ព័ត៌មានអន្តរជាតិ

វៀតណាមបន្ដរកឃើញករណីជំងឺកូវីដ១៩ក្នុងចំនួនច្រើន ជាមួយនឹងករណីថ្មីចំនួន ១៦,៣៦៧ ករណី និងការបាត់បង់ចំនួន ២៨០ ករណី

Khmerpress December 24, 2021 24/12/2021

ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៦,៣៦៧ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងរលកទី៤របស់ខ្លួន មានដល់ប្រហែល ១.៦ លានករណី ខណៈការស្លាប់មាន ២៨០ ករណី បន្ថែមទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីច្រើនជាងគេ គឺទីក្រុងហាណូយ ១,៧៧៤ ករណី, ក្រុង Ca Mau ១១,១៦៧ ករណី និងក្រុង Tay Ninh មាន ៩៤៩ ករណី។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 គិតមកទល់ពេលនេះគឺ ៣០,៥៣១ ករណី ឬប្រហែល ១.៩% នៃចំនួនឆ្លងទាំងអស់។ ជាមួយគ្នានេះ អ្នកជំងឺចំនួន ១០,៩៤៤ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឱ្យចំនួនករណីជាសះស្បើយ កើនឡើងដល់ជាង ១.១ លាននាក់។ រហូតមកទល់ពេលនេះ […]

សាលាក្រុងបាងកកសម្រេចលុបចោលកម្មវិធីធំៗសម្រាប់អបអរក្នុងថ្ងៃឆ្លងឆ្នាំព្រោះបារម្ភពីការាតត្បាតកូវីដអូមីក្រុង

Khmerpress December 24, 2021 24/12/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា សាលាក្រុងបាងកកបានសម្រេចលុបចោលគ្រប់ក​ម្មវិធីទាំងអស់ដែលសាលាក្រុងគ្រោងនឹងរៀបចំសម្រាប់អបអរក្នុងពិធីបុណ្យឆ្លងឆ្នាំខាងមុខនេះ ព្រោះតែភាពភ័យខ្លាចនៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ យ៉ាងណាក្តី អាជ្ញាធរថៃនៅបន្តអនុញ្ញាតឲ្យវិស័យឯកជនទាំងអស់អាចរៀបចំពិធីអបអរទ្រង់ទ្រាយតូចបាន តែត្រូវអនុវត្តវិធានការសម្រាប់បង្ការជំងឺកូវីដ ១៩ ឲ្យបានតឹងរឹងបំផុត។ បើតាមលោក Kriengyos Sudlapha ដែលជាអភិបាលរងនៃគណៈអភិបាលក្រុងបាងកកបានឲ្យដឹងថា តាមគម្រោងគឺសាលាក្រុងនឹងរៀបចំពិធីបួងសួងដ៏ធំមួយនៅយប់ក្នុងថ្ងៃឆ្លងឆ្នាំ លុះដល់ពេលឡើងគេនឹងនិមន្តព្រះសង្ឃជាច្រើនអង្គមកសូត្រមន្តនិងរាប់បាត ខណៈកម្មវិធីទាំងនេះនឹងត្រូវរៀបចំឡើងជាសាធារណៈដែលគេរំពឹងថានឹងមានការចូលរួមពីសំណាក់ពលរដ្ឋថៃជាច្រើននាក់ផងដែរ។ យ៉ាងណាក្តី ពេលនេះសាលាក្រុងបាងកកសម្រេចផ្អាកកម្មវិធីទាំងអស់នេះហើយ ដើម្បីរក្សាសុវត្ថិភាពពីការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង ដែលគេដឹងថាជាប្រភេទមេរោគមានសមត្ថភាពចម្លងបានលឿនជាទីបំផុត៕ ដោយ៖ ខ្មែរណូត

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្តរាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី៣ ខែមករា នៅទីតាំង៤២កន្លែង

Khmerpress December 24, 2021 24/12/2021

(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ រួចហើយនោះ នឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ (ដូចបានកំណត់ជូនក្នុងឧបសម្ព័ន្ធភ្ជាប់មកជាមួយ)។ នេះបើតាមសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ទន្ទឹមនេះចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖ – ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ – សំបុត្រកំណើតឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១៕ ផ្តល់សិទ្ធិដោយ៖ freshnews ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

នាយករដ្ឋមន្ត្រីឥណ្ឌា ណែនាំឱ្យអាជ្ញាធរពង្រឹងប្រព័ន្ធសុខាភិបាល ខណៈករណីឆ្លងមេរោគបំប្លែងថ្មី Omicron កើនឡើង

Khmerpress December 24, 2021 24/12/2021

(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានស្នើឱ្យបណ្ដារដ្ឋនានានៅទូទាំងប្រទេស បង្កើនការផ្គត់ផ្គង់អុកស៊ីសែន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron នៅមុនរដូវកាលបុណ្យនានា ចូលមកដល់ ខណៈដែលការប្រមូលផ្តុំគ្នានៅតាមទីសាធារណៈ និងទីផ្សារមានការកើនឡើងគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ថ្មីៗចំនួន ១៦ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលច្រើនជាងពីរដង បើធៀបទៅនឹងកាលពីសប្តាហ៍មុន នាំឱ្យចំនួនករណីឆ្លងសរុប នៃមេរោគបំប្លែងថ្មីនេះនៅទូទាំងប្រទេសកើនឡើងដល់ ២៣៦ករណី។ រដ្ឋាភិបាលឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នាយករដ្ឋមន្ត្រីបានណែនាំក្រុមមន្រ្តីឱ្យធានាថា ប្រព័ន្ធសុខាភិបាលនៅក្នុងរដ្ឋនានាចាប់ផ្តើមពីថ្នាក់ស្រុក ត្រូវបានពង្រឹងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមណាមួយដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron ដែលវាមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋនានាក្នុងការធានាថា ឧបករណ៍ផ្គត់ផ្គង់អុកស៊ីសែនត្រូវបានតំឡើងរួចរាល់ និងប្រើប្រាស់បានយ៉ាងល្អ»។ គួរបញ្ជាក់ថា ខណៈពាក់កណ្តាលនៃចំនួនប្រជាជនពេញវ័យសរុបរបស់ប្រទេសឥណ្ឌា ត្រូវបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ មនុស្សរាប់រយលាននាក់នៅតែស្ថិតក្នុងហានិភ័យដដែល។ […]

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់ថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Merck

Khmerpress December 24, 2021 24/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់ថ្នាំគ្រាប់ប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck ។ ភ្នាក់ងារ FDA កាលពីថ្ងៃព្រហស្បតិ៍ បានអនុញ្ញាតឱ្យប្រើប្រាស់នូវថ្នាំគ្រាប់ Molnupiravir សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលមានរោគសញ្ញាឆ្លងជំងឺ COVID-19 ពីកម្រិតស្រាលទៅមធ្យម ដើម្បីការពារមេរោគឆ្លងពីការចម្លងបន្ថែមទៀតនៅក្នុងខ្លួនមនុស្ស។ ទីភ្នាក់ងារនេះបាននិយាយថា ថ្នាំ Molnupiravir អាចត្រូវផ្ដល់ជូលទៅអ្នកជំងឺដែលមាន «ហានិភ័យខ្ពស់សម្រាប់ការវិវត្តទៅជា COVID-19 ធ្ងន់ធ្ងរ» និង «សម្រាប់អ្នកដែលមិនអាចមានជម្រើសផ្សេងទៀត ឬការព្យាបាលឱ្យសមរម្យ ដែលត្រូវបានអនុញ្ញាតដោយ FDA»។ ទីភ្នាក់ងារនេះបាននិយាយថា វាអាចប្រើបានតែតាមវេជ្ជបញ្ជាប៉ុណ្ណោះ ហើយការព្យាបាលគួរតែត្រូវបានចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺ COVID-19 ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញារបស់ពួកគេ។ FDA បាននិយាយថា ថ្នាំនេះនឹងអាចឱ្យប្រើប្រាស់លើអ្នកជំងឺ COVID-19 ដែលជាស្ត្រីមានផ្ទៃពោះបាន លុះត្រាតែអ្នកផ្តល់សេវាថែទាំសុខភាពកំណត់ថា អត្ថប្រយោជន៍របស់ថ្នាំមានលើសពីហានិភ័យសម្រាប់អ្នកជំងឺនោះ។ FDA បានចេញការអនុញ្ញាតនេះ បន្ទាប់ពីបានវាយតម្លៃលទ្ធផលនៃការសាកល្បងព្យាបាល ដែលពាក់ព័ន្ធនឹងអ្នកជំងឺពេញវ័យ […]

BREAKING: ទីបំផុតប្រធានាធិបតីកូរ៉េខាងត្បូង ផ្តល់ការលើកលែងទោសដល់ អតីតប្រធានាធិបតី ផាក គឺនហេ ជាផ្លូវការ!

Khmerpress December 24, 2021 24/12/2021

(សេអ៊ូល)៖ ក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅមុននេះបន្តិចថា លោកប្រធានាធិបតី មូន ចេអ៊ីន បានសម្រេចផ្តល់ការលើកលែងទោសជាផ្លូវការ ដល់លោកស្រីអតីតប្រធានាធិបតី ផាក គឺនហេ ដែលកំពុងជាប់ពន្ធនាគារ ពីបទពុករលួយនោះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Yonhap នាព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក ផាក ប៊ុម គ្យេ (Park Beom-Kye) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅព្រឹកថ្ងៃសុក្រនេះថា «យើងបានដាក់បញ្ចូលឈ្មោះអតីតប្រធានាធិបតី Park (ទៅក្នុងបញ្ជីអ្នកដែលត្រូវបានលើកលែងទោស) ដើម្បីយកឈ្នះលើអតីតកាលដ៏អកុសល, បង្ហាញពីការរួបរួមរបស់ប្រជាជន និងជាការផ្តល់ឱកាស ដើម្បីបោះជំហានថ្មីមួយឆ្ពោះទៅអនាគត»។ លោកស្រី ផាក គឺហេ ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានគេដឹងថា កំពុងជាប់ពន្ធនាគារជាមួយនឹងជំងឺប្រចាំការធ្ងន់ធ្ងរ។ លោកស្រី ផាក បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយមនុស្សជំនិត ក្នុងការទទួលបានប្រាក់មូលនិធិ រាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួនឯង។ កាលពីខែមករា […]

BREAKING: លោក មូន ចេអ៉ីន អាចនឹងផ្តល់ការលើកលែងទោសដល់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឺនហេ

Khmerpress December 24, 2021 24/12/2021

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ត្រូវបានគេបង្ហើបឲ្យដឹងថា អាចនឹងផ្តល់ការលើកលែងទោសដល់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងរឿងក្តីពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។ លោកស្រី ផាក គឺនហេ បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយមនុស្សជំនិត ក្នុងការទទួលបានប្រាក់មូលនិធិ រាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួនឯង។ កាលពីខែមករា ដើមឆ្នាំ២០២១ តុលាការកំពូលកូរ៉េខាងត្បូង បានទម្លាក់ចោលនូវការផ្ទន្ទាទោសលោកស្រី ផាក ដាក់ពន្ធនារយៈពេល ២០ឆ្នាំពីបទពុករលួយ និងបានផ្តល់ឱកាសជាលើកដំបូងឲ្យលោកស្រី បញ្ចប់ដំណើរការតតាំងតាមផ្លូវច្បាប់ ដែលត្រូវបានគេមើលឃើញថា លោកស្រីអាចនឹងទទួលបានការលើកលែងទោស។ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ខ្ញុំបានដឹងថា ឈ្មោះរបស់អតីតប្រធានាធិបតី ផាក ត្រូវបានដាក់ក្នុងបញ្ជីនៃមនុស្ស ដែលនឹងត្រូវទទួលបានការលើកលែងទោស»។ ទោះជាបែបនេះក្តី […]

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៣២២ករណី» និងបាត់បង់ជីវិត ២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍

Khmerpress December 24, 2021 24/12/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣២២ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៨២០នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៧,០៤២ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងត្បូងរាយការណ៍ពីអ្នកជំងឺ ១០៩នាក់បាត់បង់ជីវិតក្នុងមួយថ្ងៃ ដោយសារកូវីដ១៩ ខណៈករណីឆ្លង Omicron បន្តកើនឡើង

Khmerpress December 23, 2021 23/12/2021

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពី ការបំបែកកំណត់ត្រានៃអត្រាអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេល១ថ្ងៃ ខណៈដែលក្រុមមន្ត្រីបានព្រមានថា វីរុសបំប្លែងថ្មី Omicron អាចនឹងក្លាយជាវីរុសដែលឆ្លងរីករាលដាលខ្លាំងបំផុត ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។ បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) អ្នកជំងឺ COVID-19 ចំនួន ១០៩នាក់បន្ថែមទៀត បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៥,០១៥នាក់ ខណៈចំនួនអ្នកជំងឺសរុបដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក៏បានកើនឡើងដល់កម្រិតខ្ពស់ផងដែរ គឺ ១,០៨៣នាក់។ KDCA ក៏បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៩១៩នាក់បន្ថែមទៀតផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៥៨៩,៩៧៨ករណី ក្នុងនោះករណីឆ្លងវីរុសបំប្លែងថ្មី Omicron បន្តកើនដល់ចំនួន ២៤៦ករណី។ គួរបញ្ជាក់ថា ភាគច្រើននៃករណីឆ្លងជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវបានបង្កឡើងដោយវីរុសបំប្លែងថ្មី Delta ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។ មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូង លោក […]

អង្គការ WHO ពុំទាន់មានទិន្នន័យគ្រប់គ្រាន់នៅឡើយទេ ដើម្បីអាចកំណត់ឲ្យច្បាស់ថា Omicron កាចសាហាវជាង Delta ឬក៏អត់

Khmerpress December 23, 2021 23/12/2021

(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់ម្នាក់របស់ WHO បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អង្គការសុខភាពពិភពលោក នៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់នៅឡើយទេ ដើម្បីអាចកំណត់ឲ្យប្រាកដថាតើ វីរុស COVID-19 បំប្លែងថ្មី Omicron មានសមត្ថភាពកាចសាហាវជាងវីរុសបំប្លែងខ្លួន Delta ដែរឬអត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។ លោកស្រី ម៉ារៀរ វ៉ាន់ ឃឺកូហ្វ (Maria van Kerkhove) ប្រធានបច្ចេកទេសពាក់ព័ន្ធ COVID-19 របស់អង្គការ WHO បានព្រមានប្រឆាំង នឹងការសន្និដ្ឋានឆាប់រហ័សពេកអំពី Omicron ដោយផ្អែកទៅលើទិន្នន័យបឋមៗ ដោយសារតែពួកយើងមិនទាន់បានឃើញ វីរុស COVID-19 បំប្លែងថ្មីចុងក្រោយគេនេះ ឆ្លងរាតត្បាតបានរយៈពេលយូរគ្រប់គ្រាន់ នៅជុំវិញពិភពលោកនៅឡើយទេ ជាពិសេសក្នុងចំណោមក្រុមអ្នកងាយរងហានិភ័យ។ លោកស្រី ឃឺកូហ្វ បានបន្ថែមថា ទិន្នន័យស្តីពីវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីខែវិច្ឆិកាកន្លងទៅ គឺនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ដើម្បីអាចយកទៅប្រៀបធៀបឲ្យបានច្បាស់ពីភាពធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មីនេះ ហើយនិងវីរុស Delta […]