សង្គម

ទឹកចិត្តឪពុកម្តាយ សុខចិត្តមកឈរចាំទទួលកូនចេញពីប្រឡងមុខ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះយុគន្ធរ

Khmerpress December 5, 2022 05/12/2022

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ ក្នុងនោះផងដែរគេក៏សង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាល មិនទៅណាឆ្ងាយពីមណ្ឌលប្រឡងឡើយ ដោយពួកគាត់ នៅជុំវិញមណ្ឌលវិទ្យាល័យព្រះយុគន្ធរ នាព្រឹកថ្ងៃទី០៥ ធ្នូនេះ។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កញ្ញា សូ សាន ដែលតែងតែចូលរួមសកម្មភាពមនុស្សធម៌ ពេលនេះយកថវិកាផ្ទាល់ខ្លួនចំនួន១៨០០ដុល្លារអាមេរិក ជូនវិទ្យាល័យមួយនៅខេត្តពោធិ៍សាត់ ដើម្បីទិញសម្ភារៈសិក្សា

Khmerpress December 4, 2022 04/12/2022

(ពោធិ៍សាត់)៖ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំនៅតាមមូលដ្ឋាន កញ្ញា សូ សាន ដែលមហាជនជាច្រើនបានស្គាល់ថាជាជាសប្បុរសជនមួយរូប តែងតែ ចូលរួមសកម្មភាពមនុស្សធម៌។ ថ្មីៗនេះ កញ្ញាបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១៨០០ដុល្លារអាមេរិក ជូនវិទ្យាល័យហ៊ុន សែន១០មករាបឹងកន្ទួត ដែលស្ថិតនៅឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ១០មករាបឹងកន្ទួត បានថ្លែងអំណរគុណ កញ្ញា សូ សាន ដែលជាអ្នកពោធិ៍សាត់ និងជាអតីតសិស្ស ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ១៨០០ដុល្លារ ជួយដល់សាលាបានទិញសម្ភារៈសិក្សាដូចជាតុកៅអី សម្រាប់សិស្សសាលាដែលជាធនធានមនុស្សប្រើប្រាស់សិក្សាជាបន្ត។ ក្រៅពីជាសប្បុរសជន កញ្ញា សូ សាន គឺជាម្ចាស់ក្រុមហ៊ុន SoSan Global Co.,Ltd ដែលនាំចូលផលិផល Saffron ផ្តាច់មុខពីប្រទេសអារ៉ាប់ មកលក់នៅកម្ពុជា។ ម្ចាស់ក្រុមហ៊ុនរូបនេះក៏តែងតែមានវត្តមាន និងការងារជាច្រើនជាមួយថ្នាក់ដឹកនាំធំៗ ហើយក៏ជាអ្នកថតរូបដ៏មានស្នាដៃម្នាក់ក្នុងការថតរូបឱ្យថ្នាក់ដឹកនាំទៀតផង៕

ថ្មីទៀតហើយ! មកអោយព្រះសង្ឃស្រោចទឹកអោយ រួចប្រគេនបច្ច័យក្លែងក្លាយ រួចសុំឲ្យព្រះសង្ឃអាប់លុយជូនវិញទៀត (មានវិដេអូ)

Khmerpress December 3, 2022 03/12/2022

កាលពីម្សិលមិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ យោងតាមប្រភពវីដេអូមួយ បានបង្ហោះ នឹងមានការចែករំលែកជាច្រើនផងនោះ ពីរឿងហួសចិត្ត ដែលជនមិនស្គាល់មុខ បានទៅស្រោចទឹកនៅវត្តមួយកន្លែង កាន់ក្រដាសប្រាក់ ៥០ដុល្លារ ជាលុយក្លែងក្លាយ ដោយជននោះបានជូនបច្ឆ័យលោកបង ១០ដុល្លារ និងកសាងសាលាធាន់ ២០ដុល្លារ ហើយសល់២០ដុល្លារ សុំឱ្យលោកអាប់ជូនគាត់វិញ ដោយព្រះសង្ឃពុំបានដឹងថាជាលុយក្លែងក្លាយនោះទេ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកបង Penh Kimhong បានបង្ហោះវីដេអូ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្រគេនបច្ច័យក្លែងក្លាយដល់ព្រះសង្ឃ មានញោមម្នាក់មកស្រោចទឹក កាន់បច្ច័យ៥០ដុល្លារដោយប្រាប់លោកថាគ្មានលុយរាយ គាត់បានចូលកសាង២០ដុល្លារ ប្រគេនលោក១០ដុល្លារ សល់២០ដុល្លារ សុំឱ្យលោកអាប់ជូនគាត់វិញ។ ប៉ុន្តែអកុសល លុយក្លែងក្លាយ តើជាការបោកប្រាស់ ឬមិនមែនទេ? ទោះយ៉ាងណាក៏ដោយ សូមព្រះករុណាគុណម្ចាស់ ញាតិប្រុងប្រយ័ត្នផង កុំឱ្យជួបរឿងបែបនេះ”។  សូមទស្សនាវិដេអូខាងក្រោម៖

យុវជន​មីល្ពៅ​ខ្មែរ បាត់ដំបង ប្រកាសផ្អាកផលិតមីល្ពៅ និងសុំទោសដែលមិនអាចជួយកសិករ និងបង្កើតរោងចក្របាន

Khmerpress December 2, 2022 02/12/2022

(បាត់ដំបង)៖ នៅចាំយុវជន​មីល្ពៅ​ខ្មែរ បាត់ដំបង ដែលទទួលភាពល្បីល្បាញ​ពី​សមិទ្ធផល​ក្នុង​ការស្រាវជ្រាវ​ផលិត​សរសៃ​មី​ចេញ​ពី​ផ្លែ​ល្ពៅ លោក វ៉ាន់ គិមវ៉ាង ទេ? ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលមួយរយៈធំមក លោក វ៉ាន់ គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅ និងបន្ថែមថាមិនដឹងត្រឡប់មកវិញពេលណា។ យុវជនមីល្ពៅបាត់ដំបងរូបនេះបានសរសេររៀបរាប់ថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ។ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា»។ ក្រោយពីបានប្រកាសផ្អាកផលិត និងមិនដឹងថាត្រឡប់មកវិញពេលណានោះ មហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំងចំពោះការប្រកាសបិទនេះ។ ក្នុងនោះលោក វ៉ាន់ គិមវ៉ាង ក៏បានបន្ថែមថា «រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល»។ សូមរំលឹកថាលោក វ៉ាន់ គិមវ៉ាង បានបង្កើត​មីល្ពៅ​នេះនៅចុងឆ្នាំ២០១៩ ក៏ព្រោះតែនៅពេលនោះល្ពៅខ្មែរបានធ្លាក់តម្លៃខ្លាំង រហូតដល់​កសិករ​ខ្មែរយក​ល្ពៅ​ទាំងនោះ​ចាក់ចោល​កណ្តាល​ផ្លូវ ទើបបណ្តាលចិត្តឱ្យលោកខិតខំយកល្ពៅរបស់កសិករខ្មែរឱ្យមានតម្លៃឡើងវិញតាមរយៈការផលិតសរសៃ​មី​ចេញ​ពី​ផ្លែ​ល្ពៅ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ​

អ្នកនាង ស្រីអូន ៖ «សម្លេងស្រែកហ៊ោកញ្ច្រៀវកាលពីយប់មិញ បងប្អូនខ្មែរដឹងទេថាជាថាមពល និងជាកម្លាំងដ៏អស្ចារ្យដែលបានផ្ដល់ឱ្យក្រុមការងារខាងគុនល្បុក្កតោ»

Khmerpress December 1, 2022 01/12/2022

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ របស់អង្គការយូនេស្កូ ដែលរៀបចំដោយ លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ម្ចាស់ផលិតកម្មរាម និងសហព័ន្ធល្បុក្កតោកម្ពុជា ដែលបានបង្ហាញទស្សនីយភាពសម្តែង គុនល្បុក្កតោ មានសមាជិកចូលរួមអមក្នុងការសម្ដែងនេះរាប់រយនាក់ឯណោះ ធ្វើឱ្យកក្រើកនិងនាំសម្លេងហ៊ោលាន់ពេញពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង។ ក្រោយពីបានសម្តែងរួចអ្នកនាង ស្រីអូន បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «សម្លេងស្រែកហ៊ោកញ្ច្រៀវកាលពីយប់មិញ បងប្អូនខ្មែរដឹងទេថាជាថាមពល និងជាកម្លាំងដ៏អស្ចារ្យដែលបានផ្ដល់ឱ្យក្រុមការងារខាងគុនល្បុក្កតោ ជោគជ័យធំៗ២ដែលគុនល្បុក្កតោទទួលបានគឺ បានចុះក្នុងបញ្ជីអង្គការយូនេស្កូ និង ជោគជ័យដ៏អស្ចារ្យមួយទៀតគឺ ទទួលបានការសាទរពីកូនខ្មែរដោយក្ដីស្រលាញ់ រំភេីប ស្រក់ទឹកភ្នែក ព្រោះតែល្បុក្កតោ ជាមរតកដ៏ចំណាស់ដែលដូនតាបានបន្សល់ទុកឱ្យ»។ សូមរំលឹកថានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ទស្សនាការសម្តែងសូមចុចលើ link នេះ https://fb.watch/h87myURgLQ/

ទោះគ្មានសម្ភារសិក្សាគ្រប់គ្រាន់ ក៏កុមារាម្នាក់នេះនៅតែខិតខំរៀនសូត្រ រហូតទទួលបានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ

Khmerpress November 30, 2022 30/11/2022

(បន្ទាយមានជ័យ)៖ កុមារាម្នាក់ ធ្វើឱ្យមហាជនស្ងើចសរសើរ និងអាណិតអាសូរជាខ្លាំង ស្ថិតនៅក្នុងភាពខ្វះខាតជាខ្លាំងគ្មានសម្ភាររៀនសូត្រគ្រប់គ្រាន់ ក៏កុមារាម្នាក់នេះនៅតែរៀនពូកែ ទទួលបានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ ក្នុងសាលាបឋមសិក្សាសូភី ដែលមានទីតាំងនៅ ភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Vladimir Putok’k បានឱ្យដឹងថា៖ «គ្មានស្បែកជើង គ្មានឡេវអាវតែមានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ សិស្សសាលាបឋមសិក្សាសូភី ភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយឃើញថាមានបងប្អូនសួររកលេខទូរសព្ទ័និងអាសយដ្ឋានរបស់ប្អូនប្រុសខ្ញុំសូមដាក់បន្ថែមនៅខាងក្រោមនេះ0713848856។ ប្អូនប្រុសរស់នៅភូមិគោកចក ឃុំសុភី ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយរស់នៅជាមួយលោកយាយចាស់ ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ ឬអាចទាក់ទងមកខ្ញុំបាទផ្ទាល់ខ្ញុំបានត្រូវត្រឡប់ទៅជួបគាត់ម្ដងទៀតព្រោះមានបងប្អូនផ្ញើជាសម្ភារៈសិក្សានិងរបស់របរប្រើប្រាស់មួយចំនួននិងថវិកាផងដែរ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកនាង ស្រីអូន សម្តែងក្តីរំភើបខ្លាំង ក្រោយ «គុនល្បុក្កតោ» បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​របស់UNESCO

Khmerpress November 30, 2022 30/11/2022

(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនឆ្នាំនៅទីបំផុត «គុនល្បុក្កតោ» ត្រូវបានដាក់ចូលទៅ​ក្នុង​បញ្ជីបេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបីនៃមនុស្សជាតិជា​ផ្លូវ​ការ​ នៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេស​ម៉ារ៉ុក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយពីទទួលដំណឹងល្អបែបនេះ អ្នកនាង ស្រីអូន ដែលមហាជនតែងតែឃើញអ្នកនាងចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីហ្វឹកហាត់ ផ្សព្វផ្សាយល្បុក្កតោខ្មែរ ឱ្យកាន់តែទូលំទូលាយ។ អ្នកស្រីអូន បានសរសេររៀបរាប់ថា៖ «ជាជោគជ័យមួយដែលកូនខ្មែរគ្រប់រូបចង់បាន ក្បាច់គុនល្បុក្កតោខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ជាមរតកដូនតា មាននៅតាមចម្លាក់នៃប្រាង្គប្រាសាទអង្គរវត្ត។ ពេលនេះអារម្មណ៍កូនខ្មែរកំពុងតែរំភេីបគ្រប់គ្នា។ ការហាត់ល្បុក្កតោរយៈពេលខ្លីរបស់នាងខ្ញុំ សង្ឃឹមថាជាចំណែកដ៏តូចមួយក្នុងការផ្សព្វផ្សាយល្បុក្កតោរបស់ដូនតាយេីង សូមបងប្អូនកុំប្រកាន់បេីការឃុំមិនសូវជាស្អាត។ សូមអរគុណដល់លោកគ្រូព្រឹទ្ធាចារ្យ អ្នកហាត់ល្បុក្កតោទាំងឡាយ ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ ដែលជំរុញឱ្យល្បុក្កតោខ្មែរមានថ្ងៃនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

វត្តអារាមមួយនៅខេត្តតាកែវ ប្រកាសផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃរយៈពេល៣ថ្ងៃ ដល់ប្អូនៗត្រូវប្រឡងបាក់ឌុបដែលមានជីវភាពខ្វះខាត

Khmerpress November 29, 2022 29/11/2022

(តាកែវ)៖ ថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្នដើម្បីចូលរួម ការប្រឡង។ ដូច្នេះហើយថ្មីៗនេះវត្តសីហរតនារាម ដែលមានទីតាំងនៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រកាសថានឹងផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃរយៈពេល៣ថ្ងៃ ដល់ប្អូនៗត្រូវប្រឡងបាក់ឌុបដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពជួលបន្ទប់ស្នាក់នៅអំឡុងពេលប្រឡង។ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ព្រះមង្គលទិព្វលោកមុនី យន វាសនា ជាព្រះគ្រូចៅអធិការវត្តសីហរតនារាម។ លោកចៅអធិការវត្ត បានបង្ហោះសារយ៉ាងដូច្នេះថា «ត្រៀមខ្លួន ប្អូនៗ កូនៗ ប្រឡង បញ្ចប់ថ្នាក់ទី១២ (ប្រឡងបាក់ឌុប) វត្តសីហរតនារាម រួមចំណែកមួយផ្នែក សម្រាប់កន្លែង ស្នាក់នៅ ទឹកភ្លើង ចំពោះ ប្អូនៗកូនៗ ក្រីក្រ ទីដាច់ស្រយាល ខ្វះខាតលទ្ធភាពថវិកាដើម្បីជួល បន្ទប់៣យប់ ៣ថ្ងៃ វត្តសីហរតនារាម អនុញ្ញាតឱ្យស្នាក់នៅ (free )។ ដោយសេចក្ដីស្រឡាញ់ រីករាយ ពេញចិត្ត ញញឹម […]

ក្រុមហ៊ុនមេធាវីមួយចេញលិខិតបញ្ចប់ការការពារផ្លូវច្បាប់ដល់មេតុងទីនអនឡាញ ម៉ូលីកា ដោយសារខកខានមិនបានបង់ថ្លៃសេវាអោយ

Khmerpress November 29, 2022 29/11/2022

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេធាវីមួយ បានធ្វើការប្រកាសបញ្ចប់កិច្ចសហការការពារផ្លូវច្បាប់ ក្រោយ មេតុងទីនអនឡាញល្បីឈ្មោះ មូលីកា បានខកខានក្នុងការបង់សេវារយៈពេលមួយខែ គឺខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បើយោងតាម ក្រុមមេធាវី អេជ អេន អេស បានសរសេររៀបរាប់ថា៖ «ដោយសារតែ ក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) បានខកខាន ក្នុងការបង់សេវាមេធាវី ចំនួន ១ខែ គឺខែវិច្ឆិកា ដូចនេះក្រុមមេធាវីយើងខ្ញ៉ំ បានសម្រេចបញ្ចប់កិច្ចសហការការពារផ្លូវច្បាប់ទាំងស្រុងជូនក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។ សូមរំលឹកថាថ្មីៗនេះ អ្នកនាង អឿន ម៉ូលីកា ដែលគេស្គាល់ថា ជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីឈ្មោះ ក្នុងបណ្ដាញសង្គមដែលមានរឿងរ៉ាវជំពាក់កូនតុងទីនជុំទិស បានប្រកាសថាក្ស័យធន និងសុំឱ្យបងប្អូនទុកពេលឱ្យខ្លួនរកលុយសងពីចំណុចសូន្យមកវិញ៕ […]

លោក អ៊ាង សុផល្លែត ដាំផ្កាស្បៃរឿង១លានទង ដើម្បីតាំងលំអរថ្ងៃអាពាហ៍ពិពាហ៍កូនស្រី

Khmerpress November 28, 2022 28/11/2022

(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដើម្បីតាំងលំអរនៅថ្ងៃអាពាហ៍ពិពាហ៍កូនស្រីរបស់លោក។ ថ្ងៃមង្គលសិរីសួស្តីកូនស្រីជាទីស្រឡាញ់របស់លោក អ៊ាង សុផល្លែត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខដ៏ខ្លីនេះ។ ដើម្បីលំអរផ្ទះថ្ងៃរៀបមង្គលសិរីជូនកូនស្រី និងបង្ហាញពីបេះដូងដ៏ធំធេង នៃការស្រឡាញ់ លោក អ៊ាង សុផល្លែត បានជ្រើសយកការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃតែម្តង។ លើសពីការបង្ហាញនូវក្តីស្រឡាញ់ចំពោះកូនស្រីហើយនោះ ការជ្រើសយកការដាំផ្កាស្បៃរឿងដោយផ្ទាល់ដៃនេះ លោក អ៊ាង​ សុផល្លែត ចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធីផ្សេងៗ គឺយើងអាចដាំបានដោយខ្លួនឯង។ កន្លងទៅផ្កាដែលតាំងលំអរក្នុងពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗទៀត ភាគច្រើនត្រូវបានគេទិញពីក្រៅប្រទេស។ ដូច្នេះបើគេអាចបាននៅក្នុងស្រុក ដើម្បីបំពេញសេចក្តីត្រូវការទាំងនេះ ក៏បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរផងដែរ។ ក្រៅតែពីផ្កាស្បៃរឿងហើយនោះ តាមប្រភពព័ត៌មានដែល Fresh News ទទួលបាន លោក អ៊ាង សុផល្លែត ក៏បានដាំដំណាំមួយចំនួនទៀត ដែលត្រូវប្រើប្រាស់ក្នុងថ្ងៃមង្គលរបស់កូនស្រីផងដែរ។ សូមបញ្ជាក់ថា កូនស្រីរបស់លោក អ៊ាង […]