ព័ត៌មានអន្តរជាតិ

ប្រទេសឡាវចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងជំហានទី២ ដោយប្រើវ៉ាក់សាំង Pfizer និង Sinopharm

Khmerpress June 16, 2021 16/06/2021

(វៀងចន្ទ)៖ អាជ្ញាធរឡាវបានចាប់ផ្តើមឡើយ នូវយុទ្ធនាការចាក់វ៉ាក់សាំងដំណាក់កាលទី ២ នៅទូទាំងប្រទេស ដោយស្ថិតក្នុងគោលដៅបង្កើតភាពសុំា សម្រាប់ប្រជាជនរាប់សែននាក់ទៀត ទប់ទល់នឹងជំងឺ COVID-19 និងសម្រេចឲ្យបាននូវការចាក់ ៥០% នៃចំនួនប្រជាជនសរុបទាំង ៧.៣៧លាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។ យុទ្ធនាការចាក់លើកទី ២ ត្រូវបានចាប់ផ្តើមជាបណ្តើរៗកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយប្រជាជនឡាវបានទទួលការចាក់វ៉ាក់សាំង Pfizer និង Sinopharm សម្រាប់ដូសដំបូង ហើយត្រូវរង់ចាំរយៈពេល ២១-២៨ថ្ងៃទៀត ទើបពួកគេអាចមកទទួលការចាក់ដូសទី ២។ វ៉ាក់សាំង Sinopharm និង Pfizer គឺសុទ្ធតែត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តទទួលស្គាល់ជាផ្លូវការ និងដាក់បញ្ចូលក្នុងបញ្ជីរបស់ COVAX ដែលជាកម្មវិធីចែកចាយវ៉ាក់សាំងដ៏ធំរបស់អន្តរជាតិ។ ជំនួយវ៉ាក់សាំងចិន Sinopharm ជាច្រើនដូសទៀត ត្រូវបានដឹកជញ្ជូនមកដល់ឡាវ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តែមួយថ្ងៃប៉ុណ្ណោះមុនយុទ្ធនាការចាក់ទ្រង់ទ្រាយធំលើកទី ២ ចាប់ផ្តើម។ ដោយឡែកសម្រាប់វ៉ាក់សាំង Pfizer ដែលមានប្រភពដើមពីអាមេរិកវិញ គឺប្រទេសឡាវមានសម្រាប់ចាក់ជូនប្រជាជនខ្លួន ៥០,៣០០នាក់ ដោយវាតម្រូវឲ្យចាក់ជូនមនុស្សអាយុចាប់ពី […]

ប្រទេសឥណ្ឌាបន្ដនិន្នាការឆ្លងថយចុះ ជាមួយនឹងករណីថ្មីចំនួន ៦៣,៨៦៨ ករណី និងមរណភាពចំនួន ១,៤៥៩ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

Khmerpress June 16, 2021 16/06/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Time of India សម្រាប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៣,៨៦៨ ករណី និងការស្លាប់ថ្មីចំនួន ១,៤៥៩ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីសម្រាប់ថ្ងៃពុធនេះមានការកើនឡើងច្រើនជាងកាលពីថ្ងៃច័ន្ទ ជាមួយនឹងករណីចំនួន ៥៩,៩១៥ ករណី ត្រូវបានគេកត់ត្រា ប៉ុន្តែចំនួនមរណភាពបានបន្ដនិន្នាការថយចុះយ៉ាងគួរឱ្យកត់សម្គាល់ ដែលជាសញ្ញាមួយល្អជាងមុនសម្រាប់ប្រទេសក្នុងទ្វីបអាស៊ីមួយនេះ។ ជម្រាបដែរថា ប្រទេសឥណ្ឌាមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ហើយជាមួយនឹងករណីឆ្លងចំនួន ៦៣,៨៦៨ ករណី ដែលបានកត់ត្រានៅថ្ងៃនេះ នាំឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះកើនដល់ ២៩.៦ លានករណី នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ ចំណែកចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោកមានចំនួន ៣,៨៣៨,០០០ នាក់ ខណៈដែលករណីបញ្ជាក់សរុបមានចំនួន ១៧៧,៤១៣,០០០ ករណី៕ អត្ថបទ៖ លីដា ប្រភព៖ Time of India

ចិនមិនអត់ឱនជាដាច់ខាត ចំពោះកម្លាំងបរទេសណា ដែលជ្រៀតជ្រែកបញ្ហាកោះតៃវ៉ាន់

Khmerpress June 16, 2021 16/06/2021

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះបានប្រកាសថា ចិនមិនអត់ឱនដាច់ខាត ចំពោះកម្លាំងបរទេសណា ដែលជ្រៀតជ្រែកទៅក្នុងបញ្ហាកោះតៃវ៉ាន់ ហើយចិនចាំបាច់ត្រូវតែធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើបែបគប់គិតគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។ ការព្រមានខាងលើពីសំណាក់ទីក្រុងប៉េកាំងបានកើត មានបន្ទាប់ពីតៃវ៉ាន់ទើបតែបានរាយការណ៍ថា ចិនបានចល័តយន្តហោះយោធា ក្នុងចំនួនដ៏ច្រើនបំផុត ទៅបំពានដែនអាកាសរបស់ខ្លួន។ ការចល័តយន្តហោះយោធាចិនត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយរិះគន់ចិនជុំវិញបញ្ហាជាច្រើន ហើយក៏បានរំលេចពីសារសំខាន់នៃសុខសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ពេលនោះ ចិនបានចេញថ្កោលទោសភ្លាមៗ និងហៅការលើកឡើងទាំងនេះថា ជាការបង្ខូចមុខមាត់ខ្លួន។ ដោយឡែក ឆ្លើយតបនឹងសំណួរក្នុងសន្និសីទសារព័ត៌មានមួយ ថាតើសកម្មភាពយោធាខាងលើ មានពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួមរបស់ G7 ឬយ៉ាងណា អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិន បាននិយាយថា «យើងនឹងមិនអត់ឱនដាច់ខាត ចំពោះការប៉ុនប៉ងស្វែងរកឯករាជ្យភាព ឬមួយក៏ការចូលជ្រៀតជ្រែកក្នុងបញ្ហាតៃវ៉ាន់ ដោយកម្លាំងបរទេស ដូច្នេះហើយយើងត្រូវធ្វើការឆ្លើយតបដោយម៉ឺងម៉ាត់ទៅវិញ ចំពោះសកម្មភាពគប់គិតគ្នាទាំងនេះ»។ កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋាភិបាលកោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះយោធាចិនសរុប ២៨គ្រឿង ដែលច្រើនបំផុតគិតមកទល់ពេលនេះ ក្នុងនោះរួមមានទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ បានបំពានចូលទៅកាន់តំបន់ការពារដែនអាកាស ADIZ […]

ទីបំផុតប្រទេសអេក្វាឌ័រអនុម័តឲ្យប្រើ វ៉ាក់សាំងចិន CanSino «ប្រភេទចាក់តែ១ដូស»

Khmerpress June 16, 2021 16/06/2021

(ឃ្វីតូ)៖ ប្រទេសអេក្វាឌ័រនៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics) ហើយ ដោយវាជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ ប្រធានាធិបតីអេក្វាឌ័រលោក ហ្គីឡែម៉ូ ឡាសូ (Guillermo Lasso) ដើម្បីពន្លឿនផែនការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។ លោក Guillermo Lasso ដែលទើបឡើងកាន់តំណែងជាប្រធានាធិបតីអេក្វាឌ័រ កាលពីសប្តាហ៍មុននេះបានប្រកាសទិញ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន CanSino Biologics ចំនួន ០៦លានដូស ដោយសង្ឃឹមថា នឹងអាចជួយជំរុញគោលដៅចាក់វ៉ាក់សាំង ជូនដល់ប្រជាជនប្រមាណ ០៩លាននាក់ ក្នុងរយៈពេល ១០០ថ្ងៃដំបូងនៃរដ្ឋាភិបាលរបស់លោក។ បើតាមក្រសួងសុខាភិបាលអេក្វាឌ័រ គិតចាប់តាំងពីលោក Guillermo Lasso ឡើងកាន់តំណែងជាប្រធានាធិបតី កាលពីចុងខែឧសភា ប្រទេសអាមេរិកឡាទីនមួយនេះ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនជាង ១លាននាក់ហើយ ដោយរំពឹងថា នឹងទទួលបានវ៉ាក់សាំងចំនួន […]

លោក ចូ បៃដិន ត្រៀមខ្លួនរួចរាល់សម្រាប់ជំនួបកំពូលជាមួយលោក ពូទីន ក្រោយទៅដល់ទីក្រុងហ្សឺណែវ

Khmerpress June 16, 2021 16/06/2021

(ហ្សឺណែវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីសហើយនៅថ្ងៃអង្គារសប្ដាហ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ខណៈមានការរំពឹងជាច្រើនថាជំនួបនេះនឹងមិនអាចធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចទាំង២ ល្អប្រសើរឡើងវិញភ្លាមៗ នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។ បើតាមការគ្រោងទុក លោក បៃដិន និងលោក ពូទីន នឹងត្រូវចំណាយពេល ៥ម៉ោងអង្គុយពិភាក្សាគ្នានៅឯឧទ្យាន ឡា ហ្រ្គង់ (La Grange) ក្នុងទីក្រុងហ្សឺណែវ ហើយ ជំនួបនេះនឹងចាប់ផ្ដើមនៅម៉ោង ១រសៀលថ្ងៃពុធនេះ (ម៉ោងនៅស្វីស)។ នៅពេលត្រូវបានសាកសួរថាតើលោកបានត្រៀមខ្លួនហើយ ឬនៅ សម្រាប់ជំនួបជាមួយលោក ពូទីន លោក បៃដិនមិននិយាយអ្វីច្រើនឡើយ ដោយគ្រាន់តែប្រាប់អ្នកសារព័ត៌មានទាំងទឹកមុខញញឹមវិញថា៖ «ខ្ញុំតែងតែត្រៀមខ្លួនរួចរាល់ជានិច្ច»។ គួរបញ្ជាក់ថា ជំនួបរវាងលោក បៃដិន និងលោក ពូទីន គឺជាជំនួបលើកដំបូងបំផុតចាប់តាំងពីលោក បៃដិនស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា មក។ ប៉ុន្តែ ទាំងក្រុមអ្នកជំនាញ និងសេតវិមានមិនរំពឹងទេថាជំនួបនេះនឹងធ្វើទំនាក់ទំនងអាមេរិក-រុស្ស៊ីល្អប្រសើរនឹងគ្នាឡើងវិញ។ ប៉ុន្តែ អ្វីដែលពួកគេសង្ឃឹម […]

រុស្ស៊ីអះអាងថាបានរកឃើញមេរោគកូវីដ ១៩ បំប្លែងខ្លួននៅក្រុងម៊ូស្គូដែលមានឥទ្ធិពលខ្លាំងជាងវ៉ាក់សាំងនាពេលបច្ចុប្បន្នទៅទៀត

Khmerpress June 16, 2021 16/06/2021

រុស្ស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រទេសរុស្ស៊ីទើបបានរកឃើញមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីមួយទៀតមានឥទ្ធិពលខ្លាំងជាងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលគេកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្ប​ន្ននេះទៅទៀត។ ក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីបានបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មីត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងម៉ូស្គូ ស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងគួរឲ្យគត់សម្គាល់ ពោលគឺមានអ្នកឆ្លងថ្មីចំនួន ៧,៧០៤នាក់កាលពីចុងសប្តាហ៍កន្លងទៅនេះ។ បើតាមអ្នកក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានហ្គាម៉ាឡាយ៉ាផ្នែករោគរាតត្បាតនិងមីក្រូជីវវិទ្យាបានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩​ ប្រភេទ Sputnik V ដែលផលិតនៅក្នុងប្រទេសរុស្ស៊ីក៏មិនអាចទប់ទល់នឹងឥទ្ធិពលនៃមេរោគបំប្លែងខ្លួនថ្មីនេះបានដែរ។ ក្រោយការឃើញនេះអាជ្ញាធរសុខាភិបាលប្រចាំក្រុងម៊ូស្គូបានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដូចជាសម្រេចបិទភោជនីយដ្ឋាន បារ ក្លឹបរាត្រី និងហាមមិនឲ្យពលរដ្ឋមានការជួបជុំគ្នាទ្រង់ទ្រាយធំដោយគ្មានការអនុញ្ញាតជាដាច់ខាត។ ជាងនេះទៅទៀតរដ្ឋបាលក្រុងម៊ូស្គូក៏បានត្រៀមគ្រែពេទ្យ ត្រៀមរៀបចំកីឡដ្ឋាន និងឧទ្យានសាធារណៈធំៗជាច្រើនឲ្យក្លាយជាមន្ទីរពេទ្យយោធាដែរ ព្រោះក្រុមអ្នកជំនាញបានព្យាករណ៍ថាមេរោគបំប្លែងខ្លួនថ្មីនេះនឹងបង្កការរាតត្បាតខ្លាំងនៅរុស្ស៊ីផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះរុស្ស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៥លាននាក់ និងស្លាប់ជាង ១២ម៉ឺននាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail

ប្រទេសចិនកំពុងបង្កើតនិងសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Spray សម្រាប់ប្រើបញ្ចូលតាមច្រមុះ

Khmerpress June 16, 2021 16/06/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ប្រទេសចិនកំពុងធ្វើការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទ Spray ដែលជាការបង្កើតរួមគ្នាដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវេជ្ជសាស្ត្រយោធាក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា ដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនប្រជាជនចិន (PLA) និងក្រុមហ៊ុនឱសថ CanSino Biologics ។ ប្រភពព័ត៌មានបាននិយាយថា វាគឺជាវ៉ាក់សាំងប្រភេទ Spray ១ ក្នុងចំណោម ២ របស់ប្រទេសចិន ដែលកំពុងស្ថិតក្រោមការស្រាវជ្រាវបន្ថែមពីអ្នកវិទ្យាសាស្ត្រ។ បើតាមសម្ដីរបស់លោក Shao Yiming អ្នកស្រាវជ្រាវនៅឯនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ចិន (CDC) បាននិយាយថា ក្រុមអ្នកជំនាញបានប្រមូលទិន្នន័យគ្លីនិកដំណាក់កាលដំបូងរួចរាល់ ហើយពួកគេនឹងសិក្សាពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ដែលជាជម្រើសវ៉ាក់សាំងថ្មីមួយផ្សេងទៀត នៅក្រៅពីការចាក់ម្ជុលដែលកំពុងមានស្រាប់។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ វានៅតែមិនទាន់មានព័ត៌មានលម្អិតអំពីវ៉ាក់សាំងប្រភេទនេះ ថាតើវាត្រូវប្រើ ឬធ្វើការដោយរបៀបណានោះទេ។ ចំណែកឯវ៉ាក់សាំងប្រភេទ Spray មួយផ្សេងទៀត គឺជាការបង្កើតឡើងដោយសាកលវិទ្យាល័យ Xiamen, សាកលវិទ្យាល័យហុងកុង និងឱសថស្ថានជីវសាស្រ្តប៉េកាំងវ៉ាន់តៃ។ វាបានបញ្ចប់ការសាកល្បងដំណាក់កាលទី១ និងដំណាក់កាលទី២ នៅប្រទេសចិនរួចហើយ ខណៈអ្នកវិទ្យាសាស្ត្រកំពុងចង់សាកល្បងដំណាក់កាលទី៣ នៅក្រៅប្រទេស ដើម្បីធ្វើការវាយតម្លៃប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ។ បច្ចុប្បន្នប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើតវ៉ាក់សាំង ហើយពួកគេបានកំណត់គោលដៅចង់ឱ្យប្រជាជនចំនួន ៤០% បានចាក់វ៉ាក់សាំងការពារនៅចុងខែមិថុនា […]

BREAKING: វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់ «៤០៣ករណី» ក្នុងនោះ៩០នាក់នៅទីក្រុងហូជីមិញ

Khmerpress June 16, 2021 16/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៤០៣ករណីបន្ថែមទៀត ក្នុងនោះមានតែ០៤ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីសហគមន៍ទាំងអស់។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។ នេះជាចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុតទី២ ដែលត្រូវបានរាយការណ៍ចាប់តាំងពីថ្ងៃទី២៥ ខែឧសភាដែលប្រទេសនេះបានរកឃើញករណីឆ្លងថ្មីរហូតដល់ ៤៤៤ករណីក្នុងមួយថ្ងៃ។ ក្នុងចំណោមករណីសហគមន៍នៅថ្ងៃអង្គារនេះ ខេត្ត Bac Giang នៅតែជាចំណុចក្តៅ នៃការផ្ទុះរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាមួយនឹងការរកឃើញករណីឆ្លងថ្មីចំនួន ២៣៥ករណី។ ដោយឡែកនៅទីក្រុងហូជីមីញ បន្តរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៩០ករណីបន្ថែមទៀត ដែលភាគច្រើនមានទំនាក់ទំនងនឹងចង្កោមចម្លងថ្មី នៃវិហារគ្រឹះសាសនាមួយកន្លែងក្នុងខណ្ឌ Gò Vấp។ ចំណែកនៅខេត្ត Bắc Ninh បានរកឃើញ៥៥ករណី, ខេត្តBình Dương មាន១២ករណី, ខេត្ត Hà Tĩnh មាន០៣ករណី, ខេត្ត Lạng Sơn មាន០២ករណី និង០១ករណីទៀតនៅរដ្ឋធានីហាណូយ។ សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១១,២១២នាក់ ក្នុងនោះស្លាប់ […]

ចិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជាង ៩០០លានដូសហើយ ជូនប្រជាជនទូទាំងប្រទេស

Khmerpress June 15, 2021 15/06/2021

(ប៉េកាំង)៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៩០០លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ថា ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាហ្វ្រិកសហការជាមួយធនាគារពិភពលោក ដើម្បីចាក់វ៉ាក់សាំងជូនប្រជាជន «៤០០លាននាក់»

Khmerpress June 15, 2021 15/06/2021

(អាហ្រ្វិក)៖ ធនាគារពិភពលោក (WB) និងក្រុមការងារទិញវ៉ាក់សាំង (AVATT) នៃសហភាពអាហ្រ្វិក (AU) នៅដើមសប្តាហ៍នេះ បានប្រកាសពីការសម្រេចចិត្តធ្វើការរួមគ្នា ដើម្បីចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ប្រជាជនអាហ្វ្រិកស្ថិតក្នុងគោលដៅចំនួន ៤០០លាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។ សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស (David Malpass) បានជួបពិភាក្សាគ្នាជាមួយ ក្រុមការងារពិសេស AVATT អំពីមធ្យោបាយ ដើម្បីពន្លឿនការចែកចាយវ៉ាក់សាំងនៅក្នុងទ្វីបអាហ្រ្វិក។ កន្លងមក AVATT បានធានាក្នុងការទទួលបាននូវវ៉ាក់សាំងពីក្រុមហ៊ុន Johnson & Johnson សរុប ៤០០លានដូស ក្រោមការគាំទ្រពីសំណាក់ធនាគារអាហ្រ្វិក Afreximbank។ នៅក្រោមរចនាសម្ព័ន្ធ AVATT វ៉ាក់សាំង COVID-19 ត្រូវបែងចែងទៅកាន់រដ្ឋជាសមាជិក AU ដោយយោងទៅតាមទំហំប្រជាជនរៀងៗខ្លួន តាមរយៈយន្តការទិញវ៉ាក់សាំងជារួម។ មកទល់ពេលនេះ បណ្តាប្រទេសអាហ្រ្វិកទទួលបានវ៉ាក់សាំងសរុបប្រមាណ ៥៤.៩លានដូស ក្នុងនោះ ៣៥.៩លានដូស ត្រូវបានចាក់គិតនៅទូទាំងទ្វីបអាហ្រ្វិក។ […]