សិល្បៈ

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ​បានមកដល់ពហុកីឡដ្ឋានមរតកតេជោ ដើម្បីចូលរួមសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣នៅល្ងាចនេះ (មានវីដេអូ)

Khmerpress November 30, 2022 30/11/2022

(ភ្នំពេញ)៖ ពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​ លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនដូចជាមានការសម្ដែងសិល្បៈ តន្រ្តីចម្រៀងនានា សម្រាប់ពិធីបិទកីឡាជាតិលើកទី៣។ តួយ៉ាងយោងតាមវីដេអូដែលបង្ហោះឱ្យគណនីហ្វេសប៊ុក Sovanna Kem នៅរសៀលនេះគេឃើញមានវត្តមាន លោកតា គង់ ណៃ អញ្ជើញមកដល់ពហុកីឡដ្ឋានមរតកតេជោហើយដើម្បីចូលរួមសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣នៅល្ងាចនេះពោលគឺនឹងសម្តែងបទ time to rise ជាមួយនឹងតារារ៉េបវណ្ណដា។ សូមជម្រាបថា ពិធីបើក​ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង​កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ មាន​កីឡា៣៨​ប្រភេទ និង​​កីឡា​ប៉ា​រ៉ា​ហ្គេ​ម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ​ ដោយមានកីឡាករកីឡាការិនីចូលរួម​ប្រកួតប្រជែង ​មក​ពីរាជធានី ខេត្ត និង​ក្រសួង​ចំនួន២៨។ ​ការ​ប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត វីដេអូដោយលោក៖ Sovanna Kem វីដេអូដោយ៖ Vannda supporter

ឃើញហើយរំភើប! កំពូលតារាចម្រៀងអន្តរជាតិ CL បានទៅកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្ត្រ “វត្តភ្នំ” ក្រោយបញ្ចប់ការប្រគុំតន្ត្រីនៅភ្នំពេញ

Khmerpress November 28, 2022 28/11/2022

រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងអន្តរជាតិ KPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមសម្តែង ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ស្ថិតនៅជិតរង្វង់មូល នាងមច្ឆា បរិវេណ OCIC ក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបញ្ចប់ការសម្តែង នៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះរួចមក ក៏ឃើញថាសន្ទុះនៃការគាំទ្រ និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាច្រើនរាប់ម៉ឺននាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់ និងគាំទ្រពីវត្តមានរបស់តារាងចម្រៀង Rapper កញ្ញា Chaelin សញ្ជាតិកូរ៉េរូបនេះផងដែរ។ កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Park bom Lee បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្ធឹករបស់កញ្ញា CL ក្នុងដំណើរទស្សនកិច្ចនៅរមណីយដ្ឋានប្រវត្តិសាស្ត្រ “វត្តភ្នំ” ដែលជាបេះដូងនៃទីក្រុងភ្នំពេញ ត្រូវបានស្ថាបនា​ឡើងនៅ​ឆ្នាំ​១៣៧៣ […]

តារាចម្រៀងកូរ៉េ CL ទទួលបានការស្វាគមន៍ការមកដល់យ៉ាងកក់ក្តៅពីអ្នកគាំទ្រជាច្រើន ពិសេសអាយដល Top5 អ្នកឧញ៉ា សំអាង វឌ្ឍនៈ ដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់មិញនេះ!

Khmerpress November 26, 2022 26/11/2022

យោងតាមការចុះផ្សាយរបស់ ​ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កំពូលតារាចម្រៀងអន្តរជាតិKPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជាដោយសុវត្ថិភាព អមជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និង អ្នកគាំទ្រយ៉ាងច្រើនកុះករ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់មិញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ឈានជើងមកដល់ទឹកដីកម្ពុជាភ្លាម តារាងចម្រៀងក៏ដូចជាRapper សញ្ជាតិកូរ៉េរូបនេះបានក្លាយជាចំណាប់អារម្មណ៍ដ៏លេចធ្លោ ជាមួយស្ទាយសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា រំភើបរីករាយ ស្ទើរតែពេញក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែងម្តង។ កញ្ញា CL ក៏បានបង្ហាញនូវគារវកិច្ចគោរពដល់ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សម្រាប់ឱកាសជាថ្មីមកកាន់ប្រទេសកម្ពុជា ក៏ដូចជាអារម្មណ៍រំភើប និងរីករាយជាខ្លាំង ដែលបានឃើញអ្នកគាំទ្រជាច្រើននាក់ មកឈររងចាំទទួលស្វាគមន៍ថែមទាំងមានការទទួលដោយឡានសារ៉ែនអមដំណើរ ប្រកបដោយ ភាពគគ្រឹកគគ្រែង។ កញ្ញា CL នឹងវត្តមានជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជា ដើម្បីមកចូលរួមសម្តែង ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យ “VATTANAC […]

កូនស្រីច្បងរបស់ សឿ សុធារ៉ា នឹងបង្ហាញខ្លួនសម្តែងក្នុងខ្សែភាពយន្តបុរាណរបស់ទូរទស្សន៍ហង្សមាស

Khmerpress November 26, 2022 26/11/2022

(ភ្នំពេញ)៖ កុមារី សាពូន ដារ៉ាភិមាន ដែលជាកូនស្រីច្បងរបស់ សឿ សុធារ៉ា និង សាពូន មីដាដា នឹងសម្តែងក្នុងខ្សែភាពយន្តបុរាណរបស់ទូរទស្សន៍ហង្សមាស។ នេះបើយោងតាមការបង្ហោះរបស់អ្នកដឹកនាំរឿង លោក កៅ សីហា។ លោក កៅ សីហា បានឱ្យដឹងថា កូនស្រីច្បងរបស់ សឿ សុធារ៉ា នឹងមកសម្តែងជាតួឯកស្រីពេលវ័យក្មេង ក្នុងភាពយន្តភាគខ្នាតធំសម័យលង្វែក ដែលនឹងចាក់បញ្ជាំងឆាប់ៗនេះតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស។ លោក កៅ សីហា បានសរសេររៀបរាប់ថា៖ «សាពូន ដារ៉ាភិមាន ជាកុមារីម្នាក់ដែលមានឈាមជ័រសិល្បៈដ៏ជោគជាំ ពីឪពុកម្ដាយ គឺបង សាពូន មីដាដា និងប្អូនស្រី សឿ សុធារ៉ា។ ភិមាន ជាកូនស្រីច្បង មានអត្តចរិតសមសួន សុភាព ចេះគួរសម ស្គាល់ចាស់ទុំ ពិសេសនាងមានទេពកោសល្យសិល្បៈពេញខ្លួន ទាំងសម្ដែង និងច្រៀង។ ខ្ញុំសូមឆ្លើយតបទៅកាន់បងប្អូនមហាជន មួយចំនួនដែលខមិនថា បើចេះឈឺឆ្អាលអីចឹង ម៉េចមិនជួយម្ដាយកូនគេឲ្យបានថតផង? ក្នុងឱកាសនេះ ខ្ញុំក៏ចង់បង្ហាញ និងបកស្រាយថា […]

កក្រើកតែម្តង! តារា Rap ល្បីឈ្មោះ វណ្ណដា នឹងចូលរួមសម្តែងបទ «Time To Rise» ក្នុងពិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

Khmerpress November 25, 2022 25/11/2022

រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីកម្មវិធិ ពិធីបិទកីឡាជាតិលើកទី៣ រាជធានីភ្នំពេញ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ផ្តើមកម្មវិធី៖ -ដង្ហែក្បួនព្យុហយាត្រា តាមប្រភេទកីឡា (៣០នាទី) -វីដេអូខ្លីស្តីពី សកម្មភាពកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ (១០នាទី) -សម្តែងឧបករណ៍តន្ត្រីបុរាណខ្មែរ “សម្លេងព្រលឹងតន្ត្រីបុរាណខ្មែរ” (៥នាទី) -សុន្ទរកថា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (៥នាទី) -សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការរៀបចំកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ (៥នាទី) -សុន្ទរកថាបិទការប្រកួតកីឡាជាតិលើកទី៣ ជាផ្លូវការ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា -ទស្សនីយភាព “ពន្លឺអនាគតតេជោសន្តិភាព” សម្ដែងដោយ សាលាមធ្យមសិក្សាវិចិត្រសិល្បៈ -ចម្រៀង “ក្រោកឈរ” ដោយលោកស្រី ឱក […]

ក្រោយត្រូវមហាជនរិះគន់មិនសំចៃ អ្នកលក់អនឡាញ ម៉ូលីកា បង្ហោះសារសុំទោស សឿ សុធារ៉ា ហើយ

Khmerpress November 23, 2022 23/11/2022

(ភ្នំពេញ)៖ ថ្មីៗនេះមានការប្រតិកម្មខ្លាំងពីមហាជន ដោយមានការខឹងសម្បារ និងរិះគន់ជាខ្លាំងទៅលើ អ្នកលក់អនឡាញ ម៉ូលីកា ដែលបាន live វីដេអូនិយាយថាតារាសម្តែង សឿ សុធារ៉ា ជាមនុស្សមានវិបត្តិស្មារតី។ ក្រោយរងការរិះគន់ពាសពេញបណ្តាញសង្គមចំពោះពាក្យសម្តីរបស់អ្នកលក់អនឡាញល្បីរូបនេះ នៅមុននេះបន្តិច អ្នកលក់អនឡាញ ម៉ូលីកា ក៏បានបង្ហោះសារសុំទោស សឿ សុធារ៉ា ហើយ ដោយបានសរសេររៀបរាប់ថា៖ «នាងខ្ញុំ ម៉ូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និងធ្វើឱ្យបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មានការខឹងសម្បារលើរូបនាងខ្ញុំ។ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណៈ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន។ អាស្រ័យហេតុនេះសូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផងនាងខ្ញុំសូមសន្យាថានឹងមិនអោយមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

«ស្បែកធំ​» ឈុតតំណាងជាតិកម្ពុជាដែលត្រៀមយកទៅប្រកួតបុរសឯក Mister Grand International 2022

Khmerpress November 21, 2022 21/11/2022

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតតំណាងជាតិកម្ពុជា លោក យូ ថនវណ្ណះ បុរសឯកដ៏អស្ចារ្យនៃកម្ពុជាប្រចាំឆ្នាំ ២០២២ (Mister Grand Cambodia 2022) ដែលត្រៀមយកទៅប្រកួតបុរសឯក Mister Grand International 2022។ ឈុតស្បែកធំ (S’bek Thom of Khmer Empire) ជាឈុតតំណាងជាតិកម្ពុជា ក្នុងការប្រកួតបុរសឯក Mister Grand International 2022 នៅឯប្រទេស Trinidad and Tobago។ យោងតាមការបង្ហោះរបស់អ្នកច្នៃឈុត មានឈ្មោះថា Skor Krob បានឱ្យដឹងថា ការបេីកបង្ហាញថ្មីមួយបែបនៃស្បែកធំនៅក្នុងឈុតដំណាងជាតិដែលនឹងត្រៀមទៅបង្ហាញនៅលេីឆាក​អន្តរជាតិ​នាពេលឆាប់ៗខាងមុខនេះ​។ ត្រង់វគ្គ​ ព្រះរាមច្បាំងជាមួយ​ ក្រុងរាពណ៍ តួឈុតដែលត្រូវស្លៀកនឹងធ្វេីការលាយបញ្ចូលគ្នារវាង​ ព្រះរាម​ ជាមួយ​​ យក្ស​ អោយតួអង្គទាំង២ស្ថិតនៅក្នុងឈុតតែមួយ​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តារាចម្រៀង មាស សុខសោភា អំពាវនាវដល់មហាជន​ជួយគាំទ្រផលិតផលខ្មែរ​ ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើន បន្ទាប់ពីអង្ករកម្ពុជាឈ្នះពាន «អង្ករល្អផ្តាច់គេលើពិភពលោក»

Khmerpress November 19, 2022 19/11/2022

(ភ្នំពេញ)៖ នៅមុននេះបន្តិច តារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា បានសម្ដែងក្ដីរីករាយ និងចូលរួមអបអរសាទរ ចំពោះមោទនភាពរបស់ប្រទេសកម្ពុជា ដែលអង្កររបស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១​ ជាអង្ករល្អផ្ដាច់គេលើពិភពលោក (លើកទី៥) នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្តភូកេត ប្រទេសថៃ។ ជាមួយនឹងសារអបអរសាទរ នូវសមិទ្ធផលសម្រេចបានយ៉ាងល្អប្រសើរនេះ តារាចម្រៀង មាស សុខសោភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រផលិតផលខ្មែរ ដែលជាស្នាដៃរបស់ខ្មែរ ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ តារាចម្រៀង មាស សុខសោភា បានថ្លែងឡើងតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «សូមអបអរសាទរ! ដែលប្រទេសកម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ពិតជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា និងមោទកភាពរបស់ប្រជាជនខ្មែរ ដែលអង្ករកម្ពុជាបានឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» សាជាថ្មី (លើកទី៥) នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានឈ្នះពានរង្វាន់នេះ កាលពីឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៨»។ តារាចម្រៀង ដែលរក្សាបាននូវប្រជាប្រិយភាពមិនចេះរីងស្ងួតរូបនេះ បានបន្ថែមថា «ចំពោះនាងខ្ញុំតែងតែគាំទ្រ និងជួយទិញផលិតផលដែលជារបស់ខ្មែរគ្រប់ពេលផងដែរ។ […]

លោកជំទាវ ហ៊ុន ស៊ីណាត៖ «ខ្លួនជាតារាហ៊ានបង្ហោះក្នុង Instagramប្រើពាក្យសំដីបែបៗនេះ មិនមែនអាប់ឱនតែខ្លួនឯងម្នាក់ទេ វាអាប់ឱនប្រជាជនខ្មែរទូទាំងប្រទេស»

Khmerpress November 18, 2022 18/11/2022

(ភ្នំពេញ)៖ រឿងរ៉ាវដ៏ក្តៅគគុកដោយពិធីករលោក​ ដេវីដ និងអ្នកនាងគង់ ចាន់ស្រីមុំ ត្រូវបានមហាជនរិះគន់មិនសំចៃ​ក្រោយបានលេងសើចផ្ញើសារជាសម្លេងទៅ​ព្រះ​អង្គ​ម្ចាស់ នៃប្រទេស​ព្រុយ​ណេប្រើពាក្យមិនសមរម្យ និងបានថតបង្ហោះនៅលើបណ្តាញសង្គម។ ក្រោយពីរងការរិះគន់មក ដេវីដ និងអ្នកនាងគង់ ចាន់ស្រីមុំ បានសុំទោសមហាជនចំពោះកំហុសមួយនេះ និងសង្ឃឹមថាមហាជននឹងលើកលែង​ ហើយផ្តល់ឱកាសម្តងទៀត។ ក្នុងនោះផងដែលលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវនេះយ៉ាងដូច្នេះថា៖ «ទាំងប្រុស ទាំងនាងស្រី ខ្លួនជាតារានោះហ៊ានបង្ហោះក្នុង Instagramប្រើពាក្យសំដីបែបៗនេះ មិនមែនអាប់ឱនតែខ្លួនឯងម្នាក់ទេ វាអាប់ឱនប្រជាជនខ្មែរទូទាំងប្រទេស។ មុននឹងនិយាយ មុននឹងធ្វើម៉េចក៏មិនគិតពិចារណាមើលសិនព្រះអង្គយាង្គមកប្រទេសខ្មែរទាំងបិតាផ្តល់កិត្តិយសដល់ប្រជាជនខ្មែរទាំងអស់ទូរទាំងប្រទេស។ ខ្លួនឯងក៏ជាតារាល្បីទាំងពីរនាក់ដែរនេះជាមេរៀនមួយដល់មនុស្សទូរទាំងប្រទេសមុននឹងនិយាយអ្វីត្រូវគិតៗចាំនិយាយដូចពាក្យចាស់ៗ លោកពោលថាអណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ស្លាប់ព្រោះអណ្ដាត តាំងឡើងចេញអាវប្បធម៌សូមទោសរួចខ្លួនទៀត»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បេក្ខភាពបវរកញ្ញាកម្ពុជា ឆន ស្រីណេត យកក្បាច់គុនល្បុកតោ ទៅបង្ហាញនៅលើឆាកប្រកួតសម្រស់ Miss Tourism International 2022 (មានវីដេអូ)

Khmerpress November 17, 2022 17/11/2022

(ម៉ាឡេស៊ី)៖ កញ្ញា ឆន ស្រីនេត ជាខ្មែរកម្ពុជាក្រោម និងជា បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ (Miss Tourism International Cambodia 2022​) កំពុងតែចូលរួមប្រកួត បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះផងដែលកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ បេក្ខភាពបវរកញ្ញារបស់ប្រទេសកម្ពុជា គឺកញ្ញា ឆន ស្រីនេត បានលេីកយកក្បាច់គុណល្បុក្កតោមកធ្វេីការប្រកួតបង្ហាញសមត្ថភាពភាពក្នុងវគ្គប្រកួត Talent Show របស់កម្មវិធីប្រកួតសម្រស់ Miss Tourism International 2022 ដែលកំពុងតែធ្វេីឡេីងនៅប្រទេសម៉ាឡេស៊ី។ សូមរំលឹកថាកញ្ញា ឆន ស្រីនេត ជាលំដាប់រងទី១ បវរកញ្ញាចក្រវាកម្ពុជាឆ្នាំ២០២១ ត្រូវបានជ្រេីសរេីសតំណាងអោយប្រទេសកម្ពុជា ក្នុងការប្រកួតបវរកញ្ញា ទេសចរណ៍អន្តរជាតិ Miss Tourism International ឆ្នាំ២០២២ ដែលនឹងប្រារព្ធធ្វើនៅ Kuching, Sarawak, Malaysia ចាប់ពី១១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅប្រទេសម៉ាឡេស៊ី។ សូមបងប្អូនទាំងអស់គ្នាចូលរួមផ្តល់កំលាំងចិត្ត​ ដល់ដំណើររបស់កញ្ញាទៅកាន់ការប្រកួតទាំងអស់គ្នា៕ […]