ព័ត៌មានអន្តរជាតិ

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១១,៥២១ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ២១២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress September 18, 2021 18/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១១,៥១២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៩៧២នាក់។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២១២នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៦៧,៦៥០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤៣៣,៤៦៥នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៦,៦៣៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោកស្រី អោង សាន ស៊ូ ជី នឹងត្រូវតុលាការមីយ៉ាន់ម៉ាជំនុំជម្រះក្តី ពីបទពុករលួយបន្ថែមទៀត

Khmerpress September 17, 2021 17/09/2021

(ណៃពិដោ)៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោង សាន ស៊ូ ជី នឹងត្រូវតុលាការជំនុំជម្រះក្តី ពីបទចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយថែមទៀត ដែលអាចធ្វើឲ្យលោកស្រី ត្រូវជាប់ពន្ធនាគារសរុបរាប់សិបឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោកស្រី ស៊ូ ជី បានបន្តស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះ ចាប់តាំងពីរូបលោកស្រី និងរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្ន ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៦ឆ្នាំរូបនេះ កំពុងស្ថិតក្រោមការជំនុំជម្រះក្តីស្រាប់ ជុំវិញករណីបំពានបម្រាម COVID-19, ករណីល្មើសច្បាប់នាំចូល និងករណីបង្កភាពចលនាចលសង្គម។ មេធាវីលោកស្រីនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ការជំនុំជម្រះក្តីថ្មីពីបទពុករលួយ សម្រាប់លោកស្រី ស៊ូ ជី នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ លោកស្រី ស៊ូ ជី ប្រឈមបទចោទប្រកាន់ពុករលួយចំនួន ៤ ដោយបទចោទប្រកាន់មួយៗ អាចឲ្យគេមើលឃើញថា លោកស្រីនឹងជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ គួរបញ្ជាក់ថា ការជំនុំជម្រះក្តីដែលកំពុងប្រព្រឹត្តទៅស្រាប់ គឺត្រូវបានពន្យារពេលអស់ […]

ការសិក្សាមួយរបស់អ៊ីស្រាអែលបានបង្ហាញថា វ៉ាក់សាំង Pfizer ដូសទី៣ បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ច្រើនជាង ១០ដង បើប្រៀបនឹងអ្នកទទួលវ៉ាក់សាំងតែ ២ដូស

Khmerpress September 17, 2021 17/09/2021

ការសិក្សាមួយរបស់ប្រទេសអ៊ីស្រាអែលបានបង្ហាញថា វ៉ាក់សាំង Pfizer ដូសទី៣ អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ COVID-19 ច្រើនជាង ១០ដង នៅក្នុងចំណោមមនុស្សវ័យចំណាស់ ហើយការសិក្សានេះក៏ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ New England Journal of Medicine កាលពីយប់ថ្ងៃពុធផងដែរ ដើម្បីឱ្យអ្នកស្រាវជ្រាវដទៃទៀតអាចពិនិត្យលើការសិក្សានេះបាន។ វាបានបង្ហាញថា អ្នកដែលទទួលវ៉ាក់សាំងដូសទី៣ មិនសូវមានហានិភ័យឈឺឆ្ងន់ធ្ងរនោះទេ បើប្រៀបធៀបទៅនឹងអ្នកដែលទទួលយកតែ ២ដង។ ការសិក្សានេះបានចុះផ្សាយឡើងភ្លាមៗ បន្ទាប់ពី FDA របស់សហរដ្ឋអាមេរិក នឹងត្រូវពិនិត្យមើលឡើងវិញថា តើដូសទី៣​ ពិតជាចាំបាច់ ឬទេ សម្រាប់ពលរដ្ឋអាមេរិក។ ការសិក្សានេះបានបញ្ជាក់ថា ចំនួននៃការឆ្លងជំងឺ COVID-19 នៅក្នុងចំណោមអ្នកទទួលវ៉ាក់សាំងដូសទី៣ បានចុះថយ ១១.៣% បើប្រៀបនឹងអ្នកដែលចាក់វ៉ាក់សាំងតែ ២លើក ហើយអត្រាឈឺធ្ងន់ធ្ងរក៏បានកាត់បន្ថយដល់ ១៩.៥%។ ការរកឃើញនេះគឺផ្អែកលើការពិនិត្យឡើងវិញនូវទិន្នន័យផ្លូវការ របស់ជនជាតិអ៊ីស្រាអែលប្រមាណ ១.១ លាននាក់ ដែលមានអាយុលើសពី ៦០ឆ្នាំ ដែលត្រូវបានបែងចែកជា ២ក្រុម គឺអ្នកដែលបានទទួលដូសទី៣ ក្នុងរយៈពេល ៥ខែ បន្ទាប់ពីការចាក់លើកទី២ របស់ពួកគេ និងអ្នកដែលមិនបានទទួលសោះ។ […]

សាលារៀនធំបំផុតទី៣នៅសហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ចំនួន ២៤៥នាក់ ពេលបើកទ្វារ២សប្តាហ៍ដំបូង ខណៈអ្នកពាក់ព័ន្ធមានជាង ៥,៤០០នាក់

Khmerpress September 17, 2021 17/09/2021

(ឈីកាហ្គោ)៖ សាលារៀនរបស់រដ្ឋស្ថិតនៅក្នុងទីក្រុងឈីកាហ្គោ (CPS) ដែលដ៏ធំជាងគេលំដាប់ទី ៣ នៅសហរដ្ឋអាមេរិក បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ២៤៥ករណី ក្នុងរយៈពេល ០២សប្តាហ៍ដំបូងនៃការចាប់ផ្ដើមថ្នាក់រៀន ខណៈអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង មានរហូតដល់ទៅជាង ៥,៤០០នាក់ឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។ បើតាមកាសែតប្រចាំថ្ងៃ ឈីកាហ្គោ (The Chicago Tribune) ដែលដកស្រង់ទិន្នន័យពី CPS ក្នុងចំណោមករណីឆ្លង ២៤៥ករណីខាងលើ គឺត្រូវបានរាយការណ៍ចាប់ពីថ្ងៃទី២៩ ខែសីហា រហូតដល់ថ្ងៃទី១១ ខែកញ្ញា ហើយក្នុងនោះមាន ១៥៥ករណីត្រូវបានរកឃើញលើសិស្សសាលា និង ៩០ករណីទៀតត្រូវបានរកឃើញលើមនុស្សពេញវ័យ។ សាលារៀនបានខកខានពេលវេលាកំណត់របស់ខ្លួន ម្តងហើយម្តងទៀត ក្នុងការផ្តល់ការធ្វើតេស្តរកជំងឺ COVID-19 ដោយឥតគិតថ្លៃដល់សិស្សសាលាចំនួន ៩,៤០០នាក់ និងបុគ្គលិកសាលាចំនួន ៦,២០០នាក់ ដែលបានចុះឈ្មោះសម្រាប់កម្មវិធីធ្វើតេស្តប្រចាំសប្តាហ៍។ ដំបូងឡើយ ពួកគេមានគម្រោងបង្កើតការធ្វើតេស្ត នៅទូទាំងសាលារៀនត្រឹមថ្ងៃទី០១ ខែកញ្ញា ប៉ុន្តែបន្ទាប់មកទៀត វាត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែកញ្ញា។ មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថា […]

ថៃអនុម័តប្រើប្រាស់វ៉ាក់សាំង Moderna ចំពោះពលរដ្ឋមានអាយុចន្លោះពី ១២-១៧ឆ្នាំ

Khmerpress September 17, 2021 17/09/2021

ថៃ៖ រដ្ឋបាលផ្នែកចំណីអាហារនិងឱសថនៃប្រទេសថៃបានអនុម័តជាផ្លូវការហើយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ ខែ កញ្ញាម្សិលមិញនេះ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Moderna ចំពោះក្រុមពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ១២ រហូតដល់ ១៧ ឆ្នាំ។ បើតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញនៃរដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃបានឲ្យដឹងថា ការប្រើប្រាស់វ៉ាក់សាំង Moderna ចំពោះពលរដ្ឋវ័យក្មេងនេះក៏ត្រូវគោរពតាមគោលការណ៍ដូចគ្នាជាមួយនឹងការចាក់ឲ្យក្រុមពលរដ្ឋពេញវ័យអីចឹងដែរ ពោលគឺគម្លាតនៃការចាក់វ៉ាក់សាំងដូសទី ១ និងដូសទី ២ ត្រូវតែមានរយៈពេលដាច់ពីគ្នាយ៉ាងតិច ២៨ ថ្ងៃ។ ក្រោយមានការអនុម័តដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរសុខាភិបាលថៃក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំផងដែរក្នុងការយកឈ្នះ​ការរាតត្បាតជំងឺកូវីដ ១៩ ព្រោះនៅពេលដែលអាជ្ញាធរមានជម្រើសច្រើនក្នុងការចាក់វ៉ាក់សាំងទៅកាន់ពលរដ្ឋនោះ គេក៏អាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានឆាប់រហ័ស ហើយអ្វីៗនឹងក៏អាចត្រលប់មករកភាពធម្មតាវិញបានឆាប់រហ័សដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនរួចរាល់បានជាង ១៣ លាននាក់ និងជាង ២៧លាននាក់ផ្សេងទៀតទើបចាក់បានត្រឹមដូសទី ១ ខណៈថៃមានប្រជាពលរដ្ឋសរុបជាង ៦៩ លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Bangkok Post

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១០,៤៨៩ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ២៣៩នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress September 17, 2021 17/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,៤៨៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៧៣៥នាក់។ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៣៩នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៥៦,១២៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤២៣,៥៥១នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៦,៤២៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ព្រោះតែមូលហេតុមួយនេះ គណៈរដ្ឋមន្រ្តីថៃ អនុម័តទិដ្ឋាការរយៈពេលវែង ដើម្បីទាក់ទាញជនបរទេសដែលជាអ្នកមានចំនួន ១លាននាក់

Khmerpress September 16, 2021 16/09/2021

គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារ ថ្មីៗនេះ បានអនុម័ត វិធានការទិដ្ឋាការ និងពន្ធថ្មី ដើម្បីទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន ឱ្យចូលមកកម្សាន្តនៅក្នុងប្រទេស ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីថ្ងៃទី១៤​ ខែកញ្ញា កន្លងទៅនេះ។ សារព័ត៌មានដដែល បានឱ្យដឹងថា ប្រទេសថៃ​មានគោលដៅ ទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិច្រើនចំនួន ១លាននាក់ក្នុងរយៈពេល ៥ឆ្នាំ ដោយបង្កើតការចំណាយប្រហែល ១ ទ្រីលានបាត ការវិនិយោគ ៨០០ ពាន់លានបាត និងចំណូលពន្ធ ២៧០ ពាន់លានបាត។ គួរបញ្ជាក់ផងដែរថា វិធានការណ៍ថ្មីនេះ នឹងផ្តល់ជូនទិដ្ឋាការស្នាក់នៅរយៈពេលវែងសម្រាប់ជនបរទេសចំនួន ៤ប្រភេទ គឺពលរដ្ឋទូទៅដែលជាអ្នកមាន អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិច្រើន អ្នកជំនាញធ្វើការនៅប្រទេសថៃ និងពលករជំនាញខ្ពស់។ ជាមួយគ្នានេះ អ្នកកាន់ទិដ្ឋការរយៈពេលវែងនេះ​ នឹងត្រូវបានលើកលែងពីការរាយការណ៍ទៅអាជ្ញាធរអន្តោប្រវេសន៍រៀងរាល់ ៩០ ថ្ងៃម្តងផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

ប្រជាជនចិនជាង ១ពាន់លាននាក់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ដូស

Khmerpress September 16, 2021 16/09/2021

(ប៉េកាំង)៖ ទិន្នន័យផ្លូវការពីអាជ្ញាធរសុខាភិបាលចិន នាថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា មនុស្សលើស ១ពាន់លាននាក់ហើយ នៅក្នុងប្រទេសចិន បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ប្រឆាំងនឹងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។ តួលេខខាងលើគឺស្មើនឹងជាង ៧០ភាគរយនៃចំនួនប្រជាជនចិនសរុបជិត ១.៤ពាន់លាននាក់។ យោងតាមលោក Mi Feng អ្នកនាំពាក្យក្រសួងសុខាភិបាលចិន ទិន្នន័យនោះ គឺគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ហើយវ៉ាក់សាំងសរុបចំនួន ២.១៦ពាន់លានដូស ត្រូវបានចាក់។ ការសម្រេចបាននេះ កើតមានឡើង នៅរយៈពេលជិត១០ខែ បន្ទាប់ពីចិនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ជាលើកដំបូង នៅក្នុងប្រទេសខ្លួន។ គួរបញ្ជាក់ថា ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ជួយប្រទេសចិននាំមុខគេ ក្នុងចំណោមបណ្តាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ សម្រាប់សហរដ្ឋអាមេរិកនិងជប៉ុន គឺប្រជាជនទើបជាងពាក់កណ្តាលប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញលេញ ខណៈអត្រាចាក់វ៉ាក់សាំង នៅចក្រភពអង់គ្លេសនិងអាល្លឺម៉ង់ គឺលើស៦០ភាគរយ។ ចំណែកឥណ្ឌាវិញ ទើបសម្រេចបានមិនដល់ ១៥ភាគរយឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកវិទ្យាសាស្រ្តអ៉ីស្រាអែល រកឃើញថ្នាំប្រភេទនេះអាចសម្លា.ប់កោសិកាមេរោគកូវីដបានពី ៩០-១០០% រយៈពេលត្រឹម ២៤ម៉ោង

Khmerpress September 16, 2021 16/09/2021

អ៊ីស្រាអែល៖ ក្រុមអ្នកវិទ្យាសាស្រ្តអ៉ីស្រាអែលបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Jpost ថា ថ្នាំគ្រាប់ដែលក្រុមខ្លួនកំពុងអភិវឌ្ឍឡើងមានប្រសិទ្ធអាចប្រឆាំងនឹងជំងឺកូវីដ-១៩ បានយ៉ាងឆាប់រហ័ស ពោលគឺអ្នកជំងឺអាចជាសះស្បើយនិងអាចត្រលប់ទៅផ្ទះវិញបានជាធម្មតាក្រោយលេបថ្នាំនេះរួចបានពីរបីថ្ងៃប៉ុណ្ណោះ។ ថ្នាំប្រឆាំងជំងឺកូវីដ-១៩ នេះមានឈ្មោះថា Codivir ត្រូវបានផ្តួចផ្តើមផលិតដោយក្រុមហ៊ុន Zyon Ayni ដែលជាក្រុមហ៊ុនផលិតឱសថដ៏ធំប្រចាំនៅក្នុងប្រទេសអីស្រាអែល ហើយនាពេលកន្លងមកក្រុមមួយនេះក៏ធ្លាប់បានចូលរួមផលិតថ្នាំប្រឆាំងនឹងជំងឺអេដស៍បានដោយជោគជ័យផងដែរ។ បើតាមលោក Code Pharm ដែលជាអគ្គនាយកនៃក្រុមហ៊ុន Zyon Ayni បានឲ្យដឹងថា​ Codivir គឺជាថ្នាំម្យ៉ាងដែលគេធ្លាប់ប្រើប្រាស់ជាថ្នាំប្រឆាំងនឹងជំងឺអេដស៍ ហើយគិតត្រឹមពេលនេះថ្នាំ Codivir បានឆ្លងផុតដំណាក់សាកល្បងលើកទី ១ ប្រកបដោយភាពជោគជ័យរួចហើយ។ ក្នុងការសាកល្បងកាលពីពេលថ្មីៗនេះគេមើលឃើញថា ថ្នាំ Codivir អាចសម្លាប់កោសិកាមេរោគកូវីដ-១៩ បានចន្លោះពី ៩០-១០០% ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ អគ្គនាយករូបនេះបានបន្តថា ចំពោះការសាកល្បងដំណាក់កាលលើកទី ២ នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅដើមខែក្រោយនេះ និងធ្វើឡើងនៅក្នុងប្រទេសអេស្ប៉ាញ ប្រេស៊ីល និងអាហ្រ្វិកខាងត្បូង ហើយបើការធ្វើតេស្តសាកល្បងលើកទីនេះទទួលបានជោគជ័យទៀតគឺនៅក្នុងរយៈពេលពី ៣-៦ខែក្រោយមកទៀត គេអាចឈានទៅដល់ការផលិតថ្នាំសម្រាប់ប្រើប្រាស់ក្នុងគ្រាបន្ទាន់បានតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Jpost

Moderna អះអាងថា ប្រសិទ្ធភាពវ៉ាក់សាំង «អាចថយចុះទៅតាមពេលវេលា» ដូច្នេះទើបតម្រូវឲ្យមាន «ដូសទី៣»

Khmerpress September 16, 2021 16/09/2021

(ឈីកាហ្គោ)៖ ក្រុមហ៊ុន Moderna នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទិន្នន័យថ្មីពីការធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏ធំរបស់ខ្លួនបានបង្ហាញថា ការការពាររបស់វាត្រូវបានថយចុះទៅតាមពេលវេលា ដែលតម្រូវឱ្យមានការចាក់ដូសទី ៣ ឬដូសជំរុញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។ ប្រធានក្រុមហ៊ុន Moderna លោក ស្ទេហ្វិន ហូក (Stephen Hoge) បាននិយាយថា «នេះគ្រាន់តែជាការប៉ាន់ស្មានមួយតែប៉ុណ្ណោះ ប៉ុន្តែយើងជឿជាក់ថា នៅពេលដែលយើងសម្លឹងមើលទៅកាន់រដូវស្លឹកឈើជ្រុះ និងរដូវរងា យ៉ាងហោចណាស់យើងអាចរំពឹងថា ប្រព័ន្ធភាពស្មុំាចុះខ្សោយនេះ នឹងអាចធ្វើឲ្យមានករណីឆ្លង COVID-19 រាប់សែនករណីទៀត»។ លោក Stephen Hoge មិនបាននិយាយថា តើករណីឆ្លងក្នុងចំនួនប៉ុន្មាន នឹងមានសភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែលោកគូសបញ្ជាក់បែបនេះវិញថា ករណីឆ្លងមួយចំនួននឹងត្រូវការ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បើតាមលោក Stephen Hoge ទិន្នន័យពីការសិក្សាអំពីការចាក់ដូសទី ៣ បានបង្ហាញថា «វ៉ាក់សាំងអាចបង្កើនអង់ទីករជាប្រចាំក្នុងកម្រិតខ្ពស់ បន្ទាប់ពីការចាក់ដូសទី ២ […]