ឬមនុស្សបានឬអត់? យ៉ាងណាក្តី នៅចំពោះមុខករណីដ៏កម្រនេះលោកវេជ្ជបណ្ឌិត Rosamund Lewis បានអំពាវនាវឲ្យអ្នកដែលបានឆ្លងជំងឺអុតស្វា Monkeypox ទាំងអស់ សូមកុំប៉ះពាល់ជាមួយសត្វឲ្យសោះដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការរាតត្បាតមេរោគកាន់តែច្រើនជាងនេះបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនបញ្ជូនកងទ័ពទៅចូលរួមធ្វើសមយុទ្ធយោធានៅរុស្ស៊ី

Khmerpress August 18, 2022 18/08/2022

ចិន៖ កងទ័ពនៃប្រទេសចិនជាច្រើននាក់នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមធ្វើសមយុទ្ធយោធាជាមួយកងទ័ពនៃប្រទេសជាម្ចាស់ផ្ទះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១៧ ខែសីហា ម្សិលមិញនេះ។ សមយុទ្ធយោធាដែលគ្រោងរៀបចំដោយរុស្ស៊ីនេះមានឈ្មោះថា “Vostok” (ភាគខាងកើត)​ ដែលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ហើយក្រៅពីកងទ័ពនៃប្រទេសចិនក៏មានកងទ័ពនៃប្រទេសមួយចំនួនទៀតត្រូវទៅចូលរួមក្នុងសមយុទ្ធយោធានេះផងដែរ មានដូចជាកងទ័ពនៃប្រទេសឥណ្ឌា បេឡារុស្ស ម៉ុងហ្គោលី តាជីគីស្ថាន និងកងទ័ពនៃប្រទេសជាសម្ព័ន្ធមិត្តជាមួយរុស្ស៊ីមួយចំនួនទៀតផងដែរ។ បើតាមក្រសួងការពារជាតិចិនបានបញ្ជាក់ថា ការចូលរួមធ្វើសមយុទ្ធយោធារបស់កងទ័ពចិននៅពេលនេះគឺមិនជាប់ពាក់ព័ន្ធជាមួយនឹងភាពតានតឹងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិឡើយ ពោលគឺវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលរុស្ស៊ីតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ចិននិងរុស្ស៊ីជាប្រទេសសម្ព័ន្ធយ៉ាងជិតស្និតជាមួយគ្នាអស់រយៈពេលជាយូរឆ្នាំមកហើយ និងតែងតែធ្វើសមយុទ្ធយោធាជាមួយគ្នាជាប្រចាំផងដែរ ពោលគឺតាំងពីមុនពេលដែលរុស្ស៊ីផ្តើមឈ្លានពានចូលទឹកដីអ៊ុយក្រែនម្លេះ។ យ៉ាងណាក្តី ក្រោយពេលភ្លើងសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងបានប្រកាសភាពជាដៃគូថ្មីមួយទៀតគឺ “ដៃគូគ្មានដែនកំណត់”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

វៀតណាមត្រូវប៉ាន់ខ្លាំង ក្រោយក្រុមហ៊ុន Apple សម្រេចទៅផលិត MacBook និង Apple Watch នៅប្រទេសខ្លួន

Khmerpress August 17, 2022 17/08/2022

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យ Apple Inc កំពុងពិភាក្សាគ្នា ដើម្បីធ្វើការផលិត Apple Watch និង MacBook នៅក្នុងប្រទេសវៀតណាមជាលើកដំបូង នេះបើយោងតាមសារព័ត៌មាន Nikkei Asia។ របាយការណ៍បន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់ចិន Luxshare Precision Industry និងក្រុមហ៊ុនដំឡើង iPhone គឺ Foxconn កំពុងចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook របស់ពួកគេ នៅភាគខាងជើងប្រទេសវៀតណាម ខណៈដែល Apple ក៏កំពុងផ្លាស់ប្តូរផ្នែកខ្លះនៃការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងប្រទេសឥណ្ឌាផងដែរ ដែលនៅទីនោះខ្លួនបានចាប់ផ្តើមផលិត iPhone 13 ក្នុងឆ្នាំនេះ ហើយក៏គ្រោងនឹងដំឡើងថេប្លេត iPad នាពេលខាងមុខផងដែរ។ ប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំជាងគេទី២របស់ពិភពលោក រួមជាមួយនឹងប្រទេសដូចជា៖ ម៉ិកស៊ិក និងវៀតណាម កំពុងផ្ដល់សារៈសំខាន់កាន់តែខ្លាំងឡើង ចំពោះក្រុមហ៊ុនជាប់កិច្ចសន្យាដែលបម្រើការឱ្យម៉ាកយីហោរបស់អាមេរិក ខណៈដែលពួកគេព្យាយាមដកខ្លួនចេញឆ្ងាយពីប្រទេសចិន។ យ៉ាងណា ទាំងភាគី Apple, Foxconn និង […]

Elon Musk និយាយលេងសើចទេ ពីការទិញក្លិបបាល់ទាត់ Man United

Khmerpress August 17, 2022 17/08/2022

(អឺរ៉ុប)៖ មហាសេដ្ឋីពិភពលោក Elon Musk បានលើកឡើងថា លោកបាននិយាយលេងចំពោះការទិញក្លិបអង់គ្លេស Manchester United បន្ទាប់ពីបានបង្ហាញនៅលើបណ្តាញសង្គម Twitter ថាលោកនឹងទិញក្លិបនេះនៅប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការឲ្យដឹងពី Reuters នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ បន្ទាប់ពីបង្ហោះសារលើ Twitter (លោកនឹងទិញយក Manchester United) ហើយមានការសួរថាតើពិតជាចង់ទិញក្លិបនេះមែនទេ «Musk បានឆ្លើយថាទេ នេះជាការលេងសើចនៅលើ Twitter។ ខ្ញុំមិនទិញក្រុមកីឡាណាមួយទេ ទោះជាក្រុមណាក៏ដោយ ហើយក្រុម Man United ជាក្រុមដែលខ្ញុំពេញចិត្តតាំងនៅក្មេង»។ គួររំលឹកផងថា បច្ចុប្បន្នក្លិបកំពូលអង់គ្លេស Manchester United កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់គ្រួសារ Glazer ដែលមានលោក Joel Glazer និងលោក Avram Glazer ជាសហប្រធានក្លិប ដែលកំពុងជួបវិបត្តិដោយការខឹងសម្បារជាខ្លាំងពីសំណាក់អ្នកគាំទ្រឲ្យមានការដកខ្លួនចេញ។ បច្ចុប្បន្នលោក Elon Musk មានទ្រព្យសម្បត្តិសរុប ២៧០ពាន់លានដុល្លារច្រើនជាងគេ ដែលដកស្រង់ដោយសារព័ត៌មាន Forbes មានលទ្ធភាពអាចទិញក្លិបនេះបាន៕ ផ្តល់សិទ្ធិដោយ៖ […]

នាយកក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា លោកកំពុងទិញយកក្រុមបិសាចក្រហម Manchester United

Khmerpress August 17, 2022 17/08/2022

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា (ម៉ោងនៅអាមេរិក) បាននិយាយថា លោកកំពុងទិញយកក្រុមហ៊ុន Manchester United Plc ដែលជាក្រុមហ៊ុនមេរបស់ក្រុមបិសាចក្រហម Manchester United។ លោក Musk ដែលជាមហាសេដ្ឋីម្នាក់នៅលើពិភពលោក បាននិយាយនៅក្នុងបណ្ដាញសង្គម Twitter របស់គាត់ថា៖«ខ្ញុំកំពុងទិញយក Manchester United, អរគុណ»។ រំលឹកដែរថា Manchester United គឺ​ជា​ក្រុមបាល់ទាត់​ដែលមានអ្នកគាំទ្រច្រើនបំផុតមួយ ហើយពួក​គេគឺជា​ម្ចាស់​ជើង​ឯកអង់គ្លេស​ចំនួន​ ២០​ដង និង​បាន​ឈ្នះ​ពាន​រង្វាន់ European Cup ដែល​ជា​ការ​ប្រកួត​ប្រជែង​ក្លិប​ដ៏​មាន​កិត្យានុភាព​បំផុត ​ក្នុង​ការ​ប្រកួត​សាកលចំនួន​ ៣ដង។ ក្រុមនេះត្រូវបានគ្រប់គ្រងដោយគ្រួសារ Glazer ជនជាតិអាមេរិក ហើយពួកគេមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ក្រុមបាល់ទាត់មួយនេះមានមូលធនប័ត្រទីផ្សារចំនួន ២.០៨ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃបិទទីផ្សារភាគហ៊ុនកាលពីថ្ងៃអង្គារ។ អ្នកគាំទ្រក្រុម Manchester United ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏បានតវ៉ាប្រឆាំងនឹងគ្រួសារត្រកូល Glazer ដែលបានទិញក្លឹបក្នុងតម្លៃ ៩៥៥.៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០០៥ […]

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធការពារមីស៊ីលរួមគ្នា នៅលើរដ្ឋហាវ៉ៃ

Khmerpress August 16, 2022 16/08/2022

(សេអ៊ូល)៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចូលរួមក្នុងសមយុទ្ធការពារមីស៉ីលផ្លោង កាលពីសប្តាហ៍មុន នៅលើឆ្នេរនៃរដ្ឋហាវ៉ៃ ជាការហាត់សមផ្នែកយោធារួមគ្នា ដោយផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍បច្ចុប្បន្នជាមួយកូរ៉េខាងជើង និងចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន មន្ទីបញ្ចកោណបានបញ្ជាក់ថាសមយុទ្ធការពារមីស៉ីល និងបាញ់ផ្លោងមីស៉ីល រួមទាំងលំហាត់សមផ្សេងទៀត បានធ្វើឡើង កាលពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ គឺដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបី ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមជាមួយ កូរ៉េខាងជើង ការការពារសន្តិសុខរួមគ្នា និងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ជាមូលដ្ឋាន។ ព្រមជាមួយគ្នានេះ យោធានៃប្រទេសទាំងបី បានចែករំលែកព័ត៌មានភ្ជាប់នឹងទិន្នន័យយុទ្ធសាស្រ្ត ឲ្យគ្នាទៅវិញទៅមកស្របតាមកិច្ចព្រមព្រៀងត្រីភាគី ផងដែរ។ គួរបញ្ជាក់ថា សមយុទ្ធយោធាខាងលើនេះ ត្រូវបានរៀបចំឡើងជាលើកទី១ គិតចាប់តាំងពីឆ្នាំ២០១៧មក ក្រោយទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានធ្លាប់ចុះទាបបំផុតក្នុងឆ្នាំ២០១៩ ជុំវិញជម្លោះប្រវត្តិសាស្រ្ត៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសចិនបាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​តៃវ៉ាន់ចំនួន ៧នាក់ ​ពី​បទ​គាំទ្រ​ឯករាជ្យភាពកោះ​តៃវ៉ាន់

Khmerpress August 16, 2022 16/08/2022

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសចិនបានដាក់ទណ្ឌកម្មមន្ត្រីតៃវ៉ាន់ចំនួន ៧នាក់ សម្រាប់ការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ ការ​ដាក់​ទណ្ឌកម្ម​នេះ​កើត​ឡើង​ បន្ទាប់​ពី​ប្រធាន​សភា​សហរដ្ឋ​អាមេរិកលោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​កាល​ពី​ដើម​ខែ​នេះ។ ប្រទេសចិនបានយល់ថា ដំណើរទស្សនកិច្ច​មួយនោះ គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួន ខណៈតៃវ៉ាន់នៅតែបដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មានលោកស្រី Hsiao Bi-khim ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោន និងលោក Wellington Koo អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់។ អ្នក​នយោបាយមួយចំនួន ដែល​មក​ពី​គណបក្ស​​​កាន់​អំណាច​របស់​តៃវ៉ាន់ គឺ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ផងដែរ។ អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​នឹង​មិន​អាច​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ​បាន​ទេ។ ក្រុមហ៊ុន និងអ្នកវិនិយោគដែលទាក់ទងនឹងពួកគេ ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យរកប្រាក់ចំណេញនៅក្នុងប្រទេសចិនដែរ។ អ្នកទាំង ៧រូប គឺបន្ថែមលើនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang រដ្ឋមន្ត្រីការបរទេស Joseph Wu និងប្រធានសភា You Si-kun ដែលត្រូវបានដាក់ទណ្ឌកម្មនៅមុននេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត