ព័ត៌មានអន្តរជាតិ

ចម្លែកមែនទែន! បក្សីរាប់រយក្បាលហោះសុខៗ ស្រាប់ធ្លាក់ពីលើមេឃមកពេញផ្លូវក្នុងប្រទេសមិចស៊ីកូ ដោយមិនដឹងមូលហេតុ (មានវីដេអូ)

Khmerpress February 15, 2022 15/02/2022

មិចស៊ីកូ៖ សត្វបក្សីរាប់រយក្បាលបានធ្លាក់មកពីលើមេឃនិងបានបាត់បង់ជីវិតរាយប៉ាយពេញដងផ្លូវដោយមិនដឹងមូលហេតុនៅក្នុងប្រទេសមិចស៊ីកូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ម្សិលមិញនេះ។ ប្រភពបានបន្តថា ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនៅតាមបណ្ដោយផ្លូវក្នុងតំបន់ Alvaro Obregon ក្រុង Cuauhtemoc នៃរដ្ឋ Chihuahua ដែលជារដ្ឋស្ថិតនៅតំបន់ភាគខាងជើងឆៀងខាងត្បូងនៃប្រទេសមិចស៊ីកូ។ សត្វបក្សីដែលបានបាត់បង់ជីវិតបន្តបន្ទាប់គ្នានោះភាគច្រើនជាប្រភេទបក្សី ដែលមានខ្លួនខ្មៅ និងក្បាលលឿន ហើយតាមការសង្កេតមើលគឺក្រុមបក្សីទាំងនេះបានធ្វើការហោះហើរចេញមកពីប្រទេសកាណាដាឆ្ពោះទៅតំបន់ភាគខាងត្បូងនៃប្រទេសមិចស៊ីកូ ដើម្បីស្វែងរកជំរកថ្មីនៅទីនោះ។ ចំពោះមូលហេតុនៃការបាត់បង់ជីវិតវិញត្រូវបានគេសន្និដ្ឋានជាបឋមថា ក្រុមបក្សីទំនងជាពុលនឹងផ្សែងដែលបានភាយចេញពីម៉ាស៊ីនកម្ដៅ ឬអាចឆក់ខ្សែភ្លើងក្នុងពេលដែលពួកវានាំគ្នាទៅទំនៅលើខ្សែភ្លើងឬបង្គោលភ្លើងណាមួយដែលមានចរន្តអគ្គិសនីឆ្លងកាត់។​ យ៉ាងណាក្តី ការសន្និដ្ឋាននេះគឺត្រូវបានធ្វើឡើងដោយគ្មានភស្តុតាងជាក់លាក់នោះ ហើយពេលនេះអាជ្ញាធរមិចស៊ិកូកំពុងធ្វើការស៊ើបអង្កេតជុំវិញករណីឲ្យបានស៊ីជម្រៅផងដែរ ដើម្បីស្វែករកឲ្យឃើញការពិតដែលបង្កសត្វបក្សីរាប់រយក្បាលត្រូវបាត់បង់ជីវិតបន្តបន្ទាប់គ្នាយ៉ាងចម្លែកដូចនេះ៕ ដោយ៖ ខ្មែរណូត

រដ្ឋាភិបាលថៃកំណត់តម្លៃសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ ចាប់ពីជាង ១០០ ដុល្លារ រហូតដល់ជិត ៣០០ ដុល្លារ

Khmerpress February 15, 2022 15/02/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា រដ្ឋាភិបាលថៃ​បាន​កំណត់ការបង់​ប្រាក់​បំណាច់​អតិបរមា សម្រាប់​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19 ដែល​មិនមាន​រោគសញ្ញា​ស្រាល ឬ​មានរោគសញ្ញាស្រាល។ លោកវេជ្ជបណ្ឌិត Jadet Thammathat-aree អគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិបាននិយាយនៅថ្ងៃអង្គារនេះថា ការបង់ប្រាក់ត្រូវបានកំណត់រហូតដល់ ៦,០០០ បាត (១៨៥ដុល្លារ) ក្នុងអ្នកជំងឺម្នាក់ សម្រាប់ការព្យាបាលរយៈពេល ១-៦ ថ្ងៃ និង ១២,០០០ បាត (៣៧០ដុល្លារ) សម្រាប់រយៈពេលនៃការព្យាបាល ៧ថ្ងៃ និងយូរជាងនេះ។ ប្រសិនបើដកថ្លៃអាហារការបង់ប្រាក់នឹងនៅត្រឹម ៤,០០០ បាត (១២៣ដុល្លារ) សម្រាប់ការព្យាបាលរយៈពេល ១-៦ ថ្ងៃ និង ៨,០០០ បាត (២៤៧ដុល្លារ) សម្រាប់ការព្យាបាលច្រើនជាង ៧ ថ្ងៃ។ លោក Jadet Thammathat-aree បាននិយាយថា ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ អត្រាតម្លៃក៏នឹងអនុវត្តចំពោះអ្នកជំងឺ COVID-19 ដែលមានកូដពណ៌បៃតង ដែលនៅព្យាបាលដាច់ដោយឡែកនៅផ្ទះ ឬតាមសហគមន៍ ឬបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ រួមទាំងមន្ទីរពេទ្យបណ្ដោះអាសន្ន៕ […]

ឥណ្ឌូនេស៊ីសម្រេចបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរពី ៥ថ្ងៃមកត្រឹម ៣ថ្ងៃ ហើយអាចនឹងលុបចោលទាំងស្រុងតែម្តងនៅអំឡុងខែមេសា

Khmerpress February 15, 2022 15/02/2022

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈម្សិលមិញនេះបានឲ្យដឹងថា អាជ្ញាធរឥណ្ឌូនេស៊ីនឹងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិពី ៥ថ្ងៃ មកដល់ត្រឹម ៣ថ្ងៃប៉ុណ្ណោះ ដោយវិធានការថ្មីនេះនឹងត្រូវផ្តើមអនុវត្តនៅដើមសប្តាហ៍ក្រោយនិងអនុវត្តចំពោះក្រុមអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ចំនួន ៣ដូស។ បើតាមលោក Luhut Panjaitan ដែលជាសមាជិកគណៈរដ្ឋមន្ត្រីទទួលបន្ទុកឆ្លើយតបជំងឺរាតត្បាតនៅកោះចាវ៉ានិងកោះបាលីបានឲ្យដឹងទៀតថា​ រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏កំពុងពិចារណាលុបចោលវិធានការធ្វើចត្តាឡីស័កទាំងស្រុងតែម្តងនៅក្នុងខែមេសាខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីរូបនេះបានបន្តថា គម្រោងលុបចោលការធ្វើចត្តាឡីស័កត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌូនេស៊ីបានថយចុះនៅត្រឹមកម្រិតដែលគេអាចគ្រប់គ្រងបាន ខណៈផែនការនេះក៏ត្រូវបានដាក់ចេញក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍អន្តរជាតិផងដែរ ដ្បិតវិស័យនេះគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិឥណ្ឌូនេស៊ី។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈម្សិលមិញនេះអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៣ពាន់នាក់និងស្លាប់ជាង ១រយនាក់ប៉ុណ្ណោះ ខណៈនាពេលកន្លងតួលេខអ្នកស្លាប់ ប្រចាំថ្ងៃនៅឥណ្ឌូនេស៊ីមានរហូតដល់ខ្ទង់រាប់ពាន់ឯណោះ៕ ដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ជូនពលរដ្ឋខ្លួននៅចុងខែនេះ

Khmerpress February 15, 2022 15/02/2022

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនពលរដ្ឋខ្លួននៅចុងខែនេះហើយ។ ទន្ទឹមនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៤ជូនពលរដ្ឋខ្លួន អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានត្រៀមផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តរហ័សរាប់លានផងដែរ ដើម្បីផ្តល់ភាពងាយស្រួលឲ្យប្រជាពលរដ្ឋអាចយកទៅធ្វើតេស្តបានដោយឯងនៅតាមផ្ទះក្នុងករណីសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ ពីអ្នកណាម្នាក់។ ប្រភពខាងលើបានបន្តថា ផែនការទាំង ២របស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងដែលបានដាក់ចេញព្រមគ្នានេះគឺត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងដែលកំពុងបង្កការចម្លងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា ៨៥% បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៥៥% បានចាក់រហូតដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុបចំនួន ៥២លាននាក់៕ ដោយ៖ ខ្មែរណូត

ហ្វីលីពីន នឹងបន្តអនុវត្តវិធានការរឹតត្បិតប្រឆាំងកូវីដ-១៩ ក្នុងរដ្ឋធានីម៉ានីល ទោះករណីឆ្លងធ្លាក់ចុះ

Khmerpress February 14, 2022 14/02/2022

(ម៉ានីល)៖ ប្រទេសហ្វលីពីន នឹងបន្តអនុវត្តវិធានការរឹតត្បិតប្រឆាំងកូវីដ-១៩ នៅក្នុងរដ្ឋធានីម៉ានីល ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ បើទោះជាចំនួនករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាមអាជ្ញាធរហ្វីលីពីន, តំបន់រដ្ឋធានី Metro Manila ក្នុងនោះរួមមានទាំងរដ្ឋធានីម៉ានីល នឹងបន្តស្ថិតនៅក្រោមវិធានការរឹតត្បិតកម្រិតទី២ ដែល នៅក្រោមវិធានការនេះ ភោជនីយដ្ឋាន, ក្លឹបហាត់ប្រាណ និងរោងភាពយន្ដ អាចនឹងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាមួយការកំណត់ចំនួនភ្ញៀវ ត្រឹមពាក់កណ្ដាល។ ចំណែកឯ អាជីវកម្មនៅខាងក្រៅអគារ អាចនឹងប្រតិបត្តិការដោយកំណត់ចំនួនមនុស្ស ៧០ភាគរយ។ គួរបញ្ជាក់ថា ហ្វីលីពីន នៅខែកុម្ភៈនេះក៏បានប្រកាសបើកព្រំដែនរបស់ខ្លួនឡើងវិញផងដែរ ដើម្បីទទួលភ្ញៀវទេសចរមកពីជាង ១៥០ប្រទេសក្នុង គោលបំណងជំរុញកំណើនសេដ្ឋកិច្ច ឱ្យងើបចេញពីវិបត្តិបង្កឡើងដោយ COVID-19៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរីផ្តល់ការអនុញ្ញាតបណ្តោះអាសន្នលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Nuvaxovid របស់ក្រុមហ៊ុន Novavax

Khmerpress February 14, 2022 14/02/2022

អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA) នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានផ្តល់ការអនុញ្ញាតបណ្តោះអាសន្នលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Nuvaxovid របស់ក្រុមហ៊ុន Novavax សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរី។ ជម្រាបដែរថា វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំនេះ។ វ៉ាក់សាំងនេះមាន ២ដូស កម្រិត ៥មីក្រូក្រាម និងមានគម្លាតពីគ្នា ៣ សប្ដាហ៍។ HSA បាននិយាយថា វ៉ាក់សាំងដំបូងគឺត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសសិង្ហបុរីក្នុងប៉ុន្មានខែខាងមុខនេះ។ ការអនុញ្ញាតបណ្តោះអាសន្ននេះ ត្រូវបានផ្តល់ឱ្យនៅក្រោមកម្មវិធី ផ្លូវចូលពិសេសសម្រាប់ជំងឺរាតត្បាត (PSAR) ។ ពោលគឺ PSAR អនុញ្ញាតឱ្យ HSA ផ្តល់ការអនុញ្ញាតបណ្តោះអាសន្នសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងឧបករណ៍វេជ្ជសាស្ត្រ អំឡុងពេលមានរោគរាតត្បាត។ វ៉ាក់សាំង COVID-19 តែមួយគត់ដែលត្រូវបានអនុម័តក្រោម PSAR បច្ចុប្បន្នគឺវ៉ាក់សាំង mRNA របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ក៏ដូចជាវ៉ាក់សាំង Sinopharm របស់ […]

“Squid shots” អាហារមានរសជាតិឆ្ងាញ់និងកំពុងល្បីនៅថៃ តែអ្នកជំនាញព្រមានថាអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព

Khmerpress February 14, 2022 14/02/2022

ថៃ៖ អ្នកជំនាញផ្នែកសុខភាពថៃបានធ្វើការព្រមានថា អាហារសមុទ្រមួយប្រភេទដែលកំពុងល្បីខ្លាំងនៅតាមបណ្តាញសង្គមក្នុងប្រទេសថៃអាចបង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ អាហារដែលកំពុងទទួលបានការពេញនិយមខ្លាំងក្នុងចំណោមពលរដ្ឋថៃនោះមានឈ្មោះថា “Squid shots” ដែលជាការញ៉ាំមឹកតូចៗទាំងរស់ដោយដាក់បន្ថែមនូវទឹកជ្រលក់មានរសជាតិហឹរដាក់នៅក្នុងកូនកែវតូចៗ។ បើតាមលោកវេជ្ជបណ្ឌិត Pakpoom Dejhasadin ដែលជាអ្នកបច្ចេកទេសវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងនៅសមាគមកាកបាទក្រហមថៃបានឲ្យដឹងថា “Squid shots” មានភាពទាក់ទាញនិងមានរសជាតិឆ្ងាញ់ តែវាក៏អាចបង្កគ្រោះថ្នាក់ចំពោះសុខភាពអ្នកទទួលទានផងដែរ ព្រោះមឹករស់ដែលគេញ៉ាំនោះអាចមានផ្ទុកនូវព្រូនប្រវែងពី ២-៥ សង់ទីម៉ែត្រ និងបាក់តេរីអាក្រក់យ៉ាងច្រើនផងដែរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា បាក់តេរីអាក្រក់ដែលមាននៅក្នុងមឹកនោះអាចធ្វើឲ្យអ្នកទទួលទានមានអាការៈដូចជា ក្អួត វិលមុខ ឈឺក្បាល ឈឺពោះ រាគ និងញ័រខ្លួនជាដើម ក្រោយពេលញ៉ាំបាន ១២-២៤ ម៉ោង។ លោកអ្នកអាចទស្សនាសកម្មភាពនៃការទទួលទានអាហារដែលកំពុងពេញនិយមនេះដូចក្នុងវីដេអូខាងក្រោម៖ ដោយ៖ ខ្មែរណូត

វៀតណាមនឹងលុបចោលវិធានការរឹតបន្តឹងជើងហោះហើរអន្តរជាតិចាប់ពីពាក់កណ្តាលខែកុម្ភៈនេះ

Khmerpress February 14, 2022 14/02/2022

វៀតណាម៖ ប្រទេសវៀតណាមបានសម្រេចលុបចោលវិធានការរឹតបន្តឹងជើងហោះហើរអន្តរជាតិហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី ១៣ ខែកុម្ភៈម្សិលមិញនេះ។ ការសម្រេចលុបចោលវិធានការតឹងរឹងចំពោះអ្នកដំណើរអន្តរជាតិនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនេះតទៅនិងត្រូវអនុវត្តចំពោះអ្នកដំណើរមកពីគ្រប់បណ្តាប្រទេសទាំងអស់ដោយមិនគិតថាប្រទេសនោះមានហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ កម្រិតខ្ពស់ឬទាបនោះទេ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ចាប់ពីពាក់កណ្តាលខែកុម្ភៈនេះតទៅគឺវៀតណាមនឹងបើកច្រកព្រំដែនប្រទេសទទួលជើងហោះហើរជាធម្មតាវិញ ពោលគឺលែងកំណត់ចំនួនជើងហោះហើរទៀតហើយ ខណៈអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចត្រូវកំណត់ឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។ ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងស្តារវិស័យទេសចរណ៍អន្តរជាតិឡើងវិញ ដ្បិតវិស័យនេះអាចជួយបង្កើតប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិវៀតណាមប្រមាណជា ១០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាមផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបប្រមា​ណជា ២,៥លាននាក់ និងស្លាប់ប្រហែល ៣៩,០០០នាក់។ ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញគឺអាជ្ញាធរវៀតណាមអាចសម្រេចការចាក់វ៉ាក់សាំងចំនួន ២ដូសជូនពលរដ្ឋខ្លួនបានចំនួន ៩៨% នៃពលរដ្ឋសរុបចំនួន ៩៨លាននាក់៕ ដោយ៖ ខ្មែរណូត

ការសិក្សារបស់អាមេរិកបានអះអាងថា វ៉ាក់សាំងដូសទី៣ នឹងបាត់បង់ប្រសិទ្ធភាពភាគច្រើនរបស់វា ក្រោយរយៈពេល ៤ខែ

Khmerpress February 12, 2022 12/02/2022

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានចេញផ្សាយការសិក្សាមួយកាលពីម្សិលមិញ ដែលបានរកឃើញថា ដូសជំរុញ ឬដូសទី៣ របស់វ៉ាក់សាំង Pfizer និង Moderna នឹងបាត់បង់ប្រសិទ្ធភាពភាគច្រើន នៅក្នុងរយៈពេល ៤ខែ បន្ទាប់ពីអ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានចាក់ដូសជំរុញនេះរួច។ ការសិក្សានេះបានប្រៀបធៀបពីរបៀបនៃអ្នកទទួលថ្នាំបង្ការ និងមិនបានចាក់វ៉ាក់សាំងបង្ការ ថាពួកគេនឹងតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ឬយ៉ាងណា។ វា​បាន​រក​ឃើញ​ថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ៨៧% សម្រាប់ពលរដ្ឋក្នុងអំឡុងពេល ២ខែ ​បន្ទាប់​ពី​ពួកគេ​បាន​ចាក់វ៉ាក់សាំង​លើក​ទី​៣ ប៉ុន្តែ​នៅ​ខែ​ទី​៣ វានឹងនៅសល់​ប្រសិទ្ធភាព​តែ ៦៦% ប៉ុណ្ណោះ។ នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងមានភាពលេចធ្លោ វ៉ាក់សាំងដូសទី៣ មានប្រសិទ្ធភាព ៩១% ក្នុងការជួយមនុស្សដែលធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 ដោយពួកគេមិនចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យឡើយ នៅក្នុងអំឡុងពេលក្រោយ ២ខែ បន្ទាប់ពីពួកគេទទួលបានដូសទី៣ ប៉ុន្តែវាមានប្រសិទ្ធភាពត្រឹមតែ ៧៨% នៅត្រឹមខែទី៤។ ការសិក្សានេះបានវិភាគទៅលើ អ្នកចូលបន្ទប់សង្គ្រោះបន្ទាន់ និងបន្ទប់ថែទាំចំនួន ២៤១,២០៤ នាក់ ហើយការចូលមន្ទីរពេទ្យចំនួន ៩៣,៤០៨ នាក់ នៅចន្លោះថ្ងៃទី២៦ […]