ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin Yassin ឆ្លងកូវីដ១៩

Khmerpress February 9, 2022 09/02/2022

(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូហ៉ីយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) ដែលបច្ចុប្បន្នជា ប្រធានក្រុមប្រឹក្សាជាតិដោះស្រាយវិបត្តិ COVID-19 ហៅកាត់ NRC ទើបតែបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ លោកអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានប្រកាសពីដំណឹងខាងលើ តាមរយៈបណ្តាញសង្គម Facebook ហើយលោកបានបន្ថែមថា ការឆ្លង COVID-19 នេះ ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញ ក្រោយការធ្វើតេស្ត PCR។ បើតាមការឱ្យដឹង គឺរោគសញ្ញារបស់លោក Yassin មានស្ថានភាពស្រាល ហើយលោកកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។ គួរបញ្ជាក់ថា ដំណឹងនៃការឆ្លងជំងឺ COVID-19 របស់លោក Yassin បានកើតមានឡើង បន្ទាប់ពីលោក ទើបតែបានបើកកិច្ចប្រជុំទល់មុខផ្ទាល់ របស់ក្រុមប្រឹក្សា NRC ជាមួយនិងគណៈរដ្ឋមន្រ្តីក៏ដូចជា មន្រ្តីរដ្ឋាភិបាលម៉ាឡេស៉ីដទៃទៀត ដោយក្នុងចំណោមនោះ រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៉ីក៏បានចូលរួមផងដែរ។ កំលុងកិច្ចប្រជុំ លោក Yassin បានប្រកាសថា […]

កូរ៉េខាងជើង អួតថាខ្លួនកំពុងអង្រួនពិភពលោក ដោយការធ្វើតេស្ដមីស៊ីល ដែលអាចវាយប្រហារសហរដ្ឋអាមេរិក

Khmerpress February 9, 2022 09/02/2022

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយអួតថា ខ្លួនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោកដែលមាន អាវុធនុយក្លេអ៊ែរ និងមីស៊ីលទំនើបៗ ព្រមទាំងជាប្រទេសតែមួយគត់ដែលហ៊ានប្រឆាំងជាមួយសហរដ្ឋអាមេរិក ដោយអង្រួនពិភពលោកតាមរយៈការធ្វើតេស្ដ មីស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២។ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានផ្ទុះឡើងជាថ្មី ក្រោយទីក្រុងព្យុងយ៉ាងចាប់ផ្ដើមបាញ់សាកល្បងមីស៊ីលឡើងវិញជាបន្តបន្ទាប់ ក្នុងនោះរួមមានទំាងមីស៊ីល បាលិស្ទីគដែលស្ថិតនៅក្រោមការហាមឃាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីខែមករាកន្លងទៅ របបដឹកនាំលោក គីម ជុងអ៊ុន បានធ្វើតេស្ដមីស៊ីលដល់ទៅ ៧លើក ដោយមានទាំងមីស៊ីលល្បឿនលឿងជាងសំឡេង និងមីស៊ីល Hwasong-12 ជាប្រភេទមីស៊ីលមានសមត្ថភាពបាញ់ដល់ មូលដ្ឋានទ័ព ឬដែនដីរបស់សហរដ្ឋអាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក។ សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃចូលឆ្នាំសកលមក បានបង្ហាញកាន់តែច្បាស់់ពីការរីកចម្រើននៃសមត្ថភាពយោធាកូរ៉េខាងជើង ហើយក៏បានលើកឡើងផងដែរពីមីស៊ីលអន្តរទ្វីប ICBM Hwasong-15 ដែលគេជឿជាក់ថាអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់សហរដ្ឋអាមេរិក។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ បណ្ដាប្រទេសជាច្រើនកំពុងខ្ជះខ្ជាយពេលវេលាដោះស្រាយជាមួយសហរដ្ឋអាមេរិក ដោយការចុះញ៉ម និងស្ដាប់បង្គាប់ទាំងងងឹតងងុល។ នៅលើពិភពលោក មានតែប្រទេសរបស់ពួកយើងតែមួយគត់ដែលអាចអង្រួនពិភពលោកតាមរយៈការធ្វើតេស្ដមីស៊ីលដែលអាចបាញ់ដល់គ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។ នៅលើពិភពលោកមានជិត២០០ប្រទេស ប៉ុន្តែមានប្រទេសតិចតួចប៉ុណ្ណោះ ដែលមានគ្រាប់បែកអ៉ីដ្រូសែន, […]

ឃើញក្មេងៗញ៉ាំប្រហិតទាំងនេះហើយ ធ្លាក់ខ្លួនឈឺចូលពេទ្យច្រើននាក់ អាជ្ញាធរថៃចុះទៅពិនិត្យដល់កន្លែងផលិត ទើបដឹងមូលហេតុ

Khmerpress February 9, 2022 09/02/2022

ថៃ៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ អាជ្ញាធរថៃបានចុះបង្រ្កាបទីតាំងផលិតសាច់កែច្នៃមួយកន្លែងនៅក្នុងខេត្ត Chonburi និងបានរឹបអូសសាច់ក្រកនិងប្រហិតជាច្រើនគីឡូក្រាម នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Khaosod កាលពីពេលថ្មីៗនេះ។ ប្រភពបានបន្តថា មុននឹងចុះទៅបង្ក្រាបរោងចក្រផលិតសាច់កែច្នៃក្លែងក្លាយនេះអាជ្ញាធរមូលដ្ឋានបានរកឃើញថា ក្មេងៗដែលបានញ៉ាំអាហារកែច្នៃខាងលើនេះសុទ្ធតែមានអាការៈខុសប្រក្រតីដូចជា មិនស្រួលខ្លួន ក្អួត ស្លេកស្លាំង អស់កម្លាំង ពិបាកដកដង្ហើម និងមានបញ្ហាកកឈាមជាដើម។ ដោយមានការសង្ស័យចំពោះករណីនេះទើបអាជ្ញាធរបានបើកការស៊ើបអង្កេតរហូតរកឃើញទីតាំងផលិតនិងចែកសាច់កែច្នៃក្លែងក្លាយខាងលើនេះតែម្តង។ បើតាមទីភ្នាក់ងារគ្រប់គ្រងឱសថនិងចំណីអាហារថៃបានបញ្ជាក់ថា គ្រឿងផ្សំដែលគេយកមកផលិតសាច់កែច្នៃខាងលើនេះមិនមែនជាសាច់សត្វពិតប្រាកដនោះទេ​ តែភាគច្រើនគឺជាម្សៅលាយជាមួយនឹងសារធាតុគីមីដែលអាចបន្ថែមក្លិននិងរសជាតិស្រដៀងនឹងសាច់ពិតប្រាកដ ហើយសារធាតុគីមីដែលគេបានប្រើប្រាស់ច្រើនបំផុតនោះគឺសារធាតុគីមីប្រភេទនីទ្រីត (Nitrites)។ ចំពោះការផ្តន្ទាទោសលើករណីនេះវិញប៉ូលិសជំនាញថៃបានបញ្ជាក់ថា ម្ចាស់រោងចក្រត្រូវប្រឈមនឹងការជាប់គុកចំនួន ២ឆ្នាំ និងពិន័យជាប្រាក់រាប់លានដុល្លារផងដែរ៕ ដោយ៖ ខ្មែរណូត

ថៃមានផែនការចរចាកិច្ចព្រមព្រៀងធ្វើដំណើរជាមួយចិន និងម៉ាឡេស៊ី ដើម្បីជំរុញវិស័យទេសចរណ៍

Khmerpress February 8, 2022 08/02/2022

(បាងកក)៖ ប្រទេសថៃមានផែនការរៀបចំការពិភាក្សាអំពីការរៀបចំការធ្វើដំណើរ (travel bubble) ជាមួយប្រទេសចិន និងម៉ាឡេស៊ីនៅខែនេះ ដែលផែនការនេះកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីចាប់ផ្តើមឡើងវិញនៃកម្មវិធីទិដ្ឋាការលើកលែងការធ្វើចត្តាឡីស័ក ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-Ocha ឆាប់ៗនេះនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិនអំពីសេចក្តីលម្អិតសម្រាប់កិច្ចព្រមព្រៀងធ្វើដំណើរទ្វេភាគីដែលអាចកើតមានឡើងមួយ។ លោកថ្លែងថា មន្ត្រីថៃក៏កំពុងរៀបចំកិច្ចពិភាក្សានានាជាមួយប្រទេសជិតខាងម៉ាឡេស៊ីផងដែរនៅក្នុងខែនេះសម្រាប់កិច្ចព្រមព្រៀងប្រហាក់ប្រហែលគ្នានេះ។ ប្រទេសថៃកំពុងព្យាយាមសម្រេចបានកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ពីការាតត្បាតជំងឺកូវីដ-១៩ បន្ទាប់ពីដាក់ចេញកម្មវិធីលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច និងបន្ទាប់ពីកម្មវិធីទេសចរណ៍មួយចំនួនដែលបានដាក់ចេញកន្លងមក មិនអាចទាក់ទាញភ្ញៀវទេសចរបាន។ លោក Tim Leelahaphan សេដ្ឋវិទូនៅទីក្រុងបាងកកមកពីក្រុមហ៊ុន Standard Chartered Plc បានឱ្យដឹងថា៖ «យើងគិតថា ការរៀបចំការធ្វើដំណើរមួយ (travel bubble) នឹងមានភាពវិជ្ជមានសម្រាប់វិស័យទេសចរណ៍ថៃជាងការអនុវត្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័ក Test & Go ដោយសារកម្មវិធី Test & Go តែមួយមិនគ្រប់គ្រាន់ដើម្បីទាក់ទាញភ្ញៀវទេសចរដែលនឹងត្រូវធ្វើចត្តាឡីស័កនៅពេលពួកគេវិលត្រលប់ទៅវិញទេ»។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ភ្ញៀវទេសចរចិន និងម៉ាឡេស៊ី មានចំណែកច្រើនជាងមួយភាគបីនៃចំនួនភ្ញៀវទេសចរ […]

BREAKING: ក្រុមអ្នកវិទ្យាសាស្ត្រចិនរកឃើញបច្ចេកវិទ្យាថ្មី ដែលប្រើពេលតិចជាង «៤នាទី» ដើម្បីធ្វើតេស្តរកកូវីដ-១៩

Khmerpress February 8, 2022 08/02/2022

(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនទើបតែបានប្រកាសឲ្យដឹងថា ពួកគេបានអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយ ដែលអនុញ្ញាតឲ្យមានការធ្វើតេស្តរកវីរុស COVID-19 គួរឲ្យទុកចិត្តដូចការប្រើប្រាស់ម៉ាស៊ីន PCR ដែរ ប៉ុន្តែវាប្រើប្រាស់ពេលឆាប់រហ័សបំផុត មិនដល់ «៤នាទី» នោះឡើយ ដើម្បីចេញជាលទ្ធផល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។ កន្លងមកនេះ PCR (polymerase chain reaction) គឺត្រូវបានចាត់ទុកថា ជាម៉ាស៊ីនធ្វើតេស្តដែលអាចបញ្ចេញលទ្ធផល ដ៏គួរឲ្យជឿជាក់បំផុត ជាពិសេសចំពោះការធ្វើតេស្តរកវីរុស COVID-19។ ប៉ុន្តែម៉ាស៊ីនប្រភេទនេះ គឺត្រូវការពេលវេលាដល់ទៅរាប់ម៉ោង ដើម្បីបញ្ចេញលទ្ធផលតេស្តនីមួយៗ។ សម្រាប់ពេលនេះ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យា ហ្វូតាន (Fudan) នៃទីក្រុងសៀងហៃប្រទេសចិន បានប្រកាសអំពីដំណោះស្រាយថ្មីមួយហើយ។ នៅក្នុងអត្ថបទដែលត្រូវបានចុះផ្សាយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយកាសែតវេជ្ជសាស្ត្រ NBE បានឲ្យដឹងថា ឧបករណ៍ចាប់សញ្ញា ឬ សិនស័រ (sensor) របស់ក្រុមអ្នកស្រាវជ្រាវ Fudan ដែលប្រើប្រាស់បច្ចេកវិទ្យាមីក្រូអេឡិចត្រូនិច ដើម្បីវិភាគហ្សែនបានមកពីសំណាកនោះ អាចកាត់បន្ថយពេលវេលា ដើម្បីកំណត់រកមេរោគ COVID-19 […]

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា លោកបានរៀបបង្វេចរួចរាល់ហើយ ដើម្បីត្រៀមចាកចេញពីវិមាន Malacanang

Khmerpress February 8, 2022 08/02/2022

ប្រធានាធិបតី Rodrigo Duterte បានឱ្យដឹងថា គាត់បានចាប់ផ្តើមរើបង្វេចរបស់គាត់រួចហើយ ដូច្នេះគាត់អាចចាកចេញពីវិមាន Malacanang ទាន់ពេលវេលា ដោយសារអាណត្តិរបស់គាត់នឹងបញ្ចប់ក្នុងរយៈពេល ៤ ខែទៀត។ លោក Rodrigo Duterte បាននិយាយថា៖«ខ្ញុំ​បាន​​វេចបង្វេចរបស់​ខ្ញុំ​ហើយ។ ដូច្នេះ​ខ្ញុំ​គួរតែ​ចេញ​នៅ​ខែមីនា​។ ខ្ញុំនឹងមិនរង់ចាំរហូតដល់ខែមេសាទៀតទេ។ ខ្ញុំក៏នឹងមិនដេកនៅទីនេះដែរ”។ គាត់បន្ថែមថា៖«កន្លែង​ណា​ដែល​ព្រះ​អម្ចាស់​នាំ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាប់​ផ្ដើម​ហាត់​ដេក​នៅ​ទី​នោះ។ ខ្ញុំ​នឹង​មក​ទី​នេះ​ [Malacanang] ដើម្បី​ធ្វើ​ការជាធម្មតា ធ្វើអ្វី​ដែល​នៅ​សេស​សល់​ដែល​យើង​ត្រូវ​ធ្វើប៉ុណ្ណោះ»។ លោក Duterte គាត់គ្រោងនឹងទិញខុនដូតូចមួយ ខណៈដែលគាត់គ្មានកន្លែងស្នាក់នៅក្នុងទីក្រុង Manila នោះទេ ហើយបងប្អូនរបស់គាត់សុទ្ធតែរស់នៅសហរដ្ឋអាមេរិក។ លោក Duterte បាននិយាយថា លោកនឹងរង់ចាំដល់ថ្ងៃប្រគល់តំណែង ឬតែងតាំងប្រធានាធិបតីថ្មី ដើម្បីលោកអាចអញ្ជើញប្រធានាធិបតីថ្មី «មកនិយាយ ឬផឹកតែជាមួយគ្នា»។ លោក​បាន​ប្រកាស​ថា លោក​នឹង​ថ្លែង​សុន្ទរកថា​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​អរគុណ​អ្នក​ដែល​បាន​ជ្រើសរើស​លោក​ជា​ប្រធានាធិបតី។ គួរឱ្យដឹងដែរថា លោក Duterte បានកាន់តំណែងជាប្រធានាធិបតីទី ១៦ របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដោយស្នងតំណែងពីអតីតប្រធានាធិបតី Benigno Aquino III […]

អាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ព័ត៌មានស្តីអំពីមេដឹកនាំក្រុមភេរវករ ISIS-K

Khmerpress February 8, 2022 08/02/2022

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់១០លានដុល្លារ សម្រាប់ព័ត៌មាននីមួយៗ ដែលជួយនាំទៅរកការកំណត់អត្តសញ្ញាណ ឬកន្លែងលាក់ខ្លួនរបស់មេដឹកនាំក្រុមភេរវករ ISIS ប្រចាំនៅប្រទេសអាហ្វហ្កានីស្ថាន ហៅថា ISIS-K។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសផ្តល់រង្វាន់ខាងលើដោយក្រសួងការបរទេសអាមេរិក ក៏សម្រាប់ព័ត៌មានទាំងឡាយណា ដែលនឹងជួយក្នុងការតាមប្រមាញ់បុគ្គល ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពវាយប្រហារភេរវកម្ម នៅឯព្រលានយន្តហោះទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ផងដែរ ដោយវាត្រូវបានក្រុម ISIS-K ចេញមុខអះអាងថា ជាទង្វើរបស់ពួកគេ។ ការវាយប្រហារនាពេលនោះរបស់ក្រុម ISIS-K បានផ្តាច់ជីវិតមនុស្សសរុបជាង១០០នាក់ រួមមានទាំងទាហានអាមេរិក១៣នាក់ ហើយវាបានកើតឡើងស្របពេលភាពចលាចល នៃការដកកងទ័ពនិងជម្លៀសមនុស្សរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានឡើងគ្រប់គ្រងអំណាច។ គួរបញ្ជាក់ថា យោងតាមរដ្ឋាភិបាលអាមេរិក បុគ្គលឈ្មោះ សាណាអ៊ូឡោះ ហ្កាហ្វារី ឬត្រូវស្គាល់ថា សាហាប់ អាល់មូហាជាត (Shahab al-Muhajir) ត្រូវបានក្រុម ISIS តែងតាំងឱ្យធ្វើជាមេដឹកនាំក្រុម ISIS-K កាលពីខែមិថុនា ឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ […]

ស្ត្រីម្នាក់ត្រូវពិន័យជាប្រាក់ ៣ពាន់ដុល្លារសិង្ហបុរីព្រោះបានធ្វើការជួបជុំគ្នាលើសចំនួនកំណត់កាលពីអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំចិន

Khmerpress February 8, 2022 08/02/2022

សិង្ហបុរី៖ តុលាការសិង្ហបុរីបានធ្វើការពិន័យស្រ្តីម្នាក់ជាទឹកប្រាក់ចំនួន ៣,០០០ ដុល្លារសិង្ហបុរី (២,២៣២ ដុល្លាអាមេរិក) បន្ទាប់ពីស្រ្តីរូបនេះបានធ្វើការជួបជុំគ្នាលើសចំនួនកំណត់ ដែលបានចែងក្នុងវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ស្រ្តីដែលត្រូវបានតុលាការសិង្ហបុរីធ្វើការពិន័យនេះមានឈ្មោះថា Lin Xiaofeng អាយុ ៣៤ ឆ្នាំជាពលរដ្ឋចិនដែលទទួលបានសិទ្ធទៅធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា សកម្មភាពជួបជុំរបស់ស្រ្តីរូបនេះបានកើតឡើងកាលពីអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនកាលពីឆ្នាំមុន ដោយរូបគាត់បានធ្វើការជួបជុំគ្នាជាមួយមិត្តភក្តិសរុបចំនួន ១៤នាក់ ខណៈនៅក្នុងបទបញ្ជារបស់អាជ្ញាធរសិង្ហបុរីបានកំណត់ឲ្យមានការជួបជុំគ្នាក្នុងចំណោមមនុស្សត្រឹមតែ ៨នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ក្រុមមនុស្សដែលមានការពាក់ព័ន្ធក្នុងករណីនេះទាំងអស់សុទ្ធតែត្រូវបានតុលាការសិង្ហបុរីធ្វើការផាកពិន័យរួចហើយ ពោលគឺពិន័យភ្លាមៗក្រោយពេលធ្វើការជួបជុំគ្នា។ ដោយឡែកចំពោះករណីស្រ្តីរូបនេះវិញគឺអាជ្ញាធរត្រូវការពេលវេលាដើម្បីធ្វើការស៊ើបអង្កេតនិងរកភស្តុតាង ហើយការសម្រេចពិន័យចំពោះរូបគាត់គឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែកុម្ភៈម្សិលមិញនេះ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ជំរុញឱ្យកូរ៉េខាងជើងគិតគូរពីសុខទុក្ខប្រជាជនខ្លួន ជាជាងមីស៊ីល

Khmerpress February 8, 2022 08/02/2022

(ញូយ៉ក)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការចាយលុយទៅលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្តោត ជាអាទិភាពលើតម្រូវការចាំបាច់នៃប្រជាជនរបស់ខ្លួន ខណៈរុស្ស៊ី និងចិន រិះគន់ការដាក់ទណ្ឌកម្ម ដែលពួកគេយល់ថាបានធ្វើឱ្យស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើង កាន់តែមានសភាពអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី លីនដា ថូម៉ាស់-ហ្រ្គីនហ្វៀល (Linda Thomas-Greenfield) បានបញ្ជាក់ដូច្នេះថា «យើងអំពាវនាវឱ្យកូរ៉េខាងជើងបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសុខមាលភាពប្រជាជនរបស់ខ្លួន តាមរយៈការគោរពសិទ្ធិមនុស្ស, បញ្ឈប់ការចំណាយលុយទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគខុសច្បាប់»។ លោកស្រី បន្ថែមថាកូរ៉េខាងជើងគួរតែផ្តោតជាអាទិភាពលើតម្រូវការចាំបាច់នៃ ប្រជាជនរបស់ខ្លួន ជាពិសេសគឺប្រជាជនកូរ៉េខាងជើងងាយរងគ្រោះ។ គួរបញ្ជាក់ថា កូរ៉េខាងជើង បានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយសារតែការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១, រុស្ស៊ី និងចិនបានជំរុញឱ្យអង្គការសហប្រជាជាតិបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីស្ដារស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសឯកោ មួយនេះឡើងវិញ។ ប៉ុន្តែ ការអំពាវនាវនេះហាក់ដូចជាមិនសូវមានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ឡើយ ដែលនេះធ្វើឱ្យចិន និងរុស្ស៊ី មិនបានលើក សំណើរបស់ពួកគេទៅកាន់ការបោះឆ្នោតអនុម័តឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ម្ចាស់ក្សត្រី Elizabeth ទី២ នៃចក្រភពអង់គ្លេស អាចនឹងដាក់រាជ្យនៅឆ្នាំ២០២៣, អ្នកស្នងរាជ្យបន្តគឺព្រះអង្គម្ចាស់ Charles

Khmerpress February 8, 2022 08/02/2022

(ឡុងដ៍)៖ ព័ត៌មានសម្ងាត់ដ៏ធំមួយបានបែកធ្លាយ ដោយក្នុងនោះបញ្ជាក់ថា ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី ២ (Elizabeth II) នៃចក្រភពអង់គ្លេស អាចនឹងដាក់រាជ្យនៅឆ្នាំ ២០២៣ ខាងមុខនេះ ហើយព្រះអង្គម្ចាស់ ឆាល (Charles) ដែលត្រូវជាបុត្រច្បងរបស់ទ្រង់ នឹងឡើងស្នងរាជ្យបន្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT ដកស្រង់ប្រភពពីវែបសាយ Daily Star របស់អង់គ្លេសនៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។ ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី ២ ដែលមានព្រះជន្ម ៩៥ព្រះវស្សាទៅហើយនោះ ទើបតែបានប្រារព្ធព្រះរាជពិធី ដើម្បីអបអរសាទរការឡើងគ្រងរាជសម្បត្តិ រយៈពេល ៧០ឆ្នាំគត់របស់ទ្រង់ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ព្រះរាជពិធីទាំងមូលត្រូវបានធ្វើឡើងដោយសង្ខេបៗ ដែលទំនងជាដើម្បីទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺ COVID-19។ គួរបញ្ជាក់ថា កន្លងមកនេះ ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី ២ ហាក់បានបង្ហាញអំពីចេតនារបស់ទ្រង់ ស្របទៅតាមប្រពៃណី និងទំនៀមទម្លាប់សែរាជវង្សរួចទៅហើយ ក្នុងការគាំទ្រព្រះអង្គម្ចាស់ […]