ព័ត៌មានអន្តរជាតិ

ស្រីលង្កាគ្រោងឈប់បោះពុម្ពប្រាក់ជារូបិយប័ណ្ណជាតិ ក្រោយកម្រិតអតិផរណាកើនឡើងរហូតដល់ ៦០%

Khmerpress July 6, 2022 06/07/2022

ស្រីលង្កា៖ ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពប្រាក់ជារូបិយប័ណ្ណជាតិរបស់ខ្លួនហើយ ក្រោយកម្រិតអតិផរណានៅក្នុងប្រទេសមួយនេះបានកើនឡើងរហូតដល់ ៦០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Times នៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះ។​ នៅចំពោះមុខវិបត្តិអតិផរណាដ៏ធ្ងន់ធ្ងរនេះពលរដ្ឋស្រីលង្កាចំនួន ២២លាននាក់ ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញទំនិញនាំចូលសំខាន់ៗដូចជា ថ្នាំពេទ្យ ចំណីអាហារ សម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងប្រេងឥន្ទនៈបាននោះទេ ខណៈទុនបម្រុងជាប្រាក់ដុល្លាររបស់រដ្ឋាភិបាលស្រីលង្កាក៏ត្រូវបានយកទៅប្រើប្រាស់ដើម្បីទិញប្រេងឥន្ទនៈពីបរទេសអស់ហើយដែរ។ ប្រភពខាងលើបានបន្តថា គិតក្នុងខែមិថុនានេះតម្លៃទំនិញនៅក្នុងប្រទេសស្រីលង្កាបានកើនឡើងក្នុងកម្រិត ៥៤,៦% ហើយបើប្រៀបធៀបទៅនឹងខែកន្លងមក ពោលគឺនៅក្នុងរយៈពេលមុនកើតមានវិបត្តិអតិផរណាតម្លៃនៃទំនិញបានកើនឡើងរហូតដល់ ១២៨%ឯណោះ។ ជាការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាននេះ លោកនាយករដ្ឋមន្ត្រីស្រីលង្កានៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះបានប្រាប់ទៅកាន់សភាឲ្យត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុឡើងវិញ និងគ្រោងនាំយកផែនការរៀបចំរចនាសម្ព័ន្ធបំណុលទៅបង្ហាញជូនស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅចុងខែសីហានេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកបញ្ជូនយន្តហោះចម្បាំង F-35 ចំនួន៦គ្រឿង មកដល់កូរ៉េខាងត្បូង ដើម្បីចូលរួមការធ្វើសមយុទ្ធយោធា

Khmerpress July 5, 2022 05/07/2022

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន៦គ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងយន្តហោះចម្បាំងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបន្ថែម ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមយន្តហោះចម្បាំង F-35 ខាងលើ ដែលត្រូវបានចល័តចេញពី មូលដ្ឋានទ័ពអាកាស អ៊ែលសុន (Eielson) នៅរដ្ឋអាឡាស្កា (Alaska) របស់សហរដ្ឋអាមេរិក នឹងចូលរួមការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពអាកាសកូរ៉េខាងត្បូង រហូតដល់ថ្ងៃទី១៤ ខែកក្កដា។ គួរបញ្ជាក់ថា វាគឺជាការចល័តយន្តហោះចម្បាំងអាមេរិក F-35 លើកដំបូងបង្អស់ មកកាន់ឧបទ្វីបកូរ៉េ ដែលត្រូវបានប្រកាសឱ្យដឹងជាសាធារណៈ បើគិតចាប់តាំងពីចុងឆ្នាំ២០១៧មក។ កំលុងសមយុទ្ធរួមគ្នា ដែលមានរយៈពេល១០ថ្ងៃ ក្រុមយន្តហោះចម្បាំង F-35 គ្រោងនឹងហោះធ្វើប្រតិបត្តិការ ជាមួយក្រុមយន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូងដទៃទៀត នៅលើដែនអាកាសកូរ៉េខាងត្បូង ព្រមទាំងនៅលើដែនសមុទ្រជុំវិញនោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រៅពីខ្វះប្រេង និងអគ្គិសនី ប្រជាជនស្រីលង្កា កំពុងប្រឈមនឹងវិបត្តិអាហារ និងទឹកដោះគោសម្រាប់កូនតូចៗផងដែរ

Khmerpress July 5, 2022 05/07/2022

ក្រៅពីបញ្ហាខ្វះប្រេងប្រើប្រាស់ធ្ងន់ធ្ងរ នៅពេលនេះប្រជាជនស្រីលង្កាជាច្រើនគ្រួសារចាប់ផ្ដើមជួបបញ្ហាថ្មីមួយទៀត គឺកង្វះអាហារ និងម្សៅទឹកដោះគោសម្រាប់កូនតូចៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ដែលដកស្រង់ពី BBC News នៅថ្ងៃទី០៥ ខែកក្កដា នេះ បានឱ្យដឹងថា ក្រុមគ្រួសាររាប់សិបនាក់ រួមទាំងម្តាយដែលមានកូន បានកាន់ចានតម្រង់ជួរ ដើម្បីទទួលបានអាហារ ដែលអាហារនេះ ទំនងជាអាហារតែមួយពេលគត់ក្នុងមួយថ្ងៃសម្រាប់ពួកគេ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បានប្រាប់ BBC ថា ឥឡូវនេះប្រទេសស្រីលង្កា កំពុងរៀបនឹងធ្លាក់ចូលនៃវិបត្តិមនុស្សធម៌។ អង្គការនេះបានរកឃើញថា ៧០% នៃគ្រួសារក្នុងប្រទេសនេះ បានកាត់បន្ថយរបបអាហារចាប់តាំងពីដើមឆ្នាំមក ហើយស្តុកប្រេងឥន្ធនៈ និងថ្នាំសំខាន់ៗក៏អស់យ៉ាងលឿនផងដែរ។ ជាមួយគ្នានេះដែរ គ្រូគង្វាលនៅសាលព្រះវិហារក្នុងទីក្រុង កូឡុំបូ ម្នាក់បានឱ្យដឹងថា អ្នកខ្លះហូបអាហារតែមួយចានប៉ុណ្ណោះក្នុងមួយថ្ងៃក្នុងរយៈពេល ៤ខែចុងក្រោយនេះ។ ហើយតាមការបា៉ន់ស្មានរបស់គាត់​ ចំនួន​មនុស្ស​ដែល​មក​តម្រង់​ជួរ​រក​អាហារ​បាន​កើន​ឡើង​ពី ៥០ ទៅ ២៥០ នាក់​ក្នុង​មួយ​ថ្ងៃ ខណៈតម្លៃម្ហូបអាហារនៅក្នុងប្រទេសស្រីលង្កាបានកើនឡើង ៨០% នៅក្នុងខែមិថុនាកន្លងទៅនេះ។ អភិបាល​ក្រុង ​កូឡុំបូ​ ក៏បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រាជធានី​មាន​អាហារ​គ្រប់​គ្រាន់​រហូត​ដល់​ខែ​កញ្ញា​ប៉ុណ្ណោះ។ ដោយសារកង្វះខាតប្រេងឥន្ធនៈ និងឧស្ម័នចម្អិនអាហារ រួមទាំងការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ គ្រួសារនីមួយៗមិនអាចធ្វើដំណើរទៅទិញអាហារស្រស់ […]

ចិនច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថាខ្លួនចង់កាន់កាប់ឋានព្រះច័ន្ទ

Khmerpress July 5, 2022 05/07/2022

(ប៉េកាំង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចិនបានចេញមុខច្រានចោលពាក្យចោទប្រកាន់ ពីសំណាក់ប្រធានទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) ដែលថាចិនចង់គ្រប់គ្រងកាន់កាប់ឋានព្រះច័ន្ទ នៅក្នុងផ្នែកនៃមហិច្ឆតាកម្មវិធីយោធាមួយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍មួយជាមួយ កាសែតអាល្លឺម៉ង់ ប៊ីល (Bild) ដែលចេញផ្សាយកាលពីចុងសប្តាហ៍មុន ប្រធានទីភ្នាក់ងារអវកាស ណាសា លោក បៀល នេលសុន (Bill Nelson) បានព្រមានយ៉ាងដូច្នេះថា «យើងត្រូវតែមានការព្រួយបារម្ភឱ្យបានខ្លាំងថា ចិនកំពុងចុះចតនៅលើឋានព្រះច័ន្ទ ហើយនឹងនិយាយថា ឥឡូវនេះវាគឺជារបស់យើង, អ្នកឯងកុំចង់ចូលមកឱ្យសោះ»។ ប្រមុខ NASA រូបនេះ ថែមទាំងបន្តចោទប្រកាន់ថា កម្មវិធីអវកាសរបស់ប្រទេសចិន គឺជាកម្មវិធីលក្ខណៈយោធា ហើយចិនបានលួចគំនិតនិងបច្ចេកវិទ្យាជាច្រើន ពីអ្នកដទៃ។ ឆ្លើយតបនឹងពាក្យចោទប្រកាន់ខាងលើរបស់លោក Nelson អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានលើកឡើងយ៉ាងដូច្នេះថា «នេះមិនមែនជាលើកទីមួយឡើយ ដែលប្រមុខទីភ្នាក់ងារអវកាស NASA មិនខ្វល់ពីការពិត ហើយនិយាយស្តី […]

គ្រូបង្រៀនថ្នាក់មត្តេយ្យម្នាក់នៅចិន ត្រូវម្តាយសិស្សក្នុងថ្នាក់ជាច្រើន ស្នើសុំឱ្យសាលាបណ្តេញចេញ ដោយសារនាងមានមុខមាត់ស្អាតពេក

Khmerpress July 5, 2022 05/07/2022

ថ្មីៗនេះ សូម្បីតែគ្រូបង្រៀនដែលមានមុខមាត់ស្អាតពេកក៏មានបញ្ហាដែរ បន្ទាប់ពីគ្រូបង្រៀនមត្តេយ្យស្រីម្នាក់នៅប្រទេសចិន មានមុខស្រស់ស្អាតស្រដៀងទៅនឹងតារាល្បី «Angelababy» រហូតដល់ឪពុករបស់កុមារនៅ​សាលា​មត្តេយ្យ នាំគ្នាជ្រួលជ្រើមទៅទទួល​កូន​នៅ​សាលាវិញ។ នេះធ្វើឱ្យម្ដាយរបស់សិស្សមានការមិនពេញចិត្តយ៉ាងខ្លាំង ហើយ​ក៏បាន​ប្រមូលគ្នា​ទាមទារ​ឲ្យ​សាលា​បណ្ដេញ​គ្រូ​មត្តេយ្យ​ម្នាក់​នេះចេញ។ បើ​តាម​សារព័ត៌មាន​ចិន គ្រូ​ស្រី​រូប​នេះមានការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀនណាស់ ប៉ុន្តែ​ដោយ​សារ​រូបរាង​របស់​នាង​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​រំខាន​ចិត្ត រហូតដល់មានការទាមទារឱ្យសាលាបណ្តេញនាងចេញ សម្រាប់ហេតុផលនោះ គឺដោយសារតែគ្រូមានចិញ្ចើមក្រាស់ និងភ្នែកធំៗ ដែលសម្រស់របស់នាងស្អាតពេកក្លាយជាបញ្ហាទៅវិញ ប៉ុន្តែជាសំណាងល្អ ដែលសាលាមត្តេយ្យមិនអើពើនឹងបណ្តាម្តាយកុមារទាំងនោះ។ ចំណែកគ្រូបង្រៀនវ័យក្មេងនេះ នៅតែអាចបន្តភារកិច្ចរបស់នាងបាន ប៉ុន្តែ​នាង​នៅតែ​ត្រូវ​ប្រឈមមុខ​នឹង​ការ​និយាយ​ដោយពាក្យពេចន៍មិន​សមរម្យនានា​ពី​ម្តាយរបស់កុមារ​​ជា​ប្រចាំ។ ក្រោយ​ពី​រឿង​នេះ​ក្លាយ​ជា​ព័ត៌មាន អ្នក​លេង​អ៉ីនធឺណិត​បាន​សរសើរ​ថា ​អ្នក​គ្រូ​រូប​នេះ​មាន​មុខ​មាត់​ស្រដៀង​នឹង​តារា​ស្រី​ល្បី​ម្នាក់ គឺ “Angelababy” ហើយពួកគេត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រនាង។ អ្នក​លេង​អ៉ីនធឺណិត​បានបញ្ចេញមតិចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ​គឺ​អយុត្តិធម៌​ណាស់​សម្រាប់អ្នកគ្រូ មុន​នឹងពួកគេបាន​បង្ហាញ​ពី​សាមគ្គីភាព​ដោយ​រិះគន់​អ្នក​ម្ដាយរបស់កុមារទាំងនោះថា ការធ្វើជាគ្រូបង្រៀនថ្នាក់មត្តេយ្យមិនងាយស្រួលទេ គ្រូបង្រៀននេះអាចក្លាយជាតារាបាន ប៉ុន្តែ​នាង​ជ្រើសរើស​ធ្វើការ​នៅ​សាលា​មត្តេយ្យ ដូច្នេះ​តើ​មនុស្ស​កើតមក​ស្អាត​គួរ​ធ្វើ​ដូចម្តេច​? ហើយនិងមានមនុស្សច្រណែនជាច្រើនបែបនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទើបតែប្រកាសខាតរាប់ពាន់លាននៅរោងចក្រ Tesla តិចសាស់ ឥលូវ Elon Musk បង្ខំចិត្តផ្អាករោងចក្រដំឡើងរថយន្តថ្មីនៅអាល្លឺម៉ងមួយទៀត

Khmerpress July 5, 2022 05/07/2022

មហាសេដ្ឋី Elon Musk បានបង្ខំចិត្តផ្អាករោងចក្រដំឡើងរថយន្ត Tesla ថ្មីរបស់ខ្លួននៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ រយៈពេល ២សប្ដាហ៍ ដោយសារបញ្ហាផលិតកម្ម។ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍កាលពីថ្ងៃចន្ទថា រោងចក្របាននឹងកំពុងជួបបញ្ហាបីយ៉ាងគឺ៖ ពេលវេលាផលិតយូរជាងការរំពឹងទុក,កង្វះកម្មករជំនាញ និងបញ្ហាធានាគុណភាព ដែលទាមទារឱ្យមានការជួសជុលថ្លៃ ចំណាយលើយានយន្តដែលបានដំឡើងរួច។ ការផ្អាកបណ្តោះអាសន្ននេះ មិនទាក់ទងទៅនឹងព័ត៌មានថ្មីៗដែលនិយតករយានយន្តរបស់ប្រទេសអាល្លឺម៉ង់បានអំពាវនាវឱ្យក្រុមហ៊ុន Tesla ប្រមូលរថយន្ត Teslas ជាង ៥៩,០០០គ្រឿង នៅទូទាំងពិភពលោកដោយសារតែបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធសង្គ្រោះបន្ទាន់របស់រថយន្តឡើយ។ ប៉ុន្តែការធ្លាក់ចុះផលិតកម្មបណ្ដោះអាសន្ននៅទីតាំង Giga Berlin-Brandenburg របស់ខ្លួនកើតឡើងនៅចំពេលដ៏លំបាកមួយ ខណៈដែលនាយកប្រតិបត្តិ Elon Musk ថ្មីៗនេះបានប្រកាសពីខាតបង់រាប់ពាន់លានដុល្លារនៅរោងចក្រថ្មីរបស់ខ្លួននៅ តិចសាស់។ យ៉ាងណាមិញអ្វីដែលធ្វើឱ្យវិនិយោគិនកាន់តែព្រួយបារម្ភខ្លាំង មហាសេដ្ឋីដ៏ចម្លែករូបនេះបានបាត់មុខនៅលើ Twitter អស់រយៈពេល ១០ថ្ងៃ ដោយមិនមានបង្ហោះអ្វីទាល់តែសោះ ដែលបង្កឱ្យមានការភ័យខ្លាចថា មេធាវីរបស់គាត់ប្រហែលជាបានណែនាំវាមុនពេលការបង្ហាញបទប្បញ្ញត្តិដ៏មានសក្តានុពល។ គួរបញ្ជាក់ផងដែរថា កាល​ពី​ខែ​មុន រោងចក្រ​អាច​សម្រេច​បាន​រថយន្ត​ចំនួន ១០០០ គ្រឿង​ដែល​បាន​ផលិត​ក្នុង​មួយ​សប្តាហ៍ ដែល​មាន​តែ​ប្រហែល​មួយ​ភាគ​ដប់​នៃ​អ្វី​ដែល​រោងចក្រ​អាច​ផលិត​បាន​ នៅ​ពេល​ដែល​វា​មាន​សមត្ថភាព​ពេញលេញ។ រោងចក្រ​បានចាប់ផ្តើមផលិតនៅចុងខែមីនា បន្ទាប់ពីទទួលបានការយល់ព្រមពីបទប្បញ្ញត្តិចុងក្រោយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទិន្នផលគួរតែបន្តឡើងវិញនៅពេលក្រោយក្នុងខែកក្កដា ក្នុងល្បឿនកាន់តែលឿន […]

ហួសចិត្ត! អ្នក​និយម​លេង​អ៉ីនធឺណិត​ចិន​រិះគន់ «មង្ឃុត» មិន​ឆ្ងាញ់មានរសជាតិល្វីង ហើយមានតម្លៃ​ថ្លៃ តែពេល​ឃើញវិធីបរិភោគហើយហួសចិត្តទៅវិញ

Khmerpress July 5, 2022 05/07/2022

ចំពោះទុរេន និងមង្ឃុត ត្រូវបានគេចាត់ទុកថាជាស្តេច និងជាមហាក្សត្រីនៃផ្លែឈើ ដែលប្រជាជនអាស៊ីអាគ្នេយ៍ស្គាល់ច្បាស់ ប៉ុន្តែសម្រាប់ជនបរទេសមួយចំនួន វាអាចជាផ្លែឈើចម្លែកទៅវិញ។ ថ្មីៗនេះ អ្នកនិយមលេងអ៉ីនធឺណិតមួយក្រុមមកពីប្រទេសចិនបានចែករំលែកបទពិសោធន៍នៃការញ៉ាំផ្លែមង្ឃុតនៅលើ Xiaohongshu ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ពួកគេ​ក៏​បាន​បង្ហាញ​រូបភាព​ពួកគេ​ខាំ​មង្ឃុត​ដូច​គ្នា​នឹង​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ដែរ។ បន្ទាប់ពីព្យាយាមញ៉ាំមង្ឃុតជាច្រើនដង ពួកគេបានសម្តែងការខកចិត្តរបស់ពួកគេ ហើយ​និយាយថា៖ ​”មង្ឃុត​ថ្លៃ​ណាស់​មិន​គួរ​ទិញ ព្រោះវាក៏មិនមានរសជាតិឆ្ងាញ់ថែមទាំងល្វីងទៀតផង”។ ជាមួយគ្នានោះមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ Xiao Hongshu ម្នាក់បាននិយាយថា “ខ្ញុំបានសន្សំលុយ ដើម្បីទិញផ្លែមង្ឃុត ២ទៅ ៣ផ្លែមកបរិភោគ ប៉ុន្តែខ្ញុំសូមប្រាប់អ្នករាល់គ្នាថា កុំឱ្យចាញ់បោកអ្នកលក់អី កុំ​ទិញ​វាអីមិនមានអ្វីឆ្ងាញ់ទេ”។ ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា៖ “ខ្ញុំពិតជាមិនយល់ទេថាហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តមង្ឃុត វាជូរចត់ ជូរ និងថ្លៃទៀតផង”។ យ៉ាង​ណា​មិញ មាន​អ្នក​និយម​លេង​អ៉ីនធឺណិត​ព្យាយាម​បង្រៀន​ពួកគេ​ពី​វិធី​ញ៉ាំ​មង្ឃុត ដោយប្រាប់ថា អ្វីដែលអ្នកគួរញ៉ាំគឺសាច់ពណ៌សនៅខាងក្នុង មិនមែនជាសំបកបែបនេះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែន ត្រូវការកញ្ចប់ថវិកា ៧៥០ពាន់លានដុល្លារ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ

Khmerpress July 5, 2022 05/07/2022

(កៀវ)៖ ប្រទេសអ៊ុយក្រែន ត្រូវការកញ្ចប់ថវិកា ៧៥០ពាន់លានដុល្លារ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ នៅក្រោយការឈ្លានពានរបស់ រុស្ស៉ី បិទបញ្ចប់។ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៉ីហ្កាល់ (Denys Shmygal) ធ្វើការកត់សម្គាល់ខាងលើប្រាប់សន្និសីទស្ដីពីការស្ដារប្រទេសអ៊ុយក្រែន រៀបចំឡើងដោយប្រទេសស្វីស នៅថ្ងៃចន្ទសប្ដាហ៍នេះ។ បើតាមលោក ស្ម៉ីហ្កាល់ ការឈ្លានពានរបស់រុស្ស៉ី បានបង្កការបំផ្លិចបំផ្លាញដោយផ្ទាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនមកទល់នឹងពេលនេះ មានទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លាររួចទៅហើយ។ គួរបញ្ជាក់ថា បើតាមលោក ស្ម៉ីហ្កាល់ រដ្ឋាភិបាលអ៊ុយក្រែនជឿជាក់ថាប្រភពសំខាន់ នៃការប្រមូលថវិកាសម្រាប់ផែនការស្ដារអ៊ុយក្រែនឡើងវិញ គួរតែជាទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៉ី ដែលត្រូវបានក្រុមប្រទេសលោកខាងលិចរឹបអូស។ លោកបន្ថែមថាការស្ដារអ៊ុយក្រែន ត្រូវបែងចែក ជា ៣ដំណាក់កាល ដោយដំណាក់កាលចម្បង នោះគឺដោះស្រាយជីវភាពរស់នៅរបស់ប្រជាជនអ៊ុយក្រែនដូចជាការផ្គត់ផ្គង់ទឹកស្អាត ផ្ទះសម្បែង មន្ទីរពេទ្យ និងសាលារៀនជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រសួង​សុខាភិបាល​ថៃបានព្រមានថា ករណីជំងឺកូវីដ១៩ អាចហក់ឡើងដល់ ៤,០០០ ក្នុងមួយថ្ងៃ ប្រសិនបើពលរដ្ឋមិនពាក់ម៉ាស់ពេលចេញក្រៅ

Khmerpress July 5, 2022 05/07/2022

ក្រសួង​សុខាភិបាលថៃ​បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ កំពុងមាន​កើន​ឡើង​ជា​ថ្មី​ទៀត។ លោក Chakrarat Pittayawinganon នាយកការិយាល័យរោគរាតត្បាតបាននិយាយថា ប្រទេសថៃអាចឃើញការឆ្លងប្រចាំថ្ងៃរបស់ចំនួន ៤,០០០ នាក់ ក្នុងមួយថ្ងៃ នៅខែកញ្ញា ជាពិសេសប្រសិនបើមនុស្សមិនពាក់ម៉ាស់នៅខាងក្រៅ។ លោក​បាន​បន្ថែម​ថា ប្រទេស​មួយ​ចំនួនបានកំណត់ការពាក់ម៉ាស់​ឡើង​វិញ​ បន្ទាប់​ពី​ប្រឈម​នឹង​រលក​នៃ​ការ​ឆ្លងថ្មីៗ។ លោកបាននិយាយថា ការកើនឡើងនៃការឆ្លងថ្មីៗ ភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ហើយចំនួនអ្នកឆ្លងជំងឺសួតក៏កំពុងកើនឡើងដូចគ្នា។ របាយការណ៍របស់រដ្ឋាភិបាលនៅថ្ងៃច័ន្ទនេះ បានបង្ហាញថា ប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ១,៩៩៥ នាក់ និង ៦៧៧ នាក់ បានឆ្លងមេរោគសួត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសស្រីលង្កាដែលកំពុងជួបវិបត្តិ នៅសល់ប្រេងឥន្ធនៈតិចជាងមួយថ្ងៃសម្រាប់ប្រើប្រាស់

Khmerpress July 5, 2022 05/07/2022

(កូឡុំបូ)៖ រដ្ឋមន្ត្រីថាមពលរបស់ស្រីលង្កាបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសកំពុងជួបវិបត្តិមួយនេះនៅសល់ប្រេងឥន្ធនៈតិចជាងមួយថ្ងៃប៉ុណ្ណោះសម្រាប់ប្រើប្រាស់ ដែលបានធ្វើឱ្យការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែធ្ងន់ធ្ងរទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ពលរដ្ឋស្រីលង្កាដែលកំពុងឈរតម្រង់ជួររង់ចាំដាក់បំពេញប្រេងសាំង និងម៉ាស៊ូតនៅទីក្រុងកូឡុំបូមានប្រវែងរាប់គីឡូម៉ែត្រ ទោះបីស្ថានីយប្រេងភាគច្រើនអស់ប្រេងឥន្ធនៈជាច្រើនថ្ងៃមកហើយក៏ដោយ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Kanchana Wijesekera រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កា ខណៈលោកប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា ប្រេងបម្រុងទុកក្នុងប្រទេសមានប្រហែល ៤ ០០០ តោនប៉ុណ្ណោះ ពោលគឺតិចជាងការប្រើប្រាស់រយៈពេលមួយថ្ងៃ។ លោក Wijesekera មានប្រសាសន៍ថា៖ «ការផ្គតផ្គង់ប្រេងបន្ទាប់ត្រូវបានរំពឹងថានៅចន្លោះថ្ងៃទី២២ និង២៣ (ខែកក្កដា)។ យើងបានទាក់ទងទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណាមួយមុនថ្ងៃទី២២នោះទេ»។ កាលពីសប្តាហ៍មុន ប្រទេសស្រីលង្កាដែលជួបវិបត្តិសាច់ប្រាក់បានប្រកាសពីការផ្អាករយៈពេលពីរសប្តាហ៍ចំពោះការលក់ប្រេងឥន្ធនៈទាំងអស់លើកលែងតែសេវាកម្មសំខាន់ៗ ដើម្បីសន្សំសំចៃប្រេងសាំង និងម៉ាស៊ូតសម្រាប់គ្រាអាសន្ន។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ហាងភាគច្រើនត្រូវបានបិទកាលពីថ្ងៃអាទិត្យ ដោយស្ថានភាពរំពឹងថានឹងកាន់តែអាក្រក់នៅពេលដែលធនាគារ និងការិយាល័យនានាបើកទ្វាធ្វើការឡើងវិញនៅថ្ងៃច័ន្ទ៕ ផ្តល់សិទ្ធិដោយ៖ freshnews