ព័ត៌មានអន្តរជាតិ

ឈីលីសម្រេចឲ្យផ្អាកការចាក់វ៉ាក់សាំង AstraZeneca ដល់មនុស្សអាយុក្រោម ៤៥ឆ្នាំ ក្រោយរកឃើញបញ្ហាកំណកឈាម១ករណី

Khmerpress June 4, 2021 04/06/2021

(សាន់ត្យាហ្គោ)៖ រដ្ឋាភិបាលឈីលី (ស៊ីលី) បានប្រកាសផ្អាកជាបណ្ដោះអាសន្ន នូវការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់មនុស្សមានអាយុ «ក្រោម ៤៥ឆ្នាំ» បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីបញ្ហាកំណកឈាមដ៏កម្រ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងសុខាភិបាលឈីលីបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមិថុនា ខ្លួនទទួលបានព័ត៌មានអំពីបុរសម្នាក់អាយុ ៣១ឆ្នាំ បានចាក់វ៉ាក់សាំង AstraZeneca រួចហើយស្រាប់តែមានបញ្ហាកំណកឈាមយ៉ាងកម្រ។ ដូច្នេះជាវិធានការបង្ការ ក្រសួងបានសម្រេចចិត្តឲ្យបន្តការចាក់វ៉ាក់សាំង AstraZeneca ជូនមនុស្សដែលមានអាយុ ៤៥ឆ្នាំឡើងទៅតែប៉ុណ្ណោះ ហើយមនុស្សអាយុក្រោមនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន។ គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រទេសឈីលីដែលមានប្រជាជនសរុបជិត ២០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនប្រជាជនរបស់ខ្លួនបានច្រើនជាង ១០.៩លាននាក់ហើយ ក្នុងនោះមាន ៨.១លាននាក់ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស។ សម្រាប់ស្ថានការណ៍ COVID-19 វិញ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឈីលីមានអ្នកឆ្លងសរុបជាង ១,៤០០,០០០នាក់ ក្នុងនោះស្លាប់ជិត […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ១៧,៨២១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៧៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 4, 2021 04/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧,៨២១នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥៧៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,១៧៤,៧៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១១,៦១១នាក់ និងជាសះស្បើយឡើងសរុបជាង ២៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៨០លានដូសដំបូង ទៅកាន់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក ដោយ ៧៥% នៃវ៉ាក់សាំងទាំងនោះនឹងត្រូវប្រគល់ឲ្យ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត […]

BREAKING: ទីបំផុតលោក ចូ បៃដិន បញ្ជាក់ច្បាស់ថា ៧៥%នៃវ៉ាក់សាំងទាំង៨០លានដូស នឹងត្រូវទុកឲ្យ COVAX ជាអ្នកចាត់ចែង

Khmerpress June 4, 2021 04/06/2021

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៨០លានដូសដំបូង ទៅកាន់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក ដោយ ៧៥% នៃវ៉ាក់សាំងទាំងនោះនឹងត្រូវប្រគល់ឲ្យ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ បើតាមសេតវិមាន សម្រាប់វ៉ាក់សាំងដែលបានចែកចាយតាមរយៈកម្មវិធី COVAX ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់អាទិភាពដល់បណ្តាប្រទេស ដែលស្ថិតនៅតំបន់អាមេរិកឡាទីន តំបន់ការីបៀន តំបន់អាស៊ីខាងត្បូង និងតំបន់អាហ្រ្វិក ព្រោះខ្លួនមានគោលបំណងជួយទប់ស្កាត់ ការឆ្លងរីករាលដាលថ្មីៗនៃជំងឺ COVID-19 នៅតំបន់ទាំងនោះ។ លោក ចូ បៃដិន បានគូសបញ្ជាក់ថា «យើងកំពុងចែកចាយកវ៉ាក់សាំងទាំងនេះ មិនមែនដើម្បីចង់បានផលប្រយោជន៍ណាមួយមកវិញឡើយ ប៉ុន្តែដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស និងដឹកនាំពិភពលោក ក្នុងការឈានទៅរកការបញ្ចប់ជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ ដោយអំណាចនៃគុណតម្លៃរបស់យើង»។ គួរបញ្ជាក់ថា កាលពីនាពេលថ្មីៗនេះ លោកប្រធានាធិបតី បៃដិន បានសន្យាថា នឹងនាំចេញនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៨០លានដូស […]

ម៉ាឡេស៊ីអនុញ្ញាតឲ្យរដ្ឋាភិបាលរបស់រដ្ឋនីមួយៗ ព្រមទាំងមន្ទីរពេទ្យឯកជននានានៅទូទាំងប្រទេសអាចធ្វើការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯងបាន

Khmerpress June 4, 2021 04/06/2021

(គូឡាឡាពួ)៖ លោក Khairy Jamaluddin រដ្ឋមន្រ្តីក្រសួងសម្របសម្រួលការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ីនបានថ្លែងឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលរបស់រដ្ឋ និងមន្ទីរពេទ្យឯកជននានានៅទូទាំងប្រទេស អាចធ្វើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយខ្លួនឯងបាន ក្នុងនោះរាប់បញ្ចូលទាំងវ៉ាក់សាំងដែលមិនត្រូវបានប្រើនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិ តួយ៉ាងដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Sinopharm ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ ថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីបានទៅទស្សនកិច្ចមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុងរដ្ឋ Penang នៅថ្ងៃព្រហស្បតិ៍ ទី៣ មិថុនានេះ លោក Khairy បាននិយាយថា មន្ទីពេទ្យថ្នាក់រដ្ឋ និងមន្ទីរពេទ្យឯកជននានាក្នុងប្រទេសម៉ាឡេស៊ីអាចបញ្ជាទិញវ៉ាក់សាំងផ្ទាល់ខ្លួនរបស់ពួកគេបាន ដរាបណាវ៉ាក់សាំងទាំងនេះត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភពលោក។ លោក Khairy បានមានប្រសាសន៍ថា «ប្រសិនបើរដ្ឋាភិបាលរដ្ឋចង់ទិញវ៉ាក់សាំងផ្ទាល់ខ្លួនរបស់ពួកគេ ហើយនាំវ៉ាក់សាំងទាំងនោះចូល ពួកគេអាចបន្តធ្វើបាន។ យើងថែមទាំងអាចទាំងជួយសម្របសម្រួលការពិភាក្សាជាមួយក្រុមហ៊ុនឱសថទៀតផង»។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់រដ្ឋ ឬមន្ទីរពេទ្យឯកជនត្រូវការចុះបញ្ជីការទិញទាំងនេះជាមួយទីភ្នាក់ងារនិយតកម្មឱសថជាតិ នៃក្រសួងសុខាភិបាលម៉ាឡេស៊ីជាការស្រេច។ ទោះយ៉ាងណា ប្រសិនបើភាគីទាំងនេះមានបំណងចង់ទិញវ៉ាក់សាំងដែលត្រូវបានប្រើក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិនាពេលបច្ចុប្បន្នដូចជា វ៉ាក់សាំង Sinovac និង Pfizer នោះ ពួកគេនឹងត្រូវរង់ចាំក្រុមហ៊ុនផ្គត់ផ្គង់អាចបំពេញការបញ្ជាទិញរបស់រដ្ឋាភិបាលសហព័ន្ធជាមុនសិន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសឥណ្ឌារកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៣៤,១៥៤ ករណី និងមរណភាពចំនួន ២,៨៨៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ

Khmerpress June 4, 2021 04/06/2021

ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៣៤,១៥៤ ករណី ខណៈពេលដែលការស្លាប់មានចំនួន ២,៨៨៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នេះគឺជាថ្ងៃទី៣ ជាប់ៗគ្នាមកហើយ ដែលប្រទេសឥណ្ឌាមានករណីឆ្លងថ្មីក្រោម ២០០,០០០ ករណី ហើយចំនួនសរុបនៃជំងឺ COVID-19 របស់ខ្លួនពេលនេះ មានចំនួន ២៨.៤ លាននាក់ និងអ្នកស្លាប់សរុបមានចំនួន ៣៣៧,៩៨៩ នាក់។ កាលពីថ្ងៃទី០១ ខែមិថុនា ប្រទេសឥណ្ឌាបានរាយការណ៍ករណីចំនួន ១២៧,៥១០ ករណី ដែលជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី៨ ខែមេសា។ ទីក្រុងធំៗភាគច្រើននៅតែប្រយុទ្ធប្រឆាំងនឹងរលកទី២ របស់ពួកគេ បើទោះបីជាទីក្រុង Mumbai និង Delhi បានគ្រប់គ្រងស្ថានការណ៍នៃការកើនឡើងក៏ដោយ។ ឥឡូវនេះប្រទេសឥណ្ឌាបានមើលឃើញពីការថយចុះករណីថ្មីៗ ពោលគឺក្រោយប្រយុទ្ធជាមួយការផ្ទុះឡើងចុងក្រោយ អស់ជាច្រើនសប្ដាហ៍កន្លងមក ប្រទេសឥណ្ឌាមានករណីក្រោម ៣០០,០០០ ករណីជាប្រចាំ ហើយរយៈពេល ៣ ថ្ងៃចុងក្រោយនេះ គឺមានករណីក្រោម ២០០,០០០ ករណីប៉ុណ្ណោះ៕ […]

TOP NEWS: មហាអំណាចចិនចេញមុខការពារទំនាក់ទំនងល្អរបស់ខ្លួនជាមួយកម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភ

Khmerpress June 4, 2021 04/06/2021

(ប៉េកាំង)៖ មហាអំណាចចិនបាននិយាយថា ទំនាក់ទំនងល្អរបស់ខ្លួនជាមួយប្រទេសកម្ពុជា គឺបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់យ៉ាងពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ ការលើកបែបនេះ គឺជាការឆ្លើយទៅកាន់សហរដ្ឋអាមេរិក ដែលបានសម្តែងការព្រួយបារម្ភអំពីវត្តមានរបស់យោធាចិននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តោតសំខាន់ទៅលើការសាងសង់អគារថ្មីរបស់ចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម។លោកស្រីបានស្វែងរកការបំភ្លឺជុំវិញការវាយអគារចំនួន២ ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកចំនួន២ នៅកំពង់ផែរាម ខេត្តព្រះសីហនុ។ លោកស្រីក៏បានលើកឡើងថា មូលដ្ឋានយោធាចិននៅកម្ពុជា នឹងធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងអាមេរិក-កម្ពុជា។ នៅទីក្រុងប៉េកាំងឯណោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានចេញមុខមកប្រតិកម្មនឹងក្តីកង្វល់របស់អនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកខាងលើភ្លាមៗថា ប្រទេសចិននិងកម្ពុជាមាន «មិត្តភាពជាប្រពៃណី» និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក Wang បានសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងល្អរបស់ប្រទេសចិន ជាមួយកម្ពុជាគឺបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ គឺមិនដូចអ្វីដែលសហរដ្ឋអាមេរិកកំពុងមានកង្វល់នោះឡើយ។ សូមជំរាបថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី […]

Pfizer ឆ្លើយតបទៅប្រទេសថៃវិញថា «មានតែរដ្ឋាភិបាលប៉ុណ្ណោះ ទើបអាចចរចាទិញវ៉ាក់សាំងនេះបាន»

Khmerpress June 3, 2021 03/06/2021

(បាងកក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការ COVID-19 នៃសហរដ្ឋអាមេរិក Pfizer បានឆ្លើយតបទៅកាន់ប្រទេសថៃវិញថា មានតែទីភ្នាក់ងារនានារបស់រដ្ឋាភិបាលប៉ុណ្ណោះ ទើបអាចធ្វើការចរចា និងបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនមួយនេះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ ការប្រកាសរបស់ Pfizer ខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មានមួយបានចុះផ្សាយថា ក្រុមហ៊ុនឯកជនធំមួយនៅក្នុង ប្រទេសអាស៊ានមួយនេះ នឹងនាំចូលវ៉ាក់សាំងបង្ការ COVID-19 ចំនួន ២០លានដូសពីក្រុមហ៊ុន Pfizer-BioNTech។ ជុំវិញព័ត៌មាននេះ ក្រុមហ៊ុន Pfizer បានបកស្រាយទៅកាន់រដ្ឋាភិបាលថៃថា ការប្រកាន់យកគោលការណ៍ពិភាក្សា តែជាមួយទីភ្នាក់ងាររបស់រដ្ឋបាលបែបនេះ គឺដោយសារតែក្រុមហ៊ុន Pfizer ចង់ធានាឲ្យបានថា វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនគឺត្រូវបម្រើជាប្រយោជន៍ សម្រាប់ប្រជាជនថៃគ្រប់រូប។ Pfizer បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនសម្រេចធ្វើការចរចា តែជាមួយទីភ្នាក់ងាររដ្ឋាភិបាលប៉ុណ្ណោះ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់វ៉ាក់សាំង ពីព្រោះវាជាមធ្យោបាយតែមួយគត់ ដើម្បីធានាថាវ៉ាក់សាំងទាំងអស់ នឹងត្រូវបញ្ជូនទៅដល់ប្រជាជនគ្រប់រូប។ Pfizer ក៏ចង់បញ្ជាក់ផងដែរថា ក្រុមហ៊ុននេះមិនបានចាត់តាំងអង្គការ ឬទីភ្នាក់ងារឯកជនណាមួយនៅឡើយទេ ដើម្បីធ្វើជាអ្នកនាំចូលវ៉ាក់សាំងនេះ ទៅកាន់ប្រទេសថៃ»៕ […]

ថ្ងៃនេះ ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩៦ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបក្នុងរលកទី៤ របស់ខ្លួនកើនដល់ ៤,៨៧៧ករណី

Khmerpress June 3, 2021 03/06/2021

ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩៦ ករណីបន្ថែមទៀត ពីក្នុងតំបន់ចំនួន ៥ រួមមានទីក្រុងហាណូយ និងទីក្រុងហូជីមិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ករណីចំនួន ៥៥ ត្រូវបានកត់ត្រានៅខេត្ត Bac Giang ភាគខាងជើង, ១៤ នៅខេត្តជិតខាង Bac Ninh, ១៩ នៅហូជីមិញ, ៦ នៅហាណូយ និង ២ ករណីនៅខេត្ត Long An ជាប់ព្រំដែនហូជីមិញ។ គ្រប់ករណីទាំងអស់នៅខេត្ត Bac Giang ទាក់ទងជាមួយឧទ្យានឧស្សាហកម្មខេត្ត និងតំបន់បិទខ្ទប់ផ្សេងៗទៀត។ ករណីនៅហូជីមិញត្រូវបានផ្សារភ្ជាប់ជាមួយនឹង Revival Ekklesia Mission ដែលជាក្រុមសាសនាគ្រីស្ទមួយ ខណៈប្រជាជនប្រមាណ ៣០០,០០០ នាក់ ដែលមានទំនាក់ទំនងផ្ទាល់ ឬដោយប្រយោលកំពុងត្រូវបានគេតាមដាន។ តួលេខថ្មីៗសម្រាប់ថ្ងៃនេះ ធ្វើឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 […]

គុយបារំពឹងថា វ៉ាក់សាំងផលិតក្នុងស្រុក នឹងមានប្រសិទ្ធខ្ពស់ទប់ទល់កូវីដ-១៩

Khmerpress June 3, 2021 03/06/2021

(ឡាហាវ៉ាន់)៖ ប្រទេសគុយបានបង្ហាញក្តីរំពឹងថា វ៉ាក់សាំងបង្ការ COVID-19 ដែលត្រូវបានអភិវឌ្ឍក្នុងស្រុកសុទ្ធសាធ នឹងមានប្រសិទ្ធភាពខ្ពស់ទប់ទល់នឹងជំងឺរាតត្បាតសកល ក៏កាចសាហាវនេះ នៅក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ ប្រធានក្រុមហ៊ុនផលិតឱសថរដ្ឋគុយបា បាយអូគុយបាហ្វាម៉ា (BioCubaFarma) លោក អេដ្វាឌូ ម៉ាទីនស៍ (Eduardo Martine) បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះថា «វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ដែលត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសយើង បានបង្ហាញអំពីសុវត្ថិភាព និងប្រសិទ្ធភាព។ យើងនឹងឃើញវ៉ាក់សាំងនេះ មានប្រសិទ្ធភាពលើសពី ៥០% ហើយវាត្រូវតែដើរស្របទៅតាមស្តង់ដារ នៃអង្គការសុខភាពពិភពលោក (WHO)»។ គុយបាក៏គ្រោងយកវ៉ាក់សាំងខាងលើនេះ ទៅធ្វើតេស្តលើក្មេងៗផងដែរ ដែលនឹងអាចចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ទៀត។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ គិតត្រឹមដើមសប្តាហ៍នេះ ប្រទេសគុយបាដែលមានប្រជាជនសរុប ១១.៣២លាននាក់ សម្រេចបានប្រមាណ «១លានដូស» ដោយប្រើប្រាស់វ៉ាក់សាំង ផលិតនៅក្នុងប្រទេសដីកោះនេះសុទ្ធសាធ។ គុយបាគ្រោងចាក់វ៉ាក់សាំង ដល់ប្រជាជនទាំងអស់របស់ខ្លួន នៅត្រឹមចុងឆ្នាំ២០២១។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ប្រទេសគុយបានមានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ១៤៤,៥០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៩៧៧នាក់។ […]

ទីក្រុងហូជីមិញរបស់វៀតណាម គ្រោងធ្វើតេស្តមនុស្ស «១០០,០០០នាក់ក្នុង១ថ្ងៃ» ចំពោះមុខបញ្ហាកូវីដ-១៩

Khmerpress June 3, 2021 03/06/2021

(ហូជីមិញ)៖ ទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម មានផែនការធ្វើតេស្ដរក COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ ដែលនឹងប្រមូលសំណាកឱ្យបាន ១០០,០០០នាក់ក្នុងរយៈពេលមួយថ្ងៃ នៅទូទាំងទីក្រុងមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានវៀតណាម VN Express នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ ការប្រកាសពីផែនការធ្វើតេស្ដទ្រង់ទ្រាយធំខាងលើ ធ្វើឡើងក្រោយកិច្ចប្រជុំបន្ទាន់មួយស្ដីពីវិបត្តិ COVID-19 កាលពីចុងសប្ដាហ៍មុន។ ផែនការនេះនឹងផ្ដោត ជាសំខាន់លើការធ្វើតេស្ដលើសមាជិក នៃបេសកកម្មសាសនាគ្រិស្តមួយ និងប្រជាជនដែលបានចូលរួមក្នុងការបោះឆ្នោតសភា និងក្រុមប្រឹក្សាប្រជាជនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ដោយឡែកបុគ្គលិក ឬកម្មករក្នុងតំបន់ឧស្សាហកម្មចំនួន ១៧ ក្នុងទីក្រុងហូជីមិញ ដែលមានក្រុមហ៊ុនចំនួន ១,៥០០នាក់ មានបុគ្គលិកជាង ២៨០,០០០នាក់ និងអ្នកជំនាញ ៣,០០០នាក់ក៏នឹងស្ថិតនៅក្រោមការធ្វើតេស្តផងដែរ។ គួរបញ្ជាក់ថា ទីក្រុងហូជីមិញមានប្រជាជនរស់នៅសរុបជាង ១៣លាននាក់ ក្នុងនោះរួមមានទាំងពលករចំណាកស្រុកផងដែរ ហើយមកទល់នឹងបច្ចុប្បន្ន មនុស្សសរុប ៤,០០០នាក់ហើយ នៅក្នុងទីក្រុងភាគខាងត្បូងវៀតណាមមួយនេះ ត្រូវបានដាក់ឱ្យនៅក្រោមការធ្វើចត្តាឡីស័ក៕ ផ្តល់សិទ្ធិដោយ៖ freshnews