ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងជំងឺអុតស្វា លើខ្លួនកុមារជាលើកដំបូង

Khmerpress July 23, 2022 23/07/2022

(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាល នៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា (monkeypox) លើ ខ្លួនកុមារជាលើកដំបូង ដោយក្នុងនោះមានម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងម្នាក់ទៀត មិនមែនជាអ្នកតាំងទីលំនៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិក ករណីឆ្លងទាំង២ខាងលើ មិនមានជាប់ពាក់ព័ន្ធនឹងគ្នានោះទេ ហើយវាទំនងជា ករណីឆ្លងនៅក្នុងស្រុក។ CDC បន្ថែមទៀតថាកុមារទាំង២នាក់ មានសុខភាពល្អធម្មតា និងកំពុងទទួលការព្យាបាល។ គិតមកទល់នឹងបច្ចុប្បន្ន ជំងឺអុតស្វាដែលមានរោគសញ្ញាគ្រុនក្ដៅ មានកន្ទួលរមាស់ ឬមានពងបែកនៅលើស្បែក ត្រូវបានគេរកឃើញច្រើនជាង ១៤,០០០ករណី នៅក្នុងប្រទេសជាង ៦០ នៅជុំវិញពិភពលោក ក្នុងនោះមាន៥នាក់ស្លាប់នៅតំបន់អាហ្វ្រិក ខណៈនៅសហរដ្ឋអាមេរិកជំងឺនេះត្រូវបានគេ រាយការណ៍ថា មានជាង ២,៨៩១ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

កសិករដាំមង្ឃុតនៅថៃ នាំគ្នាកាប់មង្ឃុតចោល ដាក់ដាំទុរេនវិញដោយសារទុរេនត្រូវប៉ាន់ខ្លាំងហើយលក់បានថ្លៃ

Khmerpress July 23, 2022 23/07/2022

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថៃបាននិយាយកាលពីថ្ងៃសុក្រថា កសិករដាំមង្ឃុតនៅតំបន់ភាគខាងកើតក្នុងប្រទេស បាននាំគ្នាកាប់ដើមមង្ឃុតចោលយ៉ាងច្រើនដើម ដើម្បីយកដីដាំដំណាំទុរេនវិញ ដោយសារទុរេនលក់បានថ្លៃ។ លោក Chonlatee Numnoo ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មភូមិភាគទី៦ បានសរសេរក្នុងហ្វេសប៊ុកថា៖ “ថ្វីត្បិតតែផ្លែមង្ឃុតបាននាំចេញដល់ទៅ ១៤ម៉ឺនតោនក្នុងឆ្នាំនេះ ប៉ុន្តែតម្លៃមិនទាក់ទាញដូចផ្លែទុរេនទេ”។ លោកបន្តថា៖ “ដូច្នេះវា​មិន​ចម្លែក​ទេ​ដែល​ចម្ការ​មង្ឃុត​ជា​ច្រើន​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ចម្ការ​ទុរេន។ ថ្ងៃ​មុន​ខ្ញុំ​បាន​ប្រទះ​ឃើញ​ឡាន​ដឹក​អុស​ដែល​កាប់​ពី​ដើម​មង្ឃុត វាគួរឱ្យស្ដាយព្រោះ​មង្ឃុតត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​​ដើម្បីដាំ​ដុះ​ឱ្យធំឡើង​។ ជាមួយគ្នានេះដើម​មង្ឃុត​រស់​បាន​យូរ​ជាង​ដើម​ទុរេន​ទៅ​ទៀត”។ គួរបញ្ជាក់ផងដែរថា តម្លៃ​មង្ឃុត​មាន​ការ​ប្រែប្រួល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចន្លោះ​ពី ២០ ទៅ ៥០ បាត​ក្នុង​មួយ​គីឡូក្រាម។ បើតាមមន្ត្រីដដែល អ្នកដាំមង្ឃុតបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានតម្លៃមិនស្ថិតស្ថេរ ការទប់ស្កាត់តម្លៃដោយឈ្មួញកណ្តាល ប្រាក់ឈ្នួលខ្ពស់របស់អ្នកកម្មករប្រមូលផល និងកង្វះឧស្សាហកម្មកែច្នៃសម្រាប់ផ្លែឈើដែលមិនអាចនាំចេញបាន។ ទន្ទឹមនឹងនេះ លោក​បាន​កត់​សម្គាល់​ថា អាជ្ញាធរ​ថៃ​ហាក់​មាន​ការ​ចាប់​អារម្មណ៍​លើ​ផ្លែ​ទុរេន​ច្រើន​ជាង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកបន្ថែមជំនួយតម្លៃ ២៧០លានដុល្លារទៅកាន់អ៊ុយក្រែនដោយក្នុងនោះមានមួយផ្នែកគឺជាយន្តហោះចម្បាំងគ្មានមនុស្សបើកពិសេសមួយប្រភេទ

Khmerpress July 23, 2022 23/07/2022

អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី២២ ខែកក្កដានេះបានសម្រេចផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃសរុបចំនួន ២៧០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ កញ្ចប់ជំនួយនេះត្រូវបានផ្តល់ជូនក្នុងលក្ខខណ្ឌចាំបាច់បន្ទាន់មួយ ពោលគឺដើម្បីឆ្លើយតបជាមួយនឹងស្ថានភាពសមរភូមិនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ បើតាមលោក John Kirby ដែលជាអ្នកនាំពាក្យឲ្យសេតវិមានអាមេរិកបានបញ្ជាក់ថា កញ្ចប់ជំនួយយោធាខាងលើនេះត្រូវបែងចែកជា ២ផ្នែក ដោយជំនួយមួយផ្នែកដែលមានតម្លៃ ១០០លានដុល្លារគឺសម្រាប់គ្របដណ្តប់លើការផ្តល់ជូនយន្តហោះគ្មានមនុស្សបើកប្រភេទ AEVEX Aerospace LLC’s Phoenix Ghost ដែលជាប្រភេទយន្តហោះចម្បាំងដ៏ឆ្លាតវ័យបំផុតមួយ ព្រោះវាអាចហោះហើរបានឆ្ងាយនិងអាចកំណត់គោលដៅត្រូវហោះទៅបំផ្ទុះបានដោយគ្រាន់តែមានការចុចបញ្ជាពីចម្ងាយប៉ុណ្ណោះ។ ដោយឡែកសម្រាប់ជំនួយតម្លៃ ១៧០លានដុល្លារផ្សេងទៀតនឹងត្រូវផ្តល់ជូនជាសម្ភារយោធាទូទៅ រួមមានគ្រាប់កាំភ្លើង កាំភ្លើង សម្ភារវេជ្ជសាស្រ្ត និងសម្ភារៈសំខាន់មួយចំនួនទៀតសម្រាប់ក្រុមកងទ័ពប្រើប្រាស់នៅលើសមរភូមិ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

បុរសមានបំផុតនៅអាស៊ី លោក លី កាស៊ីង ប្រាប់ដំបូន្មានក្នុងការជ្រើសរើសមិត្ត ដែលល្អ និងគួរជៀសវាងមិត្ត ១ប្រភេទនេះ

Khmerpress July 23, 2022 23/07/2022

មហាសេដ្ឋី លី កាស៊ីង សព្វថ្ងៃមានអាយុ ៩៤​ឆ្នាំ ហើយគាត់នៅតែជាអ្នកមានបំផុតក្នុងទីក្រុងហុងកុង ជាមួយនឹងទ្រព្យសម្បត្តិ ៣៥.៨ ពាន់លានដុល្លា​រ។ លោក លី គឺជាវិនិយោគិនដ៏អស្ចារ្យ និងជាសប្បុរសជនមួយរូប ហើយធ្លាប់ជាប់ជាបុរសខ្លាំងបំផុតរបស់អាស៊ី ដោយទស្សនាវដ្តីអាស៊ីក្នុងឆ្នាំ២០០១ ដោយបានកាន់កាប់បល្ល័ង្កនៃបុរសមានបំផុតរបស់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ នៅទីក្រុងហុងកុង មនុស្សម្នាកោតសរសើរមហាសេដ្ឋីវ័យរូបនេះ រហូតដល់ហៅគាត់ថា “Superman” ដោយសារតែភាពជោគជ័យរបស់គាត់ក្នុងអាជីវកម្ម ក៏ដូចជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅនៃជីវិតរបស់គាត់។ មានពេលមួយកំឡុងពេលសំណេះសំណាលជាមួយនិស្សិតនៅសាកលវិទ្យាល័យហុងកុង មហាសេដ្ឋីរូបនេះបានណែនាំយុវជនឱ្យចេះជ្រើសរើសមិត្ត។ ក្នុងនោះ គាត់​បាន​និយាយ​ថា​៖ ​«​កុំ​ចេញ​ទៅ​ក្រៅ​ជាមួយ​មនុស្ស​ទំនេរ ពួកគេ​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ ប៉ុន្តែ​មនុស្សទំនេរទាំងនោះ​មិន​ទៅ​ធ្វើ​ការ​ឡើយ ព្រោះ​ពួក​គេ​គ្រាន់​តែ​ជ្រើស​រើស​អ្វីដើម្បី​ស្កប់​ចិត្ត​នឹង​ជីវិត​ប៉ុណ្ណោះ។ កាលណាយើងនិយាយជាមួយពួកគេកាន់តែច្រើន យើងកាន់តែរងផលប៉ះពាល់ដោយចិត្តគំនិត “មិនព្យាយាមធ្វើការ” ឬ រីករាយ និងធ្លាប់ពឹងផ្អែកលើអ្នកដទៃ ឬមិនទាន់មានតុល្យភាពលើជីវិតការងារ ទាំងដែលយើងមិនទាន់មានអាជីពសម្រាប់ខ្លួនឯងនៅឡើយ”។ ផ្ទុយទៅវិញមហាសេដ្ឋីរូបនេះ ណែនាំឱ្យយុវជនចេញក្រៅ ឬ ណាត់ជួបជាមួយអ្នកដែលឱ្យតម្លៃលើពេលវេលារបស់គេ ដូចជា អ្នកជំនួញ អ្នកមាន ជាដើម ព្រោះពួកគេមិនដែលខ្ជះខ្ជាយពេលវេលាទេ ពួកគេតែងតែប្រើរាល់វិនាទីដើម្បីធ្វើអ្វីដែលមានប្រយោជន៍។ សម្រាប់​ពួក​គេ ពេល​ទំនេរ​ក៏​ត្រូវ​រៀន និងកែ​លម្អ​ខ្លួន​ឯង ធ្វើ​ម៉េច​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង មិនបណ្ដោយឱ្យជីវិតលេចលង់។ ទន្ទឹមនឹងនេះ មហាសេដ្ឋី […]

លោក ហ្សេលេនស្គី៖ ដណ្ដើមយកទឹកដីដែលបាត់បង់មកវិញសិន ចាំចរចាជាមួយរុស្ស៉ី

Khmerpress July 23, 2022 23/07/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា គ្មានឡើយបទឈប់បាញ់ជាមួយរុស្ស៉ី បើអ៊ុយក្រែនមិនអាច ដណ្ដើមយកទឹកដីដែលបាត់បង់ត្រឡប់មកវិញទេនោះ ហើយបទឈប់បាញ់របៀបនេះនឹងមានតែអូសបន្លាយសង្រ្គាមតែប៉ុណ្ណោះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «បទឈប់បាញ់ ជាមួយសហព័ន្ធរុស្ស៉ី គឺមានន័យស្មើនឹងការសម្រាក ដែលនឹងទុកពេលឱ្យសហព័ន្ធរុស្ស៉ីមានពេលសម្រាក់តែប៉ុណ្ណោះ»។ លោកបន្ថែមថាប្រជាជន អ៊ុយក្រែនជឿជាក់ថាទឹកដីដែលបានបាត់បង់ត្រូវតែយកមកវិញទាំងអស់ជាមុនសិន ហើយទើបអ៊ុយក្រែនអាចចរចាពីអ្វីដែលត្រូវធ្វើ ហើយថាតើត្រូវបន្ត រស់នៅយ៉ាងដូចម្ដេច នៅក្នុងពេលរាប់ស.វទៅមុខ។ បើតាមលោក ហ្សេលេនស្គី បច្ចុប្បន្ន អ៊ុយក្រែនត្រូវការបំផុត នោះគឺប្រព័ន្ធការពារដែនអាកាសដែលអាចទប់ស្កាត់ការវាយប្រហារដោយមីស៊ីលចម្ងាយ ឆ្ងាយរបស់រុស្ស៉ី លើទីក្រុងនានារបស់អ៊ុយក្រែន ដែលស្ថិតនៅឆ្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិសង្រ្គាម។ ម្យ៉ាងវិញទៀត លោកក៏បានព្រមានដែរថា បទឈប់បាញ់មួយ ដែលអនុញាតឱ្យរុស្ស៉ីបន្តកាន់កាប់ទឹកដីអ៊ុយក្រែនចាប់តាំងពីសង្រ្គាមឈ្លានពានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក មានតែជំរុញ ឱ្យជម្លោះរាលដាលកាន់តែធំ ហើយផ្ដល់ឱកាសឱ្យទីក្រុងមូស្គូ បំពេញ និងបំពាកអាវុធឡើងវិញ សម្រាប់ដំណាក់កាលបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ […]

សិង្ហបុរីប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ អូមីក្រុង BA.2.75 ក្នុងសហគមន៍ចំនួន ៦ករណី

Khmerpress July 23, 2022 23/07/2022

សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង  BA.2.75 ចំនួន ៦ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នេះគឺជាករណីឆ្លងនៅក្នុងសហគមន៍ និងត្រូវបានរកឃើញកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ។ បច្ចុប្បន្នអ្នកជំងឺទាំងអស់នោះកំពុងត្រូវបានគេដាក់ព្យាបាលឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺកូវីដ-១៩ផ្សេងទៀត ដើម្បីឲ្យគេងាយស្រួលតាមដានស្ថានភាពសុខភាពរបស់ពួកគេ ខណៈគិតត្រឹមពេលនេះក្រុមអ្នកជំងឺនៅមិនទាន់មានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ សូមបញ្ជាក់ជូនថា មេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុង  BA.2.75 គឺជាវ៉ារ្យ៉ង់ថ្មីដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុង BA.2 ហើយគិតត្រឹមពេលនេះអង្គការសុខភាពពិភពលោកនៅមិនទាន់សម្រេចដាក់បញ្ចូលមេរោគថ្មីនេះក្នុងបញ្ជីឈ្មោះមេរោគផ្លូវការនៅឡើយទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថាវាអាចបង្កគ្រោះថ្នាក់កម្រិតណានោះដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាត្រៀមខ្លួនជាស្រេច ដើម្បីជួយស្រីលង្កា ឱ្យងើបចេញពីវិបត្តិ

Khmerpress July 23, 2022 23/07/2022

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញការគាំទ្ររបស់លោកចំពោះប្រធានាធិបតីថ្មីនៃប្រទេសស្រីលង្កា ខណៈប្រទេសដែនកោះក្នុង មហាសមុទ្រឥណ្ឌាមួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតមិនធ្លាប់ ក្នុងពេលរាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។ លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ។ យ៉ាងណាក៏ដោយ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថាលោកជឿជាក់ថាស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ គួរបញ្ជាក់ថា បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ […]

ប៉ូឡូញគ្រោងទិញយន្តហោះចម្បាំង, រថក្រោះ និងកាំភ្លើងធំ សរុបរាប់រយគ្រឿង ពីកូរ៉េខាងត្បូង

Khmerpress July 22, 2022 22/07/2022

(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ បានប្រកាសថា ប៉ូឡូញនឹងទិញយន្តហោះចម្បាំងធុន FA-50 ចំនួន៤៨គ្រឿង, រថក្រោះ K2 Black Panther ឈុតដំបូងចំនួន១៨០គ្រឿង និងប្រព័ន្ធកាំភ្លើងធំ ហោវីតសឺ (Howitzer) មិនបញ្ជាក់ចំនួន ពីប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍មួយ ដែលចេញដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ូឡូញ នាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូស ប្លាសហ្សាក់ (Mariusz Blaszczak) បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ការបញ្ជាទិញឈុតទី១ នៃរថក្រោះ K2 Black Panther គឺចំនួន ១៨០គ្រឿង ហើយក្រុមរថក្រោះប៉ុន្មានគ្រឿងដំបូង នឹងប្រគល់មកដល់ប៉ូឡូញក្នុងឆ្នាំនេះតែម្តង។ ទីបំផុតនាពេលខាងមុខ ពួកវានឹងត្រូវផលិត នៅក្នុងទឹកដីប៉ូឡូញផ្ទាល់»។ បើតាមលោក ប្លាសហ្សាក់ ក្រៅពីនេះ ប៉ូឡូញគ្រោងនឹងទិញយន្តហោះចម្បាំង FA-50 ចំនួន៣ក្រុម ដែលស្មើនឹង៤៨គ្រឿង ហើយពួកវានឹងចាប់ផ្តើមមកដល់ប៉ូឡូញ នៅឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះ […]

សភាប្រទេសឥណ្ឌាបានបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលជាស្ត្រីជនជាតិភាគតិចដំបូងបំផុត

Khmerpress July 22, 2022 22/07/2022

សមាជិកសភាក្នុងប្រទេសឥណ្ឌា បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដំបូងរបស់ខ្លួន ដែលជាស្ត្រីម្នាក់មកពីសហគមន៍ជនជាតិដើមភាគតិច។ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Droupadi Murmu បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយបានផ្តួលបេក្ខភាពដែលឈរឈ្មោះដោយគណបក្សប្រឆាំង។ សមាជិកសភាសហព័ន្ធ និងរដ្ឋប្រហែល ៤,៨០០ នាក់ របស់ប្រទេសឥណ្ឌា បានបោះឆ្នោតកាលពីថ្ងៃចន្ទ ហើយសន្លឹកឆ្នោតត្រូវបានរាប់នៅថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី Murmu ត្រូវបានគាំទ្រដោយគណបក្ស Bharatiya Janata ដែលជាគណបក្សកាន់អំណាច ដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi ។ លោកស្រីនឹងក្លាយជាប្រធានាធិបតីស្ត្រីទី២ របស់ប្រទេសឥណ្ឌា បន្ទាប់ពីលោកស្រី Pratibha Patil ដែលត្រូវបានបោះឆ្នោតជ្រើសរើសក្នុងឆ្នាំ២០០៧។ លោកស្រី Murmu គឺមានអាយុ ៦៤ឆ្នាំ, ជាអតីតអភិបាលរដ្ឋ Jharkhand និងមកពីកុលសម្ព័ន្ធជនជាតិដើមនៅរដ្ឋ Odisha។ គណបក្សកាន់អំណាចបានគាំទ្រលោកស្រី Murmu ត្រូវបានគេមើលឃើញថា មានគោលបំណងជាក់ស្តែង ក្នុងការទទួលបានការគាំទ្រពីអ្នកបោះឆ្នោតស្ត្រី និងប្រជាជននៅក្នុងតំបន់ភាគខាងកើត ដែលមានកុលសម្ព័ន្ធជនជាតិដើមភាគតិចជាច្រើនរស់នៅទីនោះ នៅមុនការបោះឆ្នោតសកលនៅឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែន-រុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក

Khmerpress July 22, 2022 22/07/2022

តួគី៖ ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសម្របសម្រួលឲ្យភាគីខាងអ៊ុយក្រែនអាចនាំចេញនូវគ្រាប់ធញ្ញជាតិសំខាន់ៗមួយចំនួនទៅកាន់ពិភពលោក ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារដែលកំពុងកើតមានក្នុងប្រទេសក្រីក្រមួយចំនួនក្នុងពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា កម្មវិធីចុះហត្ថលេខាខាងលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃសុក្រ ទី២២ ខែកក្កដានេះ នៅក្នុងទីក្រុង​ Ankara នៃប្រទេសតួគី។ ប្រភពលោកខាងលើបានបន្តថា តាមគម្រោងគឺលោក Antonio Guterres ដែលជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិក៏នឹងត្រូវអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាដ៏ពិសេសនេះផងដែរ។ គួររម្លឹកជូនថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមកគឺអ៊ុយក្រែនបានខកខាននាំចេញនូវគ្រាប់ធញ្ញជាតិសំខាន់ៗជាច្រើនប្រភេទ ដ្បិតកងទ័ពរុស្ស៊ីបានឡោមព័ន្ធនិងគ្រប់គ្រងកំពង់ផែធំៗរបស់អ៊ុយក្រែននៅឯសមុទ្រខ្មៅជាច្រើនខែមកហើយ។ តាមការប៉ាន់ស្មានគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលត្រូវបិទខ្ទប់មិនអាចនាំចេញបាននោះមានទម្ងន់សរុបប្រហែលជា ២៥លានតោន ហើយបញ្ហានេះបានធ្វើឲ្យតម្លៃស្បៀងអាហារនៅតាមបណ្តាប្រទេសមួយចំនួនដែលធ្លាប់តែនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនោះត្រូវឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានផងដែរ។ គេរំពឹងថាតាមរយៈកិច្ចព្រមព្រៀងខាងលើនេះនឹងជួយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកបានមួយផ្នែក ខណៈពិភពលោកកំពុងប្រឈមនឹងបញ្ហាឡើងថ្លៃនៃតម្លៃប្រេងឥន្ទនៈនិងហ្គាសរួចទៅហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត