ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយបន្ថែម ៤០០លានដុល្លារ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីល HIMARS ឱ្យអ៊ុយក្រែន

Khmerpress July 9, 2022 09/07/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះបានចុះហត្ថលេខាលើកញ្ចប់ជំនួយអាវុធថ្មីមួយមានទំហំទឹកប្រាក់ ៤០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលស៊េរីទំនើប HIMARS ចំនួន ៤គ្រឿង និងគ្រាប់រំសេវមួយចំនួនធំ ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។ កញ្ចប់ជំនួយយោធាថ្មីខាងលើរបស់សហរដ្ឋអាមេរិក មានគោលបំណងពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ខណៈពួកគេកំពុងប្រឈមមុខនឹងការផ្លោង គ្រាប់កាំភ្លើងពីសំណាក់ទាហានរុស្ស៉ីឥតឈប់ឈរ។ ចាប់តាំងពីបើកការវាយលុកលុយចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ទាហានរុស្ស៉ី បានគ្រប់គ្រងទឹកដីអ៊ុយក្រែនជាច្រើន តួយ៉ាងដូចជានៅភាគខាងត្បូង និងភាគខាងកើតប្រទេស។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ថាប្រព័ន្ធមីស៊ីល HIMARS ទាំង៤គ្រឿងបន្ថែមខាងលើ នឹងធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីលស៊េរីទំនើបនេះ ដែលសហរដ្ឋអាមេរិកបញ្ជូនឱ្យអ៊ុយក្រែន កើនដល់ ១២គ្រឿង។ «អ៊ុយក្រែនបច្ចុប្បន្ន កំពុងទទួលបានជោគជ័យ នៅក្នុងការវាយប្រហារលើទីតាំងរបស់រុស្ស៉ីជាច្រើននៅក្នុងទឹកដីអ៊ុយក្រែន ពង្រឹងសមត្ថភាពប្រយុទ្ធនៅសមរភូមិមុខ និងបង្កការរាំងស្ទះដល់សមត្ថភាពរបស់ រុស្ស៉ី ក្នុងការវាយប្រហារដោយកាំភ្លើងធំ»។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកដដែល។ គួរបញ្ជាក់ថា ការប្រកាសផ្ដល់ជំនួយបន្ថែមនេះ កើតមានឡើង បន្ទាប់ពីក្រសួងការពារជាតិរុស្ស៉ីបានអះអាងថាខ្លួនបានវាយប្រហារកម្ទេចប្រព័ន្ធមីស៊ីល HIMARS ចំនួន២គ្រឿង ដែលអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន […]

សហភាពអឺរ៉ុបគ្រោងក្លាយទៅជាអ្នកវិនិយោគធំជាងគេ ក្នុងគម្រោងសាងសង់វារីអគ្គិសនី ដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ក្នុងប្រទេសតាជីគីស្ថាន

Khmerpress July 9, 2022 09/07/2022

(ទីក្រុងប្រ៊ុចសែល)៖ យោងតាមការចេញផ្សាយរបស់សារពត៌មាន REUTERS នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សហភាពអឺរ៉ុបគ្រោងក្លាយជាអ្នកវិនិយោគធំជាងគេទៅលើគម្រោងសាងសង់វារីអគ្គិសនីដែលមានកម្ពស់ខ្ពស់ជាងគេរហូតដល់ ៣៣៥ម៉ែត្រ នៅលើពិភពលោក ក្នុងប្រទេសតាជីគីស្ថាន។ មន្ត្រីសហភាពអឺរ៉ុបបានថ្លែងប្រាប់សារពត៌មាន REUTERS ថាគម្រោងសាងសង់វារីអគ្គិសនីដែលមានឈ្មោះថា Rogun ដែលមានអនុភាពសរុប ៣៦០០មេហ្កាវ៉ាត់ និងជួយឲ្យប្រទេសក្នុងតំបន់អាស៊ីកណ្តាល មានឯករាជភាពក្នុងការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង ដោយនឹងមិនពឹងផ្អែកលើការនាំចូល ថាមពលអគ្គិសនីពីប្រទេសរុស្សី ក៏ដូចជាការឆ្លើយតបរបស់ សហភាពអឺរ៉ុបទៅនឹងផែនការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (China’s Belt and Road Initiative)។ គម្រោងវារីអគ្គិសនី Rogun ដែលបានដាក់ស្នើសុំសាងសង់តាំងពីឆ្នាំ ១៩៧៦ ត្រូវបានផ្អាកការសាងសង់ដោយសារជួបបញ្ហាជាហូរហែរ ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងនយោបាយ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ គម្រោងវារីអគ្គិសនីមួយនេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងវិញដោយក្រុមហ៊ុនសំណង់អ៊ីតាលី Webuild និងបានឈានដល់ការដាក់ឲ្យដំណើរការម៉ាស៊ីនទី១ ដែលមានអនុភាព ៦០០មេហ្កាវ៉ាត់ កាលពីឆ្នាំ ២០១៨ និងគ្រោងបញ្ចប់ការសាងសង់ទាំងមូលនៅឆ្នាំ២០២៨។ គម្រោងវារីអគ្គិសនី Rogun នេះមានតម្លៃសរុបប្រមាណជា ៨ពាន់លានដុល្លារ ដែលក្នុងនោះ ៣ ពាន់លានដុល្លារត្រូវបានចំណាយរួចមកហើយ […]

កម្រងរូបភាពនៃការកាន់ទុក្ខរបស់ប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក អាបេ សិនហ្សូ (Photos inside)

Khmerpress July 9, 2022 09/07/2022

(តូក្យូ)៖ ប្រជាជនជប៉ុននៅទូទាំងប្រទេស បានចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ដែលត្រូវបានគេធ្វើឃាតដោយ ការបាញ់ប្រហារ នៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយ ក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។ លោក អាបេ ត្រូវបានឃាតកឈ្មោះ យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) មានអាយុ ៤១ឆ្នាំ និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុនបាញ់សម្លាប់ កំលុងកំពុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការឃាសនារកសំឡេងឆ្នោតមួយ ក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុនប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ បើតាមប៉ូលិសជប៉ុន ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានសារភាព ថាខ្លួនពិតជាមួយបំណងសម្លាប់លោក អាបេ ដោយបាន «ចងកំហឹង» នឹងអង្គការមួយដែលរូបគេជឿថាលោក អាបេ មានជាប់ពាក់ព័ន្ធនឹងអង្គការមួយនេះ។ ប៉ូលិសមិនបានបញ្ជាក់លម្អិតពីឈ្មោះអង្គការនេះនោះទេ គ្រាន់តែបញ្ជាក់ថាការចងកំហឹងរបស់ ជនសង្ស័យជាឃាតក មិនមានជាប់ពាក់ព័ន្ធនឹងនយោបាយឡើយ។ ការធ្វើឃាតលោក អាបេ បានបង្កឱ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន ជាទីដែលអំពើហិង្សាដោយកាំភ្លើងគឺជារឿងមហាកម្រ […]

ប្រវត្តិតស៊ូ និងស្នាដៃ របស់លោក Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុនដែលកាន់តំណែងបានយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន

Khmerpress July 9, 2022 09/07/2022

អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ត្រូវបានបាត់បង់ជីវិតនៅមុននេះបន្តិចក្នុងវ័យ ៦៧ឆ្នាំ ក្រោយរងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងកាលពីម៉ោង ១១ និង៣០ នាទីថ្ងៃត្រង់ (​ម៉ោងនៅជប៉ុន) ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។ ការបាត់បង់អតីតនាយករដ្ឋមន្រ្តីរូបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជនបណ្ដាប្រទេសជាច្រើន មានការសោកស្ដាយ និងក្រៀមក្រំបំផុត។ យ៉ាងណាមិញក្រលេកមកមើលប្រវត្តិតស៊ូ និងស្នាដៃធំៗរបស់លោក Shinzo Abe ក្នុងការដឹកនាំប្រទេសជប៉ុន ដែលមិនមាននាយករដ្ឋមន្រ្តីណាអាចធ្វើបាន៖ លោក Shinzo Abe កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ គាត់គឺជាអ្នកនយោបាយជប៉ុន ដែលបានធ្វើជានាយករដ្ឋមន្ត្រីជប៉ុនពីរដង គឺម្ដងក្នុងឆ្នាំ ២០០៦ ដល់ ២០០៧ និងម្ដងទៀតក្នុងឆ្នាំ ២០១២ដល់ ២០២០ និងជានាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ លោក Abe កើតក្នុងត្រកូលគ្រួសារអ្នកនយោបាយដ៏លេចធ្លោមួយ ដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ។ ជីតារបស់គាត់ គឺលោក Kishi Nobusuke បានបម្រើការជានាយករដ្ឋមន្ត្រីរវាងឆ្នាំ១៩៥៧ និង១៩៦០។ […]

វីដេអូថ្មីមួយទៀត ដែលបង្ហាញទិដ្ឋភាពលោក Shinzo Abe ត្រូវខ្មាន់កាំភ្លើងបាញ់ចំ បណ្តាលឲ្យដួលលើដី

Khmerpress July 8, 2022 08/07/2022

ថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពវីដេអូឃ្លីបខ្លីមួយបង្ហាញពីទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលលោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារ បណ្តាលដួលនៅលើដី។ លុះល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK ក៏បានធ្វើការប្រកាសថា លោក Shinzo Abe បានទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ។ គួរបញ្ជាក់ផងដែរថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅម៉ោងប្រហែល ១១ និង ៣០ នាទី (ម៉ោងនៅជប៉ុន) ដោយខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងច្នៃនៅក្នុងការលបបាញ់ប្រហារមួយនោះ ខណៈលោក Abe កំពុងធ្វើសន្ទរកថា គាំទ្របេក្ខភាពក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅចុងសប្តាហ៍នេះ៕

សារព័ត៌មានជប៉ុន NHK៖ ខ្មាន់កាំ.ភ្លើងដែលបា.ញ់លោក អាបេ គឺជាអតីតកងកម្លាំងស្វ័យការពារជប៉ុន

Khmerpress July 8, 2022 08/07/2022

(តូក្យូ)៖ សារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដានេះរាយការណ៍ថាជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារលើលោកអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ គឺជាអតីតកងកម្លាំងជើងទឹកនៃកងស្វ័យការពារជប៉ុន ហើយរូបគេគឺមានបំណងសម្លា.ប់លោក អាបេ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាជប៉ុន សារព័ត៌មាន NHK បានឱ្យដឹងទៀតថាជនសង្ស័យខាងលើមានឈ្មោះថា Yamagami Tetsuya មានអាយុ ៤១ឆ្នាំ និងជាអ្នករស់នៅក្នុងទីក្រុង Nara ជាទីដែលលោក អាបេត្រូវបានបាញ់ឱ្យរបួសធ្ងន់។ ជនសង្ស័យរូបនេះបានបម្រើការឱ្យកងកម្លាំងជើងទឹកនៃកងកម្លាំងស្វ័យការពារជប៉ុន អស់រយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០០៥ ហើយជននេះបានប្រាប់អ្នកស៊ើបអង្កេត រូបគេមិនពេញចិត្តចំពោះលោក អាបេ និងមានបំណងសម្លា.ប់លោក អតីតនាយករដ្ឋមន្ត្រី។ គួរបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់មានថ្មីពីស្ថានភាពរបស់លោក អាបេនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថាលោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមិនមានសញ្ញាសង្ឃឹមរស់នោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ដូណាល់ ត្រាំ៖ យើងទាំងអស់គ្នា កំពុងបន់ស្រន់ឲ្យលោក អាបេ

Khmerpress July 8, 2022 08/07/2022

(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកសារជូនពរចំពោះ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ សិនហ្សូ (Shinzo Abe) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដោយហើយហៅការបាញ់ប្រហារលើរូបលោក អាបេថាជាដំណឹងដ៏គួរឲ្យរន្ធត់បំផុត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។ លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «លោក អាបេ គឺជាមិត្តជិតដិតរបស់ខ្ញុំ និងសហរដ្ឋអាមេរិកទាំងមូល។ នេះជាដំណឹងដ៏រន្ធត់សម្រាប់ប្រជាជនជប៉ុន ដែលគោរពស្រលាញ់ និងកោតសរសើរលោកយ៉ាងខ្លាំង។ យើងទាំងអស់គ្នាកំពុងបន់ស្រន់ដល់លោក អាបេ និងក្រុមគ្រួសាររបស់លោក»។ គួរបញ្ជាក់ថា បន្ទាប់ពីរងការបាញ់ប្រហារកំលុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន និងកំពុងទទួលការសង្រ្គោះបន្ទាន់ពីក្រុមគ្រូពេទ្យ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ៕ផ្តល់សិទ្ធិដោយ៖ freshnews

នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ផ្អាកយុទ្ធនាការឃោសនាបោះឆ្នោត ក្រោយលោក អាបេ រងការបា.ញ់ប្រហារ

Khmerpress July 8, 2022 08/07/2022

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ហ៊្វូមិអុ (Kishida Fumio) នៅថ្ងៃសុក្រនេះ បានផ្អាកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី លោក អាបេ សិនហ្សូ (Abe Shinzo) បានទទួលរងការបាញ់ប្រហារ នៅទីក្រុង ណារ៉ា (Nara)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។ រដ្ឋាភិបាលជប៉ុន បានទទួលស្គាល់ថា លោក អាបេ ពិតជាត្រូវបានគេបាញ់ប្រហារឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយបុរសម្នាក់ជាជនសង្ស័យ ត្រូវបានចាប់ខ្លួន ខណៈមកទល់នឹងពេលនេះ ស្ថានភាពរបស់លោក អាបេ ស្ថិតក្នុងភាពមិនច្បាស់លាស់។ យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន ក្រោយការបាញ់ប្រហារ លោក អាបេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែស្ថិតក្នុងសភាពបេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ឡើយ។ ដោយឡែក បន្ទាប់ពីហេតុការណ៍ខាងលើ លោក គីស៉ីដា ក៏បានផ្អាកយុទ្ធនាការឃោសនារបស់លោក នៅទីក្រុង […]

ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe រងការបា.ញ់ប្រហារ (មានវីដេអូ)

Khmerpress July 8, 2022 08/07/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន nhk មុននេះបន្តិចបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ នៅក្នុងអំឡុងពេលធ្វើសន្ទរកថា សម្រាប់យុទ្ធនាការបោះឆ្នោតនៅទីក្រុង Nara។ តាមប្រភពដដែល នៅអំលុងពេលពេលធ្វើសន្ទរកថាវេលាម៉ោង ១១ និង ៣០នាទីព្រឹក លោក Shinzo Abe បានដួលភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋបានលឺស្នូរកាំភ្លើងចំនួន ២គ្រាប់។ ក្រោយកើតហេតុ លោក Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម។ យ៉ាងណាមិញ មកទល់ពេលនេះ លោក Abe ត្រូវបានផ្ទេរដោយ medevac ទៅកាន់មន្ទីរពេទ្យ Nara Medical University ក្នុងទីក្រុង Kashihara ក្នុងខេត្ត។ ប៉ូលីសនិយាយថា លោក Abe ហាក់ដូចជាត្រូវបានបាញ់ពីខាងក្រោយ។ ខាងក្រោមនេះគឺជាទិដ្ឋភាព ក្រោយលោក Abe រងការបាញ់ប្រហារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

BREAKING: អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ រងការបា.ញ់ប្រហារកំឡុងថ្លែងសន្ទរកថា

Khmerpress July 8, 2022 08/07/2022

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានា នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។ បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេកំពុងថ្លែងសន្ទរកថា ហើយបុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន។ ដោយឡែក បើតាមសារព័ត៌មាន Jiji លោក អាបេ ហូរឈាមចេញពីក ហើយសន្លប់មិនដឹងខ្លួន។ ផ្តល់សិទ្ធិដោយ៖ freshnews