ព័ត៌មានអន្តរជាតិ

ទីក្រុង Xi’an របស់ចិន ស្ថិតក្រោមវិធានការបិទខ្ទប់១សប្តាហ៍ហើយ ខណៈករណីឆ្លងកូវីដ១៩ នៅតែបន្តរកឃើញ

Khmerpress December 29, 2021 29/12/2021

(ប៉េកាំង)៖ គិតត្រឹមថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ទីក្រុងស៉ីអាន (Xi’an) ភាគពាយ័ព្យប្រទេសចិន ដែលមានប្រជាជនរស់នៅប្រហែល ១៣លាននាក់ បានស្ថិតនៅក្រោមវិធានការបិទខ្ទប់រយៈពេល ០៧ថ្ងៃជាប់គ្នាហើយ ដោយមនុស្សជាច្រើន មិនអាចចាកចេញពីផ្ទះរបស់ពួកគេបាន ហើយស្ទើរតែពឹងផ្អែកលើការចែកចាយសម្ភារៈចាំបាច់ទាំងអស់ ខណៈដែលករណីឆ្លង COVID-19 ក្នុងសហគមន៍ថ្មីៗ នៅតែបន្តរកឃើញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីក្រុង Xi’an នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១៥១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងក្នុងសហគមន៍សរុបនៅក្នុងទីក្រុងនេះ បានកើនឡើងដល់ជិត ១,០០០ករណីហើយ គិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៨ ខែធ្នូ ប៉ុន្តែមិនមានការរាយការណ៍ អំពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron នៅឡើយទេ។ ទោះជាយ៉ាងណា វានៅតែជាចំនួនតិចតួចមួយ បើធៀបទៅនឹងការឆ្លងរីករាលដាល នៅបណ្ដាប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។ អាជ្ញាធរចិនបានដាក់ចេញ នូវវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង លើការធ្វើដំណើរទាំងនៅក្នុង និងចេញក្រៅទីក្រុងរួចរាល់ហើយ ចាប់ពីថ្ងៃទី២៣ ខែធ្នូ។ ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋបាលទីក្រុង Xi’an […]

គយវៀតណាម ស្នើឱ្យបង្វែរការនាំចេញទៅចិនដោយប្រើវិធីមួយនេះ ដើម្បីបញ្ចៀសការជាប់គាំងនៅព្រំដែន និងការខាតបង់កាន់តែធ្ងន់ធ្ងរ

Khmerpress December 29, 2021 29/12/2021

ដូចដែលយើងបានដឹងរួចមកហើយថា អ្នកនាំចេញវៀតណាមកំពុងជួបបញ្ហាធំ ដោយសារការកកស្ទះកុងតឺន័រដឹកផលិតផលនាំចេញទៅចិនរាប់ពាន់គ្រឿងនៅច្រកព្រំដែនដោយសារវិធានការរឹតបន្តឹងកូវីដ-១៩។ បញ្ហានេះ កំពុងក្លាយជាក្ដីកង្វល់មួយនៅវៀតណាម ខណៈអ្នកនាំចេញកំពុងព្យាយាមរកដំណោះស្រាយ ដើម្បីកុំឱ្យមានការខាតបង់ច្រើនពេក។ យ៉ាងណាមិញ មន្ត្រីគយវៀតណាម Nguyen Huu Vuong ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ បានស្នើឱ្យប្រើផ្លូវដែកដើម្បីដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិន ចំពេលកុងតឺន័រប្រមាណ ៦២០០គ្រឿងបានកកស្ទះនៅព្រំដែន។ ជាមួយនឹងឡានដឹកទំនិញជាង ២១០០គ្រឿង ដែលជាប់គាំងនៅព្រំដែន ហើយទំនិញក្នុងនោះបានខូច ស្អុយ រលួយ ដោយសារការអូសបន្លាយរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ នឹងមិនត្រូវបានដោះស្រាយមុនពេល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងមកដល់ក្នុងខែកុម្ភៈឆ្នាំក្រោយនោះទេ។ ដូច្នេះហើយលោក បានស្នើឱ្យក្រសួងហិរញ្ញវត្ថុ និងគយវៀតណាម លើកទឹកចិត្តឱ្យអាជីវកម្មប្រើប្រាស់រថភ្លើង ដើម្បីដឹកជញ្ជូនទំនិញ ព្រោះនេះកាត់បន្ថយហានិភ័យនៃការឆ្លង ដោយសារបុគ្គលិកមួយក្រុមតូចអាចដំណើរការរថភ្លើងទាំងមូលបាន។ លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាមដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ជាមួយសមភាគីចិន ដើម្បីបន្ធូរបន្ថយការរឹតត្បិត ដោយសារកិច្ចប្រជុំកម្រិតទាបឃើញថា មិនមានប្រសិទ្ធភាព៕ ដោយ៖ ខ្មែរណូត

ការសិក្សាថ្មីនៅអាហ្រ្វិកខាងត្បូងរកឃើញថា មេរោគកូវីដ១៩ បំប្លែងថ្មី Omicron អាចនឹងជំនួស Delta

Khmerpress December 29, 2021 29/12/2021

(ប្រេតូរីយ៉ា)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ដោយក្រុមអ្នកវិទ្យាសាស្រ្តនៅអាហ្រ្វិកខាងត្បូង បានរកឃើញថា វីរុស COVID-19 បំប្លែងថ្មី Omicron អាចនឹងគ្របដណ្តប់ករណីឆ្លងលើពិភពលោក ជំនួសវីរុស Delta ដោយសារតែការឆ្លង Omicron អាចជួយពង្រឹងប្រព័ន្ធភាពស៉ាំរបស់យើងប្រឆាំងនឹង Delta។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។ យោងតាមការសិក្សាខាងលើ បុគ្គលដែលឆ្លងវីរុស Omicron ជាពិសេសអ្នកដែលបានចាក់វ៉ាក់សាំងរួច គឺអភិវឌ្ឍនូវប្រព័ន្ធភាពស៉ាំកាន់តែរឹងមាំជាងមុន ប្រឆាំងជាមួយវីរុស Delta។ យ៉ាងណាក្តី ពាក់ព័ន្ធសំណួរថាតើ ការដែលវីរុស Omicron អាចនឹងជំនួសវីរុស Delta បែបនេះ ជាដំណឹងវិជ្ជមានឬអវិជ្ជមាននោះ គឺវានឹងអាស្រ័យទៅលើការរកឃើញឲ្យច្បាស់ថា Omicron ពិតជាមិនអាចសាហាវដូច Delta ប្រាកដមែនឬក៏យ៉ាងណា។ ប្រសិនបើ Omicron ពិតជាបង្កស្ថានភាពជំងឺស្រាលជាង Delta មែននោះ គឺនៅក្នុងករណីដែលវាឡើងជំនួស Delta អត្រាអ្នកជំងឺដែលអាចវិវត្តទៅរកសភាពធ្ងន់ធ្ងរ និងអត្រាអ្នកជំងឺដែលអាចបាត់បង់ជីវិត នឹងត្រូវកាត់បន្ថយ ហើយការឆ្លងជំងឺ COVID-19 នឹងហាក់លែងសូវបង្កទុក្ខលំបាកខ្លាំងចំពោះ […]

ទីបំផុតលោក ចូ បៃដិន ប្រកាសលុបចោលការរឹតត្បិតលើការធ្វើដំណើរ ចំពោះប្រទេសចំនួន «៨» នៅអាហ្វ្រិកខាងត្បូង

Khmerpress December 29, 2021 29/12/2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសលុបចោលការរឹតត្បិតការធ្វើដំណើរ ដែលត្រូវបានដាក់ឱ្យអនុវត្តលើអ្នកដំណើរ មកពីប្រទេសចំនួន ៨ នៃតំបន់អាហ្រ្វិកខាងត្បូង ដោយសារបារម្ភពីការឆ្លងរាលដាល នៃមេរោគ COVID-19 បំប្លែងថ្មី Omicron នោះហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ លោក ចូ បៃដិន បានចេញបទបញ្ជាប្រធានាធិបតីលេខ ១០៣១៥ ដោយហាមឃាត់អ្នកដំណើរ ដែលមិនមែនជាពលរដ្ឋអាមេរិក ចូលមកក្នុងទឹកដីរបស់ខ្លួន ប្រសិនបើពួកគេធ្លាប់ស្ថិតនៅរយៈពេល ១៤ថ្ងៃ ក្នុងបណ្ដាប្រទេសអាហ្វ្រិកចំនួន ៨ ដូចជា អាហ្វ្រិកខាងត្បូង, បុតស្វាណា, ស៊ីមបាបវ៉េ, ណាមីបៀ, ឡេសូតូ, អេស្វាទីនី, ម៉ូហ្សំប៊ីគ និងម៉ាឡាវី។ ប៉ុន្តែនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ (ពេលវេលានៅសហរដ្ឋអាមេរិក), លោក បៃដិន បានលុបចោលបទបញ្ជាលេខ ១០៣១៥ នោះវិញ […]

អ្នកជំនាញម្នាក់បានព្យាករណ៍ថា អូមីក្រុងនឹងផ្ទុះការរាតត្បាតទ្រង់ទ្រាយធំនៅប្រទេសថៃហើយពលរដ្ឋថៃស្ទើរតែគ្រប់រូបអាចនឹងឆ្លងមេរោគមួយនេះ

Khmerpress December 29, 2021 29/12/2021

ថៃ៖ អ្នកជំនាញផ្នែកជំងឺឆ្លងម្នាក់បានព្យាករណ៍ថា ការរាតត្បាតនៃជំងឺកូវីដ ១៩ប្រភេទអូមីក្រុងនឹងផ្ទុះឡើងទ្រង់ទ្រាយធំនៅក្នុងប្រទេសថៃ ដែលធ្វើឲ្យពលរដ្ឋថៃស្ទើរតែគ្រប់រូបនឹងត្រូវឆ្លងមេរោគបំប្លែងខ្លួនថ្មីមួយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand បានឲ្យដឹងថា អ្នកជំនាញដែលបានធ្វើការព្យាករណ៍ខាងលើនេះគឺលោកវេជ្ជបណ្ឌិត Teerawat Hemachuta ប្រធានមជ្ឈមណ្ឌលព័ត៌មានសម្រាប់ជំងឺឆ្លងដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៃសាកលវិទ្យាល័យជូឡាឡុងកន ហើយការអះអាងរបស់លោកគឺត្រូវបានធ្វើឡើងតាមរយៈសារដែលបង្ហោះលើគណនី Facebook ផ្លូវការរបស់គាត់កាលពីថ្ងៃអង្គារ ទី២៨​ ខែធ្នូ ម្សិលមិញនេះ។ តាមរយៈខ្លឹមសារដែលត្រូវបានបង្ហោះជាសាធារណៈនោះ លោកវេជ្ជបណ្ឌិត Teerawat Hemachuta បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនសម្រាប់គាំទ្រការព្យាករណ៍របស់គាត់ដែលមានដូចជា៖ -ប្រសិទ្ធភាពរបស់វ៉ាក់សាំងនឹងធ្លាក់ចុះ ៤០% ក្នុងរយៈពេល ៣ខែ បើទោះជាវ៉ាក់សាំងនោះជាប្រភេទវ៉ាក់សាំងដែលមានប្រសិទ្ធខ្ពស់ដូចជាវ៉ាក់សាំងប្រភេទ Pfizer ឬ Moderna ក៏ដោយ។ -អ្នកដែលមិនបានទៅចាក់វ៉ាក់សាំងនឹងក្លាយជាក្រុមមនុស្សដែលងាយឆ្លងមេរោគអូមីក្រុងមុនគេបង្អស់។ -ប្រសិនបើគ្មានវ៉ាក់សាំងដូសជម្រុញទេ​ ករណីរាតត្បាតជំងឺកូវីដ ១៩ អូមីក្រុងនៅក្នុងប្រទេសថៃនឹងកើនឡើងយ៉ាងឆាប់រហ័សពី ១០,០០០ ទៅ ១០០,០០០ ឬអាចដល់ខ្ទង់ ១,០០០,០០០ ហើយការចម្លងនេះនឹងកើតមានទាំងក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច និងក្រុមពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ -មេរោគអូមីក្រុងនឹងមិនបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរនោះទេក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការរួច និងក្រុមពលរដ្ឋដែលធ្លាប់បានកើតជំងឺកូវីដ ១៩ រួចម្តងហើយ តែសម្រាប់ក្រុមពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយគឺត្រូវប្រឈមនឹងកើតមានរោគសញ្ញាធ្ងន់ធ្ងរ។ -ជម្រើសដ៏ល្អបំផុតដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើនេះគឺការចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់ៗគ្នា និងព្យាយាមអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា៕ ដោយ៖ ខ្មែរណូត

CDC៖ មេរោគបំប្លែងថ្មី «អូមីក្រុង» រ៉ាប់រង ៥៨.៦ភាគរយនៃករណីឆ្លងកូវីដ-១៩ ក្នុងសហរដ្ឋអាមេរិក

Khmerpress December 29, 2021 29/12/2021

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាមេរោគបំប្លែងថ្មី Omicron បានរ៉ាប់រង ៥៨.៦ភាគរយ នៃករណីឆ្លង COVID-19 នាពេលបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៥ ខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។ បើតាម CDC ការវាយតម្លៃខាងលើគឺមានការប្រែប្រួល ពោលគឺសមាមាត្រនៃករណីឆ្លង Omicron ត្រូវបានកែតម្រូវឡើងវិញ បន្ទាប់ពីទិន្នន័យនៅចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី ២២ ខែធ្នូកន្លងទៅនេះ បានបង្ហាញថាមេរោគបំប្លែងថ្មីនេះ រ៉ាប់រងករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិកដល់ទៅ ៧៣ភាគរយឯណោះ។ មជ្ឈមណ្ឌលមួយនេះ ក៏បានបញ្ជាក់ដែរថាការវាយតម្លៃឡើងវិញរបស់ខ្លួនគឺផ្អែកលើទិន្នន័យបន្ថែម និងដោយសារតែការឆ្លងយ៉ាងរហ័សនៃមេរោគបំប្លែងថ្មី Omicron មានមួយផ្នែកខ្លះដែល បណ្ដាលឱ្យចេញទិន្នន័យខុសគ្នាបែបនេះ។ គួរបញ្ជាក់ថា មេរោគបំប្លែងថ្នី Omicron ដែលត្រូវបានគេកំណត់អត្តសញ្ញាណមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែវិច្ឆិកាកន្លងទៅ ត្រូវបានរាយការណ៍ជាលើក ដំបូងនៅក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែធ្នូនេះ លើអ្នកដំណើរម្នាក់បានចាក់វ៉ាក់សាំងគ្រប់ដូស និងដែលធ្វើដំណើរត្រឡប់មកពីអាហ្វ្រិកខាងត្បូងវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឧបករណ៍ធ្វើតេស្ដរហ័សរកកូវីដ-១៩ មិនមានភាពជាក់លាក់ចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» ឡើយ, នេះបើតាមនិយតករអាមេរិក

Khmerpress December 29, 2021 29/12/2021

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាឧបករណ៍ធ្វើតេស្ដរហ័សរក COVID-19 នៅតាមផ្ទះ ទំនងជាអាច ចេញលទ្ធផល «អវិជ្ជមានខុស» ចំពោះមេរោគបំប្លែងថ្មី Omicron បើធៀបទៅនឹងមេរោគបំប្លែងថ្មីមុនៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ FDA បានឱ្យដឹងទៀតថាខ្លួនកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិសុខាភិបាល (NIH) ដើម្បីសិក្សាបន្ថែមលើឧបករណ៍ ធ្វើតេស្ដរហ័សរក COVID-19 លើអ្នកជំងឺដែលបានឆ្លងមេរោគបំប្លែងថ្មី Omicron។ FDA បានបញ្ជាក់បន្ថែមដូច្នេះថា «ទិន្នន័យបឋមបានបង្ហាញថាឧបករណ៍ធ្វើតេស្ដរហ័ស អាចនឹងមិនមានភាពប្រាកដប្រជាក្នុងការកំណត់ Omicron នោះទេ ដោយវាអាចចេញលទ្ធផលអវិជ្ជមានខុស»។ តែទោះជាបែបនេះក្ដី ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក បានអះអាងថានឹងបន្តអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្ដរហ័សដដែល ហើយបានផ្ដល់អនុសាសន៍ឱ្យ អ្នកប្រើប្រាស់គោរពតាមបទដ្ឋាន និងការណែនាំពីការប្រើឧបរកណ៍នេះឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ ក្នុងករណីខ្លះគឺតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើតេស្ដយ៉ាងហោច ២ដង ដើម្បីកំណត់ពីភាពប្រាកដប្រជាថាតើលទ្ធផលអវិជ្ជមាន ឬក៏វិជ្ជមាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសវៀតណាមរកឃើញករណីដំបូងនៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង ចេញពីពលរដ្ឋដែលត្រឡប់ពីចក្រភពអង់គ្លេស

Khmerpress December 28, 2021 28/12/2021

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះបានប្រកាសថា ប្រទេសរបស់ខ្លួនបានបញ្ជាក់ពីករណីដំបូងនៃមេរោគ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ដែលរកឃើញចេញពីពលរដ្ឋម្នាក់រស់នៅទីក្រុងហាណូយ ដែលទើបតែត្រឡប់ពីចក្រភពអង់គ្លេស។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son បាននិយាយថា ពលរដ្ឋម្នាក់នោះបានមកដល់វៀតណាមកាលពី ៩ថ្ងៃមុន ហើយឥឡូវនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅមន្ទីរពេទ្យយោធា១០៨។ ពលរដ្ឋដែលបាន​ឆ្លងមេរោគបំប្លែងថ្មីម្នាក់នោះ ​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន Noi Bai ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ២០២១ ហើយ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 នៅពេលនោះ ប៉ុន្តែមិនទាន់ដឹងពីប្រភេទមេរោគនៅឡើយទេ។ គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​យោធភូមិភាគ១០៨ ភ្លាមៗបន្ទាប់ពីតេស្ដរួច ហើយនៅថ្ងៃទី២០ ខែធ្នូ និងថ្ងៃទី២១ ខែធ្នូ គាត់ត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ឬ B.1.1.529។ ជម្រាបដែរថា វ៉ារ្យ៉ង់ អូមីក្រុង ដែលត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅចុងខែវិច្ឆិកា បានបង្កើនការព្រួយបារម្ភថ្មីៗ ដោយសារតែចំនួននៃការផ្លាស់ប្តូរហ្សែនដ៏ច្រើនរបស់វា (mutations) និងលទ្ធភាពនៃការចម្លងកាន់តែខ្លាំង។ ប្រទេស និងដែនដីប្រហែល ៨០ បានរកឃើញវ៉ារ្យ៉ង់នេះ […]

ទីបំផុតតុលាការមីយ៉ាន់ម៉ា ផ្តន្ទាទោសតារាល្បីឈ្មោះ «Paing Takhon» ដាក់ពន្ធនាគារ ៣ឆ្នាំ

Khmerpress December 28, 2021 28/12/2021

(រ៉ង់ហ្គូន)៖ លោក ផេង តាខុន (Paing Takhon) ដែលជាតារាសម្ដែង, តារាចម្រៀង និងជាតារាម៉ូឌែលដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានតុលាការនៃរបបយោធា ផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ។ នេះបើតាមប្រភពពីមេធាវីរបស់លោក Paing Takhon ដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។ លោក Paing Takhon មានអាយុ ២៥ឆ្នាំ ដែលជាតារាមានឈ្មោះបោះសំឡេងទាំងនៅមីយ៉ាន់ម៉ា និងប្រទេសថៃផងនោះ បានចូលរួមយ៉ាងសកម្មនៅក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធា ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ពីអំណាចកាលពីខែកុម្ភៈកន្លងទៅនេះ។ Paing ត្រូវបានចាប់ខ្លួនកំឡុងប្រតិបត្តិការវាយឆ្មក់ចូលផ្ទះរបស់លោកក្នុងទីក្រុងរ៉ង់ហ្គូន ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពីខែមេសា។ លោក ឃីន មួង ម្យីនត៍ (Khin Maung Myint) ដែលជាមេធាវីម្នាក់របស់លោក Paing Takhon បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក Takhon […]