ព័ត៌មានអន្តរជាតិ

ភាពតានតឹងនៅតៃវ៉ាន់កំពុងតែជាប្រធានបទក្តៅ បានទាញទម្លាក់ភាគហ៊ុន ក្រុមហ៊ុនបន្ទះឈីបធ្លាក់ចុះជាគំហុក

Khmerpress August 4, 2022 04/08/2022

(បរទេស)៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប «Semiconductor» បានធ្លាក់ចុះជាខ្លាំង ខណៈដែលដំណើរទស្សនៈកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ បានធ្វើឱ្យមានតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ តាមរយៈការចេញផ្សាយនាពេលថ្មីៗនេះបានបញ្ជាក់ប្រាប់ថា តៃវ៉ាន់គឺជាផ្ទះរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកក្នុងកិច្ចសន្យាធំជាងគេរបស់ពិភពលោករួមមានក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) និងក្រុមហ៊ុន Peer United Microelectronics Corp (UMC)។ បន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់លោកស្រី Nancy Pelosi ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក បានទាញទម្លាក់ភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបទាំងពីរនេះធ្លាក់ចុះខ្ទង់ ២.៤ភាគរយ និង ៣ភាគរយរៀងគ្នាគិតត្រឹមថ្ងៃទី០២ ខែសីហា ម្សិលមិញនេះ។ លើសពីនេះទៅទៀតភាគហ៊ុនរបស់ក្រុមហ៊ុនតៃវ៉ាន់ក៏បានធ្លាក់ចុះខ្ទង់ ១៦ភាគរយផងដែរ ដែលបង្ហាញពីការធ្លាក់ចុះភាគរយដ៏ធំបំផុតមួយរបស់ពួកគេក្នុងរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ ខណៈដែលភាពតានតឹងទាំងនេះបណ្តាលមកពីផ្នែកភូមិសាស្រ្តនយោបាយកើនឡើងដែលកំពុងតែជាប្រធានបទក្តៅ។ គួរបញ្ជាក់ដែរថា ភាគហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាមេរិក រួមមាន Nvidia Corp, Intel Corp, Qualcomm និង Micron […]

ទីក្រុងប៉េកាំងប្តេជ្ញាដាក់ទណ្ឌកម្មជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់

Khmerpress August 4, 2022 04/08/2022

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ទីក្រុងប៉េកាំងបានព្រមានម្តងហើយម្តងទៀតថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ជាការរំលោភបំពានទៅលើគោលការណ៍ចិនតែមួយ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក-ចិន។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្យាថា ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មដ៏ «តឹងតែង» ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់។ លោក វ៉ាង បាននិយាយនៅខាងក្រៅកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារថា «នេះគឺជាការលេងសើចយ៉ាងពិតប្រាកដ»។ សហរដ្ឋអាមេរិកកំពុងរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសចិនក្រោមរូបភាពនៃអ្វីដែលហៅថា «លទ្ធិប្រជាធិបតេយ្យ»។ អ្នកដែលប្រមាថប្រទេសចិននឹងត្រូវទទួលទោស»។ លោក វ៉ាង ក៏បាននិយាយផងដែរថា ការបង្រួបបង្រួមពេញលេញនៃប្រទេសចិនជាមួយកោះតៃវ៉ាន់ គឺជា «និន្នាការទូទៅ និងជាប្រវត្តិសាស្ត្រដែលមិនអាចជៀសបាន»។ បន្ថែមពីលើនេះទៀត អ្នកការទូតកំពូលរបស់ចិនរូបនេះបានព្រមានថា ទីក្រុងប៉េកាំងនឹងមិននៅស្ងៀមសម្រាប់សកម្មភាពចំពោះកងកម្លាំងឯករាជ្យដែលគាំទ្រកោះតៃវ៉ាន់ ឬការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅឡើយ។ លោក វ៉ាង ក៏បានអះអាងផងដែរថា ការប៉ុនប៉ងប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន គឺត្រូវវិនាសទៅរកភាពបរាជ័យ ដោយលោកបាននិយាយបន្ថែមថា «សហរដ្ឋអាមេរិកមិនគួរមានការបំភាន់ណាមួយអំពីការធ្វើឱ្យខូចដល់ការអភិវឌ្ឍ និងការរស់ឡើងវិញរបស់ប្រទេសចិននោះឡើយ»។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ក្នុងក្រុមប្រឹក្សារដ្ឋចិនបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក […]

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅតែបន្តតេស្ដវិជ្ជមានកូវីដ១៩

Khmerpress August 4, 2022 04/08/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅតែបន្តធ្វើតេស្ដវិជ្ជមានកូវីដ១៩ នៅថ្ងៃពុធសប្ដាហ៍នេះ តែលោកនៅតែមានអារម្មណ៍ល្អប្រសើរធម្មតា និងមិនមានអាការៈក្ដៅខ្លួននោះទេ។ នេះបើតាមវេជ្ជបណ្ឌិតរបស់លោក បៃដិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយលោកវេជ្ជបណ្ឌិត ខេវិន អូ ខុនន័រ (Kevin O’Connor) បានឱ្យដឹងថាលោក បៃដិន នៅតែមានក្អកម្ដងម្កាល តែមិនញឹកដូចជាកាលពី ប៉ុន្មានថ្ងៃមុននេះឡើយ។ លោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី២១ ខែកក្កដា និងបានជាសះស្បើយពីកូវីដ១៩ កាលពីថ្ងៃពុធសប្ដាហ៍មុន។ តែលោកបានតេស្ដវិជ្ជមាន ជំងឺនេះសាជាថ្មី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយក្រុមគ្រូពេទ្យបាននិយាយថានេះជាអាការៈធម្មតាដែលបានកើតឡើងលើអ្នកជំងឺមួយចំនួនដែលលាប់ជំងឺនេះ ឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឪពុក Elon Musk ថា មិនមានមោទកភាពលើគាត់ទេ ទោះកូនជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលើលោកក៏ដោយ

Khmerpress August 3, 2022 03/08/2022

លោក Elon Musk គឺជាមហាសេដ្ឋីមានបំផុតនៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើនលើពិភពលោកដូចគ្នា។ ប៉ុន្តែភាពជោគជ័យរបស់ Musk ទំនងជាមិនទាន់គ្រប់គ្រាន់ ដើម្បីធ្វើឱ្យឪពុករបស់គាត់គឺលោក Errol Musk មានមោទកភាពចំពោះគាត់នោះទេ។ អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។ ជាមួយគ្នានេះដែរ នៅពេលដែលពិធីករគឺលោក Jackie O បានសួរទៅកាន់ឪពុករបស់ Elon ថា កូនចៅរបស់អ្នក គឺជាមនុស្សពូកែម្នាក់។ គាត់ជាមហាសេដ្ឋីមានបំផុតលើលោកដែលមានលុយច្រើន ហើយបានបង្កើតរឿងជោគជ័យជាច្រើន តើអ្នកមានមោទកភាពទេ? លោក Errol Musk បានបដិសេធភ្លាមៗ ហើយលើកឡើងថា៖ “ទេ! អ្នកដឹងអត់? ពួកយើងជាគ្រួសារមួយដែលធ្វើ និងសម្រេចរឿងជាច្រើនមកហើយ មិនមានអ្វីត្រូវមានមោទកភាពនោះទេ ព្រោះពួកយើងមិនមែនទើបតែជោគជ័យ ឬ ចាប់ផ្ដើមសម្រេចបាននូវអ្វីដែលយើងធ្វើនាពេលបច្ចុប្បន្ននោះទេ”។ […]

ក្ដៅៗ! ចិន បិទការនាំចូលផ្លែឈើ និងត្រី ពីតៃវ៉ាន់នៅថ្ងៃពុធនេះ ហើយក៏បញ្ឈប់ការនាំចេញខ្សាច់ទៅកាន់កោះនេះដូចគ្នា

Khmerpress August 3, 2022 03/08/2022

ប្រទេសចិន នៅថ្ងៃពុធទី០៣ ខែសីហា នេះ បានអនុវត្តការទប់ស្កាត់ការនាំចូលផ្លែឈើ និងត្រី ពីតៃវ៉ាន់បន្ថែមទៀត ហើយក៏បញ្ឈប់ការដឹកជញ្ជូនខ្សាច់ទៅកាន់កោះនេះផងដែរ បន្ទាប់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងតៃប៉ិដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ។ រដ្ឋបាលគយរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងផ្អាកការនាំចូលផ្លែក្រូចមួយចំនួនពីកោះតៃវ៉ាន់ ជុំវិញការចោទប្រកាន់ថា បានរកឃើញម្តងហើយម្តងទៀត នៃសំណល់ថ្នាំសំលាប់សត្វល្អិតហួសប្រមាណ និងការនាំចូលត្រី ដោយសារការធ្វើរកឃើញវីរុសកូវីដ-១៩ នៅលើការវិចខ្ចប់។ ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីជូនដំណឹងដាច់ដោយឡែកមួយ ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា ខ្លួនក៏នឹងផ្អាកការនាំចេញខ្សាច់ធម្មជាតិទៅតៃវ៉ាន់ ចាប់ពីថ្ងៃពុធនេះដូចគ្នាដោយមិនផ្តល់ព័ត៌មានលម្អិត ខណៈខ្សាច់ធម្មជាតិ ជាទូទៅត្រូវបានប្រើប្រាស់សម្រាប់ផលិតបេតុង និងកៅស៊ូ ហើយភាគច្រើននៃខ្សាច់ និងក្រួសដែលនាំចូលពីតៃវ៉ាន់ គឺមកពីប្រទេសចិន។ បើតាម អ្នក​វិភាគ​កសិកម្ម​នៅ​ក្រុមហ៊ុន​ប្រឹក្សា Trivium China បានឱ្យដឹងថា ការរំខានបន្ថែមទៀតនៃពាណិជ្ជកម្មកសិកម្ម និងអាហារ អាចនឹងកើតមាននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខណៈទិន្នន័យផ្លូវការបង្ហាញថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម និងទីផ្សារនាំចេញដ៏ធំបំផុតរបស់តៃវ៉ាន់ ដោយពាណិជ្ជកម្មទ្វេភាគីកើនឡើង ២៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៣២៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ នោះទេ ដែលប្រទេសចិនបានហាមឃាត់ ឬ បិទការនាំចូលពីតៃវ៉ាន់ […]

ប្រទេសថៃបានរកឃើញករណីទី៣ នៃជំងឺអុតស្វា monkeypox ពីអ្នកទេសចរអាល្លឺម៉ង់ដែលបានមកលេងកោះភូកេត

Khmerpress August 3, 2022 03/08/2022

ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ (Disease Control Department) បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួនបានកត់ត្រាករណីថ្មីនៃជំងឺអុតស្វា monkeypox ចេញពីអ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានមកលេងកោះភូកេត។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DCD បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៅក្រសួងសុខាភិបាលសាធារណៈថា អ្នកទេសចរម្នាក់នោះមានអាយុ ២៥ឆ្នាំ និងបានចូលមកប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ហើយគាត់គឺជាករណីទី៣ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះ។ រដ្ឋបាលខេត្តនឹងរាយការណ៍អំពីពេលវេលាលម្អិតរបស់ភ្ញៀវទេសចរម្នាក់នោះ ទៅកាន់ DCD ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរក និងតាមដានមនុស្សទាំងអស់ ដែលបានមកទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។ លោក Opas បាននិយាយថា ភ្លាមៗបន្ទាប់ពីអ្នកទេសចរម្នាក់នោះបានចូលមកដល់ប្រទេសថៃ គឺគាត់បានចេញរោគសញ្ញារួចទៅហើយ ដូច្នេះ DCD ជឿថា គាត់បានឆ្លងជំងឺនេះមុនពេលចូលមកដល់ប្រទេសថៃ។ គិតមកទល់ពេល​នេះ អ្នកដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​គាត់​ មិនទាន់មាននរណាតេស្ដវិជ្ជមានជាមួយជំងឺនៅឡើយ។ លោក Opas បាននិយាយថា អ្នកដែលស្និទ្ធស្នាលជាមួយអ្នកជំងឺ នឹងត្រូវតាមដានរយៈពេល ២១ថ្ងៃ ដោយមិនចាំបាច់ដាក់ឱ្យនៅដាច់ពីគេទេ ប៉ុន្តែមិនគួរប៉ះពាល់ ឬទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃឡើយ។ លោក​បាន​កត់​សម្គាល់​ថា ​ករណី​ទាំង​ ៣ ដែលប្រទេសថៃបានកត់ត្រាកន្លងមក គឺជាបុរសទាំងអស់ ដោយមានម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា។ […]

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើសង្សាររបស់ លោក ពូទីន

Khmerpress August 3, 2022 03/08/2022

(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើសង្សារ របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ដែលជាផ្នែកមួយនៃការចាត់វិធានការលើឥស្សរជនរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា នាង អាលីណា ម៉ារ៉ាតូវណា កាបេវ៉ា (Alina Maratovna Kabaeva) ដែលមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំរុស្ស៉ី ត្រូវបានដាក់ទណ្ឌកម្មក្រោមហេតុផលថា នាងបានក្លាយជាអ្នកដឹកនាំ ឬ ធ្លាប់ជាអ្នកដឹកនាំក្រុមមន្រ្តីរុស្ស៉ី ឬជាមន្រ្តីប្រតិបត្តិជាន់ខ្ពស់ ឬជាសមាជិកក្រុមប្រឹក្សាភិបាលនៃរដ្ឋាភិបាលសហព័ន្ធរុស្ស៉ី។ សេចក្តីថ្លែងការដដែល បានពិព័ណ៌នាថា នាង កាបេវ៉ា អាយុ ៣៩ឆ្នាំ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន។ នាងគឺជាអតីតសមាជិកសភាជាន់ទាបរបស់រុស្ស៉ី ហើយបច្ចុប្បន្ននាងគឺជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្រដោយវិមានក្រឹមឡាំង។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏បានកំពុងដាក់កំហិតទិដ្ឋាការ លើមន្ត្រីសហព័ន្ធរុស្ស៊ីចំនួន ៨៩៣ នាក់ និង មន្ត្រីរដ្ឋាភិបាលបរទេសចំនួន ៣១នាក់ ដែលបានធ្វើសកម្មភាពគាំទ្រការបញ្ចូលតំបន់គ្រីមៀ ដែលអ៊ុយក្រែននិងប្រទេសលោកខាងលិច សន្មត់ថាបានគំរាមកំហែង ឬរំលោភលើអធិបតេយ្យភាពរបស់អ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ […]

លោកស្រី ផេឡូស៊ី ថាដំណើរទស្សនកិច្ចរបស់លោកស្រី បង្ហាញយ៉ាងច្បាស់ថាអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ ឡើយ

Khmerpress August 3, 2022 03/08/2022

(តៃប៉ិ)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃពុធនេះបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រី បានបញ្ជាក់ យ៉ាងច្បាស់ថាសហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ ខណៈលោកស្រីចាប់ផ្ដើមជំនួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។ ថ្លែងដោយឈរនៅក្បែរលោកស្រី តៃ្ស អ៉ីងវិន លោកស្រី ផេឡូស៊ី គូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ ប្រតិភូរបស់យើង…បានធ្វើដំណើរមកតៃវ៉ាន់ដើម្បី បញ្ជាក់យ៉ាងច្បាស់ថាយើងនឹងបោះបង់ចោលការប្ដេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់ឡើយ ហើយយើងពិតជាមានមោទកភាពចំពោះទំនាក់ទំនងមិត្តភាព យូរអង្វែងរបស់យើង»។ លោកស្រីបន្ថែមថាសាមគ្គីភាពរបស់អាមេរិកចំពោះតៃវ៉ាន់ក្នុងពេលបច្ចុប្បន្ន មានសារសំខាន់ជាងពេលណាៗទាំងអស់ តែទាំង លោកស្រី និងសេតវិមានបានអះអាងដូចគ្នាថាសហរដ្ឋអាមេរិកមិនបានផ្លាស់ប្ដូរអ្វី ពាក់ព័ន្ធនឹងគោលនយោបាយចិនតែមួយឡើយ។ លោកស្រី ផេឡូស៊ី បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ ដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារម្សិលមិញ ហើយក្រុមសមាជិកសភាអាមេរិកទាំង២ រាប់សិបនាក់ ទាំងមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅឡើយដែលលោកប្រធានាធិបតី ចូ បៃដិន ដែលត្រូវបានគេរាយការណ៍ថាមិនទាន់បាននិយាយជាមួយលោកស្រីឡើយ ចាប់់តាំងពី ប្រធានសភាតំណាងរាស្ត្ររូបចេញដំណើរឆ្ពោះមកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រី ផេឡូស៊ី […]

ចិនរិះគន់ដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅលើតោះតៃវ៉ាន់ថា ជា“សកម្មភាពដ៏គ្រោះថ្នាក់និងឆោតល្ងង់” និងប្រកាសដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់

Khmerpress August 3, 2022 03/08/2022

ចិន៖ ប្រទេសចិននៅថ្ងៃពុធ ទី៣ ខែសីហានេះនៅតែបន្តរិះគន់ខ្លាំងៗចំពោះវត្តមានរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី  ប្រធានរដ្ឋសភាអាមេរិកនៅលើទឹកដីកោះតៃវ៉ាន់ ដោយចិនបានហៅសកម្មភាពធ្វើទស្សនកិច្ចនោះថា គឺជា “សកម្មភាពដ៏គ្រោះថ្នាក់និងឆោតល្ងង់” ទៀតផង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  The Straits Times បានឲ្យដឹងថា ក្រៅតែពីបានធ្វើការរិះគន់ចំៗទៅកាន់សេតវិមានអាមេរិក ចិនក៏បានប្រកាសថានឹងចាត់វិធានការផ្នែកសេដ្ឋកិច្ចនិងដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី  បានអញ្ជើញទៅដល់កោះតៃវ៉ាន់ ចិនបានសម្រេចធ្វើការចល័តកងទ័ព និងបើកធ្វើការសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ដោយនៅក្នុងធ្វើការសមយុទ្ធនោះ យោធាចិនថែមទាំងបានប្រើប្រាស់គ្រាប់កាំភ្លើងពិតទៀតផង។ ជាងនេះទៅទៀតបើតាមលោក  Wu Qian ដែលជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ក្រុមយោធាចិនក៏គ្រោងនឹងបាញ់សាកល្បងមីស៊ីលនៅតំបន់សមុទ្រខាងកើតនៃកោះតៃវ៉ាន់ផងដែរ៕ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

Khmerpress August 3, 2022 03/08/2022

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះបានថ្កោលទោសដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ ដោយចាត់ទុកថានេះជាការលូកលានកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។ លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិកដែលអាចស្នងតំណែងជាប្រធានាធិបតី បានធ្វើដំណើរទៅ ដល់កោះតៃវ៉ាន់ដោយសុវត្ថិភាពកាលពីយប់ ថ្ងៃអង្គារ ទី២ ខែសីហា ហើយតាមរយៈដំណើរទស្សនកិច្ចនៅពេលនេះ លោកស្រី ក្លាយជាប្រធានសភា តំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។ ប៉ុន្តែ ចិនបានចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកស្រី ជាការបង្កហេតុធ្ងន់ធ្ងរ ហើយកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តចិនក៏បានចេញមុខថ្កោលទោស ផងដែរ។ តាមរយៈដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ បាននិយាយថា ទីក្រុងព្យុងយ៉ាងថ្កោលទោសយ៉ាងខ្លាំងចំពោះការលូកលាន់បញ្ហាកោះតៃវ៉ាន់ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយគាំទ្រចិនយ៉ាងពេញទំហឹង។ អ្នកនាំពាក្យរូបនេះដដែល បានបញ្ជាក់បន្ថែមដូច្នេះថា «វាគឺជារឿងត្រឹមត្រូវដែលរដ្ឋអធិបតេយ្យមួយចាត់វិធានការឆ្លើយតបប្រឆាំងនឹងកម្លាំងខាងក្រៅ ដែលលូកលាន់កិច្ចការផ្ទៃក្នុង និងកំពុងបំផ្លាញបូរណភាពទឹកដីរបស់ខ្លួន»។ ក្រៅពីកូរ៉េខាងជើង រុស្ស៉ី ក៏បានប្រកាសគាំទ្រចិន និងថ្កោលទោសដំណើរទស្សនកិច្ច នេះដែរ។ យ៉ាងណាក៏ដោយ […]