(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយថាជំរុញដោយសហរដ្ឋអាមេរិក ក្នុងការចង់បញ្ជូន កាំភ្លើងធំទៅឱ្យអ៊ុយក្រែន គឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកងទ័ពរុស្ស៊ីចុះខ្សោយ មិនត្រឹមតែនៅលើសមរភូមិចំពោះមុខនេះនោះទេ ប៉ុន្តែគឺ ក្នុងរយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។ បន្ទាប់ពីវិលត្រលប់មកពីទីក្រុងកៀវ ជាកន្លែងដែលលោកបានជួបជាមួយប្រមុខការពារជាតិអ៊ុយក្រែន និងប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy), លោក Austin បានប្រាប់អ្នកកាសែតក្នុងប្រទេសប៉ូឡូញ នៅថ្ងៃចន្ទសប្តាហ៍នេះថា «គោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន គឺធំជាងអ្វីដែលយើងបានផ្តល់ដល់អ៊ុយក្រែន។ រុស្ស៊ី បានបាត់បង់សមត្ថភាពយោធា និងកម្លាំងទ័ពជាច្រើនរួចទៅហើយ ហើយនិយាយដោយស្មោះត្រង់ យើងចង់ឃើញរុស្ស៊ីចុះខ្សោយដល់កម្រិត ដែលមិនអាចវាយប្រហារលើប្រទេសដទៃបាន»។ លោកបន្ថែមថាការគាំទ្រដោយប្រព័ន្ធការការពារដែនអាកាសកាន់តែប្រសើរឡើង, ដ្រូនប្រយុទ្ធ និងការស៊ើបការណ៍សម្ងាត់របស់លោកខាងលិច និង សម្ព័ន្ធមិត្ត រំពឹងថានឹងអាចជួយទីក្រុងកៀវ បំផ្លាញថាសមត្ថភាពប្រយុទ្ធនៃកងទ័ពគ្រប់ប្រភេទរបស់រុស្ស៊ីបានយ៉ាងច្រើន នៅក្នុងសមរភូមិដែលកំពុងផ្ទុះឡើង។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក, បារាំង, សាធារណរដ្ឋឆែក និងសម្ព័ន្ធមិត្តផ្សេងទៀត កំពុងបញ្ជូនកាំភ្លើងធំបាញ់រយៈចម្ងាយឆ្ងាយ howitzers ទៅឱ្យអ៊ុយក្រែន […]