សង្គម

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំឲ្យសិស្ស ដែលប្រឡងធ្លាក់បាក់ឌុបគួររៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ ដោយសារតែមូលហេតុទាំងនេះ

Khmerpress January 20, 2022 20/01/2022

កាលពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ ដោយមានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ និងមានបេក្ខជនជាច្រើនប្រឡងធ្លាក់ផងដែរ។ ជុំវិញការប្រឡងបាក់ឌុបឆ្នាំ២០២១កន្លងទៅនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឲ្យសិស្សានុសិស្ស ដែលប្រឡងធ្លាក់បាក់ឌុបគួរតែរៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់នៅលើបណ្តាញសង្គមឲ្យដឹងថា៖ “យុវជនខ្មែរមួយចំនួន ឆោតមហាសែនឆោត។ ឆោតត្រង់ថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ធ្លាក់ ពួកគេចូលចិត្តទៅរៀនថ្នាក់ទី១២ឡើងវិញ។ យុវជនខ្លះទៀត ប្រឡងធ្លាក់ពីរឆ្នាំជាប់គ្នាហើយ នៅតែទទូចទៅចុះឈ្មោះចូលរៀនថ្នាក់ទី១២បន្តទៀត។ ស្អីក៏ទទូចខុសរឿងម្ល៉េះ? ចូលចិត្តយកពេលវេលាមកដុតបំផ្លាញចោលខ្លាំងម្ល៉េះ? ហេតុអ្វីមិនព្រមទៅរៀននៅមហាវិទ្យាល័យយកបរិញ្ញាបត្ររងទៅ វាចំណេញពេលជាង? យុវជនគ្រប់រូបត្រូវដឹងថា នៅប្រទេសជឿនលឿន នៅពេលគេប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិធ្លាក់ គេមិនដែលត្រលប់ទៅរៀនថ្នាក់​ទី១២ឡើងវិញទេ។ ពីព្រោះពួកគេយល់ថា ប្រសិនបើពួកគេត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញ ទី១ គឺពួកគេខាតពេលវេលា ទី២ គឺពួកគេខ្មាសអ្នកដទៃ។ ក្មួយអើយក្មួយ! គ្មាននរណាមកចាប់អារម្មណ៍ថាយើងប្រឡងធ្លាក់ឬជាប់នោះទេ ហើយក៏គ្មាននរណាមកសួរថាយើងរៀនមុខវិជ្ជាអ្វីឬជំនាញអ្វីដែរ។ អ្វីដែលសំខាន់ និងធ្វើឱ្យគេចាប់អារម្មណ៍នោះ […]

យុវតីម្នាក់ប្រលងធ្លាក់បាក់ឌុប ចូលទៅ Comment ក្នុងផេកសម្តេចតេជោ “សូមសម្តេចយោគយល់ សូមត្រឹមមួយជាប់” ភ្លាមៗសម្តេចក៏បានឆ្លើយតបទៅវិញ

Khmerpress January 15, 2022 15/01/2022

មុននេះបន្តិច សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ “សូមអបអរសាទរចំពោះចៅៗដែលបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់។ ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាន និទេ្ទសដោយសារកូវីដ១៩។ឆ្នាំនេះខ្ញុំនិង ជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ ពេលវេលានិងទីកន្លែងជួបនិងជំរាបតាម ក្រោយតាមរយះរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន។” ស្រាប់តែមានយុវតីម្នាក់ដែលជាសិស្សប្រលងធ្លាក់បាក់ឌុប បានចូលទៅ Comment ក្នុងផេកសម្តេចដោយបានសំណូមពរថា៖ ” ជម្រាបសួរលោកតាសម្តេចបើចៅប្រលងធ្លាក់តើមានការយោគយល់បន្តិចទេលោកតាចៅសុំតែម៉ាជាប់ទេ សុំលោកតាអនុគ្រោះផង🙏🙏🙏”។ ភ្លាមៗ សម្តេចតេជោក៏បានឆ្លើយតបថា៖ ” បើប្រឡងធ្លាក់ហើយបែជាមានការយោគយល់ឱយជាប់យើងមិនបាច់ប្រឡងទេនាំអស់លុយនិងកម្លាំង។ សូមចៅខិតខំរៀនដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត”៕

អរគុណសម្រាប់ទឹកចិត្ត! អ្នកនាងស្រីអូន និងស្វាមី ឆ្លងឆ្នាំជាមួយកូនៗកុមារកំព្រា 154នាក់នៅមណ្ឌល និងចែកកាដូ ជាង 700កាដូជូនកូនៗ

Khmerpress January 1, 2022 01/01/2022

កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ អ្នកនាងនួន ស៊ុន្ទរី ហៅស្រីអូន និងស្វាមី បានធ្វើឲ្យកុមារកំព្រា154 នាក់ មានស្នាមញញឹម ក្តីរីករាយ និងភាពសប្បាយរីករាយ នៅរាត្រីឆ្លងឆ្នាំ ជាមួយនឹងការទទួលទានអាហារជុំគ្នា និងចែកកាដូជាង 700កាដូជូនកូនៗ។ នៅក្នុងវិដេអូប្រកដដោយស្នាមញញឹម កូនៗរងគ្រោះបានមកទទួលអ្នកនាងស្រីអូនដោយក្តីរំភើប គួរបញ្ជាក់ថាវិដេអូនេះនៅក្នុងមណ្ឌល Afesip Cambodia ទីតាំងនៅខណ្ឌដង្កោ។ ជាចុងក្រោយ សូមអរគុណទៅអ្នកនាងស្រីអូន សម្រស់ធម្មជាតិ និងស្វាមី ដែលតែងតែជួយទំនុកបំរុង និងយកចិត្តទុកដាក់ចំពោះប្អូនៗប្រៀបបានទៅនឹងកូនបង្កើត៕

ឯកឧត្តម ម៉ៅ ធនិន រកយុត្តិធម៌ជូនម្ចាស់ផ្នូរទាំង ១៣ ដែលត្រូវគេឈូសឆាយ ហើយព្រលះធ្ងន់ៗទៅលើអ្នកលក់ និងអ្នកឈូសឆាយ

Khmerpress December 28, 2021 28/12/2021

កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបើកវវេទិការដោះស្រាយវិវាទនានាជូនប្រជាពលរដ្ឋមកពីតាមបណ្តាក្រុងស្រុក ក្នុងខេត្តកំពត។ ឯកឧត្តមបានចំណាយពេលពេញមួយថ្ងៃ ដើម្បីដោះស្រាយវិវាទដ៏ស្មុគស្មាញដល់ទៅចំនួន ១៨ ករណី។ ក្នុងនោះដែរមានករណីវិវាទមួយបានធ្វើឱ្យឯកឧត្តមរំជួលចិត្ត និងសោកសៅខ្លាំងមែនទែន ហើយឯកឧត្តមមិនអាចទទួលយកបាន គឺករណីឈូសដីផ្នូររហូតដល់ទៅ១៣ ចោល ស្ថិតនៅភូមិឃុំ សំរោងក្រោម ស្រុកបន្ទាយមាស ដែលមានទំហំ ៧១៤៩ ម៉ែត្រការ៉េ ។ ផ្នូរទាំង ១៣នេះ ត្រូវបានឈូសដោយបុគ្គលឈ្មោះ ឡន ឌឿន ដែលអះអាងថា ខ្លួនបានទិញពីបុគ្គល ២រូបទៀតមានឈ្មោះថា ទ្រី ឡាន និង ញ៉ែម ស្រី ហើយបានថា ផ្នូរទាំង ១៣នេះ ជាផ្នូរអាណាធិបតេយ្យរបស់ជនជាតិវៀតណាម។ បើតាមការលើកឡើងរបស់ភាគីខាងផ្នូរទាំង ១៣ បានឱ្យដឹងថា ផ្នូររបស់គ្រួសារគាត់ត្រូវបានឈូសខូចខាត ផ្នូរខ្លះឈូសពីលើតែម្ដង ខណៈភាគីខាងឈូស បានប្រកែកថាមិនទាន់បានឈូសឆាយនៅឡើយទេ គ្រាន់តែសម្អាតព្រៃក្បែរហ្នឹងតែប៉ុណ្ណោះ។ ក្នុងករណីនេះ ឯកឧត្តម បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង និងព្រលះធ្ងន់ៗទៅកាន់អ្នកឈូសផ្នូរថា ជាមនុស្សគ្មានគុណធម៌ […]

ហ៊ានណាស់! ស្រីស្អាតរូបស្រស់ម្នាក់ចូលលួចទូរស័ព្ទដៃកូនក្មេងកំពុងអង្គុយចុចលេងក្នុងហាង ហើយឡើងកង់បីរត់បាត់ (មានវីដេអូ)

Khmerpress December 18, 2021 18/12/2021

កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពនារីរូបស្រស់ម្នាក់បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃពីក្មេងប្រុសម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងនៅក្នុងហាង។ ហេតុការណ៍នោះបានកើតឡើងវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។ យោងតាមកាមេរ៉ាសុវត្ថិភាពបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយលេងទូរស័ព្ទនៅក្នុងហាងមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែមាននារីរូបស្រស់ម្នាក់បានជិះកង់បីឥណ្ឌា ហើយដើរចូលមកក្នុងហាង រួចក្រឡេកចុះឡើងក៏ឆក់យកទូរស័ព្ទពីដៃក្មេងប្រុសរងគ្រោះ បន្ទាប់មកស្ទុះឡើងកង់បីរត់គេចខ្លួនបាត់តែម្តង។ ចង់ដឹងសកម្មភាពនោះយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ ដោយ៖ ខ្មែរណូត

អភិបាលខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់នៅបណ្ដោយមហាវិថីម៉ៅសេទុង ក្រោយជូនដំណឺងឲ្យម្ចាស់អាជីវកម្ម និងអ្នកលក់ដូរកាលពីសប្ដាហ៍មុន

Khmerpress November 9, 2021 09/11/2021

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ប្រមូលរាល់កាកសំណល់សំរាម ការរក្សាអនាម័យ សម្អាតបរិស្ថានឲ្យមានរបៀបរៀបរយ ជុំវិញការរស់នៅប្រកបដោយផាសុខភាព និងដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ។ លោក ជា ពិសី ក៏បានដាក់ចេញសេចក្ដីណែនាំ ចំនួន៣សំខាន់ៗ និងទុករយៈពេល១សប្ដាហ៍ប៉ុណ្ណោះ (៧ថ្ងៃ) ដើម្បីត្រៀមចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ ចំពោះម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ការអំពាវនាវរបស់លោក ជា ពិសី ធ្វើក្នុងឱកាសដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ជាមួយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់សម្រាប់ប្រតិភូជាន់ខ្ពស់ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងលាងបោសសម្អាតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី (១១០) ផ្លូវរង្វង់មូលទួលគោក (២៨៩) រហូតដល់ព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ និងត្រង់ចំណុចកាំកូសុីធី ខណ្ឌទួលគោក នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ […]

ពិតជាប្រហើនមែន និយាយស្តីជាមួយឯកឧត្តមអភិបាលខេត្តកំពត មិនខ្លាចញញើតសោះ ពេលហៅមកសួរនាំ រឿងកូនប្រសារស្រីវា..យ លើម្តាយជរា

Khmerpress November 6, 2021 06/11/2021

កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ម៉ៅ ធនិន បានជួយដោះស្រាយករណីកូនប្រសារស្រីវាយ និងជេប្រមាថ ទៅលើម្ដាយក្មេក ខណៈកូនប្រុសបង្កើតអះអាងថា ម្ដាយក៏ខុស ប្រពន្ធក៏ខុស។ ជម្លោះរវាង​កូនប្រសារស្រីបានកើតឡើងនៅកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បើតាមប្រសាសន៍លោកយាយជាម្ដាយ គឺកូនប្រសារស្រីបានវាយរូបគាត់របួសដៃ និងតែងតែប្រើពាក្យសម្ដីជេប្រមាធទៅលើរូបគាត់។ ក្រោយថ្ងៃកើតហេតុអំពើហិង្សា ខាងភូមិ ឃុំ បានដោះស្រាយ និងសម្របសម្រួល ២លើក ដោយខាងកូនប្រសារ និងកូនបង្កើតទទួល កំហុស សុំខមាលទោស ទើបបញ្ចប់រឿង។ ប៉ុន្តែក្រោយមកលោកយាយ មិនពេញចិត្ត ក៏បានដាក់ពាក្យប្ដឹងមកកាន់អភិបាលខេត្តឱ្យជួយរកយុត្តិធម៌ថែមទៀត។ ចំពោះករណីនេះ ឯកឧត្តម ម៉ៅ ធនិន ទទួលយកសំណុំរឿងរបស់លោកយាយ និងបានសម្រេចឱ្យខាងកូនប្រុស និងកូនប្រសារប្រតិបត្តិគោរពលោកយាយរហូតដល់ពេញចិត្ត និងហាមប្រើពាក្យជេរប្រមាថ ឬ អំពើហិង្សាទៀត។ ក្នុងករណីបើកើតមានបញ្ហាទៀត ទាំងកូនប្រសារ និងកូនបង្កើតត្រូវប្រឈមមុខនឹងច្បាប់មាត្រា ២១៧ និង ២១៩ លើការប្រើប្រាស់អំពើហិង្សា។ សូមទស្សនាវិដេអូពេញនៃការដោះស្រាយរបស់ឯឧត្តម ម៉ៅ ធនិន ៖ ដោយ៖ […]

ឯកឧត្តម ម៉ៅ ធនិន ជួយសម្រាលសម្ពាធលោកយាយជាម្ដាយ ដោះស្រាយជម្លោះរវាងកូនៗដែលដណ្ដើមដីកេរមរតកគ្នា

Khmerpress November 5, 2021 05/11/2021

នាព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី បានបន្តបើកជំនួបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយប្រើឋាណានុក្រម គ្រួសារ។ ក្នុងនោះ ឯកឧត្តម បានដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋមួយគ្រួសារ រវាងបងប្អូនបង្កើត លើដីកេរមរតករបស់ម្ដាយដែលបានចែកអោយ ទាំងដែលម្ដាយនៅនឹងមុខដឹងគ្រប់យ៉ាងគ្រប់រឿង។ យោងតាមការស្ដាប់ចម្លើយរវាងភាគីទាំងពីរ ដែលឯកឧត្តមបានសួរ រួមទាំងអ្នកបានដឹងរឿងរ៉ាវរួមមាន លោកយាយជាម្ដាយ លោកមេភូមិ មេឃុំជាច្រើនរូប ដំណើររឿងគឺថា លោកយាយជាម្ដាយ និងកូនស្រី ២នាក់បានសុំដីពាក់កណ្ដាលនៃដីទំហំក្បាល ១០៥ ម៉ែត្រ បណ្ដោយ ៩០ ពីកូនប្រុស​ច្បងដែលបានអះអាងថា ជាដីរបស់ខ្លួនដែលចាប់បានពីជំនាន់សង្គម និងបានរំលោបបំពាន ធ្វើរបងយកដីទាំងមូល ខណៈដែលដីនេះ ខាងម្ដាយ ប្អូនស្រីទាំង ២នាក់ និងមេភូមិ ៣ ទៅ ៤ជំនាន់ ទទួលស្គាល់ថា ពិតជាដីរបស់លោកយាយជាម្ដាយពិតមែន។ ជាមួយគ្នានេះដែរ បើតាមការលើកឡើងពីលោកយាយជាម្ដាយ បានឱ្យដឹងថា ដីនេះលោកយាយបានផ្ដល់ឱ្យកូនស្រីទាំង ២របស់គាត់ ប៉ុន្តែដោយសារតែកូនស្រីនៅឆ្ងាយ ទើបកូនប្រុសរូបនេះបានចូលទៅនៅដីនោះ បន្ទាប់ពីរៀបការប្រពន្ធថ្មី។ ពេលនោះដោយយល់ថា ជាកូនប្រុសច្បង […]

អ្នកទាំង២ Live វិដេអូសុំទោសជាសាធារណៈ និងបកស្រាយគ្រប់យ៉ាងថាដោយសារការសប្បាយភ្លេចខ្លួន ហើយតែងខ្លួនថតតាមរឿងភាគថៃ តែប៉ុណ្ណោះ

Khmerpress November 2, 2021 02/11/2021

ករណីបុគ្គល២រូបបានតុបតែងខ្លួនជាសង្ឃហើយរាំបង្ហោះវិដេអូចូលបណ្តាញសង្គម Tiktok បានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងថាពួកគេបានធ្វើអោយប៉ះពាល់ដល់សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ និងស្នើដល់ក្រសួងពាក់ព័ន្ធមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល២រូបនេះទៀតផង។ ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភី សម័យ ដែលជាម្ចាស់វិដេអូនៅលើ Tiktok នោះបានធ្វើការ Live វិដេអូជាមួយដៃគូរបស់នាងដោយធ្វើការសុំទោសជាសាធារណៈទៅកាន់បងប្អូនមហាជន និងសុំការអភ័យទោសដល់រូបពួកគេផង។ ក្រៅពីនេះដែរពួកនាងក៏បានបកស្រាយថាដោយសារតែការសប្បាយភ្លេចខ្លួន ធ្វើខុសមួយពេលមិនបានចាប់អារម្មណ៍ថាវាប៉ះពាល់នោះទេ ព្រោះពួកនាងតុបតែងខ្លួនតាមតួអង្គមួយក្នុងរឿងភាគថៃ តែប៉ុណ្ណោះ។ កញ្ញា ភី សម័យ បានរៀបរាប់ថា៖ “នាងខ្ញុំសុំទោសដែលបានថត Video Tik Tok ដែលមិនសមរម្យធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើអោយបងប្អូនប្រជាជនខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់អភ័យទោសដល់រូបនាងខ្ញុំដោយអនុគ្រោះ”៕ ដោយ៖ ខ្មែរណូត

ម្ចាស់វិដេអូលើ Tiktok ដែលធ្វើអោយប៉ះពាល់ដល់សាសនារដ្ឋ បានចេញសារសុំទោស និងលុបវិដេអូនោះចេញ ហើយនាងសង្ឃឹមថាបងប្អូនអភ័យទោសអោយនាងផង

Khmerpress November 1, 2021 01/11/2021

កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា និងជាព្រះសង្ឃវ័យក្មេង មានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ បានចេញប្រតិកម្មចំពោះបុគ្គល២រូបដែលម្នាក់តែងខ្លួនជាព្រះសង្ឃ បើតុបតែងខ្លួនជាខ្មោចរាំលេងសប្បាយថតបង្ហោះពេញបណ្តាញសង្គម Tiktok ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សាសនារបស់រដ្ឋ។ មុននេះបន្តិចដែរម្ចាស់វិដេអូ ដែលមានគណនី Facebook ឈ្មោះថា ភី សម័យ បានបង្ហោះសារសុំទោសមហាជនដោយនាងបានរៀបរាប់ថា៖ “នាងខ្ញុំសុំទោសដែលបានថត Video Tik Tok ដែលមិនសមរម្យធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើអោយបងប្អូនប្រជាជនខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់អភ័យទោសដល់រូបនាងខ្ញុំដោយអនុគ្រោះ”។ គួរបញ្ជាក់ផងដែរថា ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានបង្ហោះសារនៅលើហ្វេសប៊ុកដោយប្រតិកម្មថា “តើបុគ្គល២នាក់ជាបងប្អូនខ្មែរយើង ឬបរទេស ប្រសិនបើជាខ្មែរយើងមែន គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ យករូបភាពសាសនាជាសាសនារបស់រដ្ឋមកលេងសើច ។ ផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័នដែលពាក់ព័ន្ធចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។ (ក្នុងករណីថា សាមីជននិយាយសុំទោសហើយចប់ តើនីតិរដ្ឋរបស់ប្រទេស ឬតម្លៃរបស់ច្បាប់ដែលអនុមតិដោយអង្គនីតិប្បញ្ញតិ្តនៅត្រង់ណា ? សូមពិចារណាដោយយោនិសោមនសិការៈ)។” ដោយ៖ ខ្មែរណូត