ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន​គ្រោង​នឹង​ផ្តល់​កិត្តិយស​ដល់លោក អាបេ ស៊ីនហ្សូ ដោយការប្រារព្ធ​ពិធីបុណ្យ​មរណទុក្ខថ្នាក់​រដ្ឋ

Khmerpress July 15, 2022 15/07/2022

ជប៉ុន​គ្រោង​នឹង​ផ្តល់​កិត្តិយស​ដល់​អតីត​នាយក​រដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ (Abe ​​Shinzo) ដោយ​នឹងប្រារព្ធ​ពិធីបុណ្យ​សពថ្នាក់​រដ្ឋមួយសម្រាប់គាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បាននិយាយថា ពិធីបុណ្យសពត្រូវបានកំណត់ និងប្រារព្ធឡើងនៅរដូវស្លឹកឈើជ្រុះក្នុងប្រទេសជប៉ុន។ លោក Kishida បាននិយាយថា៖«តាមរយៈការប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋនេះ យើងនឹងកាន់ទុក្ខអតីតនាយករដ្ឋមន្ត្រី អាបេ ​​និងបង្ហាញពីការប្តេជ្ញាចិត្តមិនចុះញមរបស់យើង ក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យ ហើយមិនចុះចាញ់លើអំពើហឹង្សា»។ លោកបាននិយាយថា លោក អាបេ សម្រេចបានលទ្ធផលនៅក្នុងវិស័យចម្រុះ ដូចជាការកសាងឡើងវិញនូវតំបន់ ដែលរងគ្រោះដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ ការធ្វើឱ្យសេដ្ឋកិច្ចជប៉ុនមានភាពរស់រវើកឡើងវិញ និងការលើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ រំលឹកដែរថា លោក អាបេ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ឃោសនា​បោះឆ្នោត​មួយ ​រយៈពេល ២​ថ្ងៃ ​មុន​ការ​បោះឆ្នោត​សភា​ជាន់​ខ្ពស់​។ លោក អាបេ ក៏នឹងក្លាយជាអតីតនាយករដ្ឋមន្ត្រីទី២ ដែលត្រូវបានគេប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋជូន ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ បន្ទាប់ពីលោក Yoshida Shigeru ដែលបានស្លាប់នៅឆ្នាំ១៩៦៧៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីប្រេស៉ីលអះអាងថា លោកមានមធ្យោបាយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

Khmerpress July 15, 2022 15/07/2022

(ប្រាស៉ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៉ីល លោក ហ្សាអៀរ បូលសូណារ៉ូ (Jair Bolsonaro) បាននិយាយថា រូបលោកបានរកឃើញមធ្យោបាយ ដើម្បីបិទបញ្ចប់សង្រ្គាមដែលអូសបន្លាយជាច្រើនខែមកហើយ រវាងរុស្ស៉ីនិងអ៊ុយក្រែន ប៉ុន្តែលោកនឹងពុំទាន់ចែករំលែកឱ្យអ្នកដទៃដឹងឡើយ ទាល់តែលោកយកមធ្យោបាយនេះ ទៅជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃសប្តាហ៍ក្រោយសិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។ លោកប្រធានាធិបតីប្រេស៉ីល បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «ខ្ញុំនឹងប្រាប់គាត់ (លោក ហ្សេលេនស្គី) អំពីទស្សនៈរបស់ខ្ញុំ, អំពីអ្វីដែលខ្ញុំគិត។ សម្រាប់វិបត្តិនេះ គឺខ្ញុំបានរកឃើញមធ្យោបាយ ដែលវាអាចត្រូវដោះស្រាយបាន ប៉ុន្តែខ្ញុំនឹងមិនទាន់ប្រាប់នរណាទេ»។ លោក Bolsonaro នឹងត្រូវជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ហ្សេលេនស្គី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ គួរបញ្ជាក់ថា ស្របពេលដែលលោក បដិសេធផ្តល់ព័ត៌មានលម្អិត អំពីផែនការខាងលើ មេដឹកនាំប្រេស៉ីលរូបនេះ បានបង្ហើបថា វិបត្តិសង្រ្គាមនៅអ៊ុយក្រែន អាចត្រូវដោះស្រាយស្រដៀងគ្នាទៅនឹង របៀបដែលសង្រ្គាមរវាងអាហ្សង់ទីននិងចក្រភពអង់គ្លេស បានបញ្ចប់ទៅកាលពីឆ្នាំ១៩៨២។ […]

ភរិយាទី១របស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានលាចាកលោកនៅវ័យ ៧៣ឆ្នាំ

Khmerpress July 15, 2022 15/07/2022

អាមេរិក៖ ភរិយារបស់លោក Donald Trump អតីតប្រធានាធិបតីអាមេរិកគឺលោកស្រី Ivana Trump បានទទួលមរណភាពហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី១៥ ខែកក្កដានេះ។ បើយោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់លោក Donald Trump បានបញ្ជាក់ថា ភរិយារបស់គាត់បានបាត់បង់ជីវិតនៅក្នុងថ្ងៃទី ១៤ ខែកក្កដា នៅឯផ្ទះរបស់គាត់ក្នុងទីក្រុង New York ក្នុងវ័យ ៧៣ឆ្នាំ។ យ៉ាងណាក្តី លោក Donald Trump​ មិនបានប្រាប់អំពីមូលហេតុនៃការស្លាប់របស់ភរិយាគាត់ឡើយ ខណៈអាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតថា តើលោកស្រី Ivana Trump បានធ្លាក់ពីលើជណ្តើរស្លាប់ឬក៏មានបញ្ហាអ្វីផ្សេង។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកលោក Ivana Trump ហាក់មិនមានជំងឺអ្វីធ្ងន់ធ្ងរប្រចាំកាយនោះទេ ហើយការស្លាប់របស់គាត់នេះវាហាក់ដូចជាលឿនពេក ពោលគឺជាស្លាប់ដោយចៃដន្យ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកជំនាញអះអាងថា អ្នកឆ្លងកូវីដជាក់ស្តែងនៅថៃគឺមានប្រហែល ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈតួលេខផ្លូវការបង្ហាញត្រឹមខ្ទង់ ២ពាន់នាក់ប៉ុណ្ណោះ

Khmerpress July 15, 2022 15/07/2022

ថៃ៖ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃនៅក្នុងរយៈចុងក្រោយនេះប្រហែលជាអាចឡើងដល់ខ្ទង់ ៥០,០០០នាក់ក្នុងមួយថ្ងៃ នេះបើយោងតាមការសន្និដ្ឋានរបស់លោករេជ្ជបណ្ឌិត Nitipatana Chieraku ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅក្នុងមន្ទីរពេទ្យ Siriraj។ យ៉ាងណាក្តី បើយោងតាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាលថៃបានបង្ហាញត្រឹមថា កាលពីថ្ងៃព្រហស្បតិ៍​ ទី១៤ ខែកក្កដានេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃមានចំនួនត្រឹម ២,២៥៧នាក់ ស្លាប់២៨នាក់ ខណៈតួលេខអ្នកឆ្លងគិតជាមធ្យមគឺខ្ទង់ ២,០០០នាក់ក្នុងមួយថ្ងៃ។ ហេតុផលដែលធ្វើឲ្យតួលេខអ្នកឆ្លងផ្លូវការខុសពីតួលេខអ្នកឆ្លងជាក់ស្តែងនោះក៏ព្រោះថានៅក្នុងរបាយការណ៍ផ្លូវការគឺគេរាប់តែអ្នកដែលបានទៅធ្វើតេស្តដោយម៉ាស៊ីនធំ PCR នៅតាមមន្ទីរពេទ្យប៉ុណ្ណោះ ខណៈអ្នកធ្វើតេស្តដោយឧបករណ៍រហ័សជាលក្ខណៈឯកជនមិនត្រូវរាប់បញ្ចូលឡើយ។ លោកវេជ្ជបណ្ឌិត Nitipatana Chieraku បានបន្តទៀតថា ភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំងអស់នោះបានជ្រើសរើសយកការព្យាបាលដោយខ្លួននៅតាមផ្ទះ ព្រោះតែពួកគេមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ គួរបញ្ជាក់ជូនផងដែរថា​ ក្រុមអ្នកជំនាញថៃបានព្យាករណ៍ថាជំងឺកូវីដ-១៩នឹងផ្ទុះខ្លាំងឡើងវិញនៅក្នុងប្រទេសថៃក្នុងចន្លោះពីខែសីហាដល់ខែកញ្ញាខាងមុខនេះ ហើយតួលេខអ្នកឆ្លងផ្លូវការអាចកើនឡើងដល់ខ្ទង់ ២-៣ម៉ឺននាក់ក្នុងមួយថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទំនិញនៅព្រំដែន វៀតណាម-ចិន នឹងលែងស្ទះយូរទៀតហើយ ខណៈប្រទេសចិនត្រៀមបញ្ឈប់ការធ្វើតេស្តកូវីដលើការនាំចូលមួយចំនួន

Khmerpress July 15, 2022 15/07/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសចិននឹងបញ្ឈប់ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅលើទំនិញនាំចូលមួយចំនួន។ ការបញ្ឈប់វិធានការនេះ គឺស្របពេលដែលទីក្រុងប៉េកាំង ព្យាយាមធ្វើយ៉ាងណារក្សាការកាន់កាប់ដើម្បីសម្រេចគោលនយោបាយ “សូន្យកូវីដ” និងទប់ស្កាត់បញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ច។ គណៈកម្មាការសុខភាពជាតិចិន (NHC) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទំនិញដែលមិនត្រូវការភាពត្រជាក់ រួមទាំងការដឹកជញ្ជូនធ្យូងថ្ម រ៉ែ គ្រឿងឧបភោគបរិភោគ និងចំណីសត្វ ពេលនេះអាចចូលប្រទេសចិនបានដោយមិនចាំបាច់ធ្វើតេស្តរកមេរោគកូវីដ-១៩ នោះទេ។ ផ្ទុយទៅវិញសម្រាប់ ទំនិញដែលត្រូវរក្សាទុកក្នុងទូរទឹកកក និងក្លាសេបង្កក នឹងបន្តធ្វើតេស្តក្រោមច្បាប់បច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា ការរឹតបន្តឹងលើទំនិញនាំចូលកាលពីមុន បានបង្កឱ្យមានភាពរាំងស្ទះយ៉ាងខ្លាំង នៅតាមច្រកព្រំដែនវៀតណាម។ ការជាប់គាំងកាលនោះ បានធ្វើឱ្យផលិតផលជាច្រើនប្រភេទ និងចំនួនរាប់ពាន់តោនត្រូវខូចគុណភាព ជាពិសេសគឺ បន្លែ ផ្លែឈើ ដែលនាំឱ្យឈ្មួញ ក៏ដូចជាកសិករវៀតណាមខាតបង់ និងជួបផលវិបាកមិនតិចនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីអ៉ីតាលី បដិសេធការលាលែងពីតំណែងរបស់ លោកនាយករដ្ឋមន្រ្តី Draghi

Khmerpress July 15, 2022 15/07/2022

(រ៉ូម)៖ ការិយាល័យលោកប្រធានាធិបតីអ៉ីតាលី សឺជីអូ ម៉ាតារែលឡា (Sergio Mattarella) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថាប្រមុខរដ្ឋរូបនេះ បានបដិសេធទទួលយកការសុំលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្រ្តី ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) និងបានស្នើឲ្យ លោក ដ្រាហ្គី ប្រាប់ទៅកាន់ សភាដើម្បីទទួលបានភាពច្បាស់លាស់នៃស្ថានភាពនយោបាយក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។ លោក ដ្រាហ្គី បានដាក់ពាក្យសុំលាលែងពីតំណែង ក្រោយគណបក្ស 5-Star Movement ដែលជាគណបក្សមួយស្ថិតនៅក្នុងក្រុមចម្រុះដែលកំពុងកាន់ អំណាចរបស់លោក មិនបានចូលរួមក្នុងការបោះឆ្នោតផ្តល់សេចក្ដីទុកចិត្តរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា លោក Draghi បានកាន់តំណែងជានាយករដ្ឋមន្ត្រីអ៉ីតាលី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក ហើយបានដឹកនាំរដ្ឋាភិបាលដែលបង្កើតឡើងដោយ គណបក្សចម្រុះ។ អ៊ីតាលីនឹងត្រូវរៀបចំការបោះឆ្នោតសភា នៅមុនខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែភាពមិនប្រាកដប្រជាចុងក្រោយបង្អស់នេះ អាចនឹងជំរុញឱ្យ ការបោះឆ្នោតនេះកើតឡើងលឿនជាងការរំពឹងទុកក៏ថាបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែងហើយ ក្រោយទៅដល់សិង្ហបុរី

Khmerpress July 15, 2022 15/07/2022

(កូឡុំបូ)៖ ការិយាល័យប្រធានសភានៃប្រទេសស្រីលង្កា បានឱ្យដឹងថាលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការហើយ ភ្លាមៗក្រោយលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។ បើតាមការិយាល័យប្រធានសភាស្រីលង្កា លោក រ៉ាចាប៉ាកសា បានដាក់លិខិតលាលែងចេញពីតំណែងតាមរយៈសារអេឡិចត្រូនិក ឬ Email ហើយលិខិតនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ មុននឹងមានការប្រកាសជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក រ៉ាចាប៉ាកសា បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធកន្លងទៅនេះ ក្រោយក្រុមបាតុករបានសម្រុកចូលកាន់កាប់ គេហដ្ឋានរបស់លោក។ លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវ ហើយក្រោយមកទើបបន្តដំណើរ ទៅដល់ប្រទេសសិង្ហបុរី៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋមន្ត្រីសុខាភិបាល ណែនាំឲ្យបណ្តាខេត្តជាប់ព្រំដែនគោក និងទឹកនៃប្រទេសថៃ ឡាវ វៀតណាម អនុវត្តវិធានសុខាភិបាល ចំពោះអ្នកដំណើរ ឬពលករ ដែលមិនទាន់ចាក់វ៉ាក់សាំងជំងឺកូវីដ១៩

Khmerpress July 15, 2022 15/07/2022

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញលិខិតដោយណែនាំដល់អភិបាលខេត្តជាប់ព្រំដែនគោក និងទឹកនៃប្រទេសថៃ ឡាវ វៀតណាម អំពីការអនុវត្តវិធានសុខាភិបាលចំពោះអ្នកដំណើរ ឬពលករដែលមិនទាន់ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ គឺត្រូវធ្វើតេស្តរហ័សដោយឥតគិតថ្លៃ។ លិខិតរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោយពីមានការកែសម្រួលលក្ខខណ្ឌមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនត្រូវបានបិទដំណើរការ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស សូមអនុវត្តនូវវិធានការសុខាភិបាលចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ តម្រូវឲ្យធ្វើតេស្ដរហ័សដោយពុំបង់ប្រាក់។ ក្នុងករណីទទួលលទ្ធផលវិជ្ជមាន នឹងត្រូវអនុវត្តនូវលក្ខខណ្ឌដូចខាងក្រោម៖ ១៖ ប្រសិនជាគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ចំពោះអ្នកដែលមានលំនៅឋានសមរម្យ ឬត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាមីជនមានលទ្ធភាពនិងបំណង ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់បុគ្គលសាមី និងត្រូវអនុវត្តនូវវិធានការ […]

សហរដ្ឋអាមេរិកប្តេជ្ញាឆ្លើយតបដោយប្រើយោធា បើចិនហ៊ានវាយប្រហារលើហ្វីលីពីន

Khmerpress July 14, 2022 14/07/2022

(វ៉ាស៉ីនតោន)៖ ក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) បានទទូចឱ្យទីក្រុងប៉េកាំង លុបចោលការទាមទារកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង ហើយទទួលយកការសម្រេចរបស់តុលាការអន្តរជាតិ កាលពីឆ្នាំ២០១៦ ដែលបានគាំទ្រហ្វីលីពីន។ ទន្ទឹមគ្នានោះ លោក Blinken ក៏បានប្តេជ្ញាឆ្លើយតបតាមរយៈយោធា ពីសំណាក់សហរដ្ឋអាមេរិកផងដែរ ក្នុងករណីដែលចិនហ៊ានធ្វើការវាយប្រហារលើហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីល លោក Blinken បាននិយាយថា «ចិនត្រូវតែគោរពកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ហើយបញ្ឈប់សកម្មភាពបង្កហេតុនានា នៅតំបន់សមុទ្រចិនខាងត្បូង» ដោយលោកបានលើកឡើង ពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ដែលបានច្រានចោល ការទាមទារកម្មសិទ្ធិក្នុងទំហំដ៏ធំរបស់ទីក្រុងប៉េកាំង នៅតំបន់នោះ។ លោកប្រមុខការទូតអាមេរិក បានបន្ថែមទៀតថា ការវាយប្រហារណាមួយ ទៅលើកងកម្លាំងយោធា ឬក៏កប៉ាល់និងយន្តហោះស៉ីវិល របស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង នឹងតម្រូវឱ្យអាមេរិកអនុវត្ត ការប្តេជ្ញាការពារគ្នាទៅវិញទៅមក នៅក្រោមសន្ធិសញ្ញាកាលពីឆ្នាំ១៩៥១ ជាមួយហ្វីលីពីន។ ដោយឡែក នៅពេលត្រូវបានសួរសំណួរពាក់ព័ន្ធ ការលើកឡើងខាងលើរបស់លោក […]

លោក Bill Gates មហាសេដ្ឋីចិត្តធម៌ បរិច្ចាគលុយផ្ទាល់ខ្លួន ២០ពាន់លានដុល្លារ ដើម្បីជួយសម្រួលវិបត្តិធំៗ ៣ កំពុងកើតមានលើពិភពលោក

Khmerpress July 14, 2022 14/07/2022

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងបិរច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារ ទៅក្នុងមូលនិធិសប្បុរសធម៌ Bill & Melinda Gates ដែលគ្រប់គ្រង​ដោយលោក និងអតីតភរិយារបស់គាត់គឺអ្នកស្រី Melinda French Gates។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ ការបរិច្ចាគទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិត្តធម៌រូបនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការចំណាយប្រចាំឆ្នាំរបស់មូលនិធិ ដើម្បីសម្រួលលើវិបត្តិធំៗដែលកំពុងកើតមានដូចជា៖ ជំងឺរាតត្បាតកូវីដ-១៩ ,សង្គ្រាមនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ លោក Bill Gates បាននិយាយនៅក្នុងការបង្ហោះប្លុកផ្ទាល់ខ្លួនកាលពីថ្ងៃពុធថា៖ ” ការបរិច្ចាគនេះនឹងជួយដល់មូលនិធិ Bill & Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ឯកជនដ៏ធំបំផុតរបស់ពិភពលោក បង្កើនការចំណាយប្រចាំឆ្នាំរបស់ខ្លួនពី ៥០% ទៅដល់ ៩ ពាន់លានដុល្លារនៅឆ្នាំ២០២៦”។ មហាសេដ្ឋីរូបនេះ បាននិយាយដោយសំដៅទៅលើជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ លោកបានបន្ថែមថា ឥទ្ធិពលរួមនៃវិបត្តិ ដែលរួមមានអតិផរណាកើនឡើង បានបង្កើនតម្រូវការក្នុងការវិនិយោគបន្ថែមទៀត លើផ្នែកសំខាន់ៗរបស់មូលនិធិ គឺ សុខភាព ការអប់រំ សមភាពយេនឌ័រ […]