ព័ត៌មានអន្តរជាតិ

តុលាការមីយ៉ាន់ម៉ាលើកពេលប្រកាសសាលក្រម ពាក់ព័ន្ធបទចោទប្រកាន់២ផ្សេងទៀត ក្នុងសំណុំរឿងលោកស្រី អោងសាន ស៊ូជី

Khmerpress December 20, 2021 20/12/2021

(ណៃពិដោ)៖ តុលាការយោធាមីយ៉ាន់ម៉ា ត្រូវគេរាយការណ៍ថា បានពន្យារពេលនៅថ្ងៃចន្ទនេះ ចំពោះការប្រកាសសាលក្រមថ្មីផ្សេងទៀត នៅក្នុងសំណុំរឿងរបស់ មេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែង គឺលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ទៅកាន់ថ្ងៃទី២៧ ខែធ្នូ វិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។ តុលាការយោធាមីយ៉ាន់ម៉ា ត្រូវប្រកាសសាលក្រមពាក់ព័ន្ធ បទចោទប្រកាន់ចំនួន២ផ្សេងទៀត របស់លោកស្រី Aung San Suu Kyi រួមមានពីបទកាន់កាប់ដោយខុសច្បាប់ នូវឧបករណ៍វិទ្យុទាក់ទង និងឧបករណ៍កាត់ផ្តាច់រលកសញ្ញា ដែលអាចមានទោសអតិបរមាជាប់ ពន្ធនាគាររយៈពេល០៣ឆ្នាំ សម្រាប់បទចោទប្រកាន់ទីមួយ និងរយៈពេល០១ឆ្នាំសម្រាប់ប្រទេសចោទប្រកាន់ទី២។ ប្រភពអះអាងខាងលើ បាននិយាយ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ចៅក្រមមិនបានប្រាប់ពីហេតុផល នៃការពន្យារពេលនេះទេ។ ការពន្យារពេលនេះ បានកើតឡើងបន្ទាប់ពីលោកស្រី ស៊ូជី អាយុ៧៦ឆ្នាំ ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសកាលពីថ្ងៃទី០៦ ខែធ្នូ ឱ្យជាប់ពន្ធនាគាររយៈពេល ០៤ឆ្នាំពីបទញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា […]

រថយន្តដឹកផ្លែឈើវៀតណាមជិត ៥០០០ គ្រឿង កំពុងភ័យខ្លាចខូចស្អុយរលួយ ដោយសារជាប់គាំងនៅព្រំដែនចិន

Khmerpress December 20, 2021 20/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន tuoitrenews កុងតឺន័រជិត ៥០០០ គ្រឿង​ដែលដឹកផ្លែឈើត្រូវនាំចេញទៅកាន់ប្រទេសចិន បានជាប់គាំងនៅច្រកព្រំដែនចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ បើតាមស្ថិតិពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ កុងតឺន័រប្រហែល ៤,៨០០គ្រឿង កំពុងរង់ចាំការត្រួតពិនិត្យ និងបោសសម្អាតផលិតផលនៅច្រកព្រំដែន Tan Thanh, Huu Nghia និងច្រកព្រំដែន Chi Ma ក្នុងខេត្ត Lang Son។ ក្នុងនោះនៅច្រកព្រំដែន Tan Thanh មានរថយន្តប្រមាណ ២,៨០០គ្រឿង ដែលភាគច្រើនដឹកខ្នុរ ស្វាយ ស្រកានាគ និងឪឡឹកពីខេត្តភាគខាងត្បូងវៀតណាម។ លោក Huynh Tan Dung អាយុ ៥៧ ឆ្នាំ ជា​អ្នក​ដឹក​ទំនិញ​បាន​និយាយ​ថា៖ « គាត់​បាន​ស្នាក់​នៅ​ច្រក​ព្រំដែន​អស់​រយៈពេល ២០ ថ្ងៃ​ហើយ។ លោក Dung ដែល​មាន​បទ​ពិសោធដឹកជញ្ជូន​ជិត​ពីរ​ទសវត្សរ៍​បានប្រាប់ថា ​លោក​មិន​ដែលជួប​ស្ថានភាព​បែប​នេះ​ពី​មុន​មកទេ​។ ជាមួយគ្នានេះ លោកបាន ពន្យល់ថា៖ « […]

កូរ៉េខាងជើងប្រារព្ធពិធីកាន់ទុក្ខលោកគីម ជុងអ៊ីល ចំនួន១១ថ្ងៃហើយក្នុងរយៈពេលនេះពលរដ្ឋទូទាំងប្រទេសត្រូវបានហាមឃាត់មិនឲ្យសូម្បីតែសើច

Khmerpress December 20, 2021 20/12/2021

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីកាន់ទុក្ខទូទាំងប្រទេសរយៈពេល ១១ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៧ ខែធ្នូនេះតទៅសម្រាប់ខួបលើកទី ១០ នៃការស្លាប់របស់លោក គីម ជុងអ៊ីល អតីតមេដឹងនាំកូរ៉េខាងជើងដែលត្រូវជាឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន មេដឹកនាំក្នុងពេលបច្ចុប្បន្ននេះ។ លោក គីម ជុងអ៊ីល បានឡើងកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើងនៅឆ្នាំ​ ១៩៩៤ តាមរយៈការស្នងតំណែងពីឪពុកដែលជាមិតាស្ថាបនិកជាតិកូរ៉េខាងជើងគឺលោក គីម អ៊ីលស៊ុង ហើយលោកគីម ជុងអ៊ីលបានស្លាប់នៅក្នុងឆ្នាំ ២០១១។ តាមធម្មតាពិធីកាន់ទុក្ខលោក គីម ជុងអ៊ីល ត្រូវបានធ្វើឡើងក្នុងរយៈពេល ១សប្តាហ៍ តែនៅក្នុងឆ្នាំនេះគេបានបន្ថែមរហូតដល់ ១១ថ្ងៃ ព្រោះតែវាជាខួបគម្រប់ ១០ ឆ្នាំនៃការស្លាប់។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន RFA បានបញ្ជាក់ថា នៅក្នុងរយៈពេលនៃការកាន់ទុក្ខ ១១ ថ្ងៃនេះ ពលរដ្ឋកូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពជាច្រើនដូចជា មិនឲ្យផឹកស្រានិងប្រារព្ធពិធីសប្បាយរីករាយនៅតាមទីសាធារណៈ ហើយចំពោះអ្នកដែលផឹកស្រាស្រវឹងនៅតាមទីសាធារណៈនឹងត្រូវគេចាត់ទុកថា បានប្រព្រឹត្តិបទល្មើសដ៏ធ្ងន់ធ្ងរប្រឆាំងនឹងអាជ្ញាធរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងអស់មិនត្រូវអនុញ្ញាតឲ្យចាក់ផ្សាយកម្មវិធីបែបកំសាន្តឡើយ តែត្រូវចាក់ផ្សាយនូវប្រវត្តិនិងស្នាដៃរបស់លោក គីម ជុងអ៊ីល។ ចំពោះអាជ្ញាធរតាមមូលដ្ឋានវិញត្រូវបានផ្តល់សិទ្ធពិសេសសម្រាប់ឃ្លាំមើលប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតឲ្យពលរដ្ឋរៀបចំពិធីខួបកំណើតសម្រាប់ខ្លួនឯងឡើយ ហើយពលរដ្ឋក៏ត្រូវហាមឃាត់មិនឲ្យសូម្បីតែសើច។ ចំពោះករណីមានពលរដ្ឋណាម្នាក់ស្លាប់វិញគឺក្រុមគ្រួសារត្រូវបានហាមឃាត់មិនឲ្យយំឮៗនោះទេ ហើយត្រូវរង់ចាំរហូតដល់ពិធីកាន់ទុក្ខបិទបញ្ចប់ទើបអាចយកសាកសពទៅបញ្ចុះឬបូជាតាមប្រពៃណីបាន។ ដោយឡែកសម្រាប់ហាងលក់គ្រឿងទេសវិញក៏ត្រូវបានហាមឃាត់មិនឲ្យបើកដំណើរផងដែរនៅក្នុងរយៈពេលនៃការកាន់ទុក្ខនេះ។ យ៉ាងណាក្តី អាជ្ញាធរកូរ៉េខាងជើងបានប្រាប់ឲ្យក្រុមហ៊ុនរដ្ឋទាំងអស់ត្រូវត្រៀមអាហារសម្រាប់ផ្តល់ជូនបុគ្គលិកខ្លួន […]

ចក្រភពអង់គ្លេស មើលឃើញការកើនឡើងយ៉ាងគំហុក នូវករណីឆ្លងមេរោគបំប្លែងថ្មី Omicron

Khmerpress December 20, 2021 20/12/2021

(ឡុងដ៍)៖ ទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ថា រហូតមកទល់ពេលនេះ ករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបនៅទូទាំងចក្រភពអង់គ្លេស បានកើនឡើងដល់ ៣៧,១០១ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ១២,១៣៣ករណីបន្ថែមទៀតត្រូវបានរកឃើញ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញនៅក្នុងប្រទេស។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេស ក៏បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៨២,៨៨៦ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះផងដែរ ដែលនាំឱ្យចំនួនករណីឆ្លងសរុបបានកើនឡើងដល់ ១១,៣៦១,៣៨៧ករណីហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤៧,២១៨នាក់ និងអ្នកជាសះស្បើយចំនួន ៩,៧៨៣,៣៥៥នាក់។ គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក Sajid Javid, វីរុស COVID-19 បំប្លែងថ្មី Omicron នេះកំពុងឆ្លងរីករាលដាល «លឿនខ្លាំងណាស់» ដែលតួលេខនៃចំនួនករណីឆ្លងពិតប្រាកដ មានច្រើនជាងនេះទៅទៀត។ អង្គការសុខភាពពិភពលោក (WHO) ក៏បានឱ្យដឹងដែរថា វីរុសបំប្លែងថ្មីនេះបានឆ្លងរីករាលដាលនៅក្នុងប្រទេសចំនួន៨៩ហើយ ខណៈចំនួនករណីឆ្លង កំពុងកើនឡើងទ្វេដងក្នុងរយៈពេល […]

«អូមីក្រុង» កំពុងគំរាមកំហែង ថ្ងៃឈប់សម្រាកឆ្លងឆ្នាំនៅអឺរ៉ុប និងអាមេរិក

Khmerpress December 20, 2021 20/12/2021

(អឺរ៉ុប)៖ ប្រទេសហូឡង់បានសម្រេចបិទខ្ទប់ (lockdown) កាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ខណៈបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត បាននិងកំពុងមើលឃើញ ការកើនឡើងជាលំដាប់នៃចំនួនករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នៅចំពោះមុខបុណ្យគ្រិស្មាក់ និងឆ្លងឆ្នាំសកលដែលជិតនឹងមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងថ្ងៃដដែល ងាកទៅកាន់សហរដ្ឋអាមេរិកឯណោះវិញ វេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានជំរុញឲ្យប្រជាជនទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញសិន មុននឹងធ្វើដំណើរទៅជួបជុំជាមួយមនុស្សជាទីស្រឡាញ់ ហើយក៏ត្រូវពាក់ម៉ាសជានិច្ចផងដែរ នៅពេលស្ថិតក្នុងទីសាធារណៈ ដែលមានមនុស្សម្នាជួបជុំកកកុញ។ លោក Anthony Fauci បានព្រមានថា អូមីក្រុងកំពុងរីករាតត្បាត ពាសពេញពិភពលោកហើយ ដោយសូម្បីតែអ្នកដែលបានចាក់វ៉ាក់សាំងបង្ការរួច ក៏អាចប្រឈមមុខនឹងការឆ្លង វីរុសបំប្លែងថ្មីនេះបានដែរ។ អ្នកជំនាញកំពូលផ្នែកជំងឺរូបនេះ បានសង្កត់ធ្ងន់ទៀតថា ចាប់តាំងពីដើមខែធ្នូនេះ ចំនួនករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើង ៥០% ឯណោះ។ គួរបញ្ជាក់ថា ទោះបីជាស្ថានការណ៍ត្រូវបានគេមើលឃើញថា នឹងកាន់តែធ្លាក់ដុនដាបក្តី […]

ជនជាតិថៃ ៣នាក់ បានតេស្ដវិជ្ជមានជាមួយមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង បន្ទាប់ពីត្រឡប់ពីធ្វើបុណ្យធម្មយាត្រា «Umrah» នៅប្រទេសអារ៉ាប៊ីសាអូឌីត

Khmerpress December 20, 2021 20/12/2021

ជនជាតិថៃចំនួន ៣នាក់ បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង កាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេត្រឡប់មកផ្ទះវិញតាមរយៈគម្រោង Phuket sandbox ក្រោយពីដំណើរធម្មយាត្រាប្រចាំឆ្នាំ «Umrah» ទៅកាន់ទីក្រុង Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោកវេជ្ជបណ្ឌិត Muhammad Labaiji អនុប្រធានមន្ទីរពេទ្យ Khok Pho ក្នុងខេត្ត Pattani ដែលបានចូលរួមក្នុងដំណើរនេះផងដែរ បាននិយាយកាលពីថ្ងៃអាទិត្យថា ករណីទាក់ទងនឹងអូមីក្រុងចំនួន ៣ ត្រូវបានបញ្ជាក់បន្ទាប់ពីអ្នកដែលបានទៅទីក្រុង Mecca ចំនួន ១៣៧ នាក់ បានទទួលការធ្វើតេស្ត RT-PCR នៅពេលត្រឡប់មកវិញកាលពីសប្តាហ៍មុន។ លោកបានមានប្រសាសន៍ថា អ្នកជំងឺទាំង ៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Khok Pho នៃខេត្ត Pattani ដោយលោកបានបន្ថែមថា អ្នកដែលមិនឆ្លងរោគនេះ ក៏បានបញ្ចប់ការនៅដាច់ពីគេរយៈពេល ៧ថ្ងៃ នៅឯភូកេតរួចហើយដែរ ហើយពួកគេនឹងចំណាយពេល ១៤ថ្ងៃទៀត ក្នុងការនៅដាច់ដោយឡែក នៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ […]

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «២៥៥ករណី» និងបាត់បង់ជីវិត ៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress December 20, 2021 20/12/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៥៥ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះមាន៦៧នាក់ជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ៣នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៨១៣នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៥,៩១០ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការថយចុះបន្តិចថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍កន្លងទៅនេះដែលមានចំនួន២៧១ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាល្លឺម៉ង់ នឹងតម្រូវឱ្យអ្នកដំណើរមកពីចក្រភពអង់គ្លេស ធ្វើ «ចត្តាឡីស័ក» ចាប់ថ្ងៃចន្ទសប្ដាហ៍ក្រោយនេះតទៅ

Khmerpress December 19, 2021 19/12/2021

(ប៊ែរឡាំង)៖ អាល្លឺម៉ង់ នឹងតម្រូវឱ្យអ្នកដំណើរមកពីចក្រភពអង់គ្លេស ធ្វើចត្តាឡីស័ក និងមានលិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19 នៅពេលដែល ចូលមកដល់ប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។ បើតាមវិទ្យាស្ថាន រ៉ូបឺត ខុច (Robert Koch) សម្រាប់ជំងឺឆ្លងនៃប្រទេសអាល្លឺម៉ង់ វិធានការខាងលើនឹងត្រូវអនុវត្តចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះតទៅ។ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់បានជំរុញកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ឱ្យដាក់ចេញវិធានការរឹតត្បិតឡើងវិញលើអ្នកដំណើរមកពីចក្រភពអង់គ្លេស ជាទីដែល វីរុសបំប្លែងថ្មី Omicron កំពុងធ្វើឱ្យករណីឆ្លង COVID-19 ប្រចាំថ្ងៃស្ទុះងើបជាថ្មី។ គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃជាង ៩០,០០០ករណីកាលពីថ្ងៃសុក្រ ហើយតួលេខឆ្លងខ្ពស់បែបនេះត្រូវបាន ប្រកាសអស់រយៈពេល ៣ថ្ងៃមកហើយ។ ចំណែកឯ នៅអាល្លឺម៉ង់វិញ ករណីឆ្លង COVID-19 ប្រចាំថ្ងៃបានកើនឡើងគួរឱ្យកត់សម្គាល់ពីខែតុលា ដល់ខែវិច្ឆិកា ប៉ុន្តែ បានថយចុះមកវិញបន្តិចនៅក្នុងខែធ្នូនេះ ដោយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ អាល្លឺម៉ង់មានអ្នកឆ្លងប្រចាំថ្ងៃ ៥០,៩៦៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ មនុស្ស ២,៨៩៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress December 19, 2021 19/12/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៨៩៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៤,៣៨៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៩១,៥២៨ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៣៧៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១២៨,៣៥៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៨.៨៩លានដូស ក្នុងនោះប្រជាជន ៤៤.០២លាននាក់ (៦២.៩៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

មេរោគបំប្លែងថ្មី «អូមីក្រុង» នឹងរាតត្បាតខ្លាំងនៅប្រទេសបារាំង ចាប់ពីដើមឆ្នាំ២០២២, នេះបើតាមនាយករដ្ឋមន្ត្រីបារាំង

Khmerpress December 19, 2021 19/12/2021

(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់ ខាសតិច (Jean Castex) បានថ្លែងថា មិនខុសពីប្រទេសអឺរ៉ុបផ្សេងទៀតឡើយ ប្រទេសបារាំងនឹងមើលឃើញការរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ជាចម្បងចាប់ពីដើមឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។ យោងតាមលោក Castex បើទោះបីជាពេលនេះគេនៅមិនទាន់ដឹងច្បាស់ ១០០% អំពីឥទ្ធិពលរបស់វីរុស Omicron ក៏ពិតមែន ប៉ុន្តែវាទំនងជាមិនខ្លាំងដូចវីរុស Delta នោះឡើយ។ លោកនាយករដ្ឋមន្ត្រីបារាំងរូបនេះ បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ និងការចាក់បន្ថែមនូវដូសជំរុញទៀតនោះ នឹងអាចការពារមនុស្ស ពីការធ្លាក់ខ្លួនឈឺធ្ងន់បាននៅពេលឆ្លងវីរុសនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសបារាំងមានអ្នកជំងឺ COVID-19 សរុបជិត ៣,០០០នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ដោយសារតែការរាតត្បាតនៃវីរុស Omicron ប្រទេសបារាំងក៏បានសម្រេចកាត់បន្ថយគម្លាត នៃការចាក់វ៉ាក់សាំងដូសជំរុញ នៅក្រោយការចាក់ដូសទី ២ ផងដែរ ពីរយៈពេល ៥ខែ […]