ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ «សណ្តាប់ធ្នាប់ពិភពលោក នឹងគ្មានថ្ងៃត្រឡប់ទៅដូចដើមឡើយ»

Khmerpress June 18, 2022 18/06/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា បុគ្គលទាំងឡាយដែលនៅជឿថា អ្វីៗនឹងត្រឡប់ទៅរកសភាព ដូចកាលពីមុនសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងនោះ គឺខុសធំហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។ ក្នុងសុន្ទរកថារបស់លោក នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសេនភីតឺស្បឺគ ហៅកាត់ថា SPIEF កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក ពូទីន បាននិយាយថា វាគឺជាការយល់ខុស ក្នុងការគិតថាអ្វីៗនឹងត្រឡប់ទៅដូចដើមវិញ ព្រោះវានឹងមិនយ៉ាងដូច្នោះឡើយ។ បើតាមលោកប្រធានាធិបតីរុស្ស៉ី ការប្រែប្រួលដែលពិភពលោកកំពុងឆ្លងកាត់នាពេលនេះ គឺមិនអាចធ្វើឱ្យត្រឡប់ក្រោយទេ ប៉ុន្តែមេដឹកនាំប្រទេសលោកខាងលិចមួយចំនួន នៅតែមិនព្រមទទួលស្គាល់ ការផ្លាស់ប្តូរយ៉ាងជាក់ស្តែងនេះ ហើយជ្រើសរើសនៅតោងជាប់នឹងស្រមោលពីអតីតកាល។ លោក ពូទីន បានបន្តថា ពួកគេទាំងនោះ នៅតែប្រកាន់ជំនឿថា ឫទ្ធានុភាពរបស់លោកខាងលិច នៅក្នុងសេដ្ឋកិច្ចនិងនយោបាយពិភពលោក គឺឋិតថេរជាអមតៈ ប៉ុន្តែលោកបានក្រើនរំលឹកថា ពុំមានអ្វីជាអមតៈឡើយ។ បើតាមលោក ពូទីន បទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ មិនអាចបកប្រែសម្រាប់បម្រើដល់ ផលប្រយោជន៍របស់ប្រទេសមួយគ្រប់តែពេលនោះទេ ទោះបីជាប្រទេសមួយនោះ ជាប្រទេសខ្លាំងយ៉ាងណាក៏ដោយ។ ជាចុងក្រោយ បុរសខ្លាំងរុស្ស៉ីរូបនេះ បាននិយាយដាក់ចំសហរដ្ឋអាមេរិកថា វាហាក់ដូចជាទីក្រុងវ៉ាស៉ីនតោន […]

សោកស្ដាយ! ក្រុមហ៊ុន Revlon បាន​ដាក់​ពាក្យ​សុំក្ស័យធន ក្រោយឈរជើងលើទីផ្សារអស់ ៩០ឆ្នាំ

Khmerpress June 18, 2022 18/06/2022

ក្រុមហ៊ុន Revlon, Inc. ដែលឈរជើងលើទីផ្សារអស់ ៩០ឆ្នាំ បានដាក់ពាក្យសុំក្ស័យធននៅក្នុងតុលាការរបស់រដ្ឋញូវយ៉កកាលពីថ្ងៃពុធ ទី១៥ មិថុនា ជុំវិញបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងបំណុលដ៏ធំ រួមទាំងការប្រកួតប្រជែងពីដៃគូនៅក្នុងទីផ្សារ។ ក្រុមហ៊ុនផលិតគ្រឿងសម្អាងក៏បាននិយាយផងដែរថា ខ្លួននឹងទទួលបាន ប្រាក់ចំនួន ៥៧៥ លានដុល្លារ បន្ថែមលើអ្នកផ្តល់ប្រាក់កម្ចីបច្ចុប្បន្ន ដើម្បីធ្វើ​ការ​គ្រប់​គ្រង​ការងារប្រចាំ​ថ្ងៃ​ដូច​ធម្មតា។ នាយកប្រតិបត្តិក្រុមហ៊ុន Revlon Inc. (CEO) លោក Debra Perelman បាននិយាយថា តម្រូវការអ្នកប្រើប្រាស់សម្រាប់ផលិតផលរបស់ Revlon នៅតែមានកម្រិតខ្ពស់ ប៉ុន្តែ​មូលហេតុ​ដែល​ក្រុមហ៊ុនឈានមកដល់​ចំណុច​នេះ​មាន​បំណុល​ច្រើន​នេះ គឺ​ដោយសារ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​មាន​ការ​លំបាក។ ក្រុមហ៊ុន Revlon ប្រឈមមុខនឹងគូប្រជែងពីក្រុមហ៊ុនធំៗទាំងពីរដូចជា Procter & Gamble និងគ្រឿងសំអាងពីម៉ាកល្បីៗដូចជា Kylie របស់ Kylie Jenner និងអតីតតារាចម្រៀង Rihanna គឺFenty Beauty Rihanna ដែលមិនបានចំណាយប្រាក់ច្រើនលើទីផ្សារ ព្រោះ​មាន​អ្នក​តាម​ច្រើន​រួច​ទៅ​ហើយ​នៅ​លើ​បណ្ដាញ​សង្គម។ ចំណែកការលក់ Revlon ក៏កាន់តែជួបបញ្ហាធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត កូវីដ-១៩ ផងដែរ ដែលបណ្តាលឱ្យមានការចាក់សោរនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក […]

ថៃលុបចោលប្រព័ន្ធ Thailand Pass សម្រាប់ទេសចរបរទេស ហើយប្តូរកាតព្វកិច្ចពាក់ម៉ាស ទៅជាការពាក់ដោយស្ម័គ្រចិត្តវិញ

Khmerpress June 17, 2022 17/06/2022

(បាងកក)៖ ប្រទេសថ្ងៃ នៅថ្ងៃសុក្រនេះ បានប្រកាសថា នឹងលុបចោលនូវវិធានការស្នើសុំជាមុន សម្រាប់ភ្ញៀវទេសចរបរទេស ហើយមិនតម្រូវឲ្យពាក់ម៉ាសនៅតាមទីសាធារណៈទៀតទេ ខណៈដែលករណីឆ្លងកូវីដ ១៩ មានការថយចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ភីផាត់ រ៉ាចាគីតប្រ៉ាកន (Pipat Ratchakitprakan) បានប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «Thailand Pass ដែលជាប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរបរទេស ដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរថៃចូលក្នុងប្រទេសនោះ នឹងត្រូវផ្អាកចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ។ ដោយឡែក ក្នុងថ្ងៃដដែលនេះ អាជ្ញាធរទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ ក៏បានឲ្យដឹងផងដែរថា កាតព្វកិច្ចការពាក់ម៉ាសនឹងក្លាយទៅជា ការពាក់ដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ ប៉ុន្តែបានណែនាំដល់ប្រជាជន ឲ្យបន្តពាក់ម៉ាស នៅទីកន្លែងដែលមានមនុស្សច្រើន ឬសម្រាប់អ្នកមានបញ្ហាសុខភាព។ ថៃមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ សរុបច្រើនជាង ៣០,០០០នាក់ ប៉ុន្តែអាចទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងច្រើន ដោយអត្រាចាក់វ៉ាក់សាំងជាង៨០ភាគរយ។ គួរបញ្ជាក់ថា ប្រទេសថៃ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ប៉ុន្តែខាងអាជីវកម្មទេសចរណ៍ បានត្អូញត្អែរថា ការទាមទារឯកសារជាច្រើនពីភ្ញៀវទេសចរបរទេស […]

សូមប្រយ័ត្ន! ពូជម្នាស់ថ្មីមួយប្រភេទពណ៌ផ្កាឈូកកំពុងចរាចរនៅប្រទេសថៃ ដែលជាម្នាស់ GMO មិនត្រូវបានអនុញ្ញាត្តិឲ្យមានចរាចរក្នុងទីផ្សានោះទេ ព្រោះវាប៉ះពាល់សុខភាពរយ:ពេលយូរ

Khmerpress June 17, 2022 17/06/2022

ថៃ៖  ក្រុមប្រឹក្សាអង្គការអ្នកបរិភោគប្រទេសថៃ បានជំរុញ​រដ្ឋាភិបាលថៃ អោយជួយ​ដោះស្រាយ​បញ្ហា​រត់ពន្ធ នៃ​ម្នាស់ GMO ដែលមានពណ៌​ផ្កាឈូក ដោយ​បារម្ភ​ខ្លាច​ប៉ះពាល់​ ដល់​ការ​នាំ​ចេញ​ផ្លែ​ឈើ​របស់​ថៃ។           កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោកស្រី Prokchon Wusub សមាជិកនៃអនុគណៈកម្មាធិការអាហារ ឱសថ និងផលិតផលសុខភាព នៃក្រុមប្រឹក្សាអង្គការអ្នកប្រើប្រាស់ ថ្លែង​ក្នុង​វេទិកា​ស្ដីពី​ ​បន្លែ​ផ្លែឈើ GMOs ដែលបានឈ្លានពាន​ចូលប្រទេស​ថៃថា លោកស្រីមានការភ័យខ្លាចចំពោះម្នាស់ពណ៌ផ្កាឈូក ដែលអាចបំពុលផ្លែឈើក្នុងស្រុក និងបង្កហានិភ័យដល់អ្នកបរិភោគ ហើយផ្តល់ផលប៉ះពាល់លើការនាំចេញផ្លែឈើរបស់ប្រទេសថៃ។   ជាមួយគ្នានេះដែរថ្នាក់ដឹកនាំក្រុមប្រឹក្សា បានទទួលការរាយការណ៍ពីអ្នកបរិភោគថា គេបានរកឃើញការផ្សាយពាណិជ្ជកម្មលក់ម្នាស់ដែលមានសាច់ពណ៌ផ្កាឈូក នៅលើបណ្តាញសង្គម ដោយសំអាងថា ផ្លែម្នាស់នេះ បានឆ្លងកាត់ការផ្សាំពូជ និងកែប្រែហ្សេន ហើយត្រូវបានគេស្គាល់ផងដែរថា ជាផ្លែឈើ GMO (Genetically Modified Organisms: GMOs) ដែលត្រូវបានហាមឃាត់មិនឱ្យលក់នៅក្នុងប្រទេសថៃ។   យ៉ាងណាមិញក្រុមប្រឹក្សាអង្គការអ្នកប្រើប្រាស់ បានពន្លឿនទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីចាត់វិធានការ​ក្នុងការទប់ស្កាត់​ការ​រាលដាល​នៃ​ផ្លែ​ម្នាស់ពណ៌ផ្កាឈូកនៅប្រទេស​ថៃ ក៏ដូចជាពន្លឿនដល់ការចេញផ្សាយការប្រកាសផលិតផល GMO រួមទាំងស្លាក GMO […]

ប្រទេសថៃនឹង​ផលិតស្ព្រៃ​យ៍អង់ទីក័រ សម្រាប់បាញ់តាមច្រមុះប្រឆាំងនឹងជំងឺ COVID-19 នៅត្រីមាសទី៣ ក្នុងឆ្នាំនេះ

Khmerpress June 17, 2022 17/06/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អង្គការឱសថរដ្ឋាភិបាលរបស់ថៃ (GPO) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតវ៉ាក់សាំងអង់ទីក័រប្រភេទ​ស្ព្រៃ​យ៍បាញ់តាមច្រមុះ សម្រាប់បង្ការជំងឺ COVID-19 នៅត្រីមាសទី៣ ក្នុងឆ្នាំនេះ។ នាយក GPO លោក Rangsee Padlee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានវ៉ាក់សាំងបង្ការរបស់ GPO ក្រោមនាយកដ្ឋានផលិតផលជីវសាស្រ្ត បានទទួលវិញ្ញាបនបត្រ ចុះបញ្ជីនៅថ្ងៃទី០៦ ខែមិថុនា ដែលនឹងអាចអនុញ្ញាតឱ្យ​ស្ព្រៃ​យ៍ IgG1 Anti-SARS-CoV-2 ផលិតបាននៅឆ្នាំនេះ។ ​ស្ព្រៃ​យ៍បាញ់តាមច្រមុះរបស់ GPO ត្រូវបានណែនាំជាលើកដំបូងសម្រាប់ការសាកល្បងនៅក្នុងខែកុម្ភៈ ដោយសហការជាមួយសាកលវិទ្យាល័យ Chulalongkorn, សាកលវិទ្យាល័យ Silpakorn, វិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធសុខភាព និងក្រុមហ៊ុន High Bioscience Ltd។ បច្ចុប្បន្នវ៉ាក់សាំងប្រភេទនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងព្យាបាលចុងក្រោយរបស់ខ្លួន ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិមហារីករបស់ប្រទេសថៃ។ អង្គការ GPO មុននេះ ក៏ទើបទទួលបានការបើកផ្លូវ ដោយរដ្ឋបាលចំណីអាហារ និងឱសថថៃផងដែរ។ លោក Rangsee បាននិយាយថា៖«យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូនប្រជាជននូវជម្រើសមួយផ្សេងទៀត ក្នុងការទប់ស្កាត់ជំងឺ COVID-19 ដែលនឹងជួយប្រទេសថៃយកឈ្នះលើជំងឺរាតត្បាតប្រកបដោយនិរន្តរភាព។ […]

ទីបំផុតនាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ចិន ត្រូវបានចល័តចេញពីកន្លែងសាងសង់ ទៅដាក់លើផ្ទៃទឹក

Khmerpress June 17, 2022 17/06/2022

(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ចិនបានចល័តនាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ខ្លួន មានឈ្មោះថា ហ្វូជាន (Fujian) ទៅដាក់នៅលើផ្ទៃទឹកហើយ ដើម្បីឈានទៅរកការសាងសង់បង្ហើយ និងការធ្វើតេស្តផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។ Fujian គឺជានាវាផ្ទុកយន្តហោះចម្បាំងចិនដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យា «អេឡិចត្រូម៉ាញេទិច កាតាភុល (Electromagnetic Catapult)» ដើម្បីជួយដល់ការហោះឡើងរបស់យន្តហោះចេញពីនាវា។ ប្រព័ន្ធបច្ចេកវិទ្យានេះហើយ ដែលប្រើប្រាស់នៅលើនាវាផ្ទុកយន្តហោះចម្បាំងប្រភេទ ចឺរ៉ាល់ អ័រ ហ្វដ ក្លាស (Gerald R. Ford-class) ដែលជានាវាផ្ទុកយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក។ ក្រោយការចល័តទៅដាក់នៅលើផ្ទៃទឹកនេះ វានឹងត្រូវឆ្លងកាត់ការធ្វើតេស្តផ្សេងៗ មុនពេលអាចសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ គួរបញ្ជាក់ថា នាវា Fujian នឹងចូលរួមជាមួយនាវាផ្ទុកយន្តហោះចម្បាំង ២គ្រឿងមុនរបស់ចិន គឺនាវា សានទុង (Shandong) និង លាវនីង (Liaoning)។ យ៉ាងណាមិញ វាមានរូបរាងខុសពីនាវាទាំង២គ្រឿងនោះ ខណៈ សានទុង និង […]

ក្រុមហ៊ុន Boring Company របស់លោក Elon Musk នឹងសាងសង់ផ្លូវរូងក្រោមដីប្រវែង ៥៥ គីឡូម៉ែត្រ នៅពីក្រោមទីក្រុង Las Vegas

Khmerpress June 17, 2022 17/06/2022

ក្រុមហ៊ុន Boring Company ដែលបង្កើតឡើងដោយ Elon Musk ទើបតែទទួលបានការយល់ព្រមពីទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក ដើម្បីពង្រីកប្រព័ន្ធដឹកជញ្ជូនក្រោមដីរបស់ខ្លួនដែលមានឈ្មោះថា «Vegas Loop» ។ ជម្រាបដែរថា នៅពេលដែលគណកម្មការ Clark County បានអនុម័តជាលើកដំបូងលើ Vegas Loop វាត្រូវបានសន្មត់ថា ជាបណ្តាញផ្លូវរូងក្រោមដីប្រវែង ២៩ ម៉ាយ ឬប្រមាណ ៤៦ គីឡូម៉ែត្រ ដែលតភ្ជាប់ស្ថានីយចំនួន ៥១ នៅក្នុងទីក្រុង។ ឥឡូវនេះ បណ្តាញនេះនឹងលាតសន្ធឹងចម្ងាយ ៣៤ ម៉ាយ ឬ ៥៥ គីឡូម៉ែត្រ ខណៈនឹងមានស្ថានីយ៍សរុបមានចំនួន ៥៥ រួមទាំងស្ថានីយដែលនឹងបម្រើដល់អាកាសយានដ្ឋានអន្តរជាតិ Harry Reid និងកីឡដ្ឋាន Allegiant ។ បើយោងតាម ​​Las Vegas Review-Journal ប្រធានក្រុមហ៊ុន Boring Co., គឹលោក Steve Davis […]

ក្រៅពីចិន និងឥណ្ឌា អាហ្រ្វិកខាងត្បូង កំពុងគិតគូរទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកៗ ដើម្បីដោះស្រាយវិបត្តិថាមពលរបស់ប្រទេស

Khmerpress June 17, 2022 17/06/2022

អាហ្រ្វិកខាងត្បូងបាននិយាយថា ខ្លួនកំពុងគិតគូរពីការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដើម្បីជួយដោះស្រាយអតិផរណាថាមពលដែលកំពុងកើនឡើង។ លោក Gwede Mantashe រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល​របស់​អាហ្វ្រិក​ខាង​ត្បូង នៅ​ក្នុង​សភា​​បាននិយាយថា៖ “យើង​គួរ​ពិចារណា​ការ​នាំ​ចូល​ប្រេង​ឆៅ​ ពី​រុស្ស៊ី​ក្នុង​តម្លៃ​ទាប​ព្រោះ​វា​មិន​ត្រូវ​បាន​ដាក់​ទណ្ឌកម្មឡើយ”។ ដូចប្រទេសជាច្រើនជុំវិញពិភពលោកដែរ អាហ្រ្វិកខាងត្បូងកំពុងប្រយុទ្ធនឹងការកើនឡើងអតិផរណា ដោយតម្លៃទំនិញប្រើប្រាស់បានកើនឡើង ៥.៩% នៅក្នុងខែមេសា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ នេះបើយោងតាមនាយកដ្ឋានស្ថិតិផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ ជាក់ស្ដែងតម្លៃប្រេងឥន្ធនៈ “បន្តធ្វើកើនឡើង និងជះឥទ្ធិពលដល់អ្នកប្រើប្រាស់ក្នុងខែមេសា ឆ្នាំ២០២២” និងខ្ពស់ជាងឆ្នាំមុន ២៩.២%។ ជាមួយគ្នានេះដែរ មកដល់ពេលនេះ តម្លៃប្រេងបានហក់ឡើងជាង ៦០% ដែលមួយផ្នែកជំរុញដោយកង្វះខាតដែលរំពឹងទុក លើការផ្គត់ផ្គង់របស់រុស្ស៊ី និងមួយផ្នែកទៀតដោយសារឧបសគ្គនៃសមត្ថភាពផលិតនៅក្នុងក្រុមហ៊ុននាំចេញធំៗ ដោយសារតម្រូវការកើនឡើង។ គួរបញ្ជាក់ផងដែរថា អាហ្រ្វិកខាងត្បូងនាំចូលប្រហែល ៦០% នៃតម្រូវការប្រេងឥន្ធនៈរបស់ខ្លួន នេះបើយោងតាម ​​Bloomberg។ ប្រទេសនេះនាំចូលប្រេងភាគច្រើនពីបណ្តាប្រទេស OPEC រួមទាំងនីហ្សេរីយ៉ា និងអារ៉ាប៊ីសាអូឌីត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត 

កូរ៉េខាងជើងថា មានពលរដ្ឋប្រមាណ ៨០០គ្រួសាររងគ្រោះ ដោយសារជំងឺក្រពះពោះវៀនប្រភេទថ្មីមួយ ដែលមិនទាន់កំណត់ឈ្មោះបាន

Khmerpress June 17, 2022 17/06/2022

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រ ទី១៧ ខែមិថុនានេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានរៀបចំជំនួយ ដើម្បីបញ្ជូនទៅអោយប្រជាពលរដ្ឋចំនួន ៨០០គ្រួសារ ដែលរងគ្រោះដោយជំងឺក្រពះពោះវៀនថ្មីមួយប្រភេទ ដែលគិតរហូតដល់ទល់នឹងពេលនេះគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណឬដាក់ឈ្មោះជាក់លាក់ណាមួយឲ្យជំងឺនោះបាននៅឡើយទេ។ សម្រាប់អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានត្រឹមហៅជំងឺថ្មីនោះថា “ជំងឺរាតត្បាតស្រួចស្រាវ” គួរឲ្យបារម្ភមួយ ខណៈជំងឺថ្មីនេះគឺជាប្រភេទជំងឺដែលមានជាប់ទាក់ទងជាមួយនិងក្រពះពោះវៀនរបស់ជនរងគ្រោះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ភ្លាមៗក្រោយបានរកឃើញជនរងគ្រោះដោយជំងឺថ្មីនេះ ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកូរ៉េខាងជើងជាច្រើននាក់ផ្សេងទៀតបានប្រញាប់ប្រញាល់រៀបចំកញ្ចប់ជំនួយដើម្បីយកទៅចែកជូនដល់ក្រុមប្រជាពលរដ្ឋទាំង ៨០០គ្រួសារនោះផងដែរ។ សូមបញ្ជាក់ជូនថា ការរាតត្បាតជំងឺក្រពះពោះវៀនថ្មីនេះគឺត្រូវបានកើតឡើងបន្ថែមពីលើការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលជារលកដំបូងសម្រាប់ប្រទេសកូរ៉េខាងជើង។ នៅថ្ងៃទី ១៧ មិថុនានេះ​ អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានប្រកាសពីការរកឃើញអ្នកមានរោគសញ្ញាគ្រុនក្តៅចំនួន ២៣,១៦០ នាក់ ខណៈអ្នកមានរោគសញ្ញាគ្រុនក្តៅសរុបមានចំនួន ៤,៥៨នាក់ និងស្លាប់សរុប ៧៣នាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្រីលង្កានៅសល់ប្រេងឥន្ធនៈក្នុងស្តុកសម្រាប់ប្រើប្រាស់បានត្រឹមតែ ៥ថ្ងៃទៀតប៉ុណ្ណោះ

Khmerpress June 17, 2022 17/06/2022

ស្រីលង្កា៖ រដ្ឋមន្ត្រីក្រសួងថាមនិងអគ្គិសនីនៃប្រទេសស្រីលង្កាបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនាម្សិលមិញនេះថា ស្រីលង្កានៅសល់ប្រេងឥន្ធនៈក្នុងស្តុកសម្រាប់ប្រើប្រាស់បានត្រឹមតែរយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្ត​ញសារព័ត៌មាន​ Channel News Asia បានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលស្រីលង្កាអាចធ្វើបាននៅពេលនេះគឺកំពុងរង់ចាំការយល់ព្រមពីសំណាក់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាចំពោះសំណើសុំផ្តល់កម្ចីប្រេងឥន្ទនៈដែលមានតម្លៃ ៥០០លានដុល្លារសម្រាប់យកមកប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់មួយ។ វិបត្តិខ្វះខាតប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសស្រីលង្កាបានវិវឌ្ឍន៍ទៅរកស្ថានភាពអាក្រក់ខ្លាំងបំផុតនៅក្នុងសប្តាហ៍នេះ ដោយស្ថានីយ៍ប្រេងឥន្ទនៈជាច្រើននៅទូទាំងប្រទេសសុទ្ធតែគ្មានប្រេងសាំងសម្រាប់លក់នោះទេ ហើយចំពោះស្ថានីយ៍ដែលអាចនៅបន្តដំណើរការបានវិញគឺគេត្រូវតម្រង់ជួរចាំចូលចាក់ប្រេងសាំងរាប់គីឡូម៉ែត្រឯណោះ។ គួរបញ្ជាក់ជូនថា ស្រីលង្កាដែលមានប្រជាពលរដ្ឋសរុបជាង ២២លានាក់កំពុងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៧ទសវត្សរ៍ចុងក្រោយនេះ ដោយបញ្ហាបានបង្កឡើងដោយសារតែតម្លៃរូបិយប័ណ្ណបរទេស ដែលជាទុកបម្រុងរបស់ប្រទេសមួយនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ខណៈបញ្ជានេះបានធ្វើឲ្យស្រីសង្កាត្រូវជួបការលំបាកបំផុតក្នុងការនាំចូលទំនិញសំខាន់ដូចជាប្រេងឥន្ទនៈ អាហារ និងថ្នាំពេទ្យពីបរទេស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត