ព័ត៌មានអន្តរជាតិ

ថៃប្រកាសជាផ្លូវការលើកដំបូង នូវករណីឆ្លង «ជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក»

Khmerpress January 12, 2022 12/01/2022

(បាងកក)៖ អាជ្ញាធរថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីការរកឃើញករណីឆ្លងនៃ «ជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក» តាមរយៈការពិនិត្យលើសំណាកដែល ត្រូវបានប្រមូលពីទីសត្តឃាតមួយកន្លែង នៅក្នុងខេត្ត Nakhon Pathom។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។ អាជ្ញាធរនៅក្នុងប្រទេសថៃ បានបើកការស៊ើបអង្កេតមួយកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីការមានសង្ស័យជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ថាជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិកបានឆ្លងរាលដាលនៅក្នុងប្រទេសរួចទៅហើយ ខណៈព័ត៌មានពាក់ព័ន្ធនឹងជំងឺនេះត្រូវបានបិទបាំង។ យ៉ាងណាក៏ដោយ បើតាម លោក Sorravis Thaneto ជាអគ្គនាយកនៃនាយកដ្ឋានបសុសត្វ សំណាកមួយត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក នៅក្នុងចំណោមសំណាកចំនួន ៣០៩ ក្នុងនោះរួមមានទាំងសំណាកឈាមដែលប្រមូលចេញពីសត្វជ្រូក នៅឯកសិដ្ឋានចំនួន១០ និងទីសត្តឃាតចំនួន ២កន្លែង។ គួរបញ្ជាក់ថា ការទទួលស្គាល់ករណីឆ្លងជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិកកើតមានឡើង បន្ទាប់ពីអាជ្ញាធរថៃបានបដិសេធជាច្រើនឆ្នាំមកហើយថា មិនមានករណីឆ្លង ជំងឺនេះនៅលើសត្វជ្រូកនៅក្នុងស្រុកនោះទេ ហើយនេះក៏ជាលើកដំបូងបំផុតដែលអាជ្ញាធរថៃទទួលស្គាល់ជាផ្លូវការពីវត្តមានជំងឺនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ផ្លែប៉ោមរសជាតិផ្អែមហើយមុតឈ្មោះថា Royal Gala ល្បីល្បាញពេញទីផ្សារសាកលផ្ដើមចេញពីចំការមួយនៅនូវែលសេឡង់

Khmerpress January 11, 2022 11/01/2022

នាពេលថ្មីៗនេះ មានវិដេអូមួយកំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងត្រូវបានធ្វើតម្រាប់តាមនៅលើ tik tok ជាហូរហែ ដោយក្នុងវិដេអូនោះបាននិយាយពីរឿងផ្លែប៉ោម Royal ដែលមានរសជាតិផ្អែមមុត។ យ៉ាងណាមិញថ្ងៃនេះ​ Khmernote Business នឹងបង្ហាញពីប្រវត្តិនៃផ្លែប៉ោមដ៏ល្បីលើពិភពលោក ១នេះ ថាកើតចេញពីណា ហេតុអ្វីក៏ល្បីល្បាញជាងផ្លែប៉ោមធម្មតា។ តាមពិតទៅ ពូជផ្លែប៉ោម Royal Gala ត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែកសាកវប្បកម្មនៅ Greytown គឺ James Hutton Kidd នៅសតវត្សរ៍ទី២០ ដែលបច្ចុប្បន្នហៀបនឹងដណ្តើមបានតំណែងផ្លែប៉ោមកំពូលនៅសហរដ្ឋអាមេរិក ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាផ្លែប៉ោមសំណព្វរបស់ពិភពលោក។ ត្រលប់ទៅទសវត្សរ៍ឆ្នាំ១៩៣០ លោក Kidd បានលាយបញ្ចូលគ្នានូវពូជដែលមានលក្ខណៈខុសៗគ្នា ដើម្បីបង្កើតការបន្សាំជាច្រើន រួមទាំងពូជផ្លែប៉ោម Gala។ ប៉ុន្តែជាអសកុសលគាត់បានបាត់បង់ជីវិតមុនពេលដែលផ្លែប៉ោមនេះល្បីល្បាញលើពិភពលោក។ យ៉ាងណាមិញ នៅឆ្នាំ១៩៦០ លោក Don McKenzie បានដាក់ឈ្មោះ Royal Gala ដែលត្រូវបានគេស្គាល់មកសព្វថ្ងៃនេះ ហើយបានត្រួសត្រាយទីផ្សាររហូតដល់ផ្លែប៉ោមរបស់នូវែលសេឡង់មួយនេះល្បីល្បាញ។ លោក Gareth Winter ប្រវត្តិវិទូ និងអ្នកជំនាញផ្នែកសាកវប្បកម្ម Wairarapa បាននិយាយថា៖ ” […]

ឥណ្ឌាត្រៀមរៀបចំពិធីសាសនាធំមួយដោយមានមនុស្សចូលរួមប្រហែល ១លាននាក់ ខណៈដែលអូមីក្រុងបន្តរាតត្បាតខ្លាំងនៅតាមសហគមន៍

Khmerpress January 11, 2022 11/01/2022

ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា​ ប្រទេសឥណ្ឌាគ្រោងនឹងរៀបចំពិធីបែបសាសនាមួយដ៏ធំមួយដែលមានមនុស្សចូលរួមប្រហែល ១លាននាក់ ហើយការជួបជុំក្នុងចំណោមក្រុមមនុស្សដ៏ច្រើននេះត្រូវបានធ្វើឡើងស្របពេលដែលជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងកំពុងរាតត្បាតយ៉ាងខ្លាំងនៅតាមសហគមន៍ក្នុងប្រទេសឥណ្ឌាផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថាពិធីបុណ្យសាសនានោះគឺជាពិធីចុះងូតទឹកទន្លេ Ganges រួមគ្នាក្នុងចំណោមអ្នកកាន់សាសនាហិណ្ឌូដើម្បីលាងជម្រះបាប ហើយតាមគម្រោងគឺពិធីដ៏ធំនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃសុក្រ​ ទី១៤ ខាងមុខនេះ។ សម្រាប់ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងវិញបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការជួបជុំគ្នាក្នុងចំណោមមនុស្សដ៏ច្រើនខាងលើនេះ ដ្បិតមេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនឹងងាយរាតត្បាតខ្លាំងបំផុតក្នុងបរិយាកាសបែបនោះ។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃអង្គារ ទី១១ ខែមករានេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១៦៨,០៦៣នាក់ ដែលតួលេខនេះមានកើនឡើងចំនួន ២០ដង បើធៀបទៅនឹងតួលេខអ្នកឆ្លងប្រចាំថ្ងៃជាមធ្យមកាលពីខែមុន។ កត្តាដែលគួរឲ្យព្រួយបារម្ភមួយទៀតនោះគឺគិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌាប្រមាណជា ៤៥% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ ដូស ខណៈឥណ្ឌាមានពលរដ្ឋសរុបជាង ១,៣ ពាន់លាននាក់៕ ដោយ៖ ខ្មែរណូត

ជប៉ុននឹងរក្សាវិធានការរឹតត្បិតកូវីដ-១៩ នៅព្រំប្រទល់ រហូតដល់ផុតខែកុម្ភៈ

Khmerpress January 11, 2022 11/01/2022

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នាថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសលោកនឹងបន្តរក្សាការរឹតត្បិត COVID-19 នៅព្រំប្រទល់ ដើម្បីទប់ទល់ការរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron រហូតដល់ផុតខែកុម្ភៈខាងមុខ ក៏ប៉ុន្តែការលើកលែងមួយចំនួនថែមទៀត អាចនឹងត្រូវយកទៅពិចារណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។ នៅពេលដែលវីរុស Omicron បានលេចឡើងដំបូង កាលពីចុងឆ្នាំ២០២១ ជប៉ុនបានចាប់អនុវត្តវិធានការគ្រប់គ្រងព្រំប្រទល់យ៉ាងតឹងរ៉ឹងមួយ ដោយហាមឃាត់ការចូលទៅកាន់ប្រទេសខ្លួន ចំពោះជនបរទេសទាំងឡាយ ដែលរួមមានទាំងសិស្ស-និស្សិត និងសមាជិកគ្រួសារជាជនជាតិបរទេស របស់ប្រជាជនជប៉ុន ឬរបស់អ្នកដែលមានទីលំនៅអចិន្ត្រៃយ៍នៅជប៉ុន លើកលែងតែក្នុងកាលៈទេសៈពិសេសៗខ្លះប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ វិធានការរឹតត្បិតខាងលើកំណត់ឱ្យមាន ការធ្វើចត្តាឡីស័កតឹងរ៉ឹងរហូតដល់៦ថ្ងៃ នៅឯសណ្ឋាគារសម្រាប់មនុស្សភាគច្រើន ដែលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសជប៉ុន រួមមានជនជាតិជប៉ុន និងជនបរទេសដែលតាំងទីលំនៅអចិន្ត្រៃយ៍នៅទីនោះ ហើយក្រោយបញ្ចប់ការចត្តាឡីស័កនៅសណ្ឋាគារ គឺត្រូវធ្វើចត្តាឡីស័កនៅផ្ទះថែមទៀត។ លោក គីស៉ីដា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយសារតែការរឹតត្បិតតឹងរ៉ឹងនេះហើយ ទើបជប៉ុនអាចរក្សាការឆ្លងរាតត្បាតនៃវីរុស Omicron ឱ្យនៅកម្រិតទាប។ ដូច្នេះលោកបានសម្រេចថា នឹងបន្តការអនុវត្តវិធានការបច្ចុប្បន្ន រហូតទាល់តែផុតខែកុម្ភៈខាងមុខ […]

ថ្ងៃនេះថៃរកឃើញអ្នកឆ្លងកូវីដជាង ៧ពាន់នាក់ ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខអ្នកឆ្លងប្រចាំថ្ងៃនឹងកើនដល់ ២ម៉ឺននាក់នៅចុងខែនេះហើយបន្តកើនឡើងដល់ ៣ម៉ឺននាក់នៅចុងខែបន្ទាប់

Khmerpress January 11, 2022 11/01/2022

ថៃ៖ នៅថ្ងៃអង្គារ ទី១១ ខែមករានេះ​អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,១៣៣ នាក់ និងបានរកឃើញអ្នកស្លាប់ចំនួន ១២នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមានអ្នកឆ្លងចំនួន ៧,០៨៨ នាក់គឺជាពលរដ្ឋទូទៅ និង ៤៥នាក់ផ្សេងទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ហើយបើធ្វើការបៀបធៀបទៅនឹងរបាយការណ៍នៅក្នុងថ្ងៃចន្ទ ទី១០ ខែមករា គឺតួលេខនៅក្នុងថ្ងៃអង្គារនេះមានការថយចុះបន្តិច​ តែវានៅតែជាចំនួនដ៏ច្រើនមួយបើធៀបទៅរយៈពេលមុនមានការរាតត្បាតកូវីដ ១៩ ប្រភេទអូមីក្រុង។ បើតាមលោក Sumanee Wacharasin ដែលជាអ្នកនាំពាក្យឲ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០ នាក់នៅត្រឹមចុងខែមករានេះ ហើយបន្តកើនឡើងដល់ខ្ទង់ ៣០,០០០ នាក់នៅត្រឹមចុងខែកុម្ភៈ។ អ្នកនាំពាក្យរូបនេះបានបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ទាំងអស់នោះភាគច្រើនគឺជាករណីឆ្លងមេរោគអូមីក្រុង ជាក់ស្តែងបើគិតចាប់ពីថ្ងៃទី ២ ខែមករា មកដល់ថ្ងៃទី ៨ ខែមករា គឺតួលេខអ្នកឆ្លងមេរោគអូមីក្រុងមានរហូតដល់ ៧០,៣% នៃចំនួនអ្នកឆ្លងសរុប។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ២,២លាននាក់ […]

អាមេរិកទទួលបានជោគជ័យជាលើកដំបូងក្នុងការវះកាត់យកបេះដូងសត្វជ្រូកមកផ្លាស់ប្តូរជំនួសបេះដូងមនុស្ស

Khmerpress January 11, 2022 11/01/2022

អាមេរិក៖ បុរសជាអ្នកមានបញ្ហាបេះដូងធ្ងន់ធ្ងរម្នាក់ត្រូវបានគេជួយសង្គ្រោះជីវិតតាមរយៈការវះកាត់យកបេះ ដូងរបស់សត្វជ្រូកមកផ្លាស់ប្តូរជំនួសឲ្យបេះដូងរបស់គាត់ដែលមានបញ្ហារ៉ាំរៃនិងស្ទើរតែលែងដំណើរការទៅហើយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Business Insider បានបញ្ជាក់ថា ការវះកាត់ដ៏អស្ចារ្យនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយលទ្ធជោគជ័យ ១០០%នៃវះកាត់ទើបត្រូវបានក្រុមវេជ្ជបណ្ឌិតបញ្ជាក់កាលថ្ងៃចន្ទ ទី១០ ខែមករា​ ម្សិលមិញនេះ។ ប្រភពខាងលើបាបន្តថា បុរសជាជនរងគ្រោះមានឈ្មោះ David Bennett អាយុ ៥៧ ឆ្នាំ ជាអ្នកមានជំងឺបេះដូងធ្ងន់ធ្ងរនិងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ២ ខែមកហើយមុនការវះកាត់នេះ។ ស្ថានភាពរបស់អ្នកជំងឺបានវិវឌ្ឍន៍កាន់តែអាក្រក់ឡើងពីមួយថ្ងៃទីមួយថ្ងៃ ហើយបើក្រុមវេជ្ជបណ្ឌិតមិនសម្រេចធ្វើការវះកាត់នេះទេ គឺអ្នកជំងឺមានហានិភ័យខ្ពស់ណាស់ក្នុងការស្លាប់បាត់បង់ជីវិត។ ហេតុដូចនេះហើយទើបគេត្រូវតែប្រថុយធ្វើការវះកាត់ដែលជាជម្រើសចុងក្រោយបង្អស់សម្រាប់ជួយអ្នកជំងឺ ហើយលទ្ធផលដែលគេទទួលបាននោះគឺជោគជ័យលើសពីការរំពឹងទុក។ គួរបញ្ជាក់ថា សត្វជ្រូកដែលគេយកបេះដូងរបស់វាមកប្រើប្រាស់នោះមិនមែនជាសត្វជ្រូកធម្មតានោះទេ តែវាជាសត្វជ្រូកដែលបានផ្លាស់ប្តូរហ្សែនក្នុងគោលបំណងសម្រាប់ប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្ត។ សូមបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយ​ដែលគេអាចធ្វើការវះកាត់ផ្លាស់ប្តូរសរីរាង្គរបស់សត្វមកជំនួសឲ្យសរីរាង្គមនុស្សប្រកបដោយជោគជ័យខ្ពស់ដូចនេះ៕ ដោយ៖ ខ្មែរណូត រូបតំណាង

ក្រុមហ៊ុន Merck បានរំពឹងថា ថ្នាំគ្រាប់ Molnupiravir របស់ខ្លួន អាចមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងបាន

Khmerpress January 11, 2022 11/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Merck Research Laboratories កាលពីថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ បាននិយាយថា ថ្នាំគ្រាប់ Molnupiravir ប្រឆាំងនឹងជំងឺ COVID-19 របស់ក្រុមហ៊ុនខ្លួន អាចមានសមត្ថភាពប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង និងវ៉ារ្យ៉ង់ផ្សេងទៀតបាន។ លោក Dean Li បាននិយាយថា៖«យើងមានទំនុកចិត្តយ៉ាងខ្លាំងថា វានឹងមានប្រសិទ្ធភាពជាមួយ អូមីក្រុង… ហើយខ្ញុំគិតថា វាអាចប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីផ្សេងទៀតបានដូចគ្នា»។ ទិន្នន័យស្តីពីឥទ្ធិពលរបស់ Molnupiravir ប្រឆាំងនឹង អូមីក្រុង មិនទាន់មាននៅឡើយទេ ប៉ុន្តែថ្នាំគ្រាប់នេះត្រូវបានបង្ហាញថា មានប្រសិទ្ធភាព ៣០% ក្នុងការកាត់បន្ថយការសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ ដោយផ្អែកលើទិន្នន័យពីអ្នកជំងឺ ១,៤៣៣ នាក់ នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលបានចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំមុន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទិន្នន័យនេះបានបង្ហាញពីប្រសិទ្ធភាពតិចជាងមុនគួរឱ្យកត់សម្គាល់ ដោយសារតួលេខចាស់គឺមានរហូតដល់ ៥០% ឯណោះ។ ថ្នាំគ្រាប់នេះបានទទួលការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិកកាលពីខែមុន ក៏ដូចជានៅក្នុងប្រទេសមួយចំនួនទៀតដូចជា៖ ចក្រភពអង់គ្លេស ជប៉ុន […]

សហរដ្ឋអាមេរិកបំបែកកំណត់ត្រា មានអ្នកចូលសម្រាកមន្ទីរពេទ្យ ច្រើនបំផុតដោយសារ «អូមីក្រុង»

Khmerpress January 11, 2022 11/01/2022

(វ៉ាស៊ីនតោន)៖ អត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារតែជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់បំផុតដល់ ១៣២,៦៤៦នាក់ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលជាការបំបែកកំណត់ត្រាចាស់ កាលពីខែមករា ឆ្នាំ២០២១ ដែលមានចំនួន ១៣២,០៥១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក បានបញ្ចេញទិន្នន័យឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 ដែលឈានដល់ថ្នាក់ចូលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ បានកើនឡើងជាបន្តបន្ទាប់គិតចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២១ ហើយសម្រាប់រយៈពេល ៣សប្តាហ៍ចុងក្រោយនេះ គេបានមើលឃើញអត្រាកំណើនគុណនឹង ៣ ទៅហើយ ដោយសារតែឥទ្ធិពលនៃមេរោគបំប្លែងថ្មី Omicron។ គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន ដែលកំពុងរាតត្បាតខ្លាំងជាងគេនៅសហរដ្ឋអាមេរិក ពេលនេះគឺ Omicron, មិនមែន Delta ទៀតនោះឡើយ ហើយរដ្ឋជាង ១០ ក្នុងនោះរួមទាំងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ សុទ្ធតែបានរាយការណ៍ អំពីកំណើននៃអ្នកចូលសម្រាកមន្ទីរពេទ្យ។ ទោះបីជាវីរុស Omicron មិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ធ្ងរ ប៉ុន្តែក្រុមអ្នកជំនាញនៅតែព្រមានថា ចំនួនអ្នកចូលសម្រាកមន្ទីរពេទ្យកាន់តែច្រើនបែបនេះ នឹងបង្កផលប៉ះពាល់ដល់ […]

និយតករសហភាពអឺរ៉ុប គ្រោងនឹងចេញសេចក្តីសម្រេចលើថ្នាំគ្រាប់សម្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ

Khmerpress January 11, 2022 11/01/2022

(អ៊ឺរ៉ុប)៖ និយតករឱសថរបស់សហភាពអឺរ៉ុបបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនអាចចេញសេចក្តីសម្រេច «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ» ស្តីពី ថាតើត្រូវអនុម័តការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ឈ្មោះថា Paxlovid ឬយ៉ាងណា បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិកបានដាក់សំណើសុំការអនុញ្ញាត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។ ទីភ្នាក់ងារឱសថអ៊ឺរ៉ុបបាននិយាយថា ការអនុម័តដែលចាំបាច់គឺសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលទៅមធ្យម ចំពោះអ្នកជំងឺដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ដែលមានទម្ងន់យ៉ាងតិច៤០គីឡូក្រាម និងមានហានិភ័យខ្ពស់នៃការវិវឌ្ឍជំងឺរបស់ពួកគេ ទៅជាធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា ខណៈពេលដែលវ៉ាក់សាំងគឺជាចំណុចស្នូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និយតករអ៊ឺរ៉ុបកំពុងសម្លឹងមើលឃើញការព្យាបាលជាឧបករណ៍ថ្មីមួយ ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ដែលរីករាលដាលយ៉ាងឆាប់រហ័ស ដែលឥឡូវនេះត្រូវបានរកឃើញនៅក្នុងប្រទេសជាង១២៨ជុំវិញពិភពលោក៕​ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ លើស១០០,០០០នាក់ រយៈពេល៤ថ្ងៃជាប់ៗគ្នា និងកំពុងចាប់ផ្តើមការចាក់វ៉ាក់សាំងដូសជំរុញ

Khmerpress January 10, 2022 10/01/2022

(ញូដេលី)៖ នៅថ្ងៃចន្ទនេះ អាជ្ញាធសុខាភិបាលនៅប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៧៩,៧២៣នាក់ រួមជាមួយអ្នកស្លាប់ ១៤៦នាក់ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។ ករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេសឥណ្ឌា បានកើនលើស ១០០,០០០នាក់ ជាលើកដំបូងឡើងវិញ ដោយគិតចាប់តាំងពីកំលុងដើមខែមិថុនា ឆ្នាំ២០២១ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ ហើយរយៈពេល៤ថ្ងៃជាប់ៗគ្នាមកនេះ វាបានបន្តកើនឡើងរហូត។ ចំណែកករណីឆ្លងវីរុសបំប្លែងថ្មី Omicron នៅក្នុងប្រទេសឥណ្ឌា ក៏មានការកើនឡើងដល់ ៤,០៣៣នាក់ផងដែរ ដែលត្រូវបានរាយការណ៍ នៅតាមរដ្ឋសរុបចំនួន២៣ ហើយក្នុងចំណោមនោះ រដ្ឋម៉ាហារ៉ាស្រ្តា (Maharashtra) មានច្រើនជាងគេគឺ ១,១២៦ករណី បន្ទាប់មកគឺតំបន់ដេលី (Delhi) ដែលមាន៥២៩ករណី។ គួរបញ្ជាក់ថា មកទល់ពេលនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៥.៧លាននាក់ និងស្លាប់ជិត ៤៨៤,០០០នាក់។ រីឯការចាក់វ៉ាក់សាំងវិញ ឥណ្ឌាសម្រេចបាន១៥១ពាន់លានដូស ក្នុងនោះប្រជាជន៤៥.៤ភាគរយ ក្នុងចំណោមប្រជាជនសរុបជាង១.៣ពាន់លាននាក់ […]