ព័ត៌មានអន្តរជាតិ

ចិនអនុម័តប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩ ប្រភេទ Paxlovid របស់ក្រុមហ៊ុន Pfizer

Khmerpress February 12, 2022 12/02/2022

ចិន៖ និយតករផលិតផលវេជ្ជសាស្រ្តរបស់ប្រទេសចិននៅព្រឹកថ្ងៃសោរ៍ ទី១២ ខែកុម្ភៈនេះ បានអនុម័តឲ្យមានការប្រើប្រាស់ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid របស់ក្រុមហ៊ុនផលិតឱសថ Pfizer ជាផ្លូវការហើយ។ បើតាមការបញ្ជាក់របស់រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិនបានឲ្យដឹងថា ថ្នាំលេបប្រភេទ Paxlovid នេះនឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ជាពលរដ្ឋពេញវ័យដែលមានអាការៈមធ្យមឬមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅកាន់ស្ថានភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះថ្នាំលេបប្រភេទ Paxlovid របស់ក្រុមហ៊ុនផលិតឱសថ Pfizer ត្រូវបានអនុម័តឲ្យមានការប្រើប្រាស់នៅក្នុងប្រទេសធំៗជាច្រើនមានដូចជា អាមេរិក អ៊ីស្រាអែល ក្រុមប្រទេសនៅតំបន់អឺរ៉ុប និងប្រទេសនៅតំបន់អាស៊ីមួយចំនួនផងដែរ។ តាមការសិក្សានាពេលកន្លងមកបានបង្ហាញថា ថ្នាំលេបប្រភេទ Paxlovid មានប្រសិទ្ធយ៉ាងខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ បំប្លែងខ្លួនជាច្រើនទម្រង់ រួមទាំងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងផងដែរ៕ ដោយ៖ ខ្មែរណូត

ទីបំផុតហ្វាំងឡង់ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទិញ F-35 «៦៤គ្រឿង» តម្លៃ ៩.៤ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក

Khmerpress February 12, 2022 12/02/2022

(ហែលស៊ីងគី)៖ រដ្ឋាភិបាលហ្វាំងឡង់បានចុះហត្ថលេខារួចរាល់ហើយ នៅថ្ងៃសុក្រសប្តាហ៍នេះ លើកិច្ចព្រមព្រៀងជាកញ្ចប់មួយ ដែលមានតម្លៃជាទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក ក្នុងនោះរួមមានយន្តហោះចម្បាំង-បំបាំងកាយ F-35s ចំនួន ៦៤គ្រឿង និងប្រព័ន្ធសព្វាវុធថ្មីៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រទេសអឺរ៉ុបខាងជើង ដែលមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ីមួយនេះ បានចុះហត្ថលេខាដើម្បីទិញយន្តហោះចម្បាំង F-35s ពីក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។ វាជាយន្តហោះដែលមានសមត្ថភាព គេចចេញពីការចាប់សញ្ញារបស់ប្រព័ន្ធរ៉ាដា និងមានភាពល្បីល្បាញផងដែរ ខណៈសម្ព័ន្ធមិត្តអាមេរិកជាច្រើនសុទ្ធតែបានបញ្ជាទិញ និងកំពុងប្រើប្រាស់។ ប្រទេសហ្វាំងឡង់ដែលមិនមែនជាសមាជិករបស់ NATO នោះ ត្រូវបានគេមើលឃើញថា បានរក្សាការអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួន ស្របទៅនឹងប្រទេសជាសមាជិក NATO ផ្សេងៗទៀតដែរ។ បើតាមការគ្រោងទុក យន្តហោះ F-35s ដំបូងនឹងត្រូវប្រគល់ឲ្យហ្វាំងឡង់នៅឆ្នាំ២០២៧។ គួរបញ្ជាក់ថា នៅមុនការចុះហត្ថលេខាខាងលើនេះ, ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅសហរដ្ឋអាមេរិក លោក មីកកូ ហៅតាឡា (Mikko Hautala) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាសញ្ញាថ្មីមួយទៀត ដែលបញ្ជាក់អំពីការយកចិត្តទុកដាក់ […]

សហរដ្ឋអាមេរិកនឹងពន្យារពេលលើការអនុម័តវ៉ាក់សាំង Pfizer សម្រាប់កុមារពីអាយុ ៦ខែ ដល់ ៤ឆ្នាំ យ៉ាងហោចណាស់ ២ ខែទៀត

Khmerpress February 12, 2022 12/02/2022

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក លើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech សម្រាប់កុមារអាយុពី ៦ខែ ដល់ ៤ឆ្នាំ ត្រូវបានពន្យារពេលយ៉ាងហោចណាស់ ២ខែ បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថបាននិយាយថា ខ្លួនត្រូវការទិន្នន័យបន្ថែមទៀត។ FDA បានគ្រោងធ្វើការសម្រេចចិត្តលើវ៉ាក់សាំងនេះ ដោយផ្អែកលើទិន្នន័យសាកល្បងដំបូង នៅក្នុងអ្វីដែលគេហៅថា តម្រូវការសុខភាពសាធារណៈ ស្របពេលមានការកើនឡើងករណីទាក់ទងនឹង អូមីក្រុង ។ ការ​សម្រេច​ចិត្ត​នេះដំបូងឡើយ​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ ​ជាមួយ​នឹង​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ។ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនបានពិនិត្យមើលព័ត៌មានសាកល្បងថ្មីៗដែលបានបញ្ជូនមក ចាប់តាំងពីការស្នើសុំរបស់ Pfizer និង BioNTech សម្រាប់ការអនុញ្ញាតជាបន្ទាន់ ហើយបានសម្រេចចិត្តថា វាត្រូវការទិន្នន័យបន្ថែមទៀតមុនពេលការសម្រេចចិត្តអនុម័តវ៉ាក់សាំង។ FDA បាននិយាយថា ឪពុកម្តាយដែលរង់ចាំដោយអន្ទះសារ ចំពោះវ៉ាក់សាំងសម្រាប់កូនតូចៗរបស់ពួកគេ គួរតែត្រូវបានធានាឡើងវិញថា ទីភ្នាក់ងារកំពុងចំណាយពេលដើម្បីធ្វើឱ្យប្រាកដថា វាបំពេញតាមស្តង់ដារដែលខ្លួនបានកំណត់សម្រាប់ការអនុញ្ញាត៕ ដោយ៖ ខ្មែរណូត

រោងចក្រជាច្រើននៅវៀតណាមខ្វះកម្មករធ្វើការ បន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំវៀតណាម

Khmerpress February 12, 2022 12/02/2022

(ហាណូយ)៖ រោងចក្រក្នុងប្រទេសវៀតណាមត្រូវការកម្មកររាប់ពាន់នាក់ដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញ ឬពង្រីកប្រតិបត្តិការ ដោយសារកម្មករជាច្រើនមិនទាន់វិលត្រលប់មកធ្វើការវិញនៅឡើយបន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំវៀតណាមរយៈពេល ៩ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី៦ ខែកុម្ភៈ។ នេះបើយោងតាមកាសែត VNExpress របស់វៀតណាម។ ក្នុងទីក្រុង Bac Giang ក្រុមហ៊ុនចំនួន៧២ បានចុះបញ្ជីជ្រើសរើសបុគ្គលិកកម្មករជាង ៤៣.០០០នាក់តាមរយៈសេវាជ្រើសរើសការងាររបស់ខេត្តស្ថិតនៅភាគខាងជើងមួយនេះ ដែលកើនឡើង ១១ភាគរយធៀបនឹងចុងឆ្នាំមុន។ លោក Nguyen Xuan Ngoc អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងសួនឧស្សាហកម្មក្រុង Bac Giang បានប្រាប់កាសែត VNExpress ថា កង្វះកម្លាំងពលកម្មកើតមានឡើង ខណៈដែលរោងចក្រនានាចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅសប្តាហ៍នេះ ប៉ុន្តែបុគ្គលិកកម្មករដែលរស់នៅក្នុងខេត្តខ្ពង់រាបភាគខាងជើងនានាមិនទាន់វិលត្រលប់មកវិញនៅឡើយ ដោយសារពួកគេចង់ចំណាយពេលយូរជាមួយក្រុមគ្រួសាររបស់ខ្លួន។ លោកបន្ថែមថា មានការរំពឹងថា ពួកគេនឹងវិលត្រលប់មកធ្វើការវិញនៅថ្ងៃទី១៥ ខែកុម្ភៈ។ សម្រាប់ត្រីមាសដំបូងក្នុងឆ្នាំនេះ កម្មករចំនួន ១០.០០០នាក់ត្រូវការជាចំបាច់សម្រាប់ក្រុមហ៊ុននានាស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម ដើម្បីបំពេញជំនួសកម្មករដែលបានបោះបង់ការងារ និងដើម្បីពង្រីកប្រតិបត្តិការ។ ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យវាយនភ័ណ្ឌ និងអេឡិចត្រូនិចត្រូវបានរាយការណ៍ថាជាក្រុមហ៊ុនដែលត្រូវការកម្មករច្រើនជាងគេក្រោយបុណ្យចូលឆ្នាំវៀតណាម។ ក្រុមហ៊ុន Luxshare ICT Vietnam Ltd ដែលជាក្រុមហ៊ុនផលិតកម្មដៃគូរបស់ក្រុមហ៊ុន Apple កំពុងជ្រើសរើសកម្មករថ្មីចំនួន ៣០.០០០នាក់។ ក្រុមហ៊ុនផលិតកម្មផ្សេងទៀតរួមទាំងក្រុមហ៊ុន New Wing […]

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៩,៩៣០ករណី» និងបាត់បង់ជីវិត ៣នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress February 12, 2022 12/02/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៩,៩៣០ករណីបន្ថែមទៀតនៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ក្នុងចំណោមករណីឆ្លងខាងលើមាន១៥៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៨៥នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មី៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤៤៩,៥៧០ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការសិក្សារបស់សាកលវិទ្យាល័យនៅអង់គ្លេស៖ ម៉ាស់មុខ ធ្វើឱ្យអ្នកពាក់មើលទៅមានភាពទាក់ទាញជាងមុន

Khmerpress February 11, 2022 11/02/2022

ការពិតទៅអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យនេះរួចមកហើយ គ្រាន់តែកន្លងមកវាហាក់ដូចជាការនិយាយលេងសើចធម្មតា ប៉ុន្តែសម្រាប់លើកនេះវិញ គឺវាមានការសិក្សាជាក់លាក់ថាតើ ការពាក់ម៉ាស់ពិតជាធ្វើឱ្យយើងមើលទៅគួរឱ្យទាក់ទាញ ឬទេ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Cardiff ដែលបានបង្ហោះលើទិនានុប្បវត្តិ Cognitive Research បានសិក្សាទៅលើចំណុចសំខាន់មួយចំនួនដូចជា៖ គោលការណ៍ ភាពជាប់ទាក់ទង និងប្រភេទម៉ាស់ខុសៗគ្នា ដើម្បីវាស់ស្ទង់ភាពទាក់ទាញលើផ្ទៃមុខរបស់បុរសចំនួន ៤០ ដែលបានចូលរួមនៅក្នុងការសិក្សានេះ។ ពួកគេបានរកឃើញថា ប្រភេទម៉ាស់វេជ្ជសាស្រ្តពណ៌ខៀវ ត្រូវបានគេរកឃើញថា អាចបង្កើនភាពទាក់ទាញលើមុខច្រើនជាងម៉ាស់ផ្សេងទៀត។ វេជ្ជបណ្ឌិត Michael Lewis មកពីសាលាចិត្តវិទ្យានៃសាកលវិទ្យាល័យ Cardiff និងជាអ្នកជំនាញផ្នែកចិត្តវិទ្យាលើទឹកមុខ បាននិយាយថា៖«ការស្រាវជ្រាវដែលបានធ្វើឡើងមុនពេលជំងឺរាតត្បាត បានរកឃើញថា ម៉ាស់វេជ្ជសាស្រ្តកាត់បន្ថយភាពទាក់ទាញ – ដូច្នេះយើងចង់សាកល្បងថា តើវាបានផ្លាស់ប្តូរទស្សនៈនោះឬទេ ព្រោះឥឡូវនេះការពាក់ម៉ាស់មានគ្រប់ទីកន្លែង ហើយក៏ចង់ស្វែងយល់ថា តើប្រភេទម៉ាស់ផ្សេងគ្នា អាចមានការយល់ឃើញខុសគ្នាអ្វីខ្លះ។ លោកថា មុខរបស់យើងត្រូវបានគេចាត់ទុកថា មានភាពទាក់ទាញបំផុតនៅពេលពាក់ម៉ាស់វេជ្ជសាស្រ្ត ហើយស្របពេលដែលវាជាអំឡុងពេលមានរោគរាតត្បាតផងនោះ យើងតែងមានការយល់ឃើញថា អ្នកដែលពាក់ម៉ាស់វេជ្ជសាស្ត្រធ្វើឱ្យយើងមានអារម្មណ៍វិជ្ជមានលើពួកគេ។ វេជ្ជបណ្ឌិត Michael Lewis បន្ថែមថា៖«យើងក៏បានរកឃើញថា មុខត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញខ្លាំង នៅពេលដែលពាក់ម៉ាស់ក្រណាត់ ជាជាងពេលដែលមិនពាក់ម៉ាស់។ ហេតុផលនេះ​អាច​ជា​លទ្ធផល​នៃ​ការដែលយើង​ អាច​លាក់​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទៃមុខដែលមិនស្អាត។ លោកបានបន្ដថា៖«ការស្រាវជ្រាវបច្ចុប្បន្នបង្ហាញថា ជំងឺរាតត្បាតបានផ្លាស់ប្តូរចិត្តសាស្ត្ររបស់យើងចំពោះអ្នកពាក់ម៉ាស់។ […]

អ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេ ដែលអនុញ្ញាតឱ្យដ្រូនហោះហើរ ក្នុងដែនអាកាសស៉ីវិលនៅរយៈកម្ពស់ខ្ពស់

Khmerpress February 11, 2022 11/02/2022

(តែលអាវីវ)៖ ក្នុងសប្តាហ៍នេះ អ៉ីស្រាអែលបានប្រកាសពីការអនុញ្ញាតជាលើកដំបូងបំផុត សម្រាប់ឱ្យយន្តហោះដ្រូន ហៅកាត់ថា UAV អាចធ្វើប្រតិបត្តិការហោះហើរក្នុងដែនអាកាសស៉ីវិល នៅរយៈកម្ពស់ខ្ពស់បាន ដែលប្រការនេះនាំឱ្យអ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេ ដែលបានធ្វើយ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ សិទ្ធិអនុញ្ញាតឱ្យហោះហើរខាងលើ ត្រូវបានអាជ្ញាធរអាកាសចរណ៍ស៉ីវិល CAA របស់អ៉ីស្រាអែល ផ្តល់ជូនដល់ប្រព័ន្ធយន្តហោះដ្រូន ហឺម៉េស ស្តាឡាញណឺ (Hermes Starliner) ដែលត្រូវបានអភិវឌ្ឍនិងផលិតដោយក្រុមហ៊ុនអ៉ីស្រាអែល អេលប៊ីត ស៉ីស្ទឹម (Elbit Systems)។ ដោយសារតែហេតុផលសុត្ថិភាព អាជ្ញាធរអាកាសចរណ៍របស់ប្រទេសនានា ហាមឃាត់មិនឱ្យដ្រូនធ្វើប្រតិបត្តិការ ក្នុងដែនអាកាសស៉ីវិលជាទូទៅនោះឡើយ។ ប៉ុន្តែក្រោយទទួលបានការអនុញ្ញាតនេះ យន្តហោះដ្រូនរបស់ក្រុមហ៊ុន Elbit នឹងអាចហោះហើរក្នុងដែនអាកាសនៅរយៈកម្ពស់ខ្ពស់ៗ ដូចជាយន្តហោះធម្មតាដែរ។ គួរបញ្ជាក់ថា យន្តហោះដ្រូន Hermes Starliner មានប្រវែង១៧ម៉ែត្រ គិតពីចុងស្លាបម្ខាងទៅម្ខាងទៀត និងទម្ងន់១.៦តោន។ វាអាចហោះហើរបានរហូតដល់៣៦ម៉ោង នៅរយៈកម្ពស់ប្រមាណ៧,៦០០ម៉ែត្រ និងអាចផ្ទុកឧបករណ៍ផ្សេងៗបន្ថែម បានសរុប៤៥០គីឡូក្រាម។ យន្តហោះដ្រូននេះ នឹងអាចប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ដូចជាប្រតិបត្តិការការពារសន្តិសុខព្រំដែន និងប្រតិបត្តិការប្រឆាំងភេរវកម្ម។ មិនតែប៉ុណ្ណោះ […]

ហ្វីលីពីនបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ ក្រោយហាមឃាត់អស់រយៈពេល ២ឆ្នាំ

Khmerpress February 11, 2022 11/02/2022

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានសម្រេចបើកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ម្សិលមិញនេះ។ គួររម្លឹកជូនថា ហ្វីលីពីនបានសម្រេចបិទមិនទទួលភ្ញៀវទេសចរណ៍អន្តរជាតិអស់រយៈពេលជិត ២ឆ្នាំមកហើយរាប់ចាប់តាំងពីមានការរាត្បាតជំងឺកូវីដ-១៩ ជាសកលមក ហើយហ្វីលីពីនគឺជាប្រទេសចុងក្រោយគេបង្អស់ផងដែរក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលទើបសម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិឡើងវិញនេះ។ បើតាមអាជ្ញាធរទេសចរណ៍ហ្វីលីពីនបានប្រាប់ឲ្យដឹងថា ការសម្រេចបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិវិញនេះគឺត្រូវបានធ្វើឡើងដើម្បីស្តារវិស័យទេសចរណ៍និងអាកាសចរណ៍ឡើងវិញ ដ្បិតវិស័យទាំងនេះក៏ជាផ្នែកសំខាន់មួយជួយទ្រទ្រង់សេដ្ឋកិច្ចជាតិហ្វីលីពីនផងដែរ។ គួរបញ្ជាក់ជូនថា ការសម្រេចបើកប្រទេសឡើងវិញនៅពេលនេះគឺត្រូវបានធ្វើស្របពេលដែរតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីនបានធ្លាក់ចុះគួរឲ្យគត់សម្គាល់ ពោលគឺធ្លាក់ចុះពីតួលេខអ្នកឆ្លងជាមធ្យមចំនួន ៣៣,០០០នាក់ក្នុងមួយថ្ងៃកាលពីអំឡុងខែសីហា ឆ្នាំ២០២១ មកសល់ត្រឹមមានអ្នកឆ្លងប្រមាណជា ៣,៥០០នាក់ប៉ុណ្ណោះក្នុងរយៈពេលថ្មីៗនេះ៕ ដោយ៖ ខ្មែរណូត

Novavax អះអាងថា វ៉ាក់សាំងត្រូវការចាក់ ២ ដូសរបស់ខ្លួន មានប្រសិទ្ធភាព ៨០% ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងចំណោមក្មេងអាយុពី១២ ទៅ ១៧ឆ្នាំ

Khmerpress February 11, 2022 11/02/2022

ក្រុមហ៊ុន Novavax Inc (NVAX.O) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា វ៉ាក់សាំងបង្ការ២ដូសរបស់ខ្លួន មានប្រសិទ្ធភាព ៨០% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ក្នុងចំណោមមនុស្សវ័យជំទង់អាយុពី ១២ ទៅ ១៧ឆ្នាំ ចំនួន ២,២៤៧ នាក់ នៅចន្លោះខែឧសភា និងខែកញ្ញាឆ្នាំមុន នៅពេលដែលវ៉ារ្យ៉ង់ ដែលតា មានភាពលេចធ្លោជាងគេសហរដ្ឋអាមេរិក។ ពោលគឺវ៉ាក់សាំងមានប្រសិទ្ធភាព ៨២% ប្រឆាំងនឹងវ៉ារ្យ៉ង់ ដែលតា ហើយក្រុមហ៊ុនបច្ចេកវិទ្យាជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះរំពឹងថា នឹងដាក់ពាក្យស្នើសុំទៅកាន់និយតករទូទាំងពិភពលោក សម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការរបស់ខ្លួន ចំពោះមនុស្សវ័យជំទង់ក្នុងអំឡុងត្រីមាសទីមួយនេះ។ Novavax កាលពីចុងខែមុន ក៏បានដាក់ពាក្យសុំការអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ចំពោះមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ដែលជាការបោះជំហានថ្មីមួយ បន្ទាប់ពីមានការតស៊ូជាច្រើនខែជាមួយនឹងបញ្ហាអភិវឌ្ឍន៍ និងការផលិត។ វ៉ាក់សាំងនេះបានទទួលការអនុញ្ញាតពីសហភាពអ៊ឺរ៉ុប និងអង្គការសុខភាពពិភពលោក ហើយត្រូវបានបើកផ្លូវសម្រាប់ ការប្រើប្រាស់ចំពោះមនុស្សពេញវ័យក្នុងបណ្តាប្រទេសនានា រួមទាំងចក្រភពអង់គ្លេស និងនូវែលសេឡង់។ ចំណែកការសាកល្បងរបស់ក្រុមហ៊ុន ចំពោះមនុស្សពេញវ័យ ដែលបានចូលរួមប្រហែល ៣០,០០០ នាក់ នៅសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០.៤% ។ […]

ហ្វាំងឡង់នឹងចុះកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំង-បំបាំងកាយ F-35 «៦៤គ្រឿង» ពីសហរដ្ឋអាមេរិក

Khmerpress February 11, 2022 11/02/2022

(វ៉ាស៊ីនតោន)៖ ប្រភពដ៏គួរឲ្យទុកចិត្តមួយនៅសហរដ្ឋអាមេរិក បានបង្ហើបឲ្យដឹងថា ប្រទេសហ្វាំងឡង់នៅថ្ងៃសុក្រសប្តាហ៍នេះ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជាទិញជាផ្លូវការនូវ យន្តហោះចម្បាំង-បំបាំងកាយត្រកូល «F-35» ពីសហរដ្ឋអាមេរិកសរុបចំនួន ៦៤គ្រឿង ស្ថិតក្នុងគោលដៅជំរុញផែនការដាក់ពង្រាយ ឲ្យបានទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទេសហ្វាំងឡង់បានប្រកាសថា ខ្លួននឹងធ្វើការផ្លាស់ប្តូរក្បួនយន្តហោះចម្បាំងត្រកូល F/A-18 ចាស់ៗចេញ ហើយដាក់ជំនួសមកវិញនូវយន្តហោះចម្បាំងទំនើប F-35s របស់សហរដ្ឋអាមេរិកចំនួន ៦៤គ្រឿង ព្រមជាមួយនិងប្រព័ន្ធសព្វាវុធថ្មីៗទៀតផងដែរ។ ទាំងអស់នេះ នឹងស្ថិតនៅក្នុងកញ្ចប់កិច្ចព្រមព្រៀងមួយ ដែលមានតម្លៃជាទឹកប្រាក់ ៩.៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ជុំវិញព័ត៌មានបែកធ្លាយខាងលើនេះ ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅសហរដ្ឋអាមេរិក លោក មីកកូ ហៅតាឡា (Mikko Hautala) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាសញ្ញាថ្មីមួយទៀត ដែលបញ្ជាក់អំពីការយកចិត្តទុកដាក់ ខ្លាំងបំផុតរបស់ហ្វាំងឡង់ នៅក្នុងកិច្ចការពារជាតិរបស់ខ្លួន។ វាគឺជាផ្នែកមួយ នៃផែនការជាយូរមកហើយរបស់យើង និងមិនពាក់ព័ន្ធអ្វី ទៅនឹងស្ថានការណ៍នាបច្ចុប្បន្នកាលនេះឡើយ»។ យ៉ាងណាក៏ដោយ អគ្គរដ្ឋទូតហ្វាំងឡង់រូបនេះមិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា តើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង […]