សង្គម

ក្រោយពីពិនិត្យសុខភាព សាយ ប្រកាសថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្លួន

Khmerpress October 31, 2022 31/10/2022

(ភ្នំពេញ)៖ ក្រោយពីបង្កើតកម្មវិធីរត់សប្បុរសធម៌ កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយ​សង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានប្រកាសថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្លួន ក្រោយទទួលការណែនាំពីពេទ្យ។ លោក សាយ បានសរសេររៀបរាប់ថា៖ «បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ហើយ កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្ញុំ ព្រោះសូម្បីតែពេទ្យក៏ណែនាំអោយខ្ញុំឈប់រត់ឆ្ងាយលើសពី ១០គីឡូម៉ែត្រដែរ បើសិនមិនចង់វេទនានៅពេលក្រោយ។ សង្ឃឹមថាតាមរយៈសកម្មភាពរបស់ពួកយើង និងជំរុញទឹកចិត្តដល់យុវជនដទៃទៀតដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។ Cambodia Children need YOU #RUNWITHSAI #រត់ដើម្បីកុមារកម្ពុជា #Longlifesaispirit»។ សូមរំលឹកថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ធ្វើឡើងដើម្បីរៃអង្គាសថវិកាជួយ​សង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយបងប្អូនគ្រួសារខ្មែរយើងស្គាល់ឈ្មោះថា (សាយ) ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ថ្មើជើងចំងាយប្រមាណ៣០៣គឺឡូម៉ែត្រ ក្នុងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ ដោយចេញដំណើរពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។ ការរត់សប្បុរសធម៌នេះ សាយ ប្រមូលបានចំនួនជាង៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក […]

តារាចម្រៀងសាយ រត់ចំងាយប្រមាណ៣០៣គឺឡូម៉ែត្រ ក្នុងរយៈពេល៩ថ្ងៃ ប្រមូលថវិកាបានជាង ៦ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

Khmerpress October 31, 2022 31/10/2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយបងប្អូនគ្រួសារខ្មែរយើងស្គាល់ឈ្មោះថា (សាយ) ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ថ្មើជើងចំងាយប្រមាណ៣០៣គឺឡូម៉ែត្រ ក្នុងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ ដោយចេញដំណើរពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។ ការរត់នេះមកដល់ខេត្តសៀមរាបក៏មានកាទទួលស្វាគមន៍របស់លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក និង សភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក ដើម្បីចូលរួមលើកទឹកចិត្តចំពោះ “សាយ” និងសហការី ក៏ដូចជាការចូលរួមជាមួយកម្មវិធី «៤សែនជំហាន ដើម្បីរៃអង្គាសថវិកាដើម្បីជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ» ដើមី្បប្រមូលថវិកា ក្នុងការទ្រទ្រង់នូវសកម្មភាពនៃការព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្ងៃ របស់មន្ទីរពេទ្យកុមារអង្គរ។ នាក្នុងឱកាសនោះដែរ លោក អ៉ឹង គឹមលាង ក៏បានធ្វើការថ្លែងអំណរគុណចំពោះការលះបង់របស់លោក […]

ទឹកចិត្តគ្រូពេទ្យ! មុជទឹកលាងសម្អាតខ្លួនឱ្យអ្នកជម្ងឺអនាថា គ្មានទីពឹង ថែមទាំងជួយផ្តល់ចំណីអាហារ និងព្យាបាលយ៉ាងយកចិត្តទុកដាក់

Khmerpress October 25, 2022 25/10/2022

(កោះកុង)៖ ថ្មីៗនេះមានការកោតសរសើរជាខ្លាំងនូវទឹកចិត្តក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យខេត្តកោះកុង ដែលបានជួយមុជទឹកលាងសម្អាតខ្លួនឱ្យអ្នកជម្ងឺអនាថា គ្មានទីពឹង ថែមទាំងជួយផ្តល់ចំណីអាហារ និងព្យាបាលយ៉ាងយកចិត្តទុកដាក់។ បើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Layson Hay បានសរសេររៀបរាប់ថា៖ « ពិតជាមានការកោតសរសើរ គោរពអរគុណដល់ទឹកចិត្តប្រកបដោយព្រហ្មវិហាធម៌យ៉ាងពន់ពេកចំពោះលោកគ្រូ អ្នកគ្រូពេទ្យរបស់មន្ទីរពេទ្យខេត្តកោះកុង ដែលមិនត្រឹមតែប្រឹងប្រែងថែទាំ ព្យាបាលជម្ងឺយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្តោះទេ ថែមទាំងជួយផ្តល់ចំណីអាហារ មុជទឹក សម្អាតខ្លួនដល់អ្នកជម្ងឺអនាថា គ្មានទីពឹង អ្នកជម្ងឺដំណាក់កាលចុងក្រោយថែមទៀត រាប់មិនអស់កន្លងមកនេះ។ មន្ទីរពេទ្យ ខេត្តកោះកុង មានផែនការរៀបចំបន្ទប់សម្រាកព្យាបាលថែទាំសម្រាប់អ្នកជម្ងឺអនាថា គ្មានទីពឹង ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការចូលរួមជាថវិកាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ និងសប្បុរសជននានា»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

វត្ថុសិល្បៈបុរាណខ្មែរចំនួន ១០១វត្ថុ កំពុងដាក់តាំងពិព័រណ៍នៅសារមន្ទីរ ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក

Khmerpress October 24, 2022 24/10/2022

យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បាន​ឱ្យដឹងថា វត្ថុសិល្បៈបុរាណខ្មែរចំនួន ១០១វត្ថុ កំពុងដាក់តាំងពិព័រណ៍នៅសារមន្ទីរ The Natural History Museum of Utah ក្នុងទីក្រុង Salt Lake នៃរដ្ឋ Utah សហរដ្ឋអាមេរិក។ ពិព័រណ៍នេះមានចំណងជើងថា “Angkor -The Lost Empire of Cambodia” ដាក់តាំងបង្ហាញចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ វត្ថុបុរាណខ្មែរចំនួន ៧៦វត្ថុត្រូវបានជ្រើសពីសមុច្ច័យរបស់សារមន្ទីរជាតិកម្ពុជា និង ២៥វត្ថុជ្រើសពីអភិរក្សដ្ឋានអង្គរ ក្នុងខេត្តសៀមរាប។ វត្ថុទាំងនោះធ្វើអំពីថ្ម សំរឹទ្ធ ដីដុត និងឈើ។ ពិព័រណ៍នេះបង្ហាញអំពី រឿងរ៉ាវនៃអង្គរដែលទាក់ទងនឹងវិស្វកម្ម និងវប្បធម៌ដ៏មហស្ចារ្យនៅសម័យបុរាណ តាមរយៈជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ការរីកចម្រើន ការដួលរលំ និងរឿងរ៉ាវផ្សេងៗដែលយើងបានដឹង។ ក្នុងន័យនេះ ពិព័រណ៍នេះក៏ប្រាប់យើងពីរឿងរ៉ាវនៃវិទ្យាសាស្ត្រ ទាំងការវិវឌ្ឍន៍ និងទ្រង់ទ្រាយនៃចំណេះដឹង ដែលជួយយើងឲ្យស្វែងយល់កាន់តែច្បាស់ពីពិភពលោករបស់យើង។ […]

អ៊ុំស្រីម្នាក់មានចិត្តតស៊ូ រត់ម៉ូតូកង់បីហើយលក់អីវ៉ាន់បន្ថែមទៀត ដើម្បីចិញ្ចឹមម្ដាយដែលមានជម្ងឺ (មានវិដេអូ)

Khmerpress October 22, 2022 22/10/2022

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមានអ៊ំុស្រីវ័យកណ្តាលម្នាក់ ខិតខំស្ទើរតែគ្មានពេលសម្រាក រត់ម៉ូតូកង់បីហើយលក់អីវ៉ាន់បន្ថែមទៀត ដើម្បីចិញ្ចឹមម្ដាយជរាដែលមានជម្ងឺ។ យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhan Ratanak បានសរសេររៀបរា​ប់ថា៖ «និយាយការពិតជិះpassapp រហូតមិនដែលជួបមនុស្សស្រីឌុបទេ សុំសរសើរអ៊ុំមានចិត្តតស៊ូមែន ចិញ្ចឹមម្ដាយមានជម្ងឺហើយខ្លួនគាត់ផ្ទាល់គ្មានកូនទេ រត់កង់បីហើយលក់អីវ៉ាន់បន្ថែមទៀតកំដរអារម្មណ៍ភ្ញៀវ។ ខ្ញុំគ្មានប្រាក់ជួយអ៊ុំច្រើនទេតែមានចិត្តបន្តិចបន្តួចឱ្យអ៊ុំមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត ខ្ញុំអត់អ៊ុំក៏អត់ដូចគ្នាព្រោះជិះpassapp ដែលទេ។ ជីវិតមនុស្សម្នាក់ៗអ្នកណាក៏ខ្លាចក្រអ្វីដែលសំខាន់គាត់មានចិត្តតស៊ូ។ អ៊ំុស្រី បើកកង់បី ដែលមានផ្លាកលេខ PP.1HG.1051 លេខរបស់គាត់096 845 396 0»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្ត្រីជា ម្ចាស់ Page ឈ្មោះ Eat With Keomoy ធ្វើវីដេអូបរិភោគ សត្វស្លាប «ចង្ក្រៀលខ្យង» ចេញមុខសុំទោសមហាជន និងបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកិច្ចសន្យា

Khmerpress October 21, 2022 21/10/2022

(ភ្នំពេញ)៖ ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយម្ចាស់ Page ឈ្មោះ Eat With Keomoy ផលិតមាតិកាបរិភោគ សត្វស្លាប «ចង្ក្រៀលខ្យង» យកមកចម្អិនផ្សព្វផ្សាយ ដើម្បីតែលុយ ដោយមានការលើកឡើងថា បើមិនបានចូលរួមជួយថែរក្សារការពារ ចូរកុំបំផ្លាញ និងលើកទឹកចិត្តឲ្យមានការបំផ្លាញថែមទៀត។ ក្រោយពីរងការរិះគន់ ស្ត្រីជា ម្ចាស់ Page ឈ្មោះ Eat With Keomoy បានធ្វើការសុំទោសដល់មហាជន។ ម្ចាស់ផេករូបនេះបានធ្វើការបកស្រាយថា «នាងខ្ញុំសូមធ្វើការសូមទោសដល់មហាជន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលខ្ញុំបានបង្ហោះ វីដេអូ មួយដែលបរិភោគ សត្វព្រៃ (សត្វ ននៀលខ្យង) ដែលខ្ញុំបានសុំទិញពីកសិករម្នាក់ដែលគាត់បានមកពីស្រែ ហើយខ្ញុំឃើញថាវាស្លាប់ទៅហើយ ហើយ គាត់បោចរោមរួចហើយទៀត ខ្ញុំក៏បានយកមកធ្វើជាម្ហូប តែដោយសារតែខ្ញុំ បានធ្វើការ Page Facebook ខ្ញុំក៏បានយកទៅបង្ហោះក្នុង Account របស់ខ្ញុំតែម្តង ដោយមិនបាននឹកស្មានដល់ថា ជាសត្វដែលគេកំពុង អភិរក្ស ហើយការខុសនេះគឺខុសធ្ងន់តែម្តង នឹង ដោយការឆោតល្ងង់មួយពេល របស់ខ្ញុំមួយពេល។ ខ្ញុំក៏សូមការលើកលែងទោសអំពីមហាជនទាំងអស់ដែរ […]

ក្មេងប្រុសសិស្សវិទ្យាល័យមួយរូប ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារសិក្សា (មានវីដេអូ)

Khmerpress October 20, 2022 20/10/2022

(កំពង់ធំ)៖ កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមក្រោយមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ ដោយមានយុវជនសិស្សវិទ្យាល័យមួយរូប ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ពេលទំនេរឆ្លៀតទៅជួយកោសស្រកាត្រីម្តាយ ហើយពេលទៅរៀនឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារសិក្សា នេះបើយោងតាមការបង្ហោះពីអ្នកគ្រូបង្រៀនម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Sengthak Kheam។ អ្នកគ្រូបានឱ្យដឹងថា យុវជនរូបនេះមានឈ្មោះ វឿន សុមីច ជាសិស្សថ្នាក់ទី០៨ នៅ វិទ្យាល័យ រស្មីសោភ័ណ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ អ្នកគ្រូបានសរសេរៀបរាប់ថា «ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ពេលទំនេរឆ្លៀតទៅជួយកោសស្រកាត្រីម្តាយ។ ពេលមករៀនឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារសិក្សា។ បងប្អូនសូមជួយគាំទ្រមួកគាត់ផង ស្នាដៃមិនចាញ់គេទេ»។ ប្រភពដដែលបានបញ្ជាក់នៅក្នុងខមមិនថា មួកដែលក្មេងប្រុសរូបនេះចាក់ លក់តម្លៃតាមខ្នាត ដោយ ឆាងតូច ២៥០០០រៀល និង ឆាងធំ៣០០០០រៀល។ ដោយអាចទំនាក់ទំនងទិញមួកតាមរយៈលេខទូរស័ព្ទក្មេងប្រុសរូបនេះ 097 366 807 3 ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) បានជួយគាំទ្រ Miss Grand កម្ពុជា តាមរយៈការបោះឆ្នោតចំនួន២៥០០សម្លេង ស្មើនឹង២៥០០ដុល្លារអាមេរិក

Khmerpress October 20, 2022 20/10/2022

(ភ្នំពេញ)៖ ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ក្រោយលោកស្រី ស៊ុន្ទរី នួន ហៅស្រីអូន ដែលជាម្ចាស់ផលិតផលសម្រស់ធម្មជាតិ, ម្ចាស់​ផលិតកម្ម​ រាម ( Ream ) និងជា​ម្ចាស់បុរី​ បុស្បា បានចូលរួមលើកតម្កើងក្នុងវិស័យបវរកញ្ញានៅកម្ពុជា ដោយនៅឆ្នាំនេះ លោកស្រី ស៊ុន្ទរី នួន បានជួយគាំទ្រ Miss Grand កម្ពុជា ឆ្នាំ២០២២ កញ្ញា​ ពេជ្រ​វត្តី​ សារ៉ាវឌ្ឍី​ តាមរយៈការបោះឆ្នោតចំនួន២៥០០សម្លេង ស្មើនឹង២៥០០ដុល្លារអាមេរិក ដើម្បីមានមានឱកាសចូលដល់ Top10 នៅថ្ងៃផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួត Miss Grand International 2022។ លោកស្រី ស៊ុន្ទរី នួន បានសរសេររៀបរាប់ថា៖ «វត្តីជាបរកញ្ញាដែលនៅក្នុងការចងចាំរបស់ខ្ញុំ ចាំតិចខ្ញុំប្រាប់រឿងពិតគាត់ទៅ Fan របស់វត្តីឥលូវសុំបោះឆ្នោតឱ្យវត្តីសិន។ នាងខ្ញុំស្រីអូន បានធ្វេីការបោះឆ្នោតចំនួន ២៥០០សម្លេង ស្មេីនឹង​២៥០០ដុល្លារ ជូនដល់​បវរកញ្ញា​ Miss Grand Cambodia 2022 កញ្ញា​ […]

រថយន្តគ្រួសារមួយគ្រឿង បើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចនគរបាល ស្ទាក់ចាប់ ធ្វើការព្រមាន និងអប់រំ ដោះស្រាយតាមនីតិវិធី

Khmerpress October 19, 2022 19/10/2022

(កំពង់ស្ពឺ)៖ យោងតាមការបង្ហោះរបស់ ក្រុមការងារផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានឱ្យដឹងថានៅវេលាម៉ោង៥:០៨នាទីព្រឹកនេះ ក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុ ត្រង់គីឡូមែត្រលេខ៩(K09) ផ្នែកមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពផ្លូវល្បឿនលឿន បានល្បាតឃើញមានរថយន្តគ្រួសារមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង។ ហើយខាងក្រុមការងារផ្លូវល្បឿនលឿន ក៏បានជូនដំណឹងទៅនគរបាលចរាចរណ៍ និងរដ្ឋបាលផ្លូវ បានធ្វើការស្ទាក់ចាប់នៅស្ថានីយច្រកចេញចូលភ្នំពេញបានដោយជោគជ័យ។ ម្ចាស់រថយន្ត បានទទួលការព្រមាន និងអប់រំ ហើយបានយល់ពីផលវិបាក និងគ្រោះថ្នាក់នៃការបើកបរបញ្ច្រាសទិសនៅលើផ្លូវល្បឿនលឿន។ បច្ចុប្បន្នរថយន្ត និងម្ចាស់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺដោះស្រាយតាមនីតិវិធី។ សូមរំលឹកថាក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង៨ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ឃ្លោក​ វណ្ណ:​ ជាអ្នករត់ម៉ូតូឌុប ដែលតែងតែជួយសម្រួលចរាចរណ៍នៅម្តុំទួលគោករៀងរាល់ព្រឹក ត្រូវបានអភិបាលខណ្ឌ ផ្តល់ឱកាសដល់រូបលោក ជាមន្ត្រីជាប់កិច្ចសន្យារបស់សាលាខណ្ឌទួលគោក

Khmerpress October 19, 2022 19/10/2022

យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា កាលពីថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២២​ ឯកឧត្តម​ ជា​ ពិសី​ អភិបាលខណ្ឌទួលគោក បានជួបសំណេះសំណាលជាមួយ​ លោក ឃ្លោក​ វណ្ណ:​ ជាប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ និងមានមុខរបរជាអ្នកម៉ូតូឌុប ។ ជារៀងរាល់ព្រឹក លោកតែងតែចុះជួយសម្រួលចរាចរណ៍ នៅចំណុចកែងផ្លូវលេខ៣១៧និងផ្លូវលេខ៥៦៦​ (ក្រោយអតីតសាលាហ្សាម៉ាន់អន្តរជាតិ)​ ដែលនេះជាការបង្ហាញពីកាយវិការដ៏ល្អ ក្នុងការងារជួយដល់សង្គមជាតិ​ ដោយការស្ម័គ្រចិត្ត។ ដោយមេីលឃេីញពីចំណុចទាំងអស់នេះ​ ឯកឧត្តមអភិបាលខណ្ឌ បានស្នេីសុំមតិដឹកនាំពីថ្នាក់លេី បញ្ចូលសមាសភាព​ លោក ឃ្លោក​ វណ្ណ:​ ជាមន្រ្តីជាប់កិច្ចសន្យា​ ផ្នែកសណ្តាប់ធ្នាប់​ខណ្ឌ​ទួលគោក នាឱកាសនេះ ឯកឧត្តមអភិបាលខណ្ឌ បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល​ ព្រមទាំងសម្ភារៈមួយចំនួន​ ដល់លោកផងដែរ។ ការផ្តល់ឱកាសដល់រូបលោក ជាមន្ត្រីជាប់កិច្ចសន្យារបស់សាលាខណ្ឌ ស្របទៅតាមគោលបំណងដែលលោកកំពុងតែអនុវត្តជាប្រចាំ និងអាចជួយសម្រាលជីវភាពរស់នៅរបស់លោកប្រចាំថ្ងៃផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត