ព័ត៌មានអន្តរជាតិ

WHO ណែនាំឲ្យប្រើថ្នាំរបស់ក្រុមហ៊ុន Roche និង Sanofi រួមជាមួយថ្នាំ corticosteroids ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយអត្រាស្លាប់

Khmerpress July 7, 2021 07/07/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃអង្គារសប្ដាហ៍នេះ បានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ថ្នាំ អេកធិមរ៉ា (Actemra) របស់ក្រុមហ៊ុនឱសថ រ៉ូចឆ៍ (Roche) និងថ្នាំ ខេវហ្សារ៉ា (Kevzara) របស់ក្រុមហ៊ុន សាណូហ្វី (Sanofi) រួមជាមួយថ្នាំប្រភេទ ខ័រទីខូស្ទែរ៉យដ៍ (corticosteroids) សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 បន្ទាប់ពីទិន្នន័យបង្ហាញថា ថ្នាំទាំងនេះអាចកាត់បន្ថយហានិភ័យដល់ស្លាប់បាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។ ក្រុមអ្នកជំនាញផ្នែកឱសថព្យាបាលជំងឺនៃអង្គការ WHO បានឱ្យដឹងថា ការព្យាបាលដោយប្រើប្រាស់ថ្នាំខាងលើ ក្នុងការព្យាបាលអ្នកជំងឺ COVID-19 មានអាការៈធ្ងន់ធ្ងរ អាចជួយរារាំងការរលាក ក៏ដូចជាកាត់បន្ថយហានិភ័យនៃការស្លាប់ និងភាពចាំបាច់ដែលត្រូវការបំពាក់ ឧបករណ៍ជំនួយការដកដង្ហើមផងដែរ។ ដោយឡែកបើតាមការវិភាគរបស់ WHO ការប្រើប្រាស់ថ្នាំ Actemra ឬថ្នាំ Kevzara រួមជាមួយប្រភេទថ្នាំ corticosteroids ដូចជាថ្នាំ ដិចហ្សាមេថាសុន (dexamethasone) គឺអាចជួយកាត់បន្ថយហានិភ័យស្លាប់មកនៅត្រឹម ២១% ធៀបទៅនឹង […]

លោក ចូ បៃដិន ជំរុញឱ្យប្រជាជនអាមេរិករួសរាន់ចាក់វ៉ាក់សាំង ខណៈកំពុងស្ថិតក្រោមការគំរាមកំហែងពីវីរុសបម្លែងថ្មី Delta

Khmerpress July 7, 2021 07/07/2021

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលាវ៉ាស៉ីនតោន) បានលើកទឹកចិត្តដល់ប្រជាជនអាមេរិក ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យទៅទទួលការចាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីការពារពួកគេពី ការឆ្លងជំងឺនេះ ក៏ដូចជាវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) ដែលមានសមត្ថភាពចម្លង រហ័សជាងវីរុសបម្លែងខ្លួនថ្មីនានា ដែលមាននៅពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។ លោក បៃដិន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាសហរដ្ឋអាមេរិកនឹងឈានដល់សញ្ញាមួយដែលប្រជាជនអាមេរិកចំនួន ១៦០លាននាក់ អាចទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) នៅចុងសប្តាហ៍នេះ ប៉ុន្តែលោកបានព្រមានថាវាមិនទាន់ជាពេលវេលាដែល ត្រូវសប្បាយចិត្តទេ ខណៈវីរុស COVID-19 បម្លែងខ្លួនថ្មី Delta បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកដែល មិនទាន់បានទទួលការចាក់វ៉ាក់សាំង។ លោក បៃដិនបានគូសបញ្ជាក់ប្រាប់បន្ថែមថា «ប្រជាជនអាមេរិករាប់លាននាក់ នៅតែមិនទាន់ទទួលបានការចាក់វ៉ាក់សាំង និងមិនទាន់ទទួលបាន ការការពារ។ដោយសារតែបញ្ហានេះ សហគមន៍របស់ពួកគេ មិត្តភក្តិរបស់ពួកគេ ក្រុមគ្រួសាររបស់ពួកគេ គឺមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងជំងឺនេះ ហើយនេះគឺជាការព្រួយបារម្ភដ៏ធំមួយ ជាពិសេសនោះគឺ វីរុស […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «១,០២៩ករណី»បន្ថែមទៀត ក្នុងនោះ ៧១០នាក់នៅទីក្រុងហូជីមិញ

Khmerpress July 7, 2021 07/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់១,០២៩ករណីបន្ថែមទៀត ដែលនេះជាថ្ងៃទី២ ហើយដែលប្រទេសអាស៊ានមួយនេះកត់ត្រាករណីឆ្លងជាង ១,០០០ករណីក្នុងរយៈពេលតែមួយថ្ងៃ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្ការ ទី០៦ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១០នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១០១៩នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៧១០ករណី។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាវនេះចំនួន០៧នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២២,០៦៤នាក់ ក្នុងនោះស្លាប់៩៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

មហាសេដ្ឋីលេខ១លើពិភពលោក គឺលោក Jeff Bezos បានលាលែងពីតំណែងជា​នាយក​ប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ចំថ្ងៃខួប ២៧ឆ្នាំ របស់ក្រុមហ៊ុនផ្ទាល់

Khmerpress July 6, 2021 06/07/2021

ស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Jeff Bezos បានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះហើយ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដែលត្រូវជាថ្ងៃគម្រប់ខួប ២៧ឆ្នាំ នៃការបង្កើតក្រុមហ៊ុន Amazon ក្នុងឆ្នាំ១៩៩៤។ លោក Bezos បានប្រែក្លាយក្រុមហ៊ុន Amazon ពីអ្នកលក់សៀវភៅអនឡាញ ទៅជាក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយ ដែលមានតម្លៃទីផ្សារប្រហែល ១.៧៧ ទ្រីលានដុល្លារ។ លោកបានធ្វើឱ្យក្រុមហ៊ុន Amazon បោះជំហានទៅមុខជានិច្ច ខណៈសព្វថ្ងៃក្រុមហ៊ុនក៏មានបម្រើជាកញ្ចប់សេវាកម្មដូចជា៖ streaming ឬ cloud ជាដើម។ មហាសេដ្ឋីរូបនេះនឹងនៅតែធ្វើជាប្រធានក្រុមហ៊ុនដដែល ប៉ុន្តែគាត់នឹងផ្តោតលើការវិនិយោគលើវិស័យលំហអាកាសដែលគាត់បានបង្កើត។ លោក Bezos គ្រោងនឹងធ្វើដំណើរទៅកាន់ទីអវកាស នៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ នៅលើរ៉ុក្កែតមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Blue Origin ដែលលោកវិនិយោគ។ ចំណែកលោក Andy Jassy ដែលគេស្គាល់ជាទូទៅថា ជាអ្នកប្រឹក្សានៅពីក្រោយលោក Bezos នឹងត្រូវកាន់កាប់តំណែងរបស់មហាសេដ្ឋីរូបនេះ នៅចំពេលដែលក្រុមហ៊ុនយក្សមួយនេះ រងការចោទប្រកាន់ពីបទរំលោភបំពានទីផ្សារ។ ពោលគឺនៅក្នុងខែឧសភា អគ្គព្រះរាជអាជ្ញានៃរដ្ឋ Washington D.C. បានប្តឹងក្រុមហ៊ុន […]

ថៃ៖ អ្នកជំងឺ ៥៧នាក់បាត់បង់ជីវិត និងមនុស្ស ៥,៤២០នាក់ទៀតឆ្លងកូវីដ-១៩ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress July 6, 2021 06/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៤២០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៣៨៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៣៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៥៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៣,៥៨៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៩៤,៦៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ២,៣៣៣នាក់ និងអ្នកជាសះស្បើយ ២២៧,០២៣នាក់៕ […]

អ៉ីស្រាអែលអះអាងពីការថយចុះប្រសិទ្ធភាព វ៉ាក់សាំង Pfizer មកនៅត្រឹម ៦៤% ក្នុងការបង្ការកូវីដ-១៩

Khmerpress July 6, 2021 06/07/2021

(វ៉ាស៊ីនតោន)៖ ប្រទេសអ៉ីស្រាអែលបានរាយការណ៍ ពីការថយចុះប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer-BioNTech ក្នុងការបង្ការមិនឲ្យឆ្លងជំងឺ COVID-19 ប៉ុន្តែវ៉ាក់សាំងនេះនៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។ ការប្រកាសពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង Pfizer-BioNTech កើតមានឡើងនៅចំពេលវីរុសបម្លែងថ្មី Delta កំពុងឆ្លងរាលដាលកាន់តែខ្លាំង ដោយបានបង្ខំឱ្យអាជ្ញាធរ អ៉ីស្រាអែលដាក់ចេញវិធានការរឹតត្បិត មួយចំនួនឡើងវិញ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រសួងសុខាភិបាលអ៉ីស្រាអែលបានឱ្យដឹងថា «ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer-BioNTech ក្នុងការបង្ការប្រឆាំងនឹងការឆ្លង និងរោគសញ្ញា COVID-19 បានថយចុះមកនៅត្រឹម ៦៤ភាគរយចាប់តាំងពីថ្ងៃទី០៦ ខែមករា។ ក៏ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាព ៩៣ភាគរយ ការពារកុំឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់»។ គួរបញ្ជាក់ថា ក្រសួងសុខាភិបាលអ៉ីស្រាអែល មិនបានពន្យល់លម្អិតជាងនេះទៀត អំពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង Pfizer-BioNTech នោះឡើយ ប៉ុន្តែកាលពីខែឧសភាកន្លងទៅវ៉ាក់សាំងនេះ ត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពប្រឆាំងនឹងការឆ្លង COVID-19 រហូតដល់ទៅជាង ៩៥ភាគរយឯណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: បំបែកកំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «១១០២ករណី» ក្នុងនោះ ៦៤១នាក់នៅទីក្រុងហូជីមិញ

Khmerpress July 6, 2021 06/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១១០២ករណី ដែលវាជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៣នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១០៨៩នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៦៤១ករណី។ សម្រាប់តួលេខករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ដែលវៀតណាមធ្លាប់បានប្រកាសកន្លងមកគឺ កាលពីថ្ងៃទី០៣ ខែកក្កដា ដែលមានចំនួន៩២២នាក់។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាវនេះចំនួន០៤នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២១,០៣៥នាក់ ក្នុងនោះស្លាប់៩០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកនាំពាក្យ៖ បារាំងអាចនឹងជួបប្រទះរលកឆ្លងកូវីដ១៩ ជាលើកទី៤ឆាប់ៗនេះ ដោយសារវីរុសបម្លែងខ្លួនថ្មី Delta

Khmerpress July 6, 2021 06/07/2021

(ប៉ារីស)៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងបានឲ្យដឹងនៅថ្ងៃចន្ទ ទី០៥ ខែកក្កដានេះថា ប្រទេសបារាំងនឹងជួបប្រទះរលកឆ្លងកូវីដ១៩ ជាលើកទី៤ នៅដំណាច់ខែកក្កដានេះ ដោយសារការរីករាលដាល នៃវីរុសបម្លែងខ្លួនថ្មី Delta។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Gabriel Attal បានប្រាប់វិទ្យុបារាំងអន្តរជាតិថា «មួយសប្តាហ៍កន្លងទៅនេះ ការឆ្លងរីករាលដាលនៃជំងឺនេះកំពុងឈានដល់ដំណាក់កាលថ្មីហើយ»។ លោកបានបន្តថា នៅដំណាច់ខែនេះរលកឆ្លងទី៤ អាចនឹងកើតមានឡើង ប្រសិនបើសន្ទុះបែបនេះបន្តទៅមុខ។ គួរបញ្ជាក់ថា ប្រទេសជាច្រើនក្នុងនោះរួមទាំងចក្រភពអង់គ្លេស និងរុស្ស៊ីផងដែរ បានឃើញការកើនឡើងដ៏គួរឱ្យកត់សម្គាល់ ដោយសារវីរុសបម្លែងខ្លូនថ្មី Delta ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា៕ ផ្តល់សិទ្ធិដោយ៖ freshnews

កោះតៃវ៉ាន់អាចនឹងបន្ធូរបន្ថយវិធានការរឹតត្បិតវិញ ព្រោះស្ថានការណ៍កូវីដ-១៩ កាន់តែធូរស្រាល

Khmerpress July 5, 2021 05/07/2021

(តៃប៉ិ)៖ គណៈរដ្ឋមន្រ្តីកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ជាមួយនិងករណីឆ្លងជំងឺ COVID-19 ដែលបានថយចុះគួរឱ្យកត់សម្គាល់នេះ វាគួរតែមានការរៀបចំឡើង នូវការបន្ធូរបន្ធយវិធានការរឹតត្បឹតនានា ដែលកោះនេះបានដាក់ចេញ ក្នុងកំឡុងពេលមានការកើនឡើង នូវករណីឆ្លងជាច្រើនករណី កាលពីខែឧសភាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។ កោះតៃវ៉ាន់បានដាក់ចេញនូវវិធានការរឹតត្បឹតមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 រួមមានការផ្អាកការជួបជុំ ឬការប្រមូលផ្ដុំមនុស្សច្រើន ក៏ដូចជាការបិទកន្លែងកម្សាន្តនានា និងការកំណត់ចំនួនមនុស្ស ដែលចូលមកកាន់ភោជនីយដ្ឋានផងដែរ កាលពីខែឧសភាកន្លងទៅនេះ ចំពេលមានការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ជាច្រើនករណី។ ទោះជាយ៉ាងណា ជាមួយនិងករណីឆ្លងដែលបានថយចុះគួរឱ្យកត់សម្គាល់ និងមានស្ថេរភាពនាពេលបច្ចុប្បន្ននេះ គណៈរដ្ឋមន្រ្តីនៅកោះតៃវ៉ាន់់ បានស្នើសុំឱ្យមានការបន្ធូរបន្ថយ វិធានការរឹតត្បឹតទាំងនោះវិញ។ គួរបញ្ជាក់ថា ទីក្រុងតៃប៉ិកន្លងមកនេះ បានចាប់ផ្តើមបើកដំណើរការឡើងវិញ នូវផ្សាររាត្រីដ៏ល្បីល្បាញរបស់ខ្លួន ដោយមានកំណត់ចំនួនមនុស្សចូល។ លោក ឈិន ស៊ីជុង (Chen Shih-chung) រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃចន្ទនេះក៏បានប្រកាសថា មានករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៨ករណីផងដែរ គឺធ្លាក់ចុះពី ៣៧ករណីកាលពីថ្ងៃអាទិត្យ […]

ផ្ទុះរោងចក្រគីមី ផ្អើលជាយក្រុងបាងកករបស់ថៃ បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងជិត៣០នាក់របួស

Khmerpress July 5, 2021 05/07/2021

(បាងកក)៖ ហេតុការណ៍ផ្ទុះធំមួយបានកើតឡើង នៅរោងចក្រគីមីមួយកន្លែង ក្បែររាជធានីបាងកករបស់ប្រទេសថៃ នាថ្ងៃចន្ទនេះ ដែលបានបង្កឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងប្រហែលជិត៣០នាក់រងរបួស ហើយអ្នកដែលរស់នៅជុំវិញតំបន់នោះ តម្រូវឲ្យជម្លៀសខ្លួនចេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។ ការផ្ទុះឆេះបានកើតឡើង កាលពីវេលាម៉ោងខ្ទង់៣ទាបភ្លឺ នៅឯរោងចក្រគីមីមួយកន្លែងឈ្មោះថា មីងឌី (Ming Dih) ស្ថិតក្នុងស្រុកបាងភ្លី (Bang Phli) នៃខេត្តសាមុតប្រាខាន (Samut Prakan) ជាប់ភាគអាគ្នេយ៍ទីក្រុងបាងកក ហើយនៅក្បែរនឹងអាកាសយានដ្ឋានសុវណ្ណភូមិ។ បន្ទុះកក្រើកនោះក៏បានបង្កជាអគ្គីភ័យ ហើយបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរ នៅរោងចក្រកើតហេតុផ្ទាល់ ព្រមទាំងចំពោះអគារនិងលំនៅឋានដទៃទៀត ដែលនៅកៀកនឹងរោងចក្រ។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរថៃ មនុស្ស២៩នាក់បានរងរបួស និងម្នាក់បានស្លាប់ ក្នុងហេតុការណ៍ខាងលើ។ ជាមួយគ្នានេះ អ្នករស់នៅក្នុងចម្ងាយ៥គីឡូម៉ែត្រ ពីរោងចក្រកើតហេតុ ក៏ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួនចេញជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាពផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews