ព័ត៌មានអន្តរជាតិ

មេរោគអេដស៍បំប្លែងខ្លួនថ្មី VB ដែលធ្វើឱ្យមនុស្សឆ្លង និងឈឺលឿនជាងមុន ២ដង កំពុងបង្ហាញខ្លួននៅប្រទេសហូឡង់

Khmerpress February 5, 2022 05/02/2022

មេរោគអេដស៍បំប្លែងខ្លួនថ្មីមួយ ដែលធ្វើឱ្យបុគ្គលដែលឆ្លងមេរោគនោះ ឈឺខ្លាំងជាងមុន ២ដង ត្រូវបានគេរកឃើញវត្តមាននៅក្នុងប្រទេសហូឡង់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ មេរោគអេដស៍បំប្លែងខ្លួនថ្មី ដែលត្រូវបានគេហៅថាវ៉ារ្យ៉ង់ VB បានឆ្លងដល់មនុស្សយ៉ាងហោចណាស់ ១០៩ នាក់ ដែលភាគច្រើនស្ថិតនៅក្នុងប្រទេសហូឡង់ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ Oxford ។ មេរោគនេះបំផ្លាញប្រព័ន្ធការពាររាងកាយ និងធ្វើឱ្យសមត្ថភាពរបស់មនុស្សចុះខ្សោយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគប្រចាំថ្ងៃ និងឈឺលឿនជាងមេរោគអេដស៍ពីមុនៗ។ ដូច្នេះវា​មាន​ន័យ​ថា អ្នក​ដែល​ឆ្លង​មេរោគ​នេះ​អាច​វិវត្តន៍​ទៅ​រក​ជំងឺ​អេដស៍​បាន​លឿនបំផុត។ វ៉ារ្យ៉ង់ VB ក៏មានផ្ទុកមេរោគចន្លោះពី ៣.៥ ទៅ ៥.៥ ដង ខ្ពស់ជាងប្រភេទមេរោគអេដស៍បច្ចុប្បន្ន ដែលមានន័យថា អ្នកឆ្លងគឺងាយនឹងចម្លងមេរោគទៅអ្នកដទៃទៀត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលឆ្លងមេរោគអេដស៍ប្រភេទនេះមិនខុសពីអ្នកឆ្លងប្រភេទមុនៗឡើយ ពោលគឺប្រសិនបើពួកគេចាប់ផ្ដើមទទួលការព្យាបាលត្រឹមត្រូវ ពួកគេនឹងមានប្រព័ន្ធការពាររាងកាយ និងអត្រារស់រានមានជីវិតប្រសើរឡើងវិញ ស្រដៀងនឹងអ្នកឆ្លងមេរោគអេដស៍ផ្សេងទៀតដែរ។ ប៉ុន្តែអ្វីដែលអ្នកស្រាវជ្រាវមានការព្រួយបារម្ភ គឺមេរោគអេដស៍បំប្លែងខ្លួនថ្មីនេះ នឹងធ្វើឱ្យមនុស្សចុះខ្សោយលឿនជាងមុន និងមិនអាចប្រឆាំងនឹងមេរោគផ្សេងៗ ដែលពួកគេប្រឈមប្រចាំថ្ងៃនោះទេ។ ដូច្នេះហើយ ការរកឃើញករណីនៅក្នុងអំឡុងពេលនេះគឺសំខាន់ខ្លាំងណាស់ ដើម្បីឱ្យអ្នកស្រាវជ្រាវអាចសិក្សាពីវាឱ្យបានស៊ីជម្រៅជាងនេះ។ ក្រុម​ដែល​ប្រមូល​សំណាក​មេរោគ​អេដស៍​មក​ពី​ទូទាំង​អឺរ៉ុប និង​អ៊ូហ្គង់ដា បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ១៧ ករណី ហើយវាក៏ដូចនឹងជំងឺ​ COVID-19 […]

វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសជំរុញជាពិសេស» ប្រឆាំងអូមីក្រុង ប្រហែលជាមិនចាំបាច់ទេ, នេះបើតាមការសិក្សារបស់សហរដ្ឋអាមេរិក

Khmerpress February 5, 2022 05/02/2022

(ឈីកាហ្គូ)៖ ការសិក្សាមួយលើសត្វស្វាជាច្រើនក្បាល នៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថាវ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញធម្មតា និងដូសជំរុញជាពិសេសប្រឆាំងមេរោគបំប្លែងថ្មីអូមីក្រុងរបស់ក្រុមហ៊ុន Moderna មិនមានភាពខុសប្លែកគ្នានោះទេ ក្នុងការបង្ការការពារ ដែលនេះមានន័យថាវ៉ាក់សាំងដូសជំរុញជាពិសេស ប្រឆាំងអូមីក្រុង ប្រហែលជាមិនចាំបាច់ទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។ ការសិក្សាខាងលើធ្វើឡើងដោយក្រុមអ្នកសា្រវជ្រាវមកពីរដ្ឋាភិបាលអាមេរិក ត្រូវបានធ្វើឡើងលើសត្វសា្វជាច្រើនក្បាលដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Moderna ចំនួន២ដូស។ ៩ខែក្រោយមក សត្វស្វាទាំងនេះមានខ្លះត្រូវបានគេចាក់វ៉ាក់សាំងបង្ការដូសជំរុញធម្មតា និងខ្លះទៀតចាក់វ៉ាក់សាំងដូស ជំរុញជាពិសេសប្រឆាំងអូមីក្រុង។ ប៉ុន្តែ វ៉ាក់សាំងដូសជំរុញទាំង២ប្រភេទនេះមិនមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់នោះទេ ក្នុងការបង្ការប្រឆាំងនឹងមេរោគ បំប្លែងថ្មី ក្នុងនោះរួមមានទាំងអូមីក្រុង។ គួរបញ្ជាក់ថា ទាំងក្រុមហ៊ុន Moderna និងក្រុមហ៊ុន BioNTech-Pfizer ក៏បានចាប់ផ្ដើមការធ្វើតេស្ដលើវ៉ាក់សាំងដូសជំរុញជាពិសេសប្រឆាំងនឹងអូមីក្រុង លើមនុស្សផងដែរ តែពួកគេសុទ្ធតែកំពុងរង់ចាំលទ្ធផល៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការប្រើប្រាស់មាសក្នុងប្រទេសចិនកើនឡើងនៅឆ្នាំ២០២១

Khmerpress February 5, 2022 05/02/2022

(ប៉េកាំង)៖ ការប្រើប្រាស់មាសក្នុងប្រទេសចិនបានមើលឃើញការស្ទុះងើបឡើងវិញខ្លាំងក្នុងឆ្នាំ២០២១ ខណៈដែលតម្រូវការកើនឡើងបន្ថែមទៀតក្នុងគ្រាដែលមានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមមាសចិន (CGA) ថា ការប្រើប្រាស់មាសរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះមានចំនួនសរុប ១.១២០,៩តោនកាលពីឆ្នាំមុន កើនឡើង ៣៦,៥៣ភាគរយធៀបនឹងឆ្នាំ២០២០ ឬកើនឡើង ១១,៧៨ភាគរយធៀបនឹងឆ្នាំ២០១៩។ ទិន្នន័យដដែលនេះបានបង្ហាញទៀតថា ការប្រើប្រាស់មាសសម្រាប់ធ្វើគ្រឿងអលង្ការបានកើនឡើង ៤៥ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ដល់ ៧១១,២៩តោន។ ការវិនិយោគលើមាសដុំ និងកាសមាសបានកើនឡើង ២៦,៨៧ភាគរយនៅឆ្នាំ២០២១ ដល់ ៣១២,៨៦តោន។ ត្រូវបានជំរុញដោយការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យថាមពលថ្មី និងឧស្សហកម្មអេឡិចត្រូនិច ការប្រើប្រាស់មាសសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងការប្រើប្រាស់ផ្សេងទៀតក្នុងប្រទេសចិនបានហក់ឡើង ១៥,៤៤ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ដល់ ៩៦,៧៥តោន។ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ទៀតថា ប្រទេសចិនផលិតមាសបានចំនួន ៣២៨,៩៨តោននៅឆ្នាំមុន ធ្លាក់ចុះ ៣៦,៣៦តោន ឬ ៩,៩៥ភាគរយធៀបនឹងឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ freshnews

​គ្រឿង​សមុទ្រ​នៅ​ខេត្ត​សាមុត​សុងក្រាម​ ត្រូវប៉ាន់ខ្លាំង ​បន្ទាប់​ពី​ការ​លេច​ធ្លាយ​ប្រេង​នៅ​ខេត្ត​រ៉ាក់យ៉ង

Khmerpress February 5, 2022 05/02/2022

ការលក់គ្រឿងសមុទ្រនៅខេត្ត Samut Songkhram បាន​កើន​ឡើង​បន្ទាប់​ពី​ការ​លេច​ធ្លាយ​ប្រេង​នៅ​ខេត្ត​រ៉ាក់យ៉ង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ភោជនីយដ្ឋានគ្រឿងសមុទ្រក្នុងខេត្តកំពុងរីករាយនឹងការកើនឡើងជិត ៣០% ក្នុងការលក់ បន្ទាប់ពីឧប្បត្តិហេតុលេចធ្លាយប្រេងពីបំពង់បង្ហូរប្រេងក្រោមដីនៅឆ្នេរសមុទ្ររ៉ាក់យ៉ង កាលពីថ្ងៃទី២៥ ខែមករា។ លោក Phanumas Ruamsuk ប្រធានសមាគមពាណិជ្ជករអាហារនៅ Samut Songkhram បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្លាយប្រេងពិតជាព័ត៌មានដ៏គួរឱ្យភ័យខ្លាច ប៉ុន្តែយ៉ាងហោចណាស់វាបានធ្វើឱ្យមនុស្សកាន់តែច្រើនទៅលេងខេត្តជាប់មាត់សមុទ្រនៅភាគកណ្តាល និងភាគខាងត្បូងជំនួសឱ្យបូព៌ា។ ជាក់ស្ដែង ក្នុង​សប្តាហ៍​កន្លង​ទៅ ភោជនីយដ្ឋាន​ក្នុង​ខេត្ត​មាន​កំណើន​អតិថិជន ហើយ​ការ​លក់​ក៏​កើន​ឡើង​ប្រហែល ៣០%។ ជាមួយគ្នានេះ លោក Mongkhol Sukjaroenkhana ប្រធានសមាគមជលផល Samut Songkhram បាននិយាយថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ អំពីអាហារសមុទ្រនៅក្នុងខេត្តនេះ ដែលត្រូវបានបំពុលដោយប្រេងរំអិល នៅក្នុងឈូងសមុទ្រថៃនោះទេ។ លោក​បាន​បន្ត​ថា​៖ «​អ្នក​នេសាទ​ក្នុង​ស្រុក និង​ក្រុមហ៊ុន​នេសាទ​ខ្នាត​តូច​ដល់​មធ្យម​ទំនង​ជា​រង​ផល​ប៉ះពាល់​ពី​ផលិតកម្ម​ទាប ដោយសារ​សត្វ​សមុទ្រ​នឹង​មិន​វិល​មក​វិញ​ទេ រហូត​ទាល់​តែ​ពួក​គេ​ប្រាកដ​ថា​តំបន់​នោះ​អាច​រស់​នៅ​បាន»៕ ដោយ៖ ខ្មែរណូត

ស្ដេចប្រដាល់ Pacquiao សន្យាតាមប្រមាញ់លុយពុករលួយរបស់គ្រួសារ Marcos បើជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន

Khmerpress February 5, 2022 05/02/2022

(ម៉ានីល)៖ អតីតសេ្ដចប្រដាល់អាស៊ី Manny Pacquiao នៅថ្ងៃសុក្រនេះបានសន្យាថាលោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងកម្ចាត់អំពើពុករលួយ ក៏ដូចជាប្រមូល ត្រឡប់មកវិញនូវទ្រព្យសម្បត្តិរដ្ឋមានតម្លៃរាប់ពាន់លានដុល្លារ ដែលបានបាត់បង់ ក្រោយការដួលរលំនៃរបបដឹកនាំរបស់មេដឹកនាំផ្ដាច់ការហ្វីលីពីនលោក Marcos។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាមលោក Manny Pacquiao គណៈកម្មការប្រធានាធិបតីស្ដីពីរដ្ឋាភិបាលល្អ ឬហៅកាត់ថា PCGG ដែលបានប្រមូលត្រឡប់មកវិញនូវប្រាក់ ៣.៤១ពាន់លាន ដុល្លារនៃទ្រព្យសម្បតិ្តរបស់គ្រួសារលោក Marcos ក្នុងរយៈពេល ៣៣ឆ្នាំមកនេះ នឹងត្រូវបានផ្ដល់អំណាចបន្ថែម ដើម្បីរឹបអូសប្រាក់បន្ថែមទៀត ប្រសិនបើ រូបលោកជាប់ឆ្នោតជាប្រធានាធិបតី។ លោក Pacquiao បានគូសបញ្ជាក់ដូច្នេះថា «អំពើពុករលួយ គឺជាហេតុផលមួយដែលធ្វើឱ្យប្រទេសរបស់យើងក្រីក្រ ដោយសារតែមានពួកចោរនៅក្នុងជួរ រដ្ឋាភិបាល ដូច្នេះយើងចាំបាច់ត្រូវលុបបំបាត់អំពើពុករលួយចោល»។ គ្រួសាររបស់លោក Marcos ត្រូវបានគេចោទប្រកាន់ថាបានកឹបកេងលុយដោយខុសច្បាប់ប្រហែលជា ១០ពាន់លានដុល្លារក្នុងពេលលោកកំពុងកាន់អំណាច។ គួរបញ្ជាក់ថា លោក Ferdinand Marcos Jr ដែលជាកូនប្រុសរបស់លោក Marcos និងជាបេក្ខជនប្រធានាធិបតីហ្វីលីពីនឈានមុខគេម្នាក់ បាននិយាយកាលពី ថ្ងៃទី២៥ ខែមករា […]

វៀតណាម នឹងបើកទទួលភ្ញៀវទេសចរពេញលេញនិងដោយសុវត្ថិភាពឡើងវិញ ក្នុងខែមីនា

Khmerpress February 4, 2022 04/02/2022

នាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមត្រូវតែត្រៀមខ្លួនដើម្បីបើកទេសចរណ៍ឡើងវិញឱ្យពេញលេញនិងដោយសុវត្ថិភាព នៅចុងខែមីនា និងមិនលើសពីចុងខែមេសា។ នាយករដ្ឋមន្រ្តីរូបនេះបានបន្តថា ពេលវេលាសម្រាប់ប្រទេសវៀតណាម ដើម្បីបើកទេសចរណ៍របស់ខ្លួនឡើងវិញ គឺជាពេលដែលក្រុមមួយចំនួននៃចំនួនប្រជាជនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទីបី និងគោលនយោបាយគ្រប់គ្រងអន្តោប្រវេសន៍សមស្រប។ កន្លងមកក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យវៀតណាមបើកទេសចរណ៍ឡើងវិញទាំងស្រុងចាប់ពី៣១ ខែមីនា ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ និងអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរទៅក្រៅប្រទេសតាមគ្រប់មធ្យោបាយដឹកជញ្ជូន។ ក្រសួងបាននិយាយថា អ្នកដែលមកប្រទេសវៀតណាមត្រូវតែចាក់វ៉ាក់សាំងពេញលេញ ឬជាសះស្បើយពី កូវីដ-១៩ ធ្វើតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ និងមានការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រដែលគ្របដណ្តប់លើការព្យាបាល កូវីដ-១៩ យ៉ាងហោចណាស់ ៥០,០០០ ដុល្លារ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ចំនួន ១១ កាលពីសប្តាហ៍មុនក៏បានដាក់ញត្តិទៅរដ្ឋាភិបាលដើម្បីប្រកាសនៅដើមខែកុម្ភៈ នូវការកំណត់ពេលវេលាសម្រាប់ការបើកប្រទេសឡើងវិញពេញលេញសម្រាប់ភ្ញៀវទេសចរបរទេស៕ ដោយ៖ ខ្មែរណូត

អ្នកវិទ្យាសាស្ត្រចិនបានអះអាងថា ជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ទំនងជាចម្លងចេញពីសត្វកណ្ដុរមកមនុស្ស

Khmerpress February 4, 2022 04/02/2022

អ្នកវិទ្យាសាស្ត្រចិនបានអះអាងថា វាអាចទៅរួចដែលថាវ៉ារ្យ៉ង់ អូមីក្រុង បានចម្លងចេញពីសត្វកណ្តុរមកកាន់មនុស្ស បន្ទាប់ពីមានការផ្លាស់ប្ដូរហ្សែន ឬ មុយតាស្យុង (mutations) ជាច្រើនលើកច្រើនសារ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។ ការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវចិនបាននិយាយថា វ៉ារ្យ៉ង់អូមីក្រុង មានមុយតាស្យុងជាច្រើន ដែលកម្រត្រូវបានរកឃើញនៅក្នុងសំណាករបស់អ្នកជំងឺ COVID-19 ពីមុនៗ ហើយក៏មិនធ្លាប់ត្រូវបានរកឃើញចេញពីការវិវឌ្ឍន៍របស់វ៉ារ្យ៉ង់ ដែលបានបំប្លែងខ្លួននាពេលកន្លងមកនោះដែរ។ ប៉ុន្តែមានមុយតាស្យុងចំនួន ៥ របស់វ៉ារ្យ៉ង់អូមីក្រុង គឺដូចគ្នាបេះបិទទៅនឹងអ្វី ដែលគេបានរកឃើញនៅក្នុងសួតសត្វកណ្ដុរពិសោធន៍ នេះបើយោងតាមការបោះពុម្ពផ្សាយនៅក្នុង Journal of Biosafety and Biosecurity ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដើមដំបូងរបស់អូមីក្រុង គឺនៅតែមិនទាន់អាចកំណត់បាន ព្រោះថាវាមានមុយតាស្យុងច្រើនជាង ៥០ ហើយមុយតាស្យុងទាំងនោះ គឺមិនធ្លាប់មាននៅក្នុងវ៉ារ្យ៉ង់ពីមុនៗនោះទេ។ អ្នកវិទ្យាសាស្ត្រក៏បានយល់ស្របថា អូមីក្រុង គឺមិនបានវិវត្តន៍ពី ដែលតា ឬវ៉ារ្យ៉ង់ណាមួយឡើយ។ ជាក់ស្ដែងកន្លងមកមានទ្រឹស្ដីចំនួន ៣ ដែលទាក់ទងនឹងប្រភពដើមរបស់វាដូចជា៖ ទី១. ការផ្លាស់ប្ដូរហ្សែននៅក្នុងខ្លួនមនុស្សដែលមានភាពស៊ាំនឹងមេរោគ ឬអ្នកផ្ទុកមេរោគដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ទី២. ការផ្លាស់ប្តូរហ្សែនក្នុងចំណោមអ្នកជំងឺ […]

សិង្ហបុរីអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំលេប Paxlovid ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ជាពលរដ្ឋពេញវ័យនិងមានរោគសញ្ញាធ្ងន់ធ្ងរ

Khmerpress February 4, 2022 04/02/2022

សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានសម្រេចឲ្យមានការប្រើប្រាស់ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid របស់ក្រុមហ៊ុន Pfizer ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ៣ ខែកុម្ភៈ ម្សិលមិញនេះ។ បើតាមទីភ្នាក់ងារវិទ្យាសាស្រ្តសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ថ្នាំលេបប្រភេទ Paxlovid នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងចំណោមតែពលរដ្ឋពេញវ័យណាដែលមានហានិភ័យនៃការកើតមានជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈអ្នកជំងឺកូវីដ-១៩​កម្រិតស្រាលនឹងមិនត្រូវផ្តល់ជូនថ្នាំលេបនេះទេ ដ្បិតបរិមាណថ្នាំនៅមានចំនួនកំណត់នៅឡើយក្នុងពេលនេះ។ គួររម្លឹកជូនថា មុនពេលសម្រេចឲ្យមានការ​ប្រើប្រាស់ថ្នាំ Paxlovid ជាផ្លូវការនេះក្រុមអ្នកជំនាញសិង្ហបុរីបានរកឃើញថា ថ្នាំលេបប្រភេទនេះមានប្រសិទ្ធភាពអាចព្យាបាលជំងឺកូវីដ-១៩ បានរហូតដល់ ៨៨,៩% ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកជំងឺបានចេញរោគសញ្ញាថាបានឆ្លងកូវីដ-១៩មក។ គួរបញ្ជាក់ជូនផងដែរថា សម្រេចឲ្យមានការប្រើប្រាស់ថ្នាលេបនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងក្នុងខ្ទង់រាប់ពាន់នាក់ក្នុងមួយៗថ្ងៃ ហើយគិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបជាង ៣,៦សែននាក់ និងស្លាប់ជាង ៨០០នាក់៕ ដោយ៖ ខ្មែរណូត

អ្នកវិទ្យាសាស្ត្របានអះអាងថា វ៉ារ្យ៉ង់អូមីក្រុង BA.2 គឺឆ្លងខ្លាំងជាងវ៉ារ្យ៉ង់ BA.1 ប្រមាណជា ១.៥ដង ប៉ុន្តែមិនមានហានិភ័យខុសគ្នានោះទេ

Khmerpress February 4, 2022 04/02/2022

អ្នកវិទ្យាសាស្ត្របានអះអាងថា ជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2 គឺឆ្លងខ្លាំងជាងវ៉ារ្យ៉ង់ BA.1 ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងចក្រភពអង់គ្លេស ដល់ទៅ ១.៥ ដង ឯណោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ វិទ្យាស្ថាន Statens Serum Institut (SSI) បាននិយាយថា ការគណនាបឋមបានបង្ហាញថា BA.2 អាចចម្លងខ្លាំងជាង BA.1 ដែលជារៀមច្បងរបស់វាដល់ទៅ ១.៥ ដង ប៉ុន្តែការវិភាគកន្លងមកបានបង្ហាញថា វ៉ារ្យ៉ង់រង BA.2 មិនមានហានិភ័យខុសគ្នាពី BA.1 ប៉ុន្មាននោះទេ។ ដោយសារតែ BA.2 មានការចម្លងយ៉ាងឆាប់រហ័សផងនោះ ឥឡូវនេះវាបានចូលរួមចំណែករហូតដល់ទៅពាក់កណ្ដាលនៃករណីថ្មីៗទាំងអស់នៅសហរដ្ឋអាមេរិក។ លោក Tyra Grove Krause នាយកបច្ចេកទេសរបស់ SSI បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា៖«មានសញ្ញាមួយចំនួនដែលបង្ហាញថា វាឆ្លងកាន់តែខ្លាំង ជាពិសេសសម្រាប់អ្នកដែលមិនបានទទួលថ្នាំបង្ការ ប៉ុន្តែវាក៏អាចចម្លងទៅអ្នកដែលបានចាក់វ៉ាក់សាំងកាន់តែច្រើនផងដែរ»។ យ៉ាងណាក៏ដោយ សាស្រ្តាចារ្យលោក Paul Hunter អ្នកឯកទេសខាងរោគរាតត្បាតនៅសាកលវិទ្យាល័យ […]

យោធាមីយ៉ាន់ម៉ា ចោទប្រកាន់លោកស្រី អោង សាន ស៊ូជី ពីបទពុករលួយមួយករណីបន្ថែមទៀត

Khmerpress February 4, 2022 04/02/2022

(ណៃពិដោរ)៖ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ថារដ្ឋាភិបាលយោធាបានប្រកាសពីបទចោទប្រកាន់ពុករលួយថ្មីមួយទៀត ប្រឆាំងនឹងលោកស្រី អោង សាន ស៊ូជី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ លោកស្រី អោង សាន ស៊ូជី មានអាយុ ៧៦ឆ្នាំ កំពុងប្រឈមមុខនឹងបទចោទប្រកាន់រាប់សិបករណី ហើយបើបូកបញ្ចូលបទចោទប្រកាន់ទាំងអស់ លោកស្រីអាច នឹងប្រឈមមុខនឹងជាប់ពន្ធនាគារ ១៥០ឆ្នាំឯណោះ។ លោកស្រី អោង សាន ស៊ូជី ក៏ត្រូវបានតុលាការនៃរបបសឹកមីយ៉ាន់ម៉ា ផ្តនា្ទទោសរួចហើយដែរដាក់ពន្ធនាគារ ៦ឆ្នាំ ដោយលោកស្រីត្រូវអនុវត្តទោសនេះតាមរយៈការជាប់ឃុំនៅក្នុងផ្ទះ។ មកទល់នឹងពេលនេះ, ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ រីឯមេធាវីរបស់លោកស្រី ស៊ូជី ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ។ គួរបញ្ជាក់ថា ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១មក អ្នកនយោបាយ និងមន្ត្រីជាច្រើនរូបមកពីគណបក្សរបស់លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានមន្ត្រីម្នាក់ត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទភេរវកម្ម៕ ផ្តល់សិទ្ធិដោយ៖ freshnews