(វ៉ាស៉ីនតោន)៖ ការសិក្សាស្រាវជ្រាវមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Pediatrics នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានបង្ហាញថា កុមារជាង ១២ម៉ឺននាក់នៅសហរដ្ឋអាមេរិក បានបាត់បង់អ្នកថែទាំបឋម ក៏ដូចជាឪពុក-ម្តាយ ឬជីដូនជីតារបស់ពួកគេ ដែលទទួលខុសត្រូវក្នុងការផ្ដល់លំនៅដ្ឋាន តម្រូវការជាមូលដ្ឋាន និងការថែទាំដល់ពួកគេ ដោយសារការស្លាប់ដោយសារជំងឺ COVID-19។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។ បើតាមការសិក្សាស្រាវជ្រាវខាងលើ កុមារចំនួន ១២០,៦៣០នាក់ដែលត្រូវបានគេប៉ាន់ស្មានថា បានបាត់បង់អ្នកថែទាំបឋម ខណៈ ២២,០០៧នាក់ទៀតបានបាត់បង់ អ្នកថែទាំបន្ទាប់បន្សំ ឬជីដូនជីតា ដែលទទួលខុសត្រូវក្នុងការផ្តល់លំនៅដ្ឋានដល់ពួកគេ។ ប៉ុន្តែ មិនមានការផ្ដល់តម្រូវការមូលដ្ឋានទេ នៅចន្លោះថ្ងៃទី០១ ខែមេសាឆ្នាំ២០២០ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ លោកស្រី Susan Hillis អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) និងជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវខាងលើ បាននិយាយថា «កុមារកំពុងប្រឈមមុខនឹងភាពកំព្រា ដែលជាលទ្ធផលនៃ COVID-19 ជាជំងឺឆ្លងរាតត្បាតសកលដ៏កាចសាហាវ។ យើងទាំងអស់គ្នា ជាពិសេសកូនៗ របស់យើងនឹងមានអារម្មណ៍ប៉ះពាល់ភ្លាមៗ និងរយៈពេលវែងនៃបញ្ហានេះ។ ការដោះស្រាយការបាត់បង់ដែលកុមារទាំងនេះបានជួបប្រទះ […]