សង្គម

ក្រោយត្រូវលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹង ពេលនេះលោក ផែង វណ្ណៈ សុំឲ្យលោកជំទាវផ្ដល់ឱកាសបានជួប ដើម្បីបំភ្លឺសុំការអធ្យាស្រ័យ

Khmerpress July 9, 2022 09/07/2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច លោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ហើយសំណូមពរឲ្យសមត្ថកិច្ចផ្តន្ទាទោសលោក និងបង្គាប់ឲ្យសងសោហ៊ុយជម្ងឺចិត្ត ២០០លានរៀល។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ផែង វណ្ណៈ បានធ្វើការឆ្លើយតប នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំបាន​សំណូម​ពរ​អោយ​ឈ្មោះ​ចក់​ និង​ នាង​ ផល្លា​ បញ្ឈប់ការ​យករូបថត​លោកជំទាវមីង​ និង​ រូបថត​សម្ដេចតេជោ​ ទៅ​បង្ហោះ​លើ​ហ្វេសប៊ុក​ ខណៈពួកគេ​កំពុង​ឈ្លោះ​គ្នា​ គឺ​ក្នុង​គោល​បំណង​ ការ​ពារ​កិត្តិយស​លោក​ជំទាវមីង​ និង​សម្ដេចតេជោ​ តែ​ប៉ុណ្ណោះ​ ខ្ញុំ​បាទ​គ្មាន​ចេតនា​អាក្រក់​ចំពោះលោក​ជំទាវមីង​ទេ​ 🙏 ខ្ញុំគោរ​ព​ ស្រលាញ់​ គាំទ្រ​ លោកជំទាវមីង​ណាស់​ ខ្ញុំ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​និយាយ​អាក្រក់​ពី​លោកជំទាវ​មីងទេ​ 🙏 ។ ខ្ញុំ​សង្ឃឹម​ថា​ លោកជំទាវមីង​នឹងផ្ដល់​ឱកាស​អោយខ្ញុំ​បាទ​បាន​ជួប​ដើម្បី​បំភ្លឺ​ជូន​លោក​ជំទាវ​មីង​ និង​សុំការ​អធ្យាស្រ័យ​ពី​លោកជំទាវ​មីង​ 🙏🙏» ៕ ប្រភព៖ Vannak Pheng

មិននឹកស្មានដល់! យុទ្ធនាការ បរិច្ចាគឈាមសង្រ្គោះជីវិត ៨៨៨អ្នកជាមួយឃូស៊ី ប្រព្រឹត្តទៅដោយរលូន និងជោគជ័យទទួលបានអ្នកបរិច្ចាគដល់ជាង ១ពាន់នាក់

Liny Chan July 6, 2022 06/07/2022

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមហ៊ុនសម្រស់ធម្មជាតិបានរៀបចំយុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិត ៨៨៨អ្នកជាមួយឃូស៊ី ដោយទទួលអ្នកចូលរួមបរិច្ចាគចំនួន ៨៨៨នាក់។ យុទ្ធនាការនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនសម្រស់ធម្មជាតិ រួមជាមួយនឹងកាកកបាទក្រហមកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងគោលបំណងដើម្បីបំផុសបំផុល ចលនានៃការផ្ដល់ឈាមដើម្បីជួយសង្រ្គោះជីវិតមនុស្ស។ យុទ្ធនាការនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃកាកកបាទក្រហមកម្ពុជា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងក្រុមការងារសម្រស់ធម្មជាតិ រួមទាំងប្រជាពលរដ្ឋជាច្រើន។ អ្នកចូលរួមយុទ្ធនាការ ក្រៅពីបានចូលរួមចំណែកផ្ដល់ឈាមជួយជីវិតមនុស្ស ក៏ទទួលបានកាដូថ្លែងអំណរគុណពីយូស៊ីទៀតផង។ គួរបញ្ជាក់ផងដែរថា បើតាមការឡាយរបស់អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ យុទ្ធនាការនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីបណ្ដាខេត្ត-ក្រុង បានចំណាយពេលវេលាផ្ទាល់ខ្លួននាំគ្នាចូលរួមបរិច្ចាគ ដែលធ្វើឱ្យចំនួនអ្នកចូលរួមឡើងដល់ជាង ១ពាន់នាក់ លើសពីការរំពឹងទុក៕

ហួសចិត្ត! ជួលរថយន្តក្រុងគេជិះដើរលេង រួចផឹកស៊ីចោលសំរាមពេញលើរថយន្តគេទៀត មិនអាណិតចិត្តម្ចាស់រថយន្តសោះ

Khmerpress July 4, 2022 04/07/2022

កាលពីពេលថ្មីៗនេះ មានការចែកររំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីហួសចិត្តមួយ ដែលបងប្អូនមួយចំនួនបានជួលរថយន្តក្រុងគេជិះទៅដើរលេងកំសាន្តរីករាយ ប៉ុន្តែបែរជាហូបចុករួចបោះចោលសំរាមផ្តេសផ្តាសពេញក្នុងរថយន្តក្រុង ដែលមហាជនឃើញហើយសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌នោះ។ យោងតាមម្ចាស់គណនីហ្វេសប៊ុគឈ្មោះ Rithy Soeu បានរៀបរាប់ឲ្យដឹងថា៖ «ឱ..ប្អូនៗក្មួយៗដែលមានលុយសំរាប់ជួលរថយន្តដើរលេងកំសាន្តទាំងឡាយអើយមេត្តាជួយឲ្យតំលៃអ្នករត់ឡានផង កំុសំអាងមានលុយជួលធ្វើដោយគ្មានការពិចារណាអីបន្តិចសោះប្អូនៗក្មួយៗសុទ្ធជាគ្រូៗ និងជាបុគ្គលិក ធនាគារ មីក្រូហិរញ្ញវត្ថុ ដែលមានចរិកលក្ខណៈស្លូតបូតសុភាពសា ស្លៀកពាក់ស្អាតបាត និងជាថ្នាក់ដឹកនាំដ៏ល្អមួយ តែជិះឡានវិញដូចឃើញស្រាប់ប្អូនគួរពិចាណាមើលតើបើប្អូនៗ ក្មួយៗមានរថយន្តផ្ទាល់ខ្លួនដ៏ស្រស់ស្អាតមួយ បើគេធ្វើដាក់អញ្ចឹងតើមានអារម្មណ៍យា៉ងណាដែរ???»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជំទាវឧកញ៉ា នឹម វណ្ណៈ ព្រមានចាត់វិធានការច្បាប់លើអ្នកនាង ទ្រិញ ផល្លា បើហ៊ានបន្តទង្វើរបស់ខ្លួនមកលើផេកលោកជំទាវ ហ៊ុន ស៊ីណាត បន្តទៀត

Khmerpress June 27, 2022 27/06/2022

កាលពីពេលថ្មីៗនេះ អ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាអ្នកលក់ឡេអនឡាញល្បីឈ្មោះនិងជាភរិយារបស់អេដមីនចក់ អ្នកអធិប្បាយកីឡាបាល់ទាត់ដ៏ល្បីបានអញ្ជើញអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកធ្វើសន្និសិទកាសែត បកស្រាយជុំវិញជម្លោះរបស់នាងនិងស្វាមី ឈានដល់ផ្ទុះអំពើហិង្សាធ្វើអោយរូបនាងរលូតកូនថែមទៀតផង ដោយក្នុងនោះក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរដល់អ្នកសិល្បៈ និងលោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការចែករំលែកនៅលើផេកផ្ទាល់ខ្លួន រហូតដល់អ្នកនាង ទ្រិញ ផល្លា ចូល Comment ថែមទៀតផង។ ស្រាប់តែមិនបានប៉ុន្មានផង ជំទាវឧកញ៉ា នឹម វណ្ណៈ បានប្រកាសនៅលើ Facebook ថា៖ “ផ្ញើរជូននាង ទ្រិញ​ផល្លា សូមនាងបញ្ឃប់ការខមមិនក្នុងផេកម្តាយខ្ញុំជាបន្ទាន់​ កុំមកខមិនបែបញ៉ុះញុង់​ឌឺដង​នៅក្នុងផូសរបស់ម្តាយខ្ញុំ​បន្តទៀត​ ហើយលុបរាល់ខមមិនទាំងអស់នៅក្នុងផូសម្តាយខ្ញុំ មិនអោយលើសពី ២៤ម៉ោង ។ អ្វីដែលគាត់ស៊ែរគាត់ខមមិនគឺដោយសារនាងឡាយហែកគ្រួសារខ្លួនឯងនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ​។ ចាប់ពីនាទីនេះតទៅ​ បេីនាងហ៊ាននិយាយ​រឺខមមិនដែលនាំអោយប៉ះពាល់ដល់ផ្លូវចិត្តនិងសេចក្តីថ្លៃថ្នូររបស់ម្តាយខ្ញុំនិងគ្រួសារខ្ញុំបន្តទៀត​ នាងខ្ញុំនឹងមិនយោគយល់​ហេីយចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន​។ Phalla Trinh”

ផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ករណីយក​ម៉ុង​សាយមកលោ​តសម្តែងនៅក្នុង​​វត្ត​អារាមមួយកន្លែង (មានវីដេអូ)

Khmerpress June 26, 2022 26/06/2022

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាព និងវីដេអូឃ្លីបខ្លីមួយ បង្ហាញពីទិដ្ឋភាពក្រុមម៉ុងសាយ បានលោតសម្តែងនៅក្នុងទីវត្តអារាមព្រះពុទ្ធសាសនាមួយកន្លែង ដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ភិក្ខុមួយអង្គ បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ភិក្ខុ សុភមិតោ ផល សុភា បានឲ្យដឹងថា ការលោតម៉ុងសាយនោះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅវត្តព្រែកបង្កង ភូមិព្រែកបង្កង ប៉ុន្តែមិនបានបញ្ចាក់ថាការលោតម៉ុងសាយនោះធ្វើក្នុងពិធីអ្វីនោះទេ។ មហាជនជាច្រើន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងការមិនពេញចិត្ត ចំពោះការលោ​ត​ម៉ុង​សាយ​ ដែលជា​ទម្រង់​ប្រពៃណី​វប្បធម៌​បុរាណ​ចិន នៅក្នុងទីវត្តអារាម ដែលជាកន្លែងគោរពបូជារបស់ព្រះពុទ្ធសាសនា បែបនេះឡើយ៕

អ្នកលក់ online ពីរនាក់ប្តីប្រពន្ធ ប្រកាសគម្រោងបើកមណ្ឌល មើលថែចាស់ជរា គ្មានទីជម្រក ជនពិការ… តែដាក់លក្ខខណ្ឌឲ្យគេចុចមើល ១០លានView និង like page ឲ្យបាន ៤លាន ជាមុនសិន

Khmerpress June 26, 2022 26/06/2022

កាលពីពេលថ្មីៗនេះមានការចែករំលែកនូវរូបភាពមួយសន្លឹកដែលបង្ហាញពីម្តាយជរានៅក្រៅប្រទេស ក្នុងមណ្ឌលចាស់ជរា ដែលក្មុងរូបភាពមានឃើញចានបង្គន់ និងចានបាយ ធ្វើឲ្យមានការជជែកវែកញែកតៗគ្នា។ ស្រាប់តែថ្មីៗនេះម្ចាស់ផេកឈ្មោះកំពូលម៉ូត ស្រាប់តែប្រកាសគម្រោងបើកមណ្ឌល មើលថែចាស់ជរា គ្មានទីជម្រក ជនពិការ ប៉ុន្តែដាក់លក្ខខណ្ឌឲ្យគេ ចុចមើលឲ្យបាន 10លាន View និង ចុចLike ផេកឲ្យបាន ៤លាន Like ជាមុនសិន។ ដោយម្ចាស់ផេកដដែលបានសរសេររៀបរាប់ថា: ៉នាងខ្ញុំនិងលោកប្ដីមានគម្រោងបើកមណ្ឌល មើលថែចាស់ជរា គ្មានទីជម្រក ជនពិការ.. *ខ្ញុំនិងធ្វើឡើង នៅពេលបងប្អូនគាំទ្រខ្ញុំបាន10M View និង4M like page ខ្ញុំជឿជាក់លើបងប្អូននិងខមិនគាំទ្រពិតៗ ខ្ញុំនិយាយពិត ធ្វើពិត និងបង្ហាញសង្គមពិត.. សូមបងប្អូនទាំងក្នុងនិងក្រៅស្រុកគាំទ្រកំរោងខ្ញុំឡើង ។ រូបភាពយកមកពី Facebook online តែសុំប្ដូរការធ្វើបន្ទប់មិនដូចរូបឡើយ រៀងធំតិច មូលហេតុនេះហើយដែលខ្ញុំចង់បានដី ជាហិចតាច្រើនៗ”។ តើបងប្អូនយល់យ៉ាងណាដែរចំពោះគម្រោងរបស់គាត់ និងការដាក់លក្ខខណ្ឌបែបនេះ?

លើកមុនម៉ៅយន្តហោះ ម្តងនេះ ក្រុមហ៊ុន “សម្រស់ធម្មជាតិ” ម៉ៅរថភ្លើង VIP ដឹករង្វាន់ម៉ូតូ២០គ្រឿង និងអ្នកឈ្នះរង្វាន់ទាំងនោះ ទៅលេងខេត្តកំពតយ៉ាងសប្បាយ

Khmerpress June 20, 2022 20/06/2022

កាន់តែថ្មី ហើយប្លែកទៀតហើយសម្រាប់អតិថិជនរបស់ក្រុមហ៊ុន “សម្រស់ធម្មជាតិ” ដោយនៅថ្ងៃទី២០ ខែមិថុនា នេះ ក្រុមហ៊ុនបានម៉ៅរថភ្លើងទៅកំពត ប៉ាវអតិថិជនឈ្នះរង្វាន់ពីឃូស៊ី ក្នុងកម្មវិធី បានទាំងសុខភាព បានទាំងរង្វាន់។ ក្រលេកមកមើលការកម្សាន្តដែលនឹងធ្វើឡើងនៅថ្ងៃទី២០ និង២១ ក្នុងខែមិថុនានេះវិញម្ដង គឺកាន់តែពិសេស ហើយប្លែកដោយក្រុមហ៊ុន បានម៉ៅរថភ្លើងសុទ្ធតែលំដាប់ VIP ដោយមានការរៀបចំយ៉ាងស្រស់ស្អាត ក្នុងគោលបំណងចង់អបអរសាទរអតិថិជនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិចំនួន២០រូប ដែលបានប្រើប្រាស់ផលិតផលឃូស៊ីរហូតបានធូរពីជម្ងឺប្រចាំកាយ និងមានសំណាងឈ្នះរង្វាន់ម៉ូតូពីកម្មវិធី “ បានទាំងសុខភាព បានទាំងរង្វាន់ ” ។ មិនត្រឹមម៉ៅរថភ្លើងតែប៉ុណ្ណោះទេ ក្រុមហ៊ុនក៏នឹងរ៉ាប់រងទាំងអស់ទៅលើការហូបចុករបស់អតិថិជនរហូតដល់ចប់កម្មវិធី និងការស្នាក់នៅក្នុងរីសតមួយកន្លែងដែលមានឈ្មោះថា Good time relax ដោយរីសតមួយនេះបានសាងសង់នៅលើទឹក ព្រមទាំងអមទៅដោយទេសភាពយ៉ាងស្រស់ត្រកាលថែមទៀតផង។ ហើយចំពោះកម្មវិធីចែករង្វាន់ម៉ូតូចំនួន២០គ្រឿងពីកម្មវិធី “ បានទាំងសុខភាព បានទាំងរង្វាន់ ” នេះនឹងធ្វើឡើងនៅក្នុងបរិវេណពហុកីឡាដ្ឋានខេត្តកំពត បន្ទាប់មកនឹងមានការទទួលទានអាហារជួបជុំសំណេះសំណាលគ្នា និងមានកម្មវិធីរាំសប្បាយជាច្រើនទៀតផងដែរ។ ហើយមុននឹងបញ្ចប់កម្មវិធី ខាងក្រុមហ៊ុនសម្រស់ធម្មជាតិក៏នឹងមានការនាំអតិថិជនឆ្ពោះទៅលេងខេត្តកែបថែមទៀតផង ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ និងបង្កើនភាពស្និទ្ធស្នាលជាមួយនឹងអតិថិជនរបស់ខ្លួន អ្វីដែលសំខាន់ដំណើរកំសាន្តមួយនេះក៏មានការចូលរួមពីសំណាក់អគ្គនាយក និង អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និង តារាសម្រស់ធម្មជាតិដែលរួមមានដូចជា នាយពាក់មី នាយគ្រឿន លោករ៉ាស៊ី […]

អ៊ុំប្រុសម្នាក់ខំក្រោកទៅយកលៀសមកលក់ទាំងយប់ ស្រាប់តែត្រូវចោរមួយក្រុមព្រួតប្លន់យកម៉ូតូបាត់ (មានវីដេអូ)

Khmerpress June 18, 2022 18/06/2022

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីចោរមួយក្រុមបានធ្វើសកម្មភាពប្លន់ម៉ូតូអ៊ុំប្រុស ដោយហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង ០៣ និង ៤៣នាទីទៀបភ្លឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅម្តុំទួលសង្កែ ផ្លូវវាយកូនហ្គោល។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Srey Sros Ly បានឲ្យដឹងថា «ករណីប្លន់ម៉ូតូនៅទួលសង្កែ១ ផ្លូវវាយកូនហ្គោល ឣ៊ុំប្រុសគាត់ក្រោកទៅយកលៀសមកលក់ ជិះមកវិញជិតដល់ផ្ទះត្រូវក្រុមចោរប្លន់ម៉ូតូរួចរត់បាត់ ឣាណិតគាត់ឣាយុ៦០ជាងហើយត្រូវក្មេងវាយត្រូវភ្នែកមាត់និងកន្លែងផ្សេងទៀត»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សូមប្រយ័ត្នបងប្អូនស្រីៗ ដែលចូលចិត្តស្ពាយកាបូបជិះម៉ូតូ ជៀសវាងត្រូវចោរឆក់ដូចករណីនេះ (មានវីដេអូ)

Khmerpress June 4, 2022 04/06/2022

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងវីដេអូខ្លីមួយបង្ហាញពីសកម្មភាពចោរឆក់កាបូបរបស់នារីម្នាក់ ដែលកំពុងតែធ្វើដំណើរតាមដងផ្លូវ ដោយហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៥៣នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែម្ចាស់សាមីខ្លួនមិនបានបញ្ជាក់ទីតាំងកើតហេតុនោះទេ។ យោងតាមម្ចាស់គណនីហ្វេសប៊ុក MoNi Leak បានឲ្យដឹងថា៖ «នេះជាវិដេអូចោរឆក់កាបូបខ្ញុំកាលម៉ោង 11:53 am ប្រុងប្រយ័ត្ននេះភិនភាគចោរ ជិះម៉ូតូ Honda dream មិនស្គាល់ឆ្នាំពណ៌ខ្មៅ នេះគ្រាន់តែចង់ចែករំលែកដល់បងប្អូនៗស្រីៗ ដែលចូលចិត្តស្ពាយកាបូបជិះម៉ូតូគ្រោះថ្នាក់ណាស់ នេះសំណាងហើយដែលវាឆក់ខ្ញុំមិនបានមិនមានគ្រោះថ្នាក់ដល់ខ្ញុំតែខ្ញុំនៅមានអារម្មណ៍តក់ស្លុតភ័យមិនទាន់បាត់ផង🥺🥺លើកទីមួយក្នុងជិវិតហើយស្បថហើយ🙏🏻»។ នេះជាសារដាស់តឿនមួយសម្រាប់បងប្អូនស្រីៗ ឲ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ និងជាពិសេសមិនគួរស្ពាយកាបូបពេលជិះម៉ូតូនោះទេ ព្រោះប្រសិនបើត្រូវចោរឆក់ វាអាចបង្កគ្រោះថ្នាក់ និងខាតបង់ទ្រព្យសម្បត្តិថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រំជួលចិត្តស្ទើរស្រក់ទឹកភ្នែក! ជីដូនប្រគល់កាដូដ៏មានតម្លៃដែលខំថែរក្សាអស់ ១០ឆ្នាំជូនចៅប្រុសវិញ ក្រោយចៅចេញពីស្រុកកំណើតមករៀនសូត្រនៅអាមេរិករហូតដល់បញ្ចប់ការសិក្សា

Khmerpress May 30, 2022 30/05/2022

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីកូនខ្មែរមួយរូបខំប្រឹងតស៊ូរៀនសូត្ររហូតបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ហើយទទួលបានកាដូដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានពីលោកយាយ ដែលខិតខំបីបាច់ថែរក្សាតាំងពីតូចរហូតដល់ធំដឹងក្តី។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក Moon Pich បានរៀបរាប់ឲ្យដឹងថា៖ «#អានុស្សាវរីយ៍នៃជីវិត ១០ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំ។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ 🙏»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត