ព័ត៌មានអន្តរជាតិ

វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១,១០៥ ករណីបន្ថែមទៀត ធ្វើឱ្យចំនួនឆ្លងសម្រាប់ថ្ងៃនេះមានសរុប ១,៧៦៤ ករណី

Khmerpress July 12, 2021 12/07/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១,១០៥ ករណី បន្ថែមទៀតនៅរសៀលនេះ ដែលនាំឱ្យចំនួនឆ្លងសរុបទាំងពេលព្រឹកនិងពេលរសៀល មានរហូតដល់ទៅ ១,៧៦៤ ករណី។ ករណីភាគច្រើនគឺត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ដោយទីក្រុងនេះតែមួយរកឃើញករណីសរុបចំនួន ១,៤២៣ ករណី ហើយក្រៅពីនោះក៏មានករណីចំនួន ៨៩ មិនត្រូវបានស្គាល់ប្រភពច្បាស់លាស់ទេ។ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា នៅពេលដែលរលកទី៤ បានចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២៨,០៣៥ ករណី ត្រូវបានគេកត់ត្រាពីក្នុងទីក្រុងនិងខេត្តចំនួន ៥៨ ក្នុងចំណោមខេត្តនិងក្រុងសរុបទាំង ៦៣ របស់ប្រទេសនេះ។ ប៉ុន្តែការស្លាប់នៅមានកម្រិតទាបនៅឡើយ ពោលគឺដោយចាប់តាំងពីចុងខែមេសាតរៀងមក ការស្លាប់សរុបដោយសារជំងឺ COVID-19 នៅវៀតណាមមានតែ ៨៨ ករណីប៉ុណ្ណោះ។ ឥឡូវនេះក៏មានប្រជាជនប្រមាណ ៤លាននាក់ បានទៅចាក់វ៉ាក់សាំងបង្ការរួចហើយដែរ ខណៈមាន ២៧៧,៤៤៧ នាក់ បានចាក់វ៉ាក់សាំងទាំង ២ ដូស៕ […]

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៨,៦០០នាក់ និងអ្នកជំងឺ ៨០នាក់ទៀតបាត់បង់ជីវិត នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress July 12, 2021 12/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៥៦ករណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៨,៥៨៣ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១០៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៨០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈអ្នកជាសះស្បើយចំនួន ៣,៦៨៧នាក់ទៀតទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៤៥,០២៧ករណី ក្នុងនោះមានអ្នកស្លាប់ ២,៧៩១នាក់ និងអ្នកជាសះស្បើយ ២៥១,៦៥៨នាក់។ ចាប់ពីថ្ងៃចន្ទនេះតទៅ ទីក្រុងបាងកកព្រមទាំងខេត្តនៅក្បែរខាងចំនួន ០៥ រួមទាំងខេត្តនៅតំបន់ភាគខាងត្បូងចំនួន ០៤ទៀត គឺត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (lockdown) ប្រឆាំងនឹងជំងឺ COVID-19៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រជាជនឡាវជាង១លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

Khmerpress July 12, 2021 12/07/2021

(វៀងច័ន្ទ)៖ ប្រជាជនឡាវជាង ១លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ដែលស្មើនឹងប្រមាណ ១៤% នៃប្រជាជនសរុបរបស់ប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានឡាវ The Laotian Times នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។ បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាព ចំណុះឲ្យក្រសួងសុខាភិបាលឡាវបានឱ្យដឹងថា ប្រជាជនសរុប ១,០១៥,២៦២នាក់ ឬច្រើនជាង ១៤% នៃប្រជាជនសរុបរបស់ប្រទេសឡាវ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០១ដូសរួចរាល់ហើយ ខណៈជាង ៦០ម៉ឺននាក់ទៀត ឬ ៨% នៃចំនួនប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស)។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសឡាវ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២,១៩៧,០០០ដូស ក្នុងនោះមានវ៉ាក់សាំង Sinopharm ចំនួន ១,៩០២,០០០ដូស, វ៉ាក់សាំង Pfizer ចំនួន ១៦២,០០០ដូស, វ៉ាក់សាំង AstraZeneca […]

នាយករដ្ឋមន្ត្រីអង់គ្លេសនឹងប្រកាស «ដកវិធានការរឹតត្បិត» ស្ទើរតែទាំងស្រុង ទោះបីជាករណីឆ្លងកំពុងកើនឡើងវិញ

Khmerpress July 12, 2021 12/07/2021

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃចន្ទនេះ នឹងជំរុញប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈលោកត្រូវបានគេរំពឹងថា នឹងប្រកាសពីផែនការ «ដកវិធានការរឹតត្បិត» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ស្ទើរតែទាំងអស់ ចាប់ពីថ្ងៃទី១៩ ខែកក្កដាខាងមុខនេះតទៅ ទោះបីជាករណីឆ្លងមានការកើនឡើងវិញ គួរឲ្យកត់សម្គាល់មិនធ្លាប់មាន ជាច្រើនខែមកហើយក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។ កាលពីដើមសប្តាហ៍នេះ លោក Johnson បានដាក់ចេញនូវសំណើ ដើម្បីដកចេញនូវវិធានការពាក់ម៉ាស វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម និងវិធានការណែនាំឲ្យធ្វើការពីផ្ទះ ជាអ្វីដែលលោកបានហៅថា «ផ្លូវមួយឆ្ពោះទៅរកសេរីភាព»។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ នឹងប្រកាសពីការសម្រេចចិត្តចុងក្រោយ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍)។ លោក Johnson បានគូសបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យថា «ជំងឺឆ្លងរាតត្បាតសកល មិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ។ ករណីឆ្លងនឹងកើនឡើង នៅពេលដែលយើងបើកទ្វារឡើងវិញ។ នេះជាមូលហេតុដែលបង្ហាញថា ការប្រុងប្រយ័ត្នពិតជាមានសារៈសំខាន់ណាស់ ហើយយើងត្រូវតែទទួលខុសត្រូវទាំងអស់គ្នា ដូច្នេះទើបផែនការរបស់យើង អាចដំណើរការទៅមុខយ៉ាងរលូន»។ គួរបញ្ជាក់ថា ចក្រភពអង់គ្លេស […]

ក្រុមហ៊ុន Pfizer នឹងជួបពិភាក្សាជាមួយអាជ្ញាធរអាមេរិក ជុំវិញតម្រូវការនៃការចាក់ «វ៉ាក់សាំងដូសទី៣»

Khmerpress July 12, 2021 12/07/2021

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុផលិតឱសថអាមេរិក Pfizer បានឱ្យដឹងថា ខ្លួននឹងជួបជាមួយអាជ្ញាធរសុខាភិបាលសហព័ន្ធ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីពិភាក្សាគ្នាពីតម្រូវការចាំបាច់ នៃការចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនសម្រាប់ដូសទី ៣។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។ ការប្រកាសអំពីជំនួបខាងលើ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ជាដៃគូ BioNTech បានប្រកាសពីផែនការស្នើសុំការអនុញ្ញាត ពីអាជ្ញាធរនិយតករអាមេរិក និងអឺរ៉ុបក្នុងការចាក់វ៉ាក់សាំង COVID-19 ដូសទី ៣ នៅក្នុងបរិបទដែលវីរុសបម្លែងថ្មី Delta កំពុងឆ្លងរាតត្បាតនៅជុំវិញពិភពលោក និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ នៅក្នុងប្រទេសអ៉ីស្រាអែលថា វ៉ាក់សាំង Pfizer បានថយចុះប្រសិទ្ធភាព ក្នុងការបង្ការការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ គួរបញ្ជាក់ថា ជំនួបរវាងក្រុមហ៊ុន Pfizer និងអ្នកតំណាងរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានរាយការណ៍មុនគេដោយកាសែត Washington Post។ ប៉ុន្តែតំណាងមកពីក្រសួងសុខាភិបាលអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតប ទៅនឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ ស្របពេលរដ្ឋបាលចំណីអាហារ និងឱសថ ព្រមជាមួយនិងមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង […]

BREAKING: បំបែកកំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «១,៩៥៣ករណី» ក្នុងនោះ១,៣៩៧នាក់នៅទីក្រុងហូជីមិញ

Khmerpress July 12, 2021 12/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់១,៩៥៣ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១,៩៤៥ជាករណីឆ្លងនៅក្នុងស្រុក និងមាន០៨នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ១,៣៩៧ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៩,៨៩២នាក់ (២៧,៨៩២នាក់ជាករណី ឆ្លងនៅក្នុងស្រុក និង ១,៩២៤នាក់ជាករណីនាំចូល) ក្នុងនោះស្លាប់១១៦នាក់ និងជាសះស្បើយ ៩,២៧៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤២,៧៦៦ ករណី និងមរណភាពចំនួន ១,២០៦ ករណី

Khmerpress July 10, 2021 10/07/2021

ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៤២,៧៦៦ ករណី និងការស្លាប់ចំនួន ១,២០៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល សម្រាបថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។ គិតមកទល់ពេលនេះ ចំនួនករណីសកម្មរបស់ប្រទេសនេះ មានចំនួន ៤៥៥,០៣៣ ករណី ដែលស្មើនឹង ១.៤៨% នៃករណីជំងឺ COVID-19 សរុបទាំងអស់ ខណៈករណីសកម្មបានថយចុះចំនួន ៣,៦៩៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ នៅថ្ងៃនេះផ្ទាល់មានអ្នកជំងឺ ៤៥,២៥៤ នាក់ក៏បានជាសះស្បើយពី Covid-19 ។ ចំនួនកើនឡើងនៃការស្តារឡើងវិញនៃ Covid មកដល់ពេលនេះគឺជិតដល់សញ្ញាសម្គាល់ចំនួន ៣ ក្រេគឺ ២,៩៩,៣៣.៥៣៨ ។ អត្រានៃការងើបឡើងវិញបានកើនឡើងដល់ ៩៧,២ ភាគរយ ៕ អត្ថបទ៖ លីដា ប្រភព៖ India Today

BREAKING: ក្នុង១ថ្ងៃ! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៩,៣២៦នាក់ និងអ្នកជំងឺ ៩១នាក់បាត់បង់ជីវិត, មន្ទីរពេទ្យនានាកាន់តែកកកុញ ដោយសារកំណើនអ្នកជំងឺ

Khmerpress July 10, 2021 10/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,៣២៦នាក់ និងស្លាប់ ៩១នាក់ (ជាចំនួនករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត) នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈមន្ទីរពេទ្យមួយចំនួន ជាពិសេសនៅក្នុងទីក្រុងបាងកក កំពុងប្រឈមមុខនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងករណីឆ្លងទាំងអស់ខាងលើនេះមាន ៩,១៣៤នាក់ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ និង ១៩២ករណីនៅលើអ្នកទោសនៅតាមពន្ធនាគារ។ ចំនួនអ្នកឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៣៣៦,១៥៨នាក់ ក្នុងនោះស្លាប់ ២,៦២៥នាក់ និងជាសះស្បើយឡើងវិញ ២៤៣,៩១៨នាក់។ ប្រឈមមុខនឹងរលកទី៣នៃ COVID-19 នាពេលបច្ចុប្បន្ន រដ្ឋាភិបាលថៃកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ទីក្រុងបាងកក និងខេត្តចំនួន ០៩ ទៀតឲ្យស្ថិតនៅក្រោមវិធានការបិទខ្ទប់ (lockdown) រយៈពេលយ៉ាងហោច ១៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ។ ប្រជាជនថៃដែលរស់នៅក្នុងរាជធានីបាងកក ព្រមទាំងខេត្តក្បែរខាងដូចជា ណាខន ផាថុម (Nakhon Pathom), […]

រុស្ស៉ីព្រមផ្តល់វ៉ាក់សាំង «២លានដូស» ដល់មីយ៉ាន់ម៉ា តបតាមសំណើរបស់លោក មីន អោង ហ្លេង

Khmerpress July 10, 2021 10/07/2021

(រ៉ង់ហ្គូន)៖ មេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសហើយ ចាប់ពីខែកក្កដានេះតទៅ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ពីការកើនឡើងនូវករណីឆ្លង និងស្លាប់កាន់តែច្រើនឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ Min Aung Hlaing បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយ ដែលធ្វើឡើងដោយទូរទស្សន៍ មីយ៉ាវ៉ាដឌី (Myawaddy) ដែលគ្រប់គ្រងដោយរបបយោធាថា ជំងឺ COVID-19 នេះកំពុងតែឆ្លងរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមន្ត្រីជាន់ខ្ពស់ការពារជាតិរុស្ស៊ីបានប្រាប់លោកថា ជំនួយជាវ៉ាក់សាំងបង្ការ COVID-19 បាននិងកំពុងដំណើរការរៀបចំហើយ។ លោកឧត្តមសេនីយ៍ Min Aung Hlaing បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំបានប្រាប់ពួកគេ (រុស្ស៊ី) ថាខ្ញុំចង់បានវ៉ាក់សាំងចំនួន ០២លានដូស ហើយពួកគេបានប្រាប់ខ្ញុំវិញថា ពួកគេនឹងផ្ដល់ឱ្យ»។ គួរបញ្ជាក់ថា […]

ថៃសម្រេចប្រើប្រាស់អាគារក្នុងព្រលានយន្តហោះសុវណ្ណភូមិធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩

Khmerpress July 10, 2021 10/07/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ថៃបានសម្រេចបង្កើតមន្ទីរពេទ្យនៅទីវាលឬមន្ទីរពេទ្យយោធាមួយកន្លែងទៀតនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ចេះតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ លោក Ratchada Dhnadirek ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា តាមគម្រោងគឺគេនឹងរៀបចំអាគារ Satellite 1 ក្នុងព្រលានយន្តហោះសុវណ្ណភូមិឲ្យក្លាយជាមន្ទីរពេទ្យយោធា ដោយមន្ទីរពេទ្យថ្មីនេះនឹងមានផ្ទៃក្រលាសរុបប្រមាណជា ១០០,០០០ ម៉ែត្រការ៉េ និងអាចផ្ទុកអ្នកជំងឺបានចំនួន ៥,០០០ នាក់។ អ្នកនាំពាក្យរូបនេះបានបន្តថា ជាន់ទី ៣ និង ៤ នៃអាគារពេទ្យយោធាថ្មីនេះនឹងប្រើប្រាស់សម្រាប់ដាក់អ្នកជំងឺកម្រិតស្រាល ខណៈជាន់ទី ២ គឺប្រើប្រាស់ជាកន្លែងផ្តល់សេវាសង្គ្រោះសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះក្រុមការងារបច្ចេកទេសកំពុងដុតដៃដុតជើងរៀបចំមន្ទីរពេទ្យនេះហើយ ខណៈការបើកឲ្យដំណើរជាផ្លូវការអាចនឹងធ្វើឡើងនៅដើមខែក្រោយនេះ។ គួរបញ្ជាក់ថា មន្ទីរពេទ្យជាច្រើននៅក្នុងក្រុងបាងកកសុទ្ធតែបានផ្ទុកអ្នកជំងឺពេញអស់ហើយ ដូចនេះអ្នកជំងឺកូវីដ ១៩ ថ្មីមួយចំនួនត្រូវតែរង់ចាំជាច្រើនថ្ងៃទើបដល់វេនអាចចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយដោយរង់ចាំយូរពេកក៏មានអ្នកជំងឺខ្លះបានស្លាប់នៅក្នុងផ្ទះខ្លួនឯងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍