ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតមីកញ្ចប់ធំៗចំនួន ៥ នៅថៃ កំពុងជួបទុក្ខធំ ដោយព្យាយាមអង្វររដ្ឋាភិបាលអនុញ្ញាតឱ្យពួកគេដំឡើងតម្លៃលើផលិតផល

Khmerpress August 16, 2022 16/08/2022

ក្រុមហ៊ុនផលិតមីកញ្ចប់ធំចំនួន ៥ នៅក្នុងប្រទេសថៃ កំពុងអង្វររដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យពួកគេដំឡើងតម្លៃដល់ ៨បាត (០.២២ដុល្លារ) ក្នុងមួយកញ្ចប់ ខណៈដែលពួកគេបាននិងកំពុងជួបបញ្ហាពាក់ព័ន្ធនឹងការចំណាយច្រើន។ នាយកប្រតិបត្តិនៃក្រុមហ៊ុនចំនួនប្រាំគឺ Thai Preserved Food, Nissin Foods, Thai President Foods, Wan Thai Foods Industry និង Chokchaipibul Co Ltd – កាលពីថ្ងៃចន្ទបានរួមគ្នាស្នើឱ្យរដ្ឋាភិបាលពិចារណាអនុញ្ញាតឱ្យមានការកែសម្រួលតម្លៃសម្រាប់មីកញ្ចប់ ដែលជាអាហារពេញនិយមសម្រាប់ប្រជាជនដែលមានចំណូលទាប។ លោក Weera Naphaphreugchart នាយករងគ្រប់គ្រងនៃ Thai Preserved Food ដែលជាក្រុមហ៊ុនផលិតគុយទាវ “Wai Wai” បាននិយាយថា ក្រុមហ៊ុនបានប្រឈមមុខនឹងអតិផរណា និងថ្លៃដឹកជញ្ជូនកើនឡើងនៅក្នុងឆ្នាំមុន ដែលបណ្តាលឱ្យផលិតផលមួយចំនួនរបស់ខ្លួនខាតបង់។ លោក​បន្ត​ថា​៖ “យើង​មិន​បាន​កែសម្រួល​តម្លៃ​គុយទាវ​របស់​យើង​រយៈពេល ១៤ ឆ្នាំ​មក​ហើយ​ ដោយសារ​គោលនយោបាយ​កំណត់​តម្លៃ​ ដែល​ដាក់​ដោយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​។ ដូច្នេះ​វា​ជា​ពេល​វេលា​មួយ ដើម្បី​ពិនិត្យ​តម្លៃ​ឡើង​វិញ​ និងដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ចំណាយ​ជាក់ស្តែង”។ ជាមួយគ្នានេះ លោក Kittiphos Charnphaworakit […]

ថៃរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox មួយករណីទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ៥នាក់

Khmerpress August 16, 2022 16/08/2022

ថៃ៖ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox​​ មួយករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox សរុបនៅក្នុងប្រទេសថៃបានកើតដល់ ៥នាក់ បើគិតត្រឹមព្រឹកថ្ងៃអង្គា ទី១៦ ខែសីហានេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ៥របស់អាជ្ញាធរថៃនោះគឺជាស្រ្តីជនជាតិថៃ វ័យ ២៥ឆ្នាំ ដែលទើបធ្វើដំណើរត្រលប់មកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមវិញ។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា ស្រ្តីជាអ្នកជំងឺរូបនេះបានធ្វើដំណើរមកដល់ទឹកដីថៃតាមរយៈជើងហោះហើរដែលបានចុះចតនៅក្នុងប្រលានយន្តសុវណ្ណភូមិកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា និងបានតេស្តិ៍វិជ្ជាមានជំងឺ Monkeypox កាលពីថ្ងៃចន្ទ ទី១៥ ខែសីហាម្សិលមិញនេះ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្ត គេបានសម្រេចធ្វើតេស្តិ៍ស្រ្តីរូបនេះភ្លាមៗក្រោយពេលគាត់បានមកទល់ប្រទេសថៃ ដ្បិតនៅពេលគាត់បានដើរចេញពីយន្តហោះមកនោះគេបានពិនិត្យឃើញគាត់មានពងបែកនៅខ្លួនរួចទៅហើយ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៣០,០០០នាក់ហើយនៅជុំវិញពិភពលោក និងមានមនុស្សចំនួន ៦នាក់បានស្លាប់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប៉ូលិស​ថៃរកឃើញឱសថបុរាណជាច្រើនមានដាក់សារធាតុគីមីលើសកម្រិត ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងព្រមានអ្នកប្រើប្រាស់ ជាពិសេសមនុស្សចាស់ ដែលចូលចិត្តទិញមកញ៉ាំដើម្បីបំបាត់ការឈឺចាប់

Khmerpress August 16, 2022 16/08/2022

ថៃ៖ យោងតាមប្រភពព័ត៌មានថៃបានអោយដឹងថា ផលិតផលឱសថបុរាណរុក្ខជាតិទឹកច្រកដបជាច្រើនយីហោដែលមានផ្ទុកសារធាតុគីមី ដែល​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស រឹបអូសបាន ក្រោយការស៊ើបអង្កេតជាមួយសមត្ថកិច្ច រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានរកឃើញថា ឱសថបុរាណទាំងនោះមិនមានស្តង់ដារ ថែមទាំងមានសារធាតុ steroid ដែលជាថ្នាំស្ថិតក្រោមការគ្រប់គ្រងពិសេស ព្រោះប្រសិនបើទទួលទានច្រើនពេក នឹងប៉ះពាល់ដល់សុខភាព។ ចំពោះករណីនេះ សមត្ថកិច្ចបាននាំយកដីកាឆែកឆេរ ទៅទីតាំងផលិត និងស្តុកចំណីអាហារ ឱសថបុរាណ នៅខេត្តខុនកែន និងខេត្តរ៉ាយ៉ង សរុបចំនួន៦កន្លែង ហើយរកឃើញឱសថបុរាណ និងថ្នាំគ្រាប់ជាច្រើនទៀត លើសពីនេះសមត្ថកិច្ចក៏អាចឃាត់ខ្លួនជនសង្ស័យ​ចំនួន​៤​នាក់​ ហើយ​មន្ត្រី​ជំនាញ​ក៏បាន​បញ្ជូន​ឱសថបុរាណទាំងនោះទៅពិនិត្យរកសារធាតុគីមីនៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ហើយក៏បានរកឃើញអាស៊ីត benzoic ឬសារធាតុរក្សាទុកបានយូរ នៅបរិមាណដែលលើសការកំណត់។ បន្ទាប់​មក​ប៉ូលិស​ក៏បាន​​ស៊ើបអង្កេតរកឃើញអ្នកលក់សារធាតុស្តេរ៉ូអ៊ីតទៅអោយអ្នកផលិតឱសថបុរាណដែលនៅក្នុងសហគមន៍ និងតំបន់ក្បែរនោះ ដោយបានអះអាង​ថា ​ទិញ​ថ្នាំ​ស្តេរ៉ូអ៊ីត (Steroids) ក្នុង​ហាង​មួយ​ក្នុង​ស្រុក Muang ខេត្ត Khon Kaen។ ចំណែក ឱសថការីលោក Wirachai Nalawachai អគ្គលេខាធិការរងនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បាននិយាយថា ខ្លួនបានព្រមានដល់អ្នកប្រើប្រាស់ ជាពិសេសមនុស្សចាស់ ដែលជារឿយៗមិនចូលចិត្តព្យាបាលការឈឺចាប់នៅមន្ទីរពេទ្យ ហើយចូលចិត្តទិញឱសថបុរាណទាំងនោះមកប្រើប្រាស់ ហើយប្រសិនបើវាមានសារធាតុ […]

តុលាការអូស្ត្រាលីបង្គាប់ឱ្យក្រុមហ៊ុន Google បង់ប្រាក់ចំនួន ៤៣លានដុល្លារសម្រាប់ការក្លែងបន្លំអ្នកប្រើប្រាស់

Khmerpress August 15, 2022 15/08/2022

(បរទេស)៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet Inc ត្រូវបានបញ្ជាឱ្យបង់ប្រាក់ប្រមាណ ៤២.៧លានដុល្លារអាមេរិក ដោយតុលាការសហព័ន្ធរបស់ប្រទេសអូស្រ្តាលី ក្រោមការផាកពិន័យសម្រាប់ការក្លែងបន្លំអ្នកប្រើប្រាស់ក្នុងការប្រមូលទិន្នន័យទីតាំងផ្ទាល់ខ្លួនរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ យ៉ាងណាមិញទាក់ទិនទៅនឹងបណ្តឹងនេះ ត្រូវបានតុលាការរកឃើញថា Google បានក្លែងបន្លំអតិថិជនមួយចំនួនអំពីទិន្នន័យទីតាំងផ្ទាល់ខ្លួន ដែលត្រូវបានប្រមូលតាមរយៈឧបករណ៍ស្មាតហ្វូន Android របស់ពួកគេនៅចន្លោះខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០១៨។ ខណៈដែលបញ្ហានេះក៏ធ្លាប់បានគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) លើកឡើងកាលពីឆ្នាំ ២០២១កន្លងទៅដែរថា ខ្លួនកំពុងស្វែងរកការប្រកាស និងការពិន័យពី Google ចំពោះបញ្ហាមិនច្បាស់លាស់មួយចំនួន។ ដោយឡែកនៅក្នុងការចេញផ្សាយថ្មីនេះ ACCC ក៏បានបញ្ជាក់បន្ថែមដែរថា Google បានបំភាន់អ្នកប្រើប្រាស់ឱ្យជឿលើការកំណត់ប្រវត្តិទីតាំង «location history» នៅលើស្មាតហ្វូន Android របស់ពួកគេ ដែលជាវិធីតែមួយគត់ដែលទិន្នន័យទីតាំងអាចត្រូវបានប្រមូល ខណៈដែលមុខងារដ៏សំខាន់មួយដើម្បីត្រួតពិនិត្យគេហទំព័រ និងសកម្មភាពកម្មវិធីក៏បានអនុញ្ញាតឱ្យប្រមូល និងរក្សាទុកទិន្នន័យមូលដ្ឋានផងដែរ។ ម្យ៉ាងវិញទៀតបើយោងតាមអង្គការឃ្លាំមើលបានឱ្យដឹងថា អ្នកប្រើប្រាស់គណនី Google ប្រមាណ ១.៣លាននាក់ នៅក្នុងប្រទេសអូស្រ្តាលីដែលបានរងផលប៉ះពាល់ ហើយបានចាប់ផ្តើមដំណើរការនីតិវិធីប្រឆាំងនឹងក្រុមហ៊ុន […]

វៀតណាម កំពុងលេចធ្លោ ចំពេលមានតម្រូវការ និងការប្រកួតប្រជែងខ្លាំងសម្រាប់បន្ទះឈីបនៅលើពិភពលោក

Khmerpress August 15, 2022 15/08/2022

វៀតណាមកំពុងលេចធ្លោខ្លាំងចំពេលមានតម្រូវការខ្លាំងសម្រាប់បន្ទះឈីបនៅលើពិភពលោក ខណៈក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេកំពុងពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងឡើងក្នុងប្រទេសវៀតណាម។ ប្រទេសមួយនេះ បានឈានចូលទៅក្នុងការចាប់អារម្មណ៍បន្ទាប់ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនកំពូលមួយ បានប្រកាសពីផែនការចាប់ផ្តើមផលិតបន្ទះឈីបនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Thai Nguyen ភាគខាងជើងក្នុងខែកក្កដា ឆ្នាំ២០២៣។ លោក Gu Wenjun ប្រធានអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារសៀងហៃ ICwise បានប្រាប់កាសែតចិន Global Times ថា “វៀតណាមកំពុងក្លាយជាទិសដៅថ្មី សម្រាប់ឧស្សាហកម្ម microconductor ដោយសារតំបន់ឧស្សាហកម្មរបស់ខ្លួន ដែលមានឯកទេសក្នុងការធ្វើតេស្ត និងការវេចខ្ចប់សៀគ្វី។ ជាមួយគ្នានេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់សហរដ្ឋអាមេរិក Technavio បាននិយាយថា ទីផ្សារបន្ទះឈីបផ្ទាល់ខ្លួនរបស់វៀតណាមមានសក្តានុពលកើនឡើងចំនួន ១.៦៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ ប្រទេសវៀតណាមក៏ជាទីតាំងរបស់រោងចក្រ Intel តម្លៃ ១.៥ ពាន់លានដុល្លារ ដែលជារោងចក្រដ៏ធំបំផុតនៅក្នុងបណ្តាញផលិតកម្មទូទាំងពិភពលោករបស់បច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឥណ្ឌូនេស៊ី ផលិត និងនាំចេញយន្តហោះពហុមុខងារ ទៅកាន់ប្រទេសថៃ

Khmerpress August 15, 2022 15/08/2022

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមួយកំពុងឡើងកូតស្រើតៗក្នុងពេលបច្ចុប្បន្ននេះ បាននាំចេញយន្តហោះទៅកាន់ប្រទេសថៃ។ ក្រុមហ៊ុន PT Dirgantara Indonesia (PTDI) ដែលជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី បានដឹកជញ្ជូនយន្តហោះ NC212i មួយគ្រឿង ដល់នាយកដ្ឋានអាកាសចរណ៍ទឹកភ្លៀង និងកសិកម្មថៃ (DRRAA)។ លោក Wildan Arief នាយកផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងធនធានមនុស្សរបស់ PTDI បាននិយាយថា យន្តហោះដែលមានលេខកន្ទុយ AX-2129 បានហោះចេញពីអាកាសយានដ្ឋាន Husein Sastranegara ក្នុងខេត្ត West Java ទៅកាន់មូលដ្ឋានអាកាស Nakhon Sawan ក្នុងប្រទេសថៃ។ យោងតាម ​​Arief យន្តហោះ NC212i គឺជាយន្តហោះពហុមុខងារដែលអាចប្រើបានសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ ដឹកទំនិញ ការផលិតទឹកភ្លៀង ការដឹកជញ្ជូនទាហាន/ឆ័ត្រយោង និងប្រតិបត្តិការជម្លៀសវេជ្ជសាស្រ្ត។ លោកបានកត់សម្គាល់ថា លក្ខណៈបច្ចេកទេសនៃ NC212i នេះ គឺល្អសម្រាប់លក្ខខណ្ឌភូមិសាស្រ្តរបស់ប្រទេសថៃ។ មិនតែប៉ុណ្ណោះយន្តហោះប្រភេទមួយទៀត ដែលសាកសមនឹងភូមិសាស្ត្ររបស់ប្រទេសថៃ គឺ N219 ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាយន្តហោះបន្ទាប់ដែលប្រទេសថៃទិញ […]

លោក ពូទីន ថារុស្ស៉ី-កូរ៉េខាងជើង នឹងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែម

Khmerpress August 15, 2022 15/08/2022

(សេអ៊ូល)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនថាប្រទេសទាំង២ នឹងពង្រីក ទំនាក់ទំនងទេ្វភាគីគ្រប់ជ្រុងជ្រោយ និងប្រកបដោយលក្ខណៈស្ថាបនាក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថានៅក្នុងលិខិតមួយច្បាប់ ផ្ញើជូនលោក គីម ជុងអ៊ុន នាឱកាសប្រារព្ធទិវារំដោះកូរ៉េ លោក ពូទីន បានសង្កត់ធ្ងន់ថាទំនាក់ទំនងជិតស្និទ្ធមិនត្រឹមតែជាផលប្រយោជន៍ សម្រាប់ប្រទេសទាំង២ប៉ុណ្ណោះទេ តែវាក៏នឹងជួយពង្រឹងផងដែរនូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ព្រមទាំងតំបន់អាស៊ីភាគឦសានទាំងមូល។ បើតាម KCNA លោក គីម ជុងអ៊ុន ក៏បានផ្ញើលិខិតមួយច្បាប់តបទៅកាន់លោក ពូទីន ផងដែរដោយនិយាយថាទំនាក់ទំនងមិត្តភាពរវាង រុស្ស៉ី និងកូរ៉េខាងជើងមានភាពរឹងមាំតាំងតែពីសម័យសង្រ្គាមលោកលើកទី២ មកម្ល៉េះ ហើយសាមគ្គីភាពនឹងគ្នាបានឈានដល់កម្រិតថ្មីមួយ នៅក្រោមកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែង និងរារាំងការបង្កហេតុយោធាណាមួយពីសត្រូវ។ លោក គីម មិនបានបញ្ជាក់លម្អិតថាតើសត្រូវមួយណានោះទេ ប៉ុន្តែជារឿយៗពាក្យថាសត្រូវនេះគឺសំដៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃរហូតដល់ ៥៨.៧ ពាន់លានដុល្លារ

Khmerpress August 15, 2022 15/08/2022

រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នេះថា ប្រទេសវៀតណាមកំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃរហូតដល់ ៥៨.៧ ពាន់លានដុល្លារ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅខែក្រោយនឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែង ១,៥៤៥ គីឡូម៉ែត្រ ទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុត របស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។ ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ កំពុងបង្កើនការវិនិយោគរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន  ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។ រដ្ឋាភិបាលបាននិយាយថា ផ្នែកចំនួន ២ ដំបូងដែលមានប្រវែងសរុប ៦៦៥ គីឡូម៉ែត្រ និងការវិនិយោគសរុបចំនួន ២៤.៧២ ពាន់លានដុល្លារអាមេរិក នឹងបើកឱ្យធ្វើចរាចរនៅឆ្នាំ ២០៣២ ដោយបន្ថែមថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅឆ្នាំ២០៤៥ ដល់ឆ្នាំ២០៥០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃ វ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រទេសនាំចេញកៅស៊ូកំពូលនៅលើពិភពលោក

Khmerpress August 13, 2022 13/08/2022

ថៃបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីប្រទេសនាំចេញកៅស៊ូទៅកាន់ទីផ្សារពិភពលោក ខណៈក្នុងឆមាសទី១ នៃឆ្នាំនេះ ថៃបាននាំចេញកៅស៊ូចំនួន ២.១៩លានតោន ដែលមានតម្លៃ ៧០.៥ពាន់លានបាត (ប្រមាណ ២ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការបង្ហាញរបស់ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍លោក Alongkorn Ponlaboot ។ លោក Alongkorn បាន​ដក​ស្រង់​ទិន្នន័យ​ពី​អាជ្ញាធរ​កៅស៊ូ​ថៃ​ ហើយនិយាយ​ថា ការ​នាំ​ចេញ​កៅស៊ូ​ធម្មជាតិ​សរុប​ក្នុង​ឆ្នាំ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើន​ដល់ ៤.២៧ លាន​តោន កើន​ឡើង ៣.៤១% ​ធៀប​នឹង​ឆ្នាំ​មុន។ លោកបានបន្ថែមថា នៅក្នុងឆមាសទីមួយ ប្រទេសថៃ បាននាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូមានតម្លៃ ១៦៧.២ ពាន់លានបាត។ ក្នុងនោះ ស្ទើរតែពាក់កណ្តាលនៃការនាំចេញគឺទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកៅស៊ូ និងកៅស៊ូរបស់ប្រទេសថៃ។ គួរឱ្យដឹងថា ថៃបានជាប់ចំណាត់កំពូលក្នុងការនាំចេញកាស៊ូ ដោយទម្លាក់ប្រទេសម៉ាឡេស៊ីទៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីដែលតាមពីក្រោយដោយសហរដ្ឋអាមេរិក ជប៉ុន និងសាធារណរដ្ឋកូរ៉េ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនសម្រេចដាក់ទណ្ឌកម្មលើប្រទេសលីទុយអានីនិងមន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់

Khmerpress August 13, 2022 13/08/2022

ចិន៖ ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មចំពោះមន្ត្រីជាន់ខ្ពស់នៃប្រទេសលីទុយអានីម្នាក់ ដែលបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហានេះ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសលីទុយអានីរូបនោះមានឈ្មោះថា Agne Vaiciukeviciute ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន ហើយលោកស្រីបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីពាក់កណ្តាលសប្តាហ៍នេះ ពោលគឺចំពេលដែលចិនកំពុងខឹងតៃវ៉ាន់ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកផងដែរ។ លោកស្រី Agne Vaiciukeviciute  តាមរយៈការដាក់ទណ្ឌកម្មខាងលើនេះគឺប្រទេសចិននឹងផ្អាកធ្វើការទំនាក់ទំនងផ្ទាល់ជាមួយលោកស្រី Agne Vaiciukeviciute និងផ្អាកកិច្ចសហប្រតិបត្តិលើការដឹកជញ្ជូនមួយចំនួនរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលលីទុយអានីផងដែរ។ ភ្លាមៗក្រោយពីបានរងនូវទណ្ឌកម្មពីរដ្ឋាភិបាលចិន លោកស្រី Agne Vaiciukeviciute បានថ្លែងថា គាត់ពិតជាសោកស្តាយដែលប្រទេសចិនបានសម្រេចផ្តាច់ទំនាក់ទំនងចំពោះរូបលោកស្រីនិងប្រទេសលីទុយអានីដូចនេះ។ សូមបញ្ជាក់ជូនថា ការដាក់ទណ្ឌកម្មរបស់ចិននៅពេលនេះគឺត្រូវបានគេមើលឃើញថា គឺជាការព្រមានមួយទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបជុំវិញសំណុំរឿងកោះតៃវ៉ាន់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត