ព័ត៌មានអន្តរជាតិ

BREAKING: យោធាចិនព្រមានថា ទំនប់វារីអគ្គិសនីស្ថិតនៅភាគកណ្តាលប្រទេស «អាចនឹងបាក់គ្រប់ពេលវេលា»

Khmerpress July 21, 2021 21/07/2021

(ប៉េកាំង)៖ យោធាចិនបានធ្វើការព្រមានថា ទំនប់វារីអគ្គិសនីដ៏ធំមួយ ដែលស្ថិតនៅក្នុងខេត្តភាគកណ្តាលប្រទេស អាចនឹងបាក់គ្រប់ពេលវេលា បន្ទាប់ពីវាបានរងទទួលរងភ្លៀងធ្លាក់យ៉ាងដំណំ ដែលបានបណ្តាលឲ្យកម្រិតទឹក កើនឡើងខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ អាជ្ញាធរឧតុនិយមនៃប្រទេសចិន បានចេញសេចក្តីព្រមានក្នុងកម្រិតខ្ពស់បំផុត សម្រាប់ខេត្ត ហឺណាន (Henan) ភាគកណ្តាលប្រទេស ខណៈភ្លៀងធ្លាក់យ៉ាងសន្ធប់ ដែលបង្កឡើងដោយព្យុះ បាននិងកំពុងបង្កឲ្យមានការរាំងស្ទះ ដោយសារទឹកជំនន់យ៉ាងគំហុក កើតមានតាមផ្លូវ កំលុងពេលដែលប្រជាជនងាយរងគ្រោះ ត្រូវជម្លៀសចេញទៅកាន់ទីកន្លែងមានសុវត្ថិភាព។ កាលពីយប់ថ្ងៃអង្គារ កងទ័ពរំដោះប្រជាជនចិន (PLA) បានព្រមានថា ភ្លៀងធ្លាក់ឥតឈប់ឈរបានបង្កឲ្យមានស្នាមប្រេះប្រវែង ២០ម៉ែត្រ នៅតំបន់ទំនប់វារីអគ្គិសនី យីហឺតាន់ (Yihetan) ស្ថិតក្នុងទីក្រុង ឡយ៉ាង (Luoyang) ដែលមានប្រជាជនរស់នៅជាង ៧លាននាក់ ហើយវាអាចបាក់គ្រប់ពេលវេលា។ បើតាមសេចក្តីប្រកាសរបស់ទីបញ្ជាការថ្នាក់មជ្ឈិមនៃ PLA កងកម្លាំងរបស់ខ្លួន ត្រូវបានបញ្ជូនទៅកាន់តំបន់ទំនប់វារីអគ្គិសនីខាងលើនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ ព្រមទាំងបង្វែទិសដៅទឹកជំនន់។ គួរបញ្ជាក់ថា ទឹកជំនន់ និងព្យុះភ្លៀងទាំងតូចទាំងធំ តែងតែបង្កការគំរាមកំហែង មកលើប្រទេសចិនយ៉ាងដំណំ ជាពិសេសទៅលើខេត្តភាគកណ្តាល […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៤,៧៩៥ករណីបន្ថែមទៀត» ក្នុងនោះ ៣,៣២២នាក់នៅទីក្រុងហូជីមិញ

Khmerpress July 21, 2021 21/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៤,៧៩៥ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៦នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ក្រៅពីនោះករណីឆ្លងនៅក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងចំនួន ៣,៣២២ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៦២,៨២០នាក់ ក្នុងនោះស្លាប់៣៣៤នាក់ និងជាសះស្បើយចំនួន ១១,៤៤៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឡាវរកឃើញករណីវិជ្ជមានកូវីដ-១៩ «១៧០នាក់ក្នុង១ថ្ងៃ» ដែលជាចំនួនច្រើនមិនធ្លាប់មាន

Khmerpress July 20, 2021 20/07/2021

(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីវិជ្ជមានជំងឺ COVID-19 ថ្មីៗចំនួន ១៧០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។ អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលឡាវ លោក ស៉ីសាវ៉ាត់ សួតថានីរ៉ាសៃ (Sisavath Soutthaniraxay) បានគូសបញ្ជាល់ប្រាប់សន្និសីទកាសែតមួយថា ករណីវិជ្ជមានជំងឺ COVID-19 ថ្មីៗខាងលើនេះ សុទ្ធតែជាករណីនាំចូលទាំងអស់ ដោយគ្មានករណីឆ្លងក្នុងសហគមន៍ឡើយ។ ក្នុងចំណោមករណីវិជ្ជមាន COVID-19 ទាំង ១៧០ករណីនោះ មាន ៩៨ករណី ត្រូវបានរកឃើញនៅក្នុងខេត្ដ សុវណ្ណាខេត្ត (Savannakhet), ៣៨ករណីនៅក្នុងខេត្ត ចម្ប៉ាសាក់ (Champasak), ២០ករណីនៅក្នុងខេត្ត សារ៉ាវ៉ាន់ (Saravan), ១០ករណីនៅក្នុងរដ្ឋធានីវៀងច័ន្ទ (Vientiane Capital) និង ០៤ករណីទៀតនៅក្នុងខេត្ដ ខាំមួន (Khammuan)។ គួរបញ្ជាក់ថា ១៧០ករណីឆ្លងក្នុងមួយថ្ងៃ គឺជាតួលេខខ្ពស់បំផុត លើកដំបូងសម្រាប់ប្រទេសឡាវ គិតចាប់តាំងពីប្រទេសនេះ បានរកឃើញករណីឆ្លងជំងឺ COVID-19 […]

ថៃចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Pfizer «២០លានដូស» ចំពោះមុខករណីឆ្លង និងបាត់បង់ជីវិតដោយសារកូវីដ-១៩ កាន់តែច្រើន

Khmerpress July 20, 2021 20/07/2021

(បាងកក)៖ នាយកដ្ឋានគ្រប់គ្រងជំងឺនៃប្រទេសថៃ (DDC) បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក Pfizer ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២០លានដូស ចំពោះមុខការឆ្លងរាតត្បាតជំងឺនេះកាន់តែអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិត អូប៉ាស កានកាវីនផុង (Opas Karnkawinpong) អគ្គនាយកនៃ DDC និងលោកស្រី ដេប្រូរ៉ាហ៍ សីហ្វឺត (Deborah Seifert) អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Pfizer ប្រចាំនៅសាខាប្រទេសថៃ និងឥណ្ឌូណេស៊ី បានចូលរួមក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងសុខាភិបាលថៃស្ថិតក្នុងខេត្ត ណុនថាបុរី (Nonthaburi) ដោយមានលោករដ្ឋមន្ត្រីសុខាភិបាល អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ចូលរួមជាអធិបតីផងដែរ។ គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer-BioNTech ក៏ត្រូវបានចុះបញ្ចី ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនា រួចមកហើយដែរ […]

វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពខ្ពស់រហូតដល់ «៩៨.៩%» ការពារក្មេងៗអាយុ «៣-១៧ឆ្នាំ» មិនឲ្យឆ្លងកូវីដ-១៩, នេះបើតាមលទ្ធផលធ្វើតេស្ត ដំណាក់កាលទី២

Khmerpress July 20, 2021 20/07/2021

(ប៉េកាំង)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ចាក់ឲ្យក្មេងៗអាយុចន្លោះ ៣-១៧ឆ្នាំ នៅក្នុងប្រទេសចិន ហើយឥឡូវទិន្នន័យពីការធ្វើតេស្តដំណាក់កាលទីពីរបង្ហាញថា វាមានប្រសិទ្ធភាពយ៉ាងហោចដល់ទៅ ៩៨.៩ភាគរយ ក្នុងការបណ្តុះអង់ទីករការពារ ខណៈប្រសិទ្ធភាពនេះ គឺខ្ពស់ជាងក្រុមមនុស្សដែលមានអាយុលើស ១៨ឆ្នាំទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយកាសែតចិន Global Times នៅរសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។ ក្រុមហ៊ុន Sinovac បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការធ្វើតេស្តនោះមានការចូលរួម ពីក្រុមអ្នកស្ម័គ្រចិត្តប្រមាណ ១៨០នាក់ ដែលស្ថិតក្នុងក្រុមអាយុខាងលើ។ រយៈពេល ០៣ខែ ក្រោយចាក់វ៉ាក់សាំង កម្រិតនៃការផលិតអង់ទីករ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ក្នុងចំណោមអ្នកទាំងនោះ គឺស្ថិតនៅអត្រាខ្ពស់រហូតដល់ទៅ ៩៨.៩ភាគរយ។ យោងតាមទិន្នន័យនៃការធ្វើតេស្ត ក្រុមហ៊ុន Sinovac បានអះអាងទៀតថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព និងស្ថិរភាពក្រោយចាក់លើក្មេងៗ។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិនបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំង Sinovac សម្រាប់ប្រជាជនអាយុចន្លោះ ៣-១៧ឆ្នាំ កាលពីខែឧសភាកន្លងទៅ។ បើតាមក្រុមហ៊ុន […]

ក្រសួងការបរទេសចិន៖ ផែនការនៃការងារស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ដំណាក់កាលទី២ របស់អង្គការសុខភាពពិភពលោក មិនសមស្របនឹងគោលជំហររបស់ប្រទេសជាច្រើន លើបញ្ហាស្តីពីការស្វែងរកប្រភពដើមនៃវីរុស

Khmerpress July 20, 2021 20/07/2021

(ប៉េកាំង)៖ ពេលឆ្លើយនឹងសំណួរបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតជាប្រចាំ កាលពីថ្ងៃទី ១៩ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ផែនការនៃការងារស្វែងរកប្រភពដើមនៃវីរុសកូវីដ ១៩ ដំណាក់កាលទី ២ ដែលដាក់ចេញដោយលេខាធិការដ្ឋានអង្គការសុខភាពពិភពលោក មិនសមស្របនឹងគោលជំហររបស់ប្រទេសចិនព្រមនិង ប្រទេសជាច្រើនទៀតលើ បញ្ហាស្តីពីការស្វែងរកប្រភពដើមនៃវីរុស ។ លោក Zhao Lijian បានថ្លែងថា តំណាងប្រទេសចិននិងប្រទេសជាច្រើន បានអធិប្បាយពីគំនិតផ្តួចផ្តើមនិងមតិយោបល់របស់ប្រទេសខ្លួន អំពីបញ្ហានេះរួចហើយ នៅក្នុងសន្និសីទរាយការណ៍នៃប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក កាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ។ លោកបានបញ្ជាក់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាត អង្គការសុខភាពពិភពលោកលើកទី៧៣ បានកំណត់យ៉ាងច្បាស់ថា អគ្គនាយកនៃអង្គការសុខភាពពិភពលោក នឹងបន្តធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹង បណ្តាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក ដើម្បីស្វែងរកប្រភពនៃសត្វដែលផ្ទុកវីរុសកូវីដ១៩ ព្រមនិងវិធីចម្លងទៅមនុស្សជាតិ ។ ហេតុនេះ ផែនការនៃការងារស្វែងរកប្រភពដើមនៃវីរុសនេះ គួរតែសមស្របនឹងការកំណត់នេះព្រមទាំងស្ថិតក្រោម ការដឹកនាំរបស់ប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក។ ប្រទេសចិនរំពឹងទុកថា បណ្តាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក អាចធ្វើការផ្លាស់ប្តូរនិងការពិភាក្សាគ្នាយ៉ាងពេញលេញ ដើម្បីប្រមូលផ្តុំនិងទទួលយកមតិយោបល់ពី ភាគីពាក់ព័ន្ធនានា ព្រមទាំងធានាថា ដំណើរគ្រោងផែនការនៃការងារនេះមានតម្លាភាពនិងបើកចំហ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ មនុស្ស ១១,៧៨៤នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress July 20, 2021 20/07/2021

(បាងកក)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ ទើបតែបានរាយការណ៍ពីចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១១,៣០៥នាក់ ដែលត្រូវបានរកឃើញក្នុងកំលុងពេល ២៤ម៉ោងមុន ខណៈអ្នកជំងឺ ៨០នាក់ទៀតបានបាត់បងជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។ តួលេខខាងលើនេះគឺជាអត្រាឆ្លង COVID-19 ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ និងជាការហក់ឡើងដល់ខ្ទង់ម៉ឺនករណី ក្នុងរយៈពេល ០៧ថ្ងៃជាប់ៗគ្នាមកហើយ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤២៦,៤៧៥នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ៣,៥០២នាក់ និងជាសះស្បើយវិញជិត ២៩៦,២០៨នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ថៃសម្រេចបាន ១៤.២លានដូស ក្នុងនោះប្រជាជនចំនួន ៣.៤៤លាននាក់ (៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។ គួរបញ្ជាក់ថា ខេត្តមួយចំនួននៃប្រទេសថៃ ក្រៅពីទីក្រុងបាងកកដូចជា ឈុនបុរី អយុធ្យា និងឆាឆឹងសៅជាដើម ការរឹតត្បិតភាគច្រើនកំពុងត្រូវបានអនុវត្ត ក្នុងនោះមានដូចជា ការបិទផ្សារទំនើបចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺជាដើម។ ដោយឡែកការហាមប្រាមជួបជុំគ្នា ត្រូវបានដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស ហើយអ្នកដែលល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ […]

ប្រទេសវៀតណាមកំពុងធ្វើតេស្ដសាកល្បងដំណាក់កាលទី៣ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះថា Nano Covax ដែលខ្លួនបានបង្កើតឡើង

Khmerpress July 20, 2021 20/07/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា វាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសវៀតណាម គឺ Nano Covax កំពុងឈានដល់ការសាកល្បងលើមនុស្សដំណាក់កាលទី៣ ហើយក៏មានអ្នកស្ម័គ្រចិត្តជាង ១,០០០ នាក់ រួចមកហើយ ដែលបានទៅទទួលវ៉ាក់សាំងសាកល្បងដូសទី២ នេះបើតាមការប្រកាសរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធានៃក្រសួងការពារជាតិ កាលពីថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះអ្នកស្ម័គ្រចិត្តច្រើនជាង ១២,០០០ នាក់ផ្សេងទៀត នឹងត្រូវទៅទទួលវ៉ាក់សាំងដូសទី២ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ហើយពួកគេនឹងត្រូវរាយការណ៍ពីសុខភាពបន្ទាប់ពីការចាក់វ៉ាកសាំងរួចផងដែរ។ ក្នុងនោះ អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងពេញលេញដោយការចាក់ចំនួន ២លើក នៅត្រឹមពាក់កណ្តាលខែសីហាខាងមុខនេះ។ ជម្រាបដែរថា Nano Covax ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC ផ្អែកលើបច្ចេកវិទ្យាបន្សំ DNA/ប្រូតេអ៊ីន។ វ៉ាក់សាំងបានឆ្លងកាត់ការសាកល្បងដំណាក់កាលដំបូង ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២១ ហើយចំណែកដំណាក់កាលទី៣ បានចាប់ផ្តើមចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ […]

ចិនរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីៗ ៦៥នាក់ ដែលភាគច្រើនជាអ្នក ទើបត្រលប់ពីមីយ៉ាន់ម៉ា

Khmerpress July 20, 2021 20/07/2021

(ប៉េកាំង)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ (ថ្ងៃចន្ទ ទី១៩ ខែកក្កដា) ប្រទេសចិនបានរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៦៥នាក់ទៀត ដែលនេះជាតួលេខខ្ពស់មិនធ្លាប់មាន គិតចាប់តាំងពីខែមករា ឆ្នាំ២០២១ ដែលកាលណោះ ករណីឆ្លងរហូតដល់ទៅ ៩២នាក់ ត្រូវបានរាយការណ៍ (ថ្ងៃទី៣០ ខែមករា)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។ បើតាមអាជ្ញាធរសុខាភិបាលចិន ចំនួនករណីឆ្លងថ្មីៗខាងលើនេះ ៤១នាក់ត្រូវបានរាយការណ៍ចេញពីខេត្ត យូណាន (Yunnan) ដោយពួកគេសុទ្ធតែជាជនជាតិចិន ដែលទើបត្រលប់មកពីប្រទេសមីយ៉ាន់ម៉ាវិញ។ ពួកគេស្ថិតនៅក្នុងចំណោមជនជាតិចិន ដែលបានត្រលប់មកប្រទេសកំណើតវិញ ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា នៅពេលដែលមីយ៉ាន់ម៉ារងគ្រោះកាន់តែខ្លាំង ដោយសារការរាតត្បាត COVID-19។ គួរបញ្ជាក់ថា ជនជាតិចិនជាច្រើនដែលត្រលប់មកពីមីយ៉ាន់ម៉ា គឺត្រូវបានកំណត់ឲ្យចូលមកកាន់ទីក្រុង យូអ៊ីលី (Ruili) និង ឡុងឈាន់ (Longchuan) របស់ខេត្ត យូណាន ដែលជាចំណុចច្រកឆ្លងកាត់ដ៏សំខាន់ នៃប្រទេសពីរទៀតចូលមកកាន់ប្រទេសចិនផងដែរ នោះគឺឡាវ និងវៀតណាម ហើយខេត្តយូណានរបស់ចិន […]

វីរុសបម្លែងថ្មី Delta កំពុងធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក «កើនឡើងវិញ»

Khmerpress July 20, 2021 20/07/2021

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅតែបន្តមើលឃើញ ការកើនឡើងវិញនៃករណីឆ្លង COVID-19 ជាប្រចាំថ្ងៃ ក្នុងកំលុងពេល ៤សប្តាហ៍ជាប់ៗគ្នាមកនេះ ខណៈវីរុសបម្លែង Delta ត្រូវបានគេជឿជាក់ថា កំពុងតែធ្វើឲ្យអនាគតសហរដ្ឋអាមេរិក មានភាពមិនច្បាស់លាស់ឡើងវិញ ពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ជំងឺរាតត្បាតសកល ដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។ បើតាមរបាយការណ៍ពីសាកលវិទ្យាល័យ Johns Hopkins អត្រាឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបច្ចុប្បន្នគឺ ៣២,០០០នាក់ក្នុងមួយថ្ងៃ ឬស្មើនឹងការកើនឡើង ៦៦% បើធៀបនឹងសប្តាហ៍មុន និង ១៤៥% បើធៀបនឹងពីរសប្តាហ៍មុន។ យ៉ាងណាក៏ដោយ អត្រាស្លាប់ប្រចាំថ្ងៃគឺ ២៥៨នាក់ ឬស្មើនឹងការកើនឡើង ១៣% បើធៀបនឹងសប្តាហ៍មុន។ ដោយឡែកចំនួនអ្នកជំងឺ ដែលកំពុងទទួលការព្យាបាលនៅតាមមន្ទីរពេទ្យ ក៏បានកើនឡើង ៥០% ផងដែរ បើធៀបនឹងរយៈពេលពីរសប្តាហ៍មុន។ គួរបញ្ជាក់ថា ការស្ទុះងើបឡើងវិញ នៃចំនួនករណីឆ្លង និងស្លាប់នៅទូទាំងសហរដ្ឋអាមេរិក គឺដោយសារការរាតត្បាតកាន់តែខ្លាំង នៃវីរុសបម្លែងថ្មី Delta ខណៈប្រជាជនជាង ៥០% […]