ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រកឃើញករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃច្រើនមិនធ្លាប់មាន ចំពោះមុខការបារម្ភពីវីរុសបំប្លែងថ្មី Omicron

Khmerpress December 4, 2021 04/12/2021

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៥,៣៥២នាក់ ដែលជាតួលេខ ខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែកក្កដាមក និងស្លាប់ថ្មី ៧០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ KDCA អត្រាអ្នកជំងឺសម្រាកមន្ទីរពេទ្យបានកើនឡើងយ៉ាងឆាប់រហ័ស ដោយក្នុងនោះមានអ្នកជំងឺ COVID-19 ចំនួន ៧៥២នាក់ មានរោគសញ្ញាធ្ងន់ធ្ងរគិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។ KDCA ក៏បានទទួលស្គាល់ផងដែរពីការរកឃើញវីរុសបំប្លែងថ្មី Omicron ៣ករណីបន្ថែមទៀតធ្វើឱ្យករណីឆ្លង វីរុសបំប្លែងថ្មីនេះកើនដល់ ៩ករណី បន្ទាប់ពីមនុស្ស ២នាក់ជាប្ដីប្រពន្ធដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ត្រូវបានតេស្ដវិជ្ជមានវីរុសបំប្លែងថ្មីនេះ ក្រោយពួកគេធ្វើដំណើរ ត្រឡប់មកពីប្រទេសនីហ្សេរីយ៉ាវិញ កាលសប្ដាហ៍មុន។ គួរបញ្ជាក់ថា នៅអំឡុងការសាកល្បងរៀនរស់ជាមួយ COVID-19 និងចំពោះមុខការបារម្ភពីវីរុសបំប្លែងថ្មី Omicron កូរ៉េខាងត្បូងបានដាក់ចេញវិធានការរឹតត្បិតមួយចំនួន ឡើងវិញ ក្នុងនោះរួមមានទាំងការបង្ហាញបណ្ណចាក់វ៉ាក់សាំង មុនចូលក្នុងរោងភាពយន្ដ, ភោជនីយដ្ឋាន ឬទីសាធារណៈដទៃ ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសផងដែរ។ កូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺ […]

យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ នៅប្រទេសន័រវេស បានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងខ្លួន Omicron ហើយអ្នកឆ្លងសុទ្ធតែអ្នកបានចាក់វ៉ាក់សាំងទាំងអស់

Khmerpress December 4, 2021 04/12/2021

យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ នៅក្នុងប្រទេសន័រវេស ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួន Omicron បន្ទាប់ពីបានចូលរួមក្នុងពិធីជប់លៀងបុណ្យណូអែលនៅក្នុងរដ្ឋធានី Oslo ។ អាជ្ញាធរសុខាភិបាលន័រវេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកចូលរួមជាង ៥០នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយម្នាក់ក្នុងចំណោមពួកគេបានឆ្លងវ៉ារ្យ៉ង់ Omicron មុនគេ ហើយក្រោយមកក្រុមមន្ត្រី ក៏បានបន្ដរកឃើញអ្នកឆ្លងវ៉ារ្យ៉ង់ថ្មីនេះ បានរហូតសរុប ១៧នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្សគ្រប់គ្នានៅក្នុងពិធីជប់លៀងត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយគ្មាននរណាម្នាក់បានធ្វើតេស្តវិជ្ជមាន នៅមុនពេលមានព្រឹត្តិការណ៍នេះទេ។ មនុស្ស ១៧នាក់ ដែលបានឆ្លងវ៉ារ្យ៉ង់ Omicron ត្រូវបានគេរាយការណ៍ថា បង្ហាញរោគសញ្ញាស្រាល និងមិនមានជំងឺធ្ងន់ធ្ងរនោះទេ។ អាជ្ញាធរសុខាភិបាលសង្ស័យថា មានការផ្ទុះឡើងនៃវ៉ារ្យ៉ង់នៅឯពិធីជប់លៀង ហើយចំនួននៃការឆ្លងត្រូវបានគេរំពឹងថា នឹងកើនឡើងនៅពេលដែលមន្រ្តីត្រួតពិនិត្យអ្នកចូលរួមផ្សេងទៀត៕ ដោយ៖ ខ្មែរណូត

Pfizer បង្ហាញទំនុកចិត្តខ្ពស់ថា ថ្នាំលេបរបស់ក្រុមហ៊ុនខ្លួនអាចប្រឆាំងនឹងមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បាន

Khmerpress December 4, 2021 04/12/2021

អគ្គនាយកក្រុមហ៊ុនផលិតឱសថ Pfizer លោក Albert Bourla បានឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកមានទំនុកចិត្តខ្ពស់ថាថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនលោកគឺមានប្រសិទ្ធភាពអាចប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងបាន។ នៅក្នុងសេចក្តីថ្លែងការមួយដែលចុះផ្សាយតាមបណ្តាញសារព័ត៌មាន CNBC News លោកអគ្គនាយកក្រុមហ៊ុនរូបនេះបានបញ្ជាក់ថា ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer ត្រូវបានផលិតឡើងដើម្បីប្រឆាំងទៅនឹងក្រុមមេរោគដែលអាចផ្លាស់ប្តូរខ្លួនបានច្រើនដង ដូចនេះវានឹងមានប្រសិទ្ធខ្ពស់ក្នុងការទប់ទល់នឹងវ៉ារ៉្យង់អូមីក្រុងដែលជាពពួកមេរោគមានសមត្ថភាពខ្ពស់ក្នុងការផ្លាស់ប្តូរខ្លួន។ គួរបញ្ជាក់ថា ថ្នាំគ្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ ដែលក្រុមហ៊ុន Pfizer បានផលិតឡើងនោះមានឈ្មោះថា Paxlovid ហើយយោងតាមការពិសោធន៍នាពេលកន្លងមកថ្នាំលេបប្រភេទនេះមានប្រសិទ្ធភាពអាចការពារមិនឲ្យអ្នកជំងឺដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅមានជំងឺធ្ងន់ធ្ងរឬឈានដល់ការស្លាប់បាត់បង់ជីវិតក្នុងកម្រិតរហូតដល់ ៨៩%។ កាលពីដើមខែនេះក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យមានប្រើប្រាស់ថ្នាំប្រភេទនេះក្នុងគ្រាបន្ទាន់ទៅកាន់រដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកហើយ តែការសម្រេចយ៉ាងណានោះនៅមិនទាន់ត្រូវបានគេធ្វើឡើងជាផ្លូវការនៅឡើយទេ៕ ដោយ៖ ខ្មែរណូត

វ៉ារ្យ៉ង់អូមីក្រុង មិនជាបញ្ហា ថៃអនុម័តគោលការណ៍ទាក់ទាញភ្ញៀវទេសចរបរទេសប្រភេទនេះ

Khmerpress December 4, 2021 04/12/2021

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តជាគោលការណ៍នូវទិដ្ឋាការព្យាបាលជំងឺរយៈពេលមួយឆ្នាំ ដើម្បីទាក់ទាញជនបរទេសដែលមានបំណងចង់បានសេវាកម្មព្យាបាល និងកម្សាន្តនៅក្នុងប្រទេសថៃ។ Yhe Medical Treatment Visa ឬទិដ្ឋាការមិនមែន MT នឹងមានសម្រាប់អ្នកជំងឺដែលត្រូវការសេវាវេជ្ជសាស្រ្តនៅក្នុងប្រទេសថៃ និងអ្នកដែលមកជាមួយ (អ្នកកំដរអ្នកជំងឺ) រហូតដល់ ៣នាក់ សម្រាប់អ្នកជំងឺម្នាក់ នេះបើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek ដែលត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ អ្នកកាន់ទិដ្ឋាការ នឹងអាចស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ ៩០ថ្ងៃក្នុងពេលមកដល់ ប៉ុន្តែអាចស្វែងរកការអនុញ្ញាតសម្រាប់ការស្នាក់នៅបន្ត ប្រសិនបើការព្យាបាលវេជ្ជសាស្រ្តរបស់ពួកគេតម្រូវឱ្យស្នាក់នៅយូរ។ ជាមួយគ្នានេះ ពួកគេត្រូវតែបង្ហាញវិញ្ញាបនបត្រវេជ្ជសាស្ត្រដែលចេញដោយមន្ទីរពេទ្យរដ្ឋ ឬឯកជន ឬវិទ្យាស្ថានវេជ្ជសាស្ត្រក្នុងវិស័យរដ្ឋាភិបាល។ ជនបរទេសដែលមានសិទ្ធិទទួលបានទិដ្ឋាការថ្មី គឺជាអ្នកជំងឺដែលត្រូវការសេវាវេជ្ជសាស្រ្តដែលស្ទាត់ជំនាញនៅក្នុងតំបន់ នៅប្រទេសថៃ។ លោកស្រី Rachada Dhnadirek បាននិយាយថា ទាំងនេះរួមមានថ្នាំប្រឆាំងភាពចាស់ ការស្តារសុខភាពឡើងវិញ ការវះកាត់កែសម្ផស្ស ទន្តព្ទ្យវិទ្យា និងការព្យាបាលជំងឺមហារីក និងជំងឺសរសៃឈាមបេះដូង។ អ្នកជំងឺ និងអ្នកដែលមកជាមួយ ម្នាក់ៗត្រូវបង្ហាញរបាយការណ៍ធនាគារដែលមានប្រាក់បញ្ញើយ៉ាងតិច ៨០០,០០០ បាត (ប្រហែល ២៤,០០០ដុល្លារ) ហើយមានការធានារ៉ាប់រងលើជំងឺកូវីដ-១៩ នៅប្រទេសថៃយ៉ាងហោចណាស់ ១០០,០០០ ដុល្លារ ឬប្រហែល 3 […]

WHO កោតសរសើរក្រុមហ៊ុនទាំងឡាយ ដែលចាប់ផ្តើមបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ដើម្បីទប់ទល់ «អូមីក្រុង»

Khmerpress December 4, 2021 04/12/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងកោតសរសើរចំពោះ ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា ដែលបាននិងកំពុងធ្វើការអភិវឌ្ឍ ឬបង្កើនប្រសិទ្ធភាពវ៉ាក់សាំងរបស់ពួកគេ ដើម្បីឲ្យអាចទប់ទល់វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ខណៈប្រទេសកាន់តែច្រើនឡើងៗហើយ បានប្រកាសរកឃើញវត្តមាននៃវីរុសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។ ក្រៅពីបានថ្លែងកោតសរសើរដូចខាងលើនេះ, អ្នកនាំពាក្យ WHO លោក គ្រីស្ទាន លីនម៉ៃយើរ (Christian Lindmeier) ក៏បានលើកឡើងផងដែរថា អង្គការនេះបាននិងកំពុងតាមដាននៅឡើយ ចំពោះឥទ្ធិពលនៃវីរុសបំប្លែងថ្មី Omicron និងភាពធ្ងន់ធ្ងររបស់វា នៅក្រោយពេលដែលមនុស្សឆ្លងវីរុសនេះ។ គួរបញ្ជាក់ថា កន្លងមកនេះក្រុមហ៊ុនផលិតឱសថអាមេរិក Novavax និង Moderna ជាដើម សុទ្ធតែបានអះអាងអំពីការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ដើម្បីឲ្យពួកវាអាចទប់ទល់នឹងមេរោគបំប្លែងថ្មី Omicron ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង និងអង់គ្លេសជាដើមអះអាងថា មានសមត្ថភាពចម្លងខ្លាំងជាង មេរោគបំប្លែងខ្លួន Delta និងអាចយកឈ្នះលើវ៉ាក់សាំងនានាបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ មិនទាន់មានករណីស្លាប់ណាមួយ ដែលត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងវីរុស […]

អ៊ីស្រាអែលរាយការណ៍ពីករណីឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ចំនួន០៤ករណីទៀត, សរុបកើនដល់០៧ករណី

Khmerpress December 4, 2021 04/12/2021

(អ៊ីស្រាអែល)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបានរាយការណ៍ពីករណីឆ្លងថ្មី នៃកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ចំនួន០៤ករណីទៀតនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។ ក្រសួងបានកត់សម្គាល់ថា ចំនួននេះបានបង្កើនចំនួនករណី Omicron សរុបនៅក្នុងប្រទេសអ៊ីស្រាអែលឡើងដល់០៧ករណី។ ករណីឆ្លងថ្មីខាងលើ គឺត្រូវបានរកឃើញលើអ្នកដំណើរ០៤នាក់ ដែលទើបត្រឡប់មកពីអាហ្វ្រិកខាងត្បូង ហើយពួកគេទាំងនោះសុទ្ធតែមិនទាន់បានចាក់វ៉ាក់សាំង។ ក្រសួងបានបន្ថែមថា អ៊ីស្រាអែលមានការសង្ស័យខ្ពស់ចំពោះករណី Omicron ចំនួន២៧ករណីផ្សេងទៀត។ ហើយមនុស្ស២២នាក់ក្នុងចំណោម២៧នាក់នេះ មិនបានចាក់វ៉ាក់សាំង ឬជាសះស្បើយពីជំងឺឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្វីសដាក់មនុស្ស ២,០០០នាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយពីបានរកឃើញករណីវិជ្ជមាន «អូមីក្រុង» ដែលពាក់ព័ន្ធនឹងសាលារៀនអន្តរជាតិមួយ នៅទីក្រុងហ្សឺណែវ

Khmerpress December 3, 2021 03/12/2021

(ហ្សឺណែវ)៖ អាជ្ញាធរទីក្រុងហ្សឺណែវ (Geneva) និង វ៉ូដ (Vaud) នៃប្រទេសស្វីស បានសម្រេចដាក់មនុស្សសរុប ២,០០០នាក់ ឲ្យធ្វើចត្តាឡីស័កបន្ទាប់ពីករណី «វិជ្ជមាន» វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ២ករណី ត្រូវបានរកឃើញ ខណៈសាលារៀនអន្តរជាតិមួយបានជាប់ពាក់ព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។ អង្គការសុខភាពពិភពលោក (WHO) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង ហ្សឺណែវ បានសម្រេចកាលពីសប្តាហ៍មុននេះថា វីរុសបំប្លែងថ្មី COVID-19 «អូមីក្រុង» ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូងនោះ គឺជាវីរុស «ស្ថិតក្នុងក្តីព្រួយបារម្ភខ្លាំង»។ នៅក្នុងសប្តាហ៍នេះ បុគ្គលម្នាក់ដំបូងដែលបានធ្វើដំណើរ មកពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះវីរុសនេះ ហើយក្រោមមកទៀតទើបបុគ្គលកទី ២ ដែលស្និទ្ធនឹងបុគ្គលទី ១ ត្រូវបានធ្វើតេស្តវិជ្ជមានដូចគ្នា។ បើតាមអាជ្ញាធរស្វីស បុគ្គលមានផ្ទុកវីរុស Omicron ទាំងពីរនាក់ខាងលើនេះ បានចូលរួមក្នុងកម្មវិធីមួយ នៅឯសាលារៀនអន្តរជាតិទីក្រុងហ្សឺណែវ […]

ក្រុមហ៊ុន Novavax អះអាងថា អាចចាប់ផ្តើមផលិតវ៉ាក់សាំង សម្រាប់ប្រឆាំងជាពិសេស ជាមួយវីរុសបំប្លែងថ្មី Omicron នៅខែមករា ឆ្នាំ២០២២

Khmerpress December 3, 2021 03/12/2021

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនផលិតឱសថជីវសាស្រ្តអាមេរិក Novavax នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា ខ្លួនអាចចាប់ផ្តើមការផលិតវ៉ាក់សាំង សម្រាប់បង្ការវីរុស COVID-19 បំប្លែងថ្មី Omicron ជាពិសេសតែម្តង នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ ខណៈក្រុមហ៊ុនកំពុងធ្វើតេស្តថា តើវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ខ្លួន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះដែរឬអត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។ ក្រុមហ៊ុន Novavax បានឱ្យដឹងថា ទិន្នន័យពីការធ្វើតេស្តដែលរំពឹងទុក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងបង្ហាញថា តើអង្គបដិប្រាណពីបុគ្គលដែលបានទទួលការចាក់វ៉ាក់សាំង Novavax នាពេលបច្ចុប្បន្ន អាចមានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះបានដែរឬទេ។ ក្រុមហ៊ុន Novavax ក៏បាននិយាយផងដែរថា ខ្លួនបានចាប់ផ្តើមការអភិវឌ្ឍវ៉ាក់សាំងដែលមានគោលដៅប្រឆាំងជាពិសេស នឹងប្រូតេអ៉ីនស៉្ពៃ (spike protein) របស់វីរុសបំប្លែងថ្មី Omicron ហើយនឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងនេះ ក្នុងរយៈពេល ២-៣សប្តាហ៍ទៀត។ គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងថ្មី Omicron បង្កឱ្យមានភាពភ្ញាក់ផ្អើល និងភ័យព្រួយជាសកលថា តើវាអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងដែរ ឬក៏យ៉ាងណា៕ ផ្តល់សិទ្ធិដោយ៖ […]

កូរ៉េខាងត្បូងកំណត់ឲ្យប្រើបណ្ណចាក់វ៉ាក់សាំង នៅតាមកន្លែងផ្សេងៗបន្ថែមទៀត ចំពោះមុខការភ័យខ្លាច អំពីវីរុសបំប្លែងថ្មី Omicron

Khmerpress December 3, 2021 03/12/2021

(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានប្រកាសថា អ្នកដែលចង់ចូលហាងកាហ្វេ ភោជនីយដ្ឋាន រោងភាពយន្ត ព្រមទាំងកន្លែងសាធារណៈផ្សេងៗ ទៀត នឹងចាំបាច់ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំង COVID-19 របស់ពួកគេ នៅចំពោះមុខការកើនឡើងនៃករណីឆ្លង និងក្រោយករណីវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន៥ករណី ត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក គីម ប៊ូគ្យុម (Kim Boo-kyum) បានប្រកាសថា ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ អ្នកដែលចង់ចូលទៅកាន់ កន្លែងទីសាធារណៈចំនួន១៤ប្រភេទ ដែលត្រូវបានកំណត់ ក្នុងនោះរួមមានទាំងកន្លែងទទួលបដិសណ្ឋារកិច្ច និងកន្លែងកម្សាន្ត ចាំបាច់នឹងត្រូវតែ បង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការ COVID-19។ ប្រជាជនកូរ៉េខាងត្បូង មានពេលយោគយល់ចំនួន១សប្តាហ៍ ដើម្បីសម្របខ្លួនតាមគោលការណ៍ថ្មីនេះ។ ចាប់ពីខែកុម្ភៈ ឆ្នាំក្រោយទៅ អាយុសម្រាប់អ្នក ដែលតម្រូវឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំង នឹងបន្ទាប់ទៅដល់ត្រឹមអ្នកអាយុ១២ឆ្នាំ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចបន្ថយអាយុលើកលែងពីកម្រិតបច្ចុប្បន្នគឺ១៧ឆ្នាំ ទៅដល់១២ឆ្នាំបែបនេះ ដោយសារចង់ជំរុញឲ្យក្មេងៗវ័យជំទង់ នាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ខណៈក្រុមអ្នកអាយុក្រោម១៨ឆ្នាំ […]

នាយករដ្ឋមន្ត្រីថៃ៖ គ្មានការបិទប្រទេសទេ ប៉ុន្តែបារ ហាងស្រា និងខារ៉ាអូខេនានាប្រហែលជាមិនទាន់ឱ្យបើកឡើងវិញទេ

Khmerpress December 3, 2021 03/12/2021

នាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងមិនដាក់ការបិទប្រទេសឡើយ បើទោះបីជាមានការព្រួយបារម្ភពីក្រៅប្រទេសអំពីវ៉ារ្យ៉ង់ Omicron នៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែការបិទកន្លែងកម្សាន្តទំនងជានឹងត្រូវបន្តទៀត។ លោក Prayut Chan-o-cha បាននិយាយថា ការបិទទូទាំងប្រទេស គឺមិនចាំបាច់ទេ រដ្ឋាភិបាលនឹងដោះស្រាយដោយការបន្តការធ្វើតេស្តអ្នកដំណើរ ដែលមកដល់សម្រាប់វ៉ារ្យ៉ង់ថ្មី។ លោកបានបញ្ជាក់ថា “វិធានការដ៏តឹងរ៉ឹងគឺមិនចាំបាច់នោះទេ ប៉ុន្តែតម្រូវឱ្យមានការធ្វើតេស្ត RT-PCR ហើយការឱ្យធ្វើចត្តាឡីស័ក ដើម្បីរង់ចាំលទ្ធផលតេស្តចេញ” ។ លោក​បន្ត​ថា ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​សាធារណៈ រដ្ឋាភិបាល​ក៏​អាច​នឹង​ត្រូវ​ពន្យារ​ពេល​បន្ថែម​ទៀត​ចំពោះ​ការ​បើក​ហាង​ស្រា បារ និង​ហាង​ខារ៉ាអូខេ។ ជាមួយគ្នានេះ បើទោះបីត្រូវផ្អាកបន្ត វិធានការជំនួយនឹងត្រូវបានស្នើទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ។ គួរឱ្យដឹងថា Omicron ដែលត្រូវបានគេដាក់ឈ្មោះថា “វ៉ារ្យ៉ង់នៃក្តីបារម្ភ” ដោយអង្គការសុខភាពពិភពលោកកាលពីសប្តាហ៍មុន គឺជាប្រភេទមេរោគឆ្លងថ្មី និងខ្លាំងជាងគេ ហើយប្រទេសថៃ និងបណ្តាប្រទេសផ្សេងទៀតបានរឹតបន្តឹងការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ដែលជាកន្លែងមេរោគត្រូវបានរកឃើញដំបូង។ យ៉ាងណាមិញ បើតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តី ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ករណី Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃនោះទេ៕ ដោយ៖ ខ្មែរណូត