ព័ត៌មានអន្តរជាតិ

តៃវ៉ាន់បោះបង់ផែនការ ទិញឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកពីអាមេរិក ដោយសារតម្លៃថ្លៃពេក

Khmerpress May 5, 2022 05/05/2022

(តៃប៉ិ)៖ នៅថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់បានដឹងថា ខ្លួនបានបោះបង់ចោលគម្រោង ទិញឧទ្ធម្ភាគចក្រទំនើបសម្រាប់ប្រឆាំងនាវាមុជទឹក ពីសហរដ្ឋអាមេរិក ដោយសារតែពួកវាមានតម្លៃខ្ពស់ពេក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។ កន្លងមកនេះ ទីក្រុងតៃប៉ិបានឱ្យដឹងថា ខ្លួនមានផែនការទិញឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកធុន MH-60R ចំនួន១២គ្រឿង ដែលផលិតដោយក្រុមហ៊ុន ស៉ីឃ័រស្គី (Sikorsky) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin)។ ពាក់ព័ន្ធការសម្រេចចិត្តបោះបង់ គម្រោងទិញឧទ្ធម្ភាគចក្រនេះ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ជីវ គូឆេង (Chiu Kuo-cheng) បានលើកឡើងថា «តម្លៃរបស់ពួកវាគឺខ្ពស់ពេក ដែលហួសពីទំហំនៃសមត្ថភាពរបស់យើង»។ គួរបញ្ជាក់ថា ការទិញសព្វាវុធ២ទៀតរបស់តៃវ៉ាន់ពីសហរដ្ឋអាមេរិក ក៏ត្រូវបានពន្យារពេលផងដែរ គឺប្រព័ន្ធកាំភ្លើងធំ M109A6 និង ប្រព័ន្ធមីស៉ីលប្រឆាំងយន្តហោះចម្បាំង ស្ទីងចឺ (Stinger) ខណៈដែលទីក្រុងវ៉ាស៉ីនតោន កំពុងផ្តោតសំខាន់ទៅលើ ការផ្គត់ផ្គង់ប្រភេទអាវុធទាំងនេះ ឱ្យទៅអ៊ុយក្រែន ដែលកំពុងបន្តស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ី។ បច្ចុប្បន្ន តៃវ៉ាន់ ដែលត្រូវទីក្រុងប៉េកាំងចាត់ទុកត្រឹមជា […]

ហ្វីលីពីនអាចនឹងបើករោងចក្រនុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Marcos Junior ឈ្នះតំណែងជាប្រធានាធិបតី

Khmerpress May 5, 2022 05/05/2022

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនអាចនឹងបើករោងចក្រនុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Marcos Junior ឈ្នះតំណែងជាប្រធានាធិបតីនៃប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភានេះ។ សូមបញ្ជាក់ជូនថា លោក Ferdinand “Bongbong” Marcos Junior បេក្ខភាពប្រធានាធិបតីហ្វីលីពិនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០២២នេះ គឺជាកូនប្រុសរបស់អតីតមេដឹកនាំហ្វីលីពីនគឺលោក Ferdinand Marcos ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំបែបផ្តាច់ការនិងមេដឹកនាំដ៏មានឥទ្ធិពលម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងជំនាន់ដឹកនាំរបស់អតីតមេដឹកនាំផ្តាច់ការ Ferdinand Marcos ហ្វីពីពីនធ្លាប់មានរោងចក្រថាមពលនុយក្លេអ៊ែរមួយឈ្មោះ Bataan មានតម្លៃ ២,២ពាន់លាន តែរោងចក្រមួយនេះក៏ត្រូវក្លាយជាវិមានធម្មតាមួយនៅក្នុងឆ្នាំ ១៩៨៦ ព្រោះក្រុមមេដឹកនាំហ្វីលីពីនក្នុងជំនាន់នោះមានភាពលោភលន់និងពុករលួយខ្លាំងពេក។ ព្រោះហេតុផលនេះហើយទើបក្រុមអ្នកជំនាញបានវិភាគថា ប្រសិនបើលោក Marcos Junior បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំអាចឈ្នះការបោះឆ្នោតនៅសប្តាហ៍នេះគឺលោកអាចនឹងបន្តគម្រោងនុយក្លេអ៊ែរដែលខកខានកាលពីជំនាន់ដឹកនាំរបស់ឪពុកលោក ពោលគឺរោងចក្រនុយក្លែអ៊ែរ Bataan អាចនឹងបើកដំណើរជាធម្មតាវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

លោកតាវ័យ ១០០ឆ្នាំ បានបំបែកឯតទគ្គកម្មពិភពលោក Guinness ក្នុងនាមជាអ្នកដែលធ្វើការនៅក្រុមហ៊ុនតែមួយអស់រយៈពេល ៨៤ឆ្នាំ

Khmerpress May 5, 2022 05/05/2022

ជាទូទៅមនុស្សភាគច្រើនធ្វើការយ៉ាងហោចណាស់ចាប់ពីពីរកន្លែងឡើងទៅនៅក្នុងអាជីពរបស់ពួកគេ ប៉ុន្តែសម្រាប់លោក Walter Orthmann វិញខុសពីគេ គឺលោកចំណាយពេលដ៏យូរធ្វើការនៅក្រុមហ៊ុនតែមួយ រហូតអាចអាចបំបែកឯតទគ្គកម្មពិភពលោក Guinness ក្នុងនាមជាអ្នកដែលធ្វើការនៅក្រុមហ៊ុនតែមួយក្នុងរយៈពេលយូរបំផុត។ យោងតាមការចេញផ្សាយរបស់ Guinness World Records កាលពីសប្ដាហ៍មុន លោក Walter Orthmann ដែលមានអាយុ ១០០ឆ្នាំ បានធ្វើការនៅក្រុមហ៊ុនមួយអស់រយៈពេល ៨៤ឆ្នាំ និង ៩ថ្ងៃ គិតត្រឹមថ្ងៃទី០៦ ខែមករា។ បុរសវ័យចំណាស់ជនជាតិប្រេស៊ីល​រូបនេះបាន​ចាប់ផ្តើមធ្វើការជាជំនួយការផ្នែកដឹកជញ្ជូននៅក្រុមហ៊ុនវាយនភណ្ឌ Industrias Renaux S.A. ដែលឥឡូវត្រូវបានគេស្គាល់ថា ReneauxView ក្នុងខែមករា ឆ្នាំ១៩៣៨។ កាលនោះគាត់មានអាយុ ១៥ឆ្នាំប៉ុណ្ណោះ តែត្រូវចាំបាច់រកការងារធ្វើ ដើម្បីជួយផ្គត់ផ្គង់គ្រួសារ ដែលប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ គាត់បាននិយាយថា “ត្រលប់ទៅឆ្នាំ១៩៣៨ ក្មេងៗត្រូវបានឱ្យទៅធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ ហើយក្នុងនាមជាកូនបងក្នុងចំណោមបងប្អូន ៥នាក់ គាត់ត្រូវតែទៅធ្វើការនៅអាយុ ១៤ឆ្នាំ “។ យ៉ាងណាមិញចាប់តាំងពីចូលធ្វើការ Orthmann ត្រូវបានដំឡើងឋានៈជាបន្តជាពីតួនាទីផ្នែកលក់ ទៅតំណែងជាអ្នកគ្រប់គ្រងផ្នែកលក់។ យ៉ាងណាមិញបន្ទាប់ពីឆ្លងកាត់ការងារអស់ជាច្រើនទសវត្សមក គាត់បាននិយាយថា ដំបូន្មានអាជីពដ៏ល្អបំផុតរបស់គាត់ គឺស្វែងរកនិយោជកល្អ និងធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក។ […]

ថៃ រៀបចំកម្មវិធីប៊ូហ្វេទុរេន និងផ្លែឈើ ប្រចាំឆ្នាំ២០២២ អនុញ្ញាតឱ្យអតិថិជនទទួលទានមួយចម្អែតដោយចំណាយពី ៣៩៩បាត ទៅ ៤២៩បាត ក្នុងម្នាក់

Khmerpress May 5, 2022 05/05/2022

ថៃ៖ Central World ដែលជាផ្សារទំនើបដ៏ពេញនិយមមួយនៅក្នុងប្រទេសថៃបានរៀបចំកម្មវិធី ប៊ូហ្វេទុរេន និងផ្លែឈើ ដ៏ធំប្រចាំឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យភ្ញៀវទទួលទានទុរេន និងផ្លែឈើថៃដ៏ពេញនិយមរហូតដល់ទៅ ១០មុខមួយចម្អែត ក្នុងរយៈពេល ១ម៉ោង ដោយចំណាយចាប់ពី ៤២៩បាត (ប្រមាណ ១២.៦០ដុល្លារ) សម្រាប់មនុស្សម្នាក់ និងត្រឹមតែ ៣៩៩បាត (ប្រមាណ ១១.៧២ដុល្លារ) សម្រាប់ម្នាក់តែតម្លៃប្រសិនបើធ្វើការកក់សម្រាប់ ២នាក់ និងច្រើននាក់ឡើងទៅ។ កម្មវិធីនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅ Central Food Hall ដោយមានរៀបចំផ្លែឈើដ៏ពេញនិយមរបស់ប្រទេសថៃរហូតដល់ទៅ ១០មុខដូចជា៖ ទុរេន,ឪឡឹក,ត្រសក់ជប៉ុន,សាវម៉ាវ,ស្វាយ,មង្ឃុត,ការ៉េមដូង,និងបាយដំណើបស្វាយទុំជាដើម។ យ៉ាងណាមិញអតិថិជន ត្រូវតម្រូវឱ្យបង់ប្រាក់កក់ជាមុន ហើយចំពោះការខនខានមិនបានទូទាត់ប្រាក់កក់ នោះការកក់នឹងត្រូវបានលុបចោល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តម្លៃមាសធ្លាក់ចុះជិតដល់កម្រិតទាបក្នុងរយៈពេល ២ខែកន្លះ

Khmerpress May 5, 2022 05/05/2022

(ញូវយ៉ក)៖ កាលពីថ្ងៃអង្គារ តម្លៃមាសបានធ្លាក់ចុះទៅរកកម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក ខណៈការឡើងថ្លៃប្រាក់ដុល្លារនិងការំពឹងថានឹងមានការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិកបានបង្អាក់ចំណាប់អារម្មណ៍លើការទិញមាសទុកធ្វើជាទ្រព្យសម្រាប់ការពារអតិផរណា។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសដុំនៅក្នុងទីផ្សារទិញលក់ភ្លាមៗបានធ្លាក់ចុះ ០,៣% ដោយជួញដូរក្នុងតម្លៃ ១.៨៥៨,‌ដុល្លារក្នុងមួយអោន (២៨,៣៤៩៥ក្រាម)។ កាលពីថ្ងៃចន្ទ មាសដុំបានធ្លាក់ថ្លៃច្រើនជាង ២% ដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១៦ ខែកុម្ភៈ ដោយសារប្រាក់ដុល្លារឡើងថ្លៃ និងទិន្នផលមូលបត្របំណុលកើនឡើងដោយសារការរំពឹងទុកថានឹងមានការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ជាងមុនដោយធនាគារកណ្តាលសហរដ្ឋអាមេរិក។ តម្លៃមាសក្នុងកិច្ចសន្យាជួញដូរអនាគតមាសនៅសហរដ្ឋអាមេរិកក៏បានធ្លាក់ចុះ ០,៣% ផងដែរមកនៅត្រឹម ១.៨៥៧,២ដុល្លារក្នុងមួយអោន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកលោក Michael McCarthy ប្រធានផ្នែកយុទ្ធសាស្ត្រនៅក្រុមហ៊ុន Tiger Brokers ក្នុងប្រទេសអូស្ត្រាលីថា មានហានិភ័យនៃការធ្លាក់ចុះរយៈពេលខ្លីសម្រាប់មាស ដោយអាចធ្លាក់ចុះដល់ចន្លោះពី ១.៨១០ដុល្លារទៅ ១.៧៩០ដុល្លារក្នុងមួយអោនដោយសារសម្ពាធដែលកើតចេញពីការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ និងការឡើងថ្លៃប្រាក់ដុល្លារ។ ប្រាក់ដុល្លារនៅតែស្ថិតក្នុងតម្លៃខ្ពស់ក្នុងរយៈពេល ២០ ឆ្នាំដែលធ្វើឱ្យចំណាប់អារម្មណ៍លើមាសមានការធ្លាក់ចុះពីសំណាក់អ្នកទិញនៅបរទេស ខណៈដែលកាលពីថ្ងៃចន្ទទិន្នផលមូលបត្របំណុលរតនាគារដែលមានអាយុកាល ១០ឆ្នាំ បានកើនឡើងដល់ ៣% ជាលើកដំបូងគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨។ គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធរបស់ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនដើម្បីពិភាក្សាអំពីអត្រាការប្រាក់ ហើយត្រូវបានគេរំពឹងថានឹងដំឡើងថ្លៃដើមលើប្រាក់កម្ចី (borrowing costs) នេះ ០,៥ភាគរយនៅពេលប្រកាសសេចក្តីសម្រេចចិត្តរបស់ខ្លួននៅថ្ងៃពុធ។ ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួន ០,២៥ភាគរយ ឬ២៥ពិន្ទុគោលកាលពីខែមីនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមអ្នកជំនាញបារម្ភថា អូមីក្រុងអាចនឹងបង្កការរាត្បាតខ្លាំងឡើងវិញក្រោយមេរោគនេះបានបំប្លែងខ្លួនជាវ៉ារ្យ៉ង់ថ្មីៗជាច្រើនប្រភេទបន្ថែមទៀត

Khmerpress May 5, 2022 05/05/2022

មេរោគកូវីដ-១៩ដែលជាបុត្រសម្ព័ន្ធរបស់វ៉ារ្យ៉ង់អូមីក្រុងចំនួន ២ប្រភេទថ្មីទៀតកំពុងស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងរយៈពេលថ្មីៗនេះ បើទោះជាគេនៅមិនទាន់មើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងររបស់ពួកវាក៏ដោយ។ មេរោគបំប្លែងខ្លួនថ្មីទាំង ២នោះគឺវ៉ារ្យ៉ង់ BA.4 និង BA.5 ដែលនាពេលបច្ចុប្បន្ននេះកំពុងបង្កការចម្លងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ បើតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា គិតត្រឹមពេលនេះគេនៅមិនទាន់រកឃើញថាវ៉ារ្យ៉ង់ BA.4 និង BA.5 អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់អូមីក្រុងធម្មតានោះទេ តែគេបានកត់សម្គាល់ថាមេរោគបំប្លែងខ្លួនថ្មីទាំង ២ប្រភេទនេះអាចបង្កការចម្លងបានលឿន។ បើតាមលោកវេជ្ជបណ្ឌិត Peter Chin-Hong ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ California សហរដ្ឋអាមេរិកបានបញ្ជាក់ថា វ៉ារ្យ៉ង់ BA.4 និង BA.5 នឹងបង្កការចម្លងបានយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ។ គួររម្លឹកជូនផងដែរថា កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទទៀតដែរគឺវ៉ារ្យ៉ង់ BA.2.12.1 ដែលជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុងផងដែរ។ ក្រោយរកឃើញវ៉ារ្យ៉ង់ថ្មីៗដែលជាមេរោគបំប្លែងខ្លួនចេញពីកូវីដ-១៩អូមីក្រុងនេះ ក្រុមអ្នកវិទ្យាបានបានបង្ហាញក្តីបារម្ភថា អូមីក្រុងអាចត្រលប់មករាតត្បាតពិភពលោកខ្លាំងឡើងវិញជាថ្មីម្តងទៀត ប្រសិនបើគេមិនព្យាយាមទប់ស្កាត់វានោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែនថា ត្រៀមខ្លួនជាស្រេច ក្នុងករណីបេឡារុសចូលជួយរុស្ស៉ី នៅក្នុងសង្រ្គាម

Khmerpress May 5, 2022 05/05/2022

(កៀវ)៖ អ្នកនាំពាក្យឆ្មាំព្រំដែនអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេច ក្នុងករណីដែលកងកម្លាំង ប្រដាប់អាវុធបេឡារុស អាចនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។ បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីធ្វើតេស្ដលើការត្រៀមខ្លួនប្រយុទ្ធ របស់ពួកគេ ហើយអះអាងថាមិនមែនដើម្បីគំរាមកំហែងប្រទេសជិតខាងណាមួយនោះទេ។ លោក អាន់ឌ្រី ដេមឆិនកូ (Andriy Demchenko) អ្នកនាំពាក្យឆ្មាំព្រំដែនអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «យើងមិនអាចមើលស្រាលបានទេថារុស្ស៊ី អាចនឹងប្រើប្រាស់ទឹកដីនៃប្រទេសបេឡារុស ឬកងកម្លាំងប្រដាប់អាវុធបេឡារុស្ស ដើម្បីប្រឆាំងនឹងអ៊ុយក្រែន។ ដូច្នេះយើងបានត្រៀមខ្លួនរួចជាស្រេច ខណៈសន្តិសុខនៅព្រំដែនជាមួយបេឡារុស ត្រូវបានរឹតបន្តឹងចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ»។ លោកបន្ថែមថា «អ៊ុយក្រែនក៏បានពង្រឹងព្រំដែនរបស់ខ្លួនជាមួយតំបន់គាំទ្ររុស្ស៉ី ត្រេនស្នីស្ទ្រៀ (Transdniestria) ផងដែរ ជាទីដែលភាពតានតឹង បានកើនឡើង ចាប់តាំងពីអាជ្ញាធរប្រកាសថាតំបន់នេះបានទទួលរងការវាយប្រហារជាបន្តបន្ទាប់»។ គួរបញ្ជាក់ថា ទឹកដីអ៊ុយក្រែនដែលនៅជាប់នឹងប្រទេសបេឡារុស បានស្ថិតនៅក្រោមការវាយលុកដំណាក់កាលដំបូងរបស់រុស្ស៉ី។ ប៉ុន្តែក្រោយមក រុស្ស៊ី បានបង្វែរគោលដៅវាយប្រហារទៅកាន់តំបន់ភាគខាងកើត និងភាគអាគ្នេយ៍វិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អស់ពីដំឡើងរបងព័ទ្ធជុំវិញអគារ ឥលូវអាជ្ញាធរចិនប្រើវិធានការក្តៅ ដោយចងខ្សែលួសតាមទ្វារផ្ទះនីមួយៗមិនឱ្យពលរដ្ឋចេញមកក្រៅ ដើម្បីទប់ស្កាត់កូវីដ (មានវីដេអូ)

Khmerpress May 5, 2022 05/05/2022

ប្រទេសចិនកំពុងប្រឈមនឹងការកើនឡើងថ្មីៗនៃករណីជំងឺ COVID-19 ដែលធ្វើឱ្យអាជ្ញាធរនៅក្នុងតំបន់ជាច្រើន ចាំបាច់ត្រូវដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងបំផុត ឱ្យស្របទៅនឹងគោលការណ៍ «Zero-COVID-19» របស់ប្រទេសនេះ។ កន្លងមក យើងធ្លាប់បានដឹងហើយថា មន្ត្រីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសចិន បានដំឡើងរបងព័ទ្ធជុំវិញតំបន់ ឬអគារ ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងថ្មីៗ។ ប៉ុន្ដែឥឡូវនេះ វាកាន់តែប្លែកខ្លាំងជាងមុនទៅទៀត ដោយក្រុមមន្ត្រីបានធ្វើការចងខ្សែលួស នៅពីលើសោរទ្វារផ្ទះរបស់ពលរដ្ឋតែម្ដង ដើម្បីទប់ស្កាត់ពួកគេពីការចេញទៅក្រៅ ដែលអាចនាំឱ្យមានការចម្លងរាតត្បាតនៃជំងឺ COVID-19 ។ ជាក់ស្ដែងមានវីដេអូមួយ ដែលបានបង្ហោះដោយសារព័ត៌មាន South China Morning Post បានឱ្យឃើញថា ក្រុមមន្ត្រីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសចិន បានធ្វើការចងខ្សែលួសជាប់គន្លិះទ្វារ ពីខាងក្រៅផ្ទះរបស់ពលរដ្ឋ ហើយមានខ្លះទៀតបានស្វានដាក់ប៊ូឡុងដែកនៅមាត់ទ្វារ ដើម្បីចងខ្សែលួស ឬដាំដែកទល់ទ្វារពីខាងក្រៅ។ យ៉ាងណាក៏ដោយ ក្រោយពីវីដេអូនេះបានលេចឡើង អាជ្ញាធរនៅខេត្ត Hebei បានចេញសារមួយនៅលើបណ្ដាញ WeChat ថា ខ្លួននឹងធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះ ហើយបាននិយាយថា ដោយសារស្រុកមួយចំនួនបានដាក់វិធានការតឹងរ៉ឹងពេក ពួកគេនឹងរិះរកវិធាការផ្សេងដែលធូរស្រាលជាងនេះ។ មហាជនខ្លះក៏បានបញ្ចេញមតិរបស់ពួកគេ ដោយបាននិយាយថា វិធានការនេះពិតជាមានគ្រោះថ្នាក់ចំពោះពលរដ្ឋខ្លាំងណាស់ ព្រោះថា បើមានអគ្គិភ័យកើតឡើង តើនរណានឹងរត់មកដោះខ្សែលួសទាំងនោះឱ្យពួកគេបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រុស្ស៉ីហាមមិនឱ្យជនជាតិជប៉ុន ៦៣នាក់ចូលមកកាន់ប្រទេសរបស់ខ្លួន រួមទាំងនាយករដ្ឋមន្រ្តីជប៉ុនផងដែរ

Khmerpress May 4, 2022 04/05/2022

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃពុធនេះបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងជនជាតិជប៉ុនចំនួន ៦៣នាក់ រួមមានរដ្ឋមន្រ្តី អ្នកកាសែត និងសាស្រ្តាចារ្យជាដើម ជុំវិញអ្វីដែលខ្លួនហៅថា «វោហាសាស្រ្តមិនអាចទទួលយកបាន» ប្រឆាំងនឹងទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។ បញ្ជីទណ្ឌកម្មនេះ ក៏រួមមាននាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida), រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៉ិម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ណូប៊ូអុ គីស៉ិ (Nobuo Kishi) ផងដែរ។ គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសរុស្ស៉ី ទណ្ឌកម្មនេះ នឹងហាមមិនឱ្យបុគ្គលទាំងនោះ ចូលមកកាន់ប្រទេសរុស្ស៉ី ដោយគ្មានពេលកំណត់ឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃណែនាំពលរដ្ឋអោយប្រុងប្រយ័ត្ន ក្រោយក្រដាសប្រាក់ 1,000 បាតក្លែងក្លាយរាប់សិបសន្លឹកត្រូវបានរកឃើញនៅខេត្ត Nonthaburi

Khmerpress May 4, 2022 04/05/2022

ថៃ៖ កាលពីថ្ងៃទី០៣ ខែឧសភា កន្លងមក តាមប្រភពព័ត៌មានរបស់ sanook បានអោយដឹងថា មានករណីក្រដាសប្រាក់ ១០០០បាតក្លែងក្លាយ កំពុងតែចរាចរណ៍ម្តងទៀតនៅលើទីផ្សារ បណ្តាលអោយមានជនរងគ្រោះមួយចំនួនបានរងគ្រោះ ដោយសារករណីនេះ ជាក់ស្តែងកាលពីថ្ងៃទី០១ ខែឧសភា កន្លងមក តម្រួតថៃបានរកឃើញក្រដាសប្រាក់បាតក្លែងក្លាយ នៅឯផ្សារ Pruksa 3 ខេត្ត Nonthaburi ចំនួនជាង ២០សន្លឹក។ លោក Thanakorn Wangboonkongchana អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា «បន្ទាប់ពីករណីដែលបានកើតឡើងខាងលើ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានផ្តាំអោយដាស់តឿនដល់ប្រជាពលរដ្ឋ ជាពិសេសបណ្តាអ្នកលក់ដូរនៅតាមផ្សារ អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការត្រួតពិនិត្យក្រដាសប្រាក់ ជាពិសេសក្រដាសប្រាក់ដែលមានតម្លៃខ្ពស់» ព្រមទាំងអំពាវនាវអោយប្រជាពលរដ្ឋគ្រប់រូប មេត្តាចំណាយពេលវេលាត្រួតពិនិត្យក្រដាសប្រាក់ អោយបានច្បាស់ជាមុនសិន។ ដើម្បីមិនអោយធ្លាក់ជាជនរងគ្រោះនៃក្រុមក្លែងបន្លំក្រដាសប្រាក់ ថែមទាំងស្នើសុំអោយមានកិច្ចសហប្រតិបត្តិការជាសាធារណៈ ប្រសិនបើរកឃើញក្រដាសប្រាក់ក្លែងក្លាយ កុំនាំយកក្រដាសប្រាក់ក្លែងក្លាយមកប្រើម្តងទៀត ព្រោះវាខុសច្បាប់ ហើយសុំអោយសរសេរពាក្យថា ក្លែងក្លាយនៅលើក្រដាសប្រាក់នោះ ដើម្បីញែកអោយដាច់ពីក្រដាសប្រាក់ពិតប្រាកដ រួចទាក់ទងប្តឹងទៅកាន់សមត្ថកិច្ច។ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់យ៉ាងច្បាស់ត្រូវតែស្វែងរកជនសង្ស័យ ដែលបង្កបញ្ហាដល់សង្គម អោយខានតែបាន ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់។ តាមច្បាប់ប្រទេសថៃ អ្នកដែលក្លែងបន្លំក្រដាសប្រាក់ […]