ព័ត៌មានអន្តរជាតិ

BREAKING: កាន់តែធ្ងន់ធ្ងរ! ថ្ងៃនេះវៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ជិត «៦,០០០ករណី» ក្នុងនោះ ៤,៦៩២នាក់នៅទីក្រុងហូជីមិញ

Khmerpress July 18, 2021 18/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យ នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៥,៩២៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៥,៨៨៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៩នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរ៉ាប់រ៉ងចំនួន ៤,៦៩២ករណី។ គួរបញ្ជាក់ថា សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៥៣,៨៣០នាក់ ក្នុងនោះស្លាប់២៥១នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews

BREAKING: កំណត់ត្រាថ្មីនៅប្រទេសថៃ! មនុស្ស ១១,៣៩៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០១នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress July 18, 2021 18/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៣៩៧ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ១០១នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១១,០៧៩ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ៣១៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ជុំវិញបញ្ហានេះ វិធានការរឹតត្បិតរួមទាំងបំរាមគោចរ ត្រូវបានដាក់នៅទីក្រុងបាងកក និងខេត្តជាប់គ្នាចំនួន ០៥ ក្នុងរយៈពេលពីរសប្តាហ៍ គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ ការកើនឡើងនៃចំនួនករណីឆ្លងថ្មីៗ ដែលកំពុងតែកើនឡើងយ៉ាងគំហុកនេះ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៤០៣,៣៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៣៤១នាក់ និងអ្នកជាសះស្បើយ ២៨៣,៩១០នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមសប្តាហ៍នេះ ថៃសម្រេចបាន ១៣.៥លានដូស ដោយក្នុងនោះប្រជាជន ៣.៣៧លាននាក់ (៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ […]

BREAKING: អ្នកឆ្លងកូវីដ១៩ លើលោកកើនដល់ជាង ១៩០លាន ៧៨ម៉ឺននាក់, បាត់បង់ជីវិតជាង ៤លាននាក់ និងជាសះស្បើយជាង ១៧៣លាន ៨២នាក់!

Khmerpress July 18, 2021 18/07/2021

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩០,៧៨២,២២៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,០៩៨,៩៩៦នាក់ និងជាសះស្បើយឡើងវិញ ១៧៣,៨២៩,២៣០នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៩៥៣,៩៣៧នាក់ ស្លាប់ចំនួន ៦២៤,៧១៥នាក់ និងជាសះស្បើយចំនួន ២៩, ៣៦៩,១៨១នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣១,១០៥,២៧០នាក់ ស្លាប់ចំនួន ៤១៣,៦៤០នាក់ និងជាសះស្បើយ ៣០,២៦២, ២៣៣នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៩, ៣៤២,៤៤៨នាក់ ស្លាប់ ៥៤១,៣២៣នាក់ និងជាសះស្បើយ […]

អ្នកជំនាញអាមេរិក៖ «វីរុសកូវីដ-១៩បម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំងជាងគេ នៅទូទាំងពិភពលោក»

Khmerpress July 17, 2021 17/07/2021

(វ៉ាស៉ីនតោន)៖ អ្នកជំនាញផ្នែកសុខាភិបាលអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា វីរុស COVID-19 បម្លែងថ្មី Delta ឥឡូវនេះ មានចំនួនករណីឆ្លងច្រើនជាងគេ នៅទូទាំងពិភពលោកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។ អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានប្រាប់ថា វីរុស COVID-19 បម្លែងថ្មី Delta ដែលមានសមត្ថភាពឆ្លងរាលដាលខ្ពស់ជាងវីរុសធម្មតា ត្រូវបានរកឃើញនៅក្នុងប្រទេសជាង ១០០ នៅជុំវិញពិភពលោក ហើយឥឡូវវាក្លាយជាវីរុសបម្លែងថ្មីរបស់ COVID-19 ដែលមានចំនួនករណីឆ្លងច្រើនជាងបំផុត។ លោក Fauci បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមនឹងវីរុស COVID-19 បម្លែងថ្មីៗដ៏គួរឲ្យខ្លាច។ ទន្ទឹមគ្នានេះដែរ នាយកទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺអាមេរិក លោកស្រី រ៉ូជែល វ៉ាលែនស្គី (Rochelle Walensky) ក៏បានបង្ហាញនូវការកត់សម្គាល់ អំពីកំណើននៃអត្រាអ្នកឆ្លងនិងស្លាប់ដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិកផងដែរ ជាពិសេសនៅតាមផ្នែកនៃប្រទេស […]

ប្រទេសថៃហាមឃាត់លើការប្រមូលផ្តុំជាសាធារណៈទូទាំងប្រទេស ហើយអ្នកល្មើសអាចជាប់ពន្ធនាគារ ២ឆ្នាំ ឬពិន័យជាប្រាក់ ១,២០០ ដុល្លារ ឬទាំងពីរ

Khmerpress July 17, 2021 17/07/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ មុននេះបន្ដិចបានរាយការណ៍ថា ប្រទេសថៃបានដាក់បម្រាមទូទាំងប្រទេសលើការប្រមូលផ្តុំជាសាធារណៈ និងកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀតលើសកម្មភាពរបស់មនុស្ស ខណៈដែលចំនួនករណីថ្មី និងអ្នកស្លាប់ដោយសារជំងឺ COVID-19 សម្រាប់ថ្ងៃសៅរ៍នេះ បានកើនដល់កម្រិតកំពូលថ្មីមួយ ទោះបីជាមានការបិទខ្ទប់មួយផ្នែកនៅទីក្រុងបាងកក និងខេត្តចំនួន ៩ ផ្សេងទៀតនៅសប្តាហ៍នេះក៏ដោយ។ នៅថ្ងៃសៅរ៍នេះផ្ទាល់ ប្រទេសថៃមានករណីជំងឺ COVID-19 ថ្មីចំនួន ១០,០៨២ ករណី និងមានអ្នកស្លាប់បន្ថែមចំនួន ១៤១ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបមានដល់ ៣៩១​,៩៨៩ ករណី និងអ្នកស្លាប់សរុបចំនួន ៣,២៤០ ករណី។ សេចក្ដីជូនដំណឹងមួយនៅលើ Royal Gazette ចេញផ្សាយជាផ្លូវការកាលពីល្ងាចថ្ងៃសុក្រ បានឱ្យដឹងថា ការហាមប្រាមការប្រមូលផ្តុំជាសាធារណៈត្រូវបានដាក់ចេញ ដោយមានការពិន័យឱ្យជាប់ពន្ធនារគាជាអតិបរមាចំនួន ២ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៤០,០០០ បាត (១,២១៩.៨៨ ដុល្លារ) ឬទាំងពីរ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

BREAKING: កំណត់ត្រាថ្មីនៅប្រទេសថៃ! មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៤១នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress July 17, 2021 17/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,០៨២ករណីបន្ថែម ខណៈអ្នកជំងឺចំនួន ១៤១នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លង និងស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៩,៩៥៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១២៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ជុំវិញបញ្ហានេះ វិធានការរឹតត្បិតរួមទាំងបំរាមគោចរ ត្រូវបានដាក់នៅទីក្រុងបាងកក និងខេត្តជាប់គ្នាចំនួន ០៥ ក្នុងរយៈពេលពីរសប្តាហ៍ គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ ការកើនឡើងនៃចំនួនករណីឆ្លងថ្មីៗ ដែលកំពុងតែកើនឡើងយ៉ាងគំហុកនេះ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៩១,៩៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ៣,២៤០នាក់ និងអ្នកជាសះស្បើយ ២៧៨,១៨៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមសប្តាហ៍នេះ ថៃសម្រេចបាន ១៣.៥លានដូស ដោយក្នុងនោះប្រជាជន ៣.៣៧លាននាក់ (៤.៨% […]

លោក ចូ បៃដិន រិះគន់ចំៗលើ Facebook ដែលបណ្តោយឲ្យមានការបង្ហោះ ព័ត៌មានមិនពិតអំពីវ៉ាក់សាំងកូវីដ-១៩

Khmerpress July 17, 2021 17/07/2021

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានថ្លែងថា វេទិកាបណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook «កំពុងតែសម្លាប់មនុស្ស» បន្ទាប់ពីសេតវិមានបន្តការរិះគន់ក្រុមហ៊ុននេះ ដែលអនុញ្ញាតឱ្យមានព័ត៌មានមិនពិត អំពីវ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានផ្សព្វផ្សាយនៅលើវេទិការបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។ នៅពេលត្រូវបានគេសួរអំពីព័ត៌មានមិនពិត និងអ្វីដែលជាសារផ្ញើរទៅកាន់បណ្ដាញទំនាក់ទំនងសង្គមនានា ដូចជា Facebook លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានថា «ពួកគេកំពុងតែសម្លាប់មនុស្ស។ សូមមើលទៅ… ជំងឺរាតត្បាតកំពុងឆ្លងរាតត្បាតតែក្នុងចំណោមអ្នក ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងប៉ុណ្ណោះ»។ ទោះជាយ៉ាងណា ក្រុមហ៊ុន Facebook បានច្រានចោលការរិះគន់របស់លោក បៃដិន ដោយនិយាយបកវិញថា «ការខិតខំរបស់ខ្លួនដើម្បីយកការពិតចេញមក គឺពិតជាជួយសង្គ្រោះអាយុជីវិតមនុស្ស។ យើងនឹងមិនបង្វែងដាន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដោយសារការចោទប្រកាន់ ដែលមិនត្រូវបានគាំទ្រដោយអង្គហេតុឡើយ»។ បើតាមស្ថិតពី Faceboo មនុស្សជាង ២ពាន់លាននាក់បានមើលព័ត៌មានអំពីជំងឺ COVID-19 និងវ៉ាក់សាំងបង្ការជំងឺនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដែលវាមានចំនួនច្រើនជាងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀត នៅលើប្រព័ន្ធអ៊ីនធើណេតបច្ចុប្បន្ន៕ […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «៣,៣៣៦ករណី» និងស្លាប់ចំនួន ១៨នាក់បន្ថែមទៀត

Khmerpress July 17, 2021 17/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៣,៣៣៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣,៣២១ជាករណីឆ្លងនៅក្នុងស្រុក និងមាន១៥នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរ៉ាប់រ៉ងចំនួន ២,៤២០ករណី។ គួរបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ ១៨នាក់ផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៤២,១៧៩នាក់ ក្នុងនោះស្លាប់២២៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

មីយ៉ាន់ម៉ានឹងទទួលបានវ៉ាក់សាំង ៦លានដូសពីចិន ខណៈអត្រាឆ្លង និងបាត់បង់ជីវិតដោយសារកូវីដ-១៩ កំពុងងើបឡើងវិញ

Khmerpress July 16, 2021 16/07/2021

(រ៉ង់ហ្គូន)៖ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ឱ្យដឹងនៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រទេសមីយ៉ាន់ម៉ានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៦លានដូសពីប្រទេសចិន នៅអំលុងខែសីហាខាងមុខនេះ ខណៈអត្រាឆ្លង និងស្លាប់កំពុងតែស្ទុះងើបឡើងវិញជាលំដាប់។ ប្រភពពីផ្នែកសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រាប់ AFP កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៤លានដូសពីប្រទេសចិន ខណៈប្រទេសចិនបានបរិច្ចាកវ៉ាក់សាំងចំនួន ០២លានដូសបន្ថែមទៀត។ សរុបមកប្រទេសមីយ៉ាន់ម៉ា នឹងទទួលបានវ៉ាក់សាំងចំនួន ០៦លានដូសពីប្រទេសចិន ហើយវ៉ាក់សាំងចំនួន ០១លានដូសដំបូង នឹងមកដល់ប្រទេសមីយ៉ាន់ម៉ានៅចុងខែកក្កដានេះ។ គួរបញ្ជាក់ថា បើតាមមន្រ្តីសុខាភិបាលមីយ៉ាន់ម៉ា មនុស្សប្រហែល ១.៧៥លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនសរុបប្រហែល ៥៤លាននាក់នេះ ហើយរហូតមកទល់ពេលនេះ ប្រទេសអាស៉ីអាគ្នេយ៍មួយនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២១២,៥៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៣៤៦នាក់ និងអ្នកជាសះស្បើយ ១៥៣,៦០៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមអ្នកវិទ្យាសាស្ត្រនៅអាមេរិក កំពុងសិក្សាពីលទ្ធភាពដែលកូវីដ-១៩ អាចត្រូវចម្លងពីសត្វមកមនុស្ស

Khmerpress July 16, 2021 16/07/2021

(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្ត្រមួយក្រុមនៅសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការពិសោធន៍ និងសិក្សាអំពីលទ្ធភាពដែលវីរុស COVID-19 អាចត្រូវចម្លងពីបរិស្ថាន និងសត្វនានាមកកាន់មនុស្ស ព្រមឱកាសដែលជំងឺរាតត្បាតថ្មី អាចបង្កការគំរាមកំហែងបន្ថែមទៀត នៅថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ចេញពីសារព័ត៌មាន ABC7 Eyewitness News នារសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ លោកស្រី វេណេសា ហេល (Vanessa Hale) ជំនួយការសាស្ត្រាចារ្យ នៃនាយកដ្ឋានថ្នាំបង្ការបសុពេទ្យ ចំណុះឲ្យសាកលវិទ្យាល័យ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិកបានលើកឡើងថា «យើងបានដឹងថាវីរុស (COVID-19) នេះ អាចតោងជាប់សត្វមួយចំនួន ហើយអ្វីដែលយើងចង់ដឹងបន្ទាប់ទៀត ឬក៏ត្រូវរកចម្លើយឲ្យបានកាន់តែលឿនបំផុតនោះ គឺថាតើមានសត្វណាផ្សេងទៀតទេ ដែលវីរុសនេះអាចតោងជាប់បាន»។ បើតាមសារព័ត៌មានខាងលើនេះ ការសិក្សាស្វែងរកប្រភេទសត្វ ឬបរិស្ថាន ដែលអាចជាប្រភពចម្លង COVID-19 មកកាន់មនុស្សខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ថា អ៊ីស្កោត (eScout)។ កម្មវិធី eScout នឹងត្រូវស្វែងយល់ឲ្យច្បាស់លាស់ថា តើប្រភេទសត្វទាំងនោះ អាចឲ្យវីរុសតោងជាប់ក្នុងកម្រិតណា ហើយវាអាចមានឱកាសក្នុងការចម្លងរោគ ទាំងនោះមកកាន់មនុស្សដែរឬទេ […]