ព័ត៌មានអន្តរជាតិ

WHO៖ «វីរុសបម្លែងថ្មី Delta រាតត្បាតចូលដល់ប្រទេស និងដែនដីចំនួន១២៤ហើយ នៅទូទាំងពិភពលោក»

Khmerpress July 22, 2021 22/07/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសចេញពីទីក្រុងហ្សឺណែវ នៅថ្ងៃពុធសប្តាហ៍នេះថា វីរុស COVID-19 បម្លែងថ្មី Delta នឹងរាតត្បាតពាសពេញពិភពលោក នៅប៉ុន្មានខែទៀតប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ វាត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីសរុបចំនួន ១២៤ រួចទៅហើយ (កើនឡើងចំនួន ១៣ បន្ថែមទៀតបើធៀបនឹងសប្តាហ៍មុន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។ បើតាម WHO ពេលនេះប្រទេសធំៗក៏កំពុងតែរាយការណ៍ អំពីការរាតត្បាតវីរុសនេះយ៉ាងគំហុកផងដែរ ដោយស្ថិតនៅក្នុងអត្រាលើស ២ ភាគ ៣ នៃករណីឆ្លងថ្មីៗ។ Delta គឺជាវីរុស COVID-19 បម្លែងថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយវាត្រូវបានក្រុមអ្នកជំនាញអន្តរជាតិជឿជាក់ថា មានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឲ្យអ្នកឆ្លងជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។ គួរបញ្ជាក់តាម WHO ទៀតថា វីរុសបម្លែងថ្មី Delta នឹងក្លាយជាវីរុសរាតត្បាត ពាសពេញពិភពលោកនៅប៉ុន្មានខែទៀតប៉ុណ្ណោះ។ ដោយឡែកវីរុសបម្លែងថ្មីបីទៀត គឺ Alpha (ប្រភពដើមនៅអង់គ្លេស) ត្រូវបានបានរកឃើញនៅ […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៥,៣៥៧ករណី» និងបាត់បង់ជីវិត៣៦នាក់ទៀតនៅថ្ងៃពុធនេះ

Khmerpress July 22, 2021 22/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៥,៣៥៧ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀត។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៤នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ក្រៅពីនោះករណីឆ្លងនៅក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងចំនួន ៣,៥៥៦ករណី។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ៣៦នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៦៨,១៧៧នាក់ ក្នុងនោះស្លាប់៣៧០នាក់ និងជាសះស្បើយចំនួន ១១,៩៧១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជនជាតិថៃម្នាក់ត្រូវបានរាយការណ៍ថា បាត់បង់ជីវិតដោយសារបានចាក់វ៉ាក់សាំង Sinovac និង AstraZeneca លាយគ្នាសម្រាប់ដូសទី១ និងទី២

Khmerpress July 22, 2021 22/07/2021

(បាងកក)៖ សារព័ត៌មាន the Thaiger នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះបានចុះផ្សាយថា ស្ត្រីគ្រូបបង្រៀនជនជាតិថៃម្នាក់វ័យ ៣៩ឆ្នាំបានស្លាប់បាត់បង់ជីវីត ក្រោយបានចាក់វ៉ាក់ AstraZeneca ជាដូសទី២ ខណៈដូសទី១ គឺវ៉ាក់សាំង Sinovac របស់ចិន។ ប្រសិនបើនេះជាការពិត នោះវាជាករណីស្លាប់ដំបូងបំផុត ចាប់តាំងពីអាជ្ញាធរថៃអនុវត្តគោលការណ៍វ៉ាក់សាំងលាយគ្នា។ បើតាមការរៀបរាប់បុរសជាស្វាមី ដែលបានចាក់វ៉ាក់សាំងដូចគ្នាដែរនោះថា ពួកគេមានអាការៈឈឺក្បាល និងក្តៅខ្លួនបន្តិចបន្តួចក្រោយពីបានចាក់វ៉ាក់សាំងរួចភ្លាម។ នោះដល់ពេលល្ងាចស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមមានអាការៈចង់ក្អួតចង្កោរខុសប្លែកពីធម្មតា ដោយនៅម៉ោងប្រមាណ ៧យប់នាងក៏បានស្លាប់បាត់ទៅ។ ទោះជាយ៉ាងណា អ្វីទាំងនេះត្រូវការស៊ើបអង្កេតបន្ថែមទៀត ខណៈស្រីជាគ្រូបង្រៀនដែលបានស្លាប់រូបនោះ មានជំងឺប្រចាំកាយស្រាប់គឺលើសឈាម។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃបានចេញគោលការណ៍ចាក់វ៉ាក់សាំងថ្មី ដោយតម្រូវឲ្យអ្នកដែលបានចាក់វ៉ាក់សាំង Sinovac នៅដូសទី១ នឹងត្រូវចាក់ AstraZeneca នៅដូសទី២។ គោលការណ៍ថ្មីនេះអាជ្ញាធរជឿជាក់ថា នឹងមានប្រសិទ្ធភាពកាន់ខ្ពស់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលក្នុងប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

នាយក WHO ព្រមាន៖ «យើងនឹងមើលឃើញវីរុសបម្លែងថ្មី ដែលអាក្រក់ជាង Delta ទៅទៀតនៅថ្ងៃមុខ»

Khmerpress July 21, 2021 21/07/2021

(ហ្សឺណែវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានធ្វើការព្រមានថ្មីមួយនៅថ្ងៃពុធនេះថា មនុស្សលោកយើងនេះនឹងអាចមើលឃើញ វីរុស COVID-19 បម្លែងថ្មីទៀត ដែលសាហាវជាងវីរុស Delta នាពេលបច្ចុប្បន្ននេះទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ លោក ថេដ្រូស អាដាណម បានលើកឡើងក្នុងឱកាស នៃការត្រៀមបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូយ៉ាងដូច្នេះថា «នៅពេលវីរុស (COVID-19) រាតត្បាតកាន់តែច្រើន នោះការបម្លែងខ្លួនថ្មីៗរបស់វា ក៏នឹងមានឱកាសលេចឡើងដូចគ្នា ហើយវានឹងកាន់តែសាហាវជាងវីរុស Delta ដែលកំពុងបង្កក្តីអន្តរាយនាពេលបច្ចុប្បន្ននេះទៅទៀត… ហើយនៅពេលដែលមាន វីរុសបម្លែងថ្មីៗកាន់តែច្រើន នោះវានឹងអាចមានឱកាសយកឈ្នះលើវ៉ាក់សាំង ហើយរុញច្រានយើងទៅកាន់ផ្លូវទាល់មួយជាក់ជាមិនខាន…»។ គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រធាន WHO ខាងលើនេះ បានកើតមានឡើងស្របពេលដែលពិភពលោក កំពុងមើលឃើញការឆ្លងរាតត្បាតឡើងវិញ និងកាន់តែសាហាវខ្លាំង ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកខាងជើង ដែលសុទ្ធសឹងតែបានរាយការណ៍ អំពីវត្តមានវីរុសបម្លែងថ្មី Delta ដែលត្រូវបានចាត់ទុកថា មានភាពសាហាវលើសគេបច្ចុប្បន្ន។ លោក […]

BREAKING: មជ្ឈមណ្ឌល CDC អាមេរិក៖ «វ៉ាក់សាំងទាំងអស់ទោះបីចាក់ពេញលេញក៏ដោយមិនអាចការពារមនុស្សបាន១០០% ពីការឆ្លងជំងឺកូវីដ១៩នោះឡើយ»

Khmerpress July 21, 2021 21/07/2021

(អាមេរិក)៖ ចំពោះមុខការកើនឡើងវិញ នៃករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ជាពិសេសក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានចេញមុខបកស្រាយថា វ៉ាក់សាំង COVID-19 ទាំងអស់សុទ្ធតែមិនមានសមត្ថភាពការពារអ្នកបាន ១០០ភាគរយពីការឆ្លងជំងឺនេះឡើយ ទោះបីចាក់ចំនួន២ដូសក៏ដោយ ប៉ុន្តែពួកវាអាចជួយកុំឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬមួយក៏ស្លាប់ដោយសារ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី បណ្តាញព័ត៌មាននៅសហរដ្ឋអាមេរិក នារសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ បច្ចុប្បន្នមានការកត់សម្គាល់ឃើញថា ចំនួនករណីឆ្លង COVID-19 សឹងតែនៅគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ហាក់កំពុងតែកើនឡើងវិញ ហើយអ្វីដែលកំពុងធ្វើឲ្យប្រជាជនអាមេរិក មានការព្រួយបារម្ភនោះ គឺករណីឆ្លងសូម្បីក្នុងចំណោម អ្នកដែលបានចាក់វ៉ាក់សាំងរួច។ ទិន្នន័យពី មជ្ឈមណ្ឌល CDC បានបង្ហាញថា មានករណីឆ្លងនិងស្លាប់ដោយសារ COVID-19 លើអ្នកចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូសចំនួនជិត ៥,៥០០នាក់ នៅសហរដ្ឋអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយ CDC នៅតែអះអាងថា ករណីឆ្លង និងស្លាប់ដោយសារ COVID-19 លើអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស គឺជារឿងកម្រ ជាពិសេសករណីស្លាប់តែម្តង ហើយវាមិនមែនមានន័យថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពនោះឡើយ ចំពោះមុខការព្រួយបារម្ភ […]

របាយការណ៍នៅសហរដ្ឋអាមេរិក៖ «អ្នកចាក់វ៉ាក់សាំងពេញលេញ ៥,៤៩២នាក់ បានឆ្លង និងបាត់បង់ជីវិតដោយសារកូវីដ-១៩»

Khmerpress July 21, 2021 21/07/2021

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដាកន្លងទៅ មានករណីឆ្លង និងស្លាប់ដោយសារ COVID-19 លើអ្នកចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូសចំនួន ៥,៤៩២ករណី។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន NBC news នៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ បើតាម CDC នៅក្នុងចំណោមអ្នកជំងឺទាំង ៥,៤៩២នាក់ខាងលើ មាន ៧៥ភាគរយជាក្រុមមនុស្សមានវ័យ ៦៥ឆ្នាំឡើងទៅ ហើយក្នុងនោះអ្នកស្លាប់មានចំនួន ១,០៦៣នាក់។ តែទោះជាយ៉ាងណាក៏ដោយ CDC នៅតែអះអាងថា ករណីឆ្លង និងស្លាប់ដោយសារ COVID-19 លើអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសគឺជារឿងកម្រ ហើយវាមិនមែនមានន័យថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពនោះឡើយ ចំពោះមុខការព្រួយបារម្ភ ពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។ CDC បានគូសបញ្ជាក់បន្ថែមទៀតថា វ៉ាក់សាំងមិនអាចការពារបាន ១០០ភាគរយឡើយ តែវាអាចជួយការពារបានច្រើនកុំឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ដោយសារ COVID-19។ ការគូសបញ្ជាក់បែបនេះ បានកើតមានឡើងស្របពេលដែល សេចក្តីរាយការណ៍កាលពីដើមសប្តាហ៍នេះ បានបង្ហាញឲ្យឃើញថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក […]

BREAKING: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «១៣,០០២នាក់ក្នុង១ថ្ងៃ» ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ខណៈអ្នកជំងឺ ១០៨នាក់ទៀតបាត់បង់ជីវិត

Khmerpress July 21, 2021 21/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,០០២ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ១០៨នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១១,៩៥៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១,០៤៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ រហូតមកទល់ពេលនេះ ថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៣៩,៤៧៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៦១០នាក់ និងអ្នកជាសះស្បើយ ៣០៤,៤៥៦នាក់។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសថៃក៏បានប្រកាសពីការបញ្ជាទិញ វ៉ាក់សាំងបង្ការ COVID-19 Pfizer ពីសហរដ្ឋអាមេរិកចំនួន ២០លានដូសផងដែរ ស្ថិតក្នុងគោលដៅទប់ទល់ការឆ្លងរាតត្បាត COVID-19 ជាពិសេសគឺវីរុសបម្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងរហ័ស និងងាយបង្កឲ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។ គិតត្រឹមចុងសប្តាហ៍មុន ថៃសម្រេចបានការចាក់វ៉ាក់សាំង ១៤.៣លានដូស ក្នុងនោះប្រជាជន ៣.៤៥លាននាក់ […]

អាមេរិកបន្ធូរបន្ថយ សេចក្តីណែនាំការធ្វើដំណើរពាក់ព័ន្ធកូវីដ១៩ សម្រាប់ឥណ្ឌានិងប៉ាគីស្ថាន

Khmerpress July 21, 2021 21/07/2021

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការបន្ធូរបន្ថយសេចក្តីណែនាំ លើការធ្វើដំណើរពាក់ព័ន្ធនឹង COVID-19 សម្រាប់ប្រទេសឥណ្ឌានិងប៉ាគីស្ថាន មកនៅកម្រិតទី៣វិញ បន្ទាប់ពីស្ថានការណ៍ឆ្លងរាតត្បាត នៅប្រទេសទាំងពីរ ហាក់ធូរស្រាលជាងមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ កន្លងមក សេចក្តីណែនាំលើការធ្វើដំណើរពាក់ព័ន្ធ COVID-19 សម្រាប់ឥណ្ឌានិងប៉ាគីស្ថាន គឺនៅស្ថិតកម្រិតទី៤ ដែលជាកម្រិតខ្ពស់បំផុត។ នៅកម្រិតទី៤ រដ្ឋាភិបាលអាមេរិកណែនាំមិនឲ្យប្រជាជនខ្លួន ធ្វើដំណើរទៅកាន់គោលដៅទាំងនោះតែម្តង ខណៈនៅកម្រិតទី៣ គឺពលរដ្ឋអាមេរិក ត្រូវបានណែនាំឲ្យពិចារណាឡើងវិញ មុនពេលសម្រេចចិត្តធ្វើដំណើរ។ យ៉ាងណាមិញ ការផ្លាស់ប្តូរខាងលើ គឺមិនប៉ះពាល់ដល់បម្រាមធ្វើដំណើរ ដែលអាមេរិកបានដាក់ចេញ កាលពីខែឧសភាកន្លងទៅនោះឡើយ។ បម្រាមនោះ ហាមឃាត់រាល់ជនបរទេសទាំងអស់ ដែលធ្លាប់ស្ថិតនៅប្រទេសឥណ្ឌា ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ មិនអាចឈានជើង ចូលសហរដ្ឋអាមេរិកបានឡើយ។ អាមេរិកក៏បានដាក់បម្រាមស្រដៀងគ្នា សម្រាប់អាហ្រ្វិកខាងត្បូង ចិន អ៉ីរ៉ង់ ប្រេស៊ីល ចក្រភពអង់គ្លេស អៀរឡង់ និងប្រទេសចំនួន២៦ នៅអឺរ៉ុបផងដែរ។ ប៉ុន្តែអ្នកមានទីលំនៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក រួមទាំងសមាជិកគ្រួសារពួកគេ ហើយជនបរទេសមួយចំនួន ដូចជា និស្សិតជាដើម […]

ថៃ៖ ជនអនាថា ៤នាក់ដេកស្លា.ប់នៅតាមចិញ្ចើមផ្លូវក្នុងទីក្រុងបាងកក, សង្ស័យឆ្លងកូវីដ-១៩

Khmerpress July 21, 2021 21/07/2021

(បាងកក)៖ អ្នកប្រើប្រាស់បណ្ដាញ Facebook ក្នុងប្រទេសថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះបាននាំគ្នាចែករំលែករូបភាពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលត្រូវគេសង្ស័យ ថាដេកស្លាប់លើចិញ្ចើមផ្លូវក្នុងទីក្រុងបាងកក ដោយសារឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ បុរសខាងលើដែលគេសង្ស័យថាបានឆ្លង COVID-19 ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមផ្លូវ ស្ថិតនៅក្បែរវត្ត Wat Bowonniwet ក្នុងស្រុក Phra Nakhon នៃទីក្រុងបាងកក។ ដោយឡែក បើតាមអ្នកប្រើប្រាស់ Facebook សាកសពនេះត្រូវគេទុកនៅលើចិញ្ចើមផ្លូវរាប់ម៉ោង ទម្រាំក្រុមគ្រូពេទ្យមកដឹកសាកសពចេញដោយសារតែ ពួកគេមមាញឹកដឹកអ្នកជំងឺដទៃទៀត។ ក្រោយដឹកសាកសពបុរសរូបនេះ ក្រុមគ្រូពេទ្យបានទទួលការហៅទូរស័ព្ទថាមានបុរសម្នាក់ទៀតបានដេកស្លាប់នៅលើចិញ្ចើមផ្លូវនៅឯ រុក្ខវិថី Ratchadamnoen Klang ហើយនៅថ្ងៃពុធនេះ បុរសពីរនាក់ផ្សេងទៀតក៏ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមផ្លូវក្នុងទីក្រុងបាងកកផងដែរ ដោយម្នាក់ ដេកស្លាប់លើនៅផ្លូវ Lotus Rama IV ក្នុងស្រុក Thong Lor រីឯម្នាក់ទៀតនៅឯផ្លូវ Hathairat ក្នុងស្រុក Khlong Toei។ គួរបញ្ជាក់ថា បើតាមប្រភពដែលរាយការណ៍ប្រាប់អាជ្ញាធរថៃ បុរសទាំង៤នាក់ខាងលើ […]

ទឹកជំនន់វាយប្រហារខេត្ត Henan ភាគកណ្តាលប្រទេសចិន, មនុស្ស១២នាក់បាត់បង់ជីវិត និងរាប់ម៉ឺននាក់ត្រូវជម្លៀស

Khmerpress July 21, 2021 21/07/2021

(ប៉េកាំង)៖ អាជ្ញាធរចិននៅព្រឹកថ្ងៃពុធនេះ បានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ ខណៈមនុស្សរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារផ្នែកខ្លះ នៃភាគកណ្ដាលប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ បើតាមអាជ្ញាធរចិន មនុស្ស ១២នាក់ដែលបានបាត់បង់ជីវិតនោះ ត្រូវបានគេរាយការណ៍ចេញពីទីក្រុង ចឹងចូវ (Zhengzhou) នៃខេត្ត ហឺណាន (Henan) ខណៈប្រជាជនជាង ១ម៉ឺននាក់ទៀតនៅក្នុងខេត្តនោះ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ទីទួលសុវត្ថិភាពហើយ។ អាជ្ញាធរខេត្ត Henan ដែលមានប្រជាជនប្រមាណ ៩៤លាននាក់ បានប្រកាសភាពអាសន្នកម្រិតខ្ពស់បំផុត ចំពោះបញ្ហាអាកាសធាតុ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយទីក្រុងចំនួន ១២ បានរងផលប៉ះពាល់ ដោយក្នុងនោះផ្លូវសំខាន់ៗត្រូវបានបិទ ហើយជើងហោះហើរជាច្រើន ត្រូវបង្ខំចិត្តលុបចោលផងដែរ។ គួរបញ្ជាក់ថា បរិមាណទឹកភ្លៀងក្នុងរយៈពេល ០៣ថ្ងៃចុងក្រោយនៅក្នុងទីក្រុង Zhengzhou ត្រូវបានគេរាយការណ៍ថា មានចំនួនប្រហាក់ប្រហែលនឹងបរិមាណទឹកភ្លៀង នៅក្នុងរយៈពេល ០១ឆ្នាំពេញ។ ព្យុះភ្លៀងត្រូវបានគេព្យាករណ៍ថា នឹងបន្តវាយប្រហារនៅក្នុងតំបន់ យ៉ាងហោចណាស់ […]