សិល្បៈ

អបអរសាទរ! កូនខ្មែរកាត់បារាំង ហង្ស ម៉ានីតា ក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ នឹងត្រូវតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ

Khmerpress June 16, 2022 16/06/2022

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីដ៏ល្បី ដែលមានមហាជនរាប់ម៉ឺននាក់ទស្សនា ដែលផ្សាយផ្ទាល់ ពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ ពីការប្រកួតផ្ដាច់ព្រ័ត្រ ជ្រើសរើសបវរកញ្ញាមួយរូប សាកសមទទួលតំណែងមកុដថ្មី និងមានបទពិសោធន៍មួយក្នុងជីវិត ក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាទី៦។ ហើយក៏ចូលរួមអបអរសាទរ ម្ចាស់មកុដបវរកញ្ញាកូនខ្មែរកាត់បារាំង ហង្ស ម៉ានីតា HANG MANITA បានក្លាយជា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ជាស្រ្តីទី៦ ដែលនឹងត្រូវតំណាងកម្ពុជាទៅកាន់ការប្រកួតបវរកញ្ញាចក្រវាល២០២២ លើកទី៧១ អ្នកពិតជាស័ក្តិសមនិងពោរពេញទៅដោយឥទ្ធិពល កម្ពុជាពិតជាមានមោទកភាពណាស់ដែលបានជ្រើសអ្នក សូមអោយដំណើរនៃការគ្រងមកុដរបស់អ្នកពោរពេញទៅដោយភាពស្រស់ស្អាត និងជោគជ័យ។ គូរបញ្ជាក់ផងដែរថា បវរកញ្ញា ហង្ស ម៉ានីតា នឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិធំ «Miss Universe 2022» នៅខែធ្នូ នៅទីក្រុងសាន់ចូសេ (San José) ប្រទេសកូស្តារីកា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ពែក មី ប្រកាសក្នុង Live ហ្វេសប៊ុកផ្ទាល់ខ្លួនថា នឹងឈប់ពីស៊ីធីអិនហើយ ព្រោះមិនពេញចិត្តអគ្គនាយកថ្មីជនជាតិ ឥណ្ឌា

Khmerpress June 13, 2022 13/06/2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មុននេះបន្ដិច យោងតាមការ Live ហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងនាយ ពែក មី មានឈ្មោះពិតប្រាកដថា ចែម ចាន់រ៉ា ដែលមហាជនធ្លាប់បានស្គាល់ នូវការបញ្ចេញសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់ កំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាសើចសប្បាយក្អាកក្អាយ តែពេលនេះនាយពែក មី បានប្រកាសនៅ Live ហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយមានគេសួរថា “ឥឡូវបងកំប្លែងនៅ CTN ទៀតអត់? ” ស្រាប់តែនាយ ពែក មី បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំប្រហែលជាត្រូវឈប់កំប្លែងនៅ CTN ទៀតហើយ គេបានដកខ្ញុំពីកម្មវិធី ដែលជាកម្មវិធី (បាទមេវគ្គ២) ត្រូវសម្តែងយកថ្ងៃរួចរាល់អស់ហើយ ឥឡូវគេបែរជាលុបការសម្តែង និងដកខ្ញុំចោល អ៊ឹចឹងខ្ញុំមានតែទៅស្វាយរៀងធ្វើវីដេអូ ឲ្យបងប្អូនសើចវិញ ហើយក៏មានបងប្អូនខ្លះទៀតបានសួរ អគ្គនាយកថ្មីជាជនជាតិអី? ដោយអគ្គនាយកថ្មីជាជនជាតិ ឥណ្ឌា”។ នាយ ពែក មី បានបន្ថែមថា “នៅCTN ទុកដូចជាផ្ទះរបស់ខ្ញុំ និងជាអ្នកមានគុណរបស់ខ្ញុំ ប៉ុន្តែគឺខ្ញុំមិនចូលចិត្តអ្នកដឹកនាំថ្មី ដែលជាជនជាតិឥណ្ឌានឹង […]

បេក្ខជន លី ប៊ីលី ច្រៀងអមជាមួយហ្គីតា យ៉ាងលន្លង់លន្លោចធ្វើឱ្យគណៈកម្មការ សុខ សីឡាលីន ស្រក់ទឹកភ្នែក

Khmerpress June 13, 2022 13/06/2022

កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព ទេព្យកោសល្យ ជំនាញពិសេសរបស់បេក្ខជន ដើម្បីបញ្ចេញសមត្ថភាពពិតនៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស នៅក្នុងសប្តាហ៍នេះ បេក្ខជនចូលរួមមកប្រឡងសុទ្ធសឹងតែខ្លាំងៗ ជាងសប្ដាហ៍មុនៗទៅទៀត។ បើមើលមកបេក្ខជនរូបសង្ហាវ័យ ២០ឆ្នាំរូបនេះវិញ បេក្ខជន លី ប៊ីលី មកពីខេត្តសៀមរាប រៀនឆ្នាំទី១ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងធ្វើការនៅ ផាបមួយកន្លែង ចូលរួមប្រកួតប្រឡងអមជាមួយហ្គីតារបស់ខ្លួន បេក្ខជន លី ប៊ីលី ចង់សម្រេចនូវក្ដីស្រមៃ ក្លាយជាតារាចម្រៀងមួយរូប ដែលមហាជនទទួលស្គាល់ និងមានបទចម្រៀងផ្ទាល់ខ្លួនអមលេងជាមួយហ្គីតា។ បេក្ខជន លី ប៊ីលី បានបកស្រាយបទ “មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់” បកស្រាយយ៉ាងពីរោះរណ្ដុំចិត្តណាស់ ធ្វើឲ្យគណៈកម្មការ កញ្ញា សុខ សីឡា​លី​ន ស្ដាប់មិនទាន់បានចប់មួយបទផងក៏ស្រក់ទឹកភ្នែកបាត់ទៅហើយ ដោយ កញ្ញា សុខ […]

សម្លេងខ្លាំងមែន! បេក្ខជន ភី សារ៉េត ជាអ្នកចាក់ជ័រកៅស៊ូ និងជាងជួសជុលម៉ូតូ​ តស៊ូមកប្រឡង​ ដើម្បីក្លាយខ្លួនជាតារាចម្រៀង

Khmerpress June 13, 2022 13/06/2022

កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព និងទេពកោសល្យរបស់បេក្ខជន ជូនទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ក្នុងរដូវកាលទី៤នេះ។ ក្រឡេកមកមើលបេក្ខជន ភី សារ៉េត ស្ទីលសក់ឡូយតែម្ដង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម ដោយមានការជម្រុញពីខាងប្អូនៗ និងក្រុមគ្រួសារ បណ្ដាលឱ្យចិត្តបេក្ខជន ភី សារ៉េត ដាក់ពាក្យចូលរួមប្រកួតប្រឡងចម្រៀងក្នុងកម្មវិធីនេះ។ បេក្ខជន ភី សារ៉េត ជាជាងជុសជុលម៉ូតូ និងជាអ្នកចាក់ជ័រកៅស៊ូនៅចំការជ័រកៅស៊ូ ក្ដីស្រមៃចង់ក្លាយជាតារាដ៏ល្បីនៅក្នុងប្រទេសកម្ពុជា។ បេក្ខជន ភី សារ៉េត បានបកស្រាយបទ “ខ្លាចអូនប្រាប់ថាបែកម្ដងទៀត” សមជាអ្នកចម្រៀង រ៉ក សម្លេងច្រៀងគឺធ្វើបានល្អ សម្លេងមានគុណភាព មានទឹកដមល្អ ជាពិសេសទៅលើការតុបតែងខ្លួន សាកសមជាមួយបទចម្រៀងមួយបទនេះ។ គណៈកម្មការបានសម្រេចចិត្តឲ្យបេក្ខជន ភី សារ៉េត អាចទៅវគ្គបន្តទៀតផងដែរ៕ […]

បទចម្រៀងឡើងកំសត់ តែបេក្ខជន រស់ ពិសី ច្រៀងឡើងស្រស់ស្រាយតែម្ដង

Khmerpress June 13, 2022 13/06/2022

កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព និងទេពកោសល្យរបស់បេក្ខជន ជូនទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ក្នុងរដូវកាលទី៤នេះ។ ងាកមកមើលបេក្ខជនដែលជាកូនម្ចាស់ចំការជ័រកៅស៊ូខេត្តកំពង់ចាមនេះវិញ បេក្ខជន រស់ ពិសី អាយុ ២៤ឆ្នាំ មានចិត្តក្លាហាន និងចេះកំប្លុកកំប្លែង ដាក់ពាក្យចូលរួមប្រកួតប្រឡងចម្រៀង ដើម្បីចង់ដឹងពីសមត្ថភាពពិតរបស់ខ្លួន ឱ្យគណៈកម្មការវិនិច្ឆ័យ។ បេក្ខជន រស់ ពិសី បកស្រាយបទ “នឹកខ្លាំងណាស់” ច្រៀងជាសំនៀងស្រី បទឡើងកំសត់ តែបេក្ខជន ពិសី ច្រៀងដូចមិនកំសត់ទៅតាមបទចម្រៀងអីបន្ដិចសោះ ធ្វើមិនទាន់បានល្អនៅឡើយ នៅមានចំណុចខ្វះខាតជាច្រើនទៀត ដែលត្រូវបន្តពង្រឹងនូវសមត្ថភាពរបស់ខ្លួន។ គណៈកម្មការបានសម្រេចចិត្តលើ បេក្ខជន រស់ ពិសី មិនអាចទៅវគ្គបន្តទៀតបានទេ តែទោះបីជាយ៉ាងណា បេក្ខជន រស់ ពិសី នូវតែរក្សាទឹកមុខសប្បាយរីករាយចំពោះលទ្ធផលរបស់ខ្លួនបានផងដែរ។ តោះទៅទស្សនាវីដេអូខាងក្រោម៖

លោក ករុណា ពេជ្រ ចេញពីបុណ្យគម្រប់ខួប១ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យខ្ទេចមុខរថយន្ត

Khmerpress June 13, 2022 13/06/2022

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប និងជាអ្នកជំនួញដ៏មានទ្រព្យសម្បត្តិម្នាក់ផងដែរ។ ប៉ុន្តែថ្មីៗនេះ លោក ករុណា ពេជ្រ បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបើកមកបុករថយន្ត បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អរូបលោក និងអ្នកបើកបរម៉ូតូមិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។ លោក ករុណា ពេជ្រ បានឲ្យបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមិថុនា បានឲ្យដឹងថា៖ «ខ្លួនខ្ញុំផ្ទាល់ ម៉ោង 8 យប់មិញ ទើបចេញពីបុណ្យគម្រប់ខួបមួយឆ្នាំគេ ត្រឡប់ជិតដល់ផ្ទះហើយ…. មិនសមសោះ នៅកន្លែងទីប្រជុំជន ផ្លូវបត់ទៀត ហេតុអ្វីប្អូនៗជិះម៉ូតូឌុបគ្នា បីនាក់ បើកលឿនសាហាវយ៉ាងនេះ … ទាំងឡានម៉ូតូអ្នកបើកបរដទៃ ឈប់បង្អង់ ដោយក្តីយោគយល់គ្រប់គ្នា …. សំណាងណាស់ ដែលប្អូនៗមិនមានប៉ះពាល់ដល់ជីវិត ហើយនៅអាចដើរលើកម៉ូតូ ឌុបគ្នា ទៅទៀតបាន ដោយមិនមានរបួសធ្ងន់ ប៉ុន្តែនៅពេលនេះបងទេដែលជាអ្នក ធ្ងន់… ហុឺ…… ប៉ុន្តែសំណាងហើយដែលប៉ះខាងមុខឡាន ប្រសិនបើបុកចំកណ្តាលតួឡានបងវិញ មិនដឹងប្អូនទាំងបីគ្រោះថ្នាក់ខ្លាំងដល់កំរិតណា ហើយម៉ូតូមិនដឹងរួញយ៉ាងម៉េច….. 😰😰😰😰😰 ថ្ងៃមុន ប៉ះលើ Ra Bee និង […]

ពីរោះណាស់! បេក្ខជន វណ្ណ លីហួរ ច្រៀងបំពេ រហូតរង្គោះរង្គើចិត្តគណៈកម្មការលោក ណុប ប៉ារិទ្ធ ទប់ទឹកភ្នែកមិនជាប់

Khmerpress June 13, 2022 13/06/2022

កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព និងទេពកោសល្យរបស់បេក្ខជន ជូនទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ក្នុងរដូវកាលទី៤នេះ។ បើងាកមកចាប់អារម្មណ៍មើលបេក្ខជន វណ្ណ លីហួរ អាយុ ២៤ឆ្នាំ មកពីខេត្តតាកែវ រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់បេក្ខជនរូបនេះ ចូលមកប្រកួតប្រឡងទាំងខ្លួនកំពុងស្ថិតក្នុងស្ថានភាពកាន់ទុក្ខ រយៈពេល ៦ថ្ងៃ ដោយសារបងប្រុសបានទទួលមរណភាព។ បេក្ខជន លីហួរ បានរៀបរាប់ថា មុនដំបូងគឺខ្លួនមិនចង់មកប្រកួតប្រឡងឡើយ តែដោយសារតែក្រុមការងារ បានជម្រុញលើកទឹកចិត្ត ប្រាប់បន្ថែមពីហេតុផល ទើបខ្លួនសម្រេចចិត្តមកប្រឡង។ បេក្ខជន លីហួរ បានបកស្រាយបទ “គេង” យ៉ាងលន្លង់លន្លោច សំឡេងមានទឹកដមពីរោះរណ្ដុំ ដែលធ្វើឲ្យគណៈកម្មការលោក ណុប ប៉ារិទ្ធ ស្ដាប់យ៉ាងកំសត់រហូតដល់គណៈកម្មការនិយាយឡើង អួលដើមក ដល់ថ្នាក់ទប់ទឹកភ្នែកមិនជាប់។ បើទោះបីបេក្ខជន លីហួរ ច្រៀងទៅជួបឧបសគ្គច្រើនក៏ដោយ ប៉ុន្តែ […]

កំពូលតារាចម្រៀង Justin Bieber បង្ហោះវីដេអូថា ខ្លួនមានឆ្លងជំងឺកម្រម្យ៉ាង ធ្វើឲ្យមុខមួយចំហៀងកម្រើកមិនបាន ហើយត្រូវលុបចោលការប្រគុំតន្ត្រីរបស់គាត់ទាំងអស់ (មានវីដេអូ)

Khmerpress June 11, 2022 11/06/2022

កំពូងលតារាចម្រៀងដ៏ល្បីឈ្មោះគឺលោក Justin Bieber បានប្រកាសនៅលើបណ្ដាញសង្គម Instagram ថា លោកបានឆ្លងជំងឺ Ramsay Hunt syndrome ឬ Herpes zoster oticus ដែលជាជំងឺសរសៃប្រសាទដ៏កម្រមួយ ប៉ុន្តែមានលក្ខណៈធ្ងន់ធ្ងរ ដែលធ្វើឱ្យមុខរបស់លោកមួយចំហៀងមិនអាចកម្រើកបាន។ រំលឹកដែរថា ថ្មីៗនេះលោក Bieber បានលុបចោលការប្រគុំតន្ត្រីផ្សេងៗ ដោយមិនមានការពន្យល់ច្បាស់លាស់ឡើយ គឺទើបតែពេលនេះ គាត់បង្ហាញពីស្ថានភាពរបស់គាត់ ហើយអ្នកគាំទ្រក៏បានដឹងពីមូលហេតុនោះ។ គួរឱ្យដឹងដែរថា ជំងឺ Ramsay Hunt syndrome គឺបណ្តាលមកពីមេរោគម្យ៉ាង ដែលប៉ះពាល់ដល់សរសៃប្រសាទនៅលើមុខ នៅជិតត្រចៀកម្ខាងទៀតរបស់អ្នកជំងឺ។ ក្រៅពីមិនអាចកម្រើកមុខបាន ជំងឺ Ramsay Hunt អាចបណ្តាលឱ្យមានកន្ទួលរមាស់ និងបាត់បង់ការស្តាប់នៅក្នុងត្រចៀក ដែលរងផលប៉ះពាល់។ មេរោគដែលបង្កឱ្យមានជំងឺដ៏កម្រនេះ អាចប៉ះពាល់ដល់សរសៃប្រសាទមុខធ្ងន់ធ្ងរ ហើយវាក៏ជាមេរោគដូចគ្នានឹងជំងឺអុតស្វាយ (chickenpox) និងអាចកើតឡើងវិញនៅច្រើនឆ្នាំបន្ទាប់ទៀត។ រោគសញ្ញា៖ រោគសញ្ញាចំនួន ២ ដែលសំខាន់គឺ៖ កន្ទួលក្រហមដ៏ឈឺចាប់ មានពងបែកពោរពេញដោយសារធាតុរាវ នៅលើត្រចៀកម្ខាង និងភាពទន់ខ្សោយនៅលើមុខ នៅផ្នែកម្ខាងជាមួយត្រចៀកដែលរងផលប៉ះពាល់។ រោគសញ្ញាផ្សេងទៀតរួមមាន៖ – មាត់​ស្ងួត […]

សឹងមិនគួរឲ្យជឿ! សមត្ថកិច្ច និងពលរដ្ឋជាច្រើនខំចុះទឹករាវរកកាបូបរបស់ម្តាយ សុវត្ថិឌី ធារិកា តែរកមិនឃើញសោះ គ្រាន់តែកញ្ញាមកអុជធូបសែន ស្រាប់តែរកឃើញភ្លាម (មានវីដេអូ)

Khmerpress June 10, 2022 10/06/2022

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់តារាកំប្លែង ស្រីតុ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កញ្ញា សុវត្ថិឌី ធារិកា និងមិត្តរួមសិល្បៈបាននាំគ្នាទៅទីកន្លែងកើតហេតុ ដែលឪពុកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត ដើម្បីទៅស្វែងរកកាបូបរបស់ម្តាយកញ្ញា។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុត គឺអាជ្ញាធរនៅតំបន់នោះបានបញ្ជាក់ថា គាត់បានបញ្ជាឲ្យសមត្ថកិច្ចដាក់កម្លាំងចុះរាវរកដែរ ប៉ុន្តែរកមិនឃើញកាបូបនោះឡើយ។ ស្រាប់តែកញ្ញា សុវត្ថិឌី ធារិកា មកដល់ ហើយធ្វើការអុជធូបសែនសុំរក ក៏ប្រទះឃើញកាបូបនោះភ្លាមៗតែម្តង។ ទ្រព្យសម្បត្តិដែលនៅក្នុងកាបូបនោះមានទាំងលុយចំនួន ១,៦០០ដុល្លារ មាសពេជ្រ និងសំភារៈផ្សេងៗ គឺនៅទាំងអស់ មិនមានបាត់របស់ណាមួយឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ៕

ផ្ទុះការសរសើរមិនដាច់ពីមាត់ បេក្ខភាពបវរកញ្ញា អង្គារាសី តស៊ូឡើងវេទិកាប្រកួតទាំងកាន់ឈើច្រត់ រហូតទទួលបានពានរង្វាន់ដ៏អស្ចារ្យមួយនេះ (មានវីដេអូ)

Khmerpress June 10, 2022 10/06/2022

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ កម្មវិធីដ៏ល្បីមួយ ដែលមានមហាជនទស្សនារាប់ម៉ឺននាក់ ផ្សាយផ្ទាល់ពីស្ទូឌីយ៉ូ បាយ័ន បង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ចូលរួមប្រកួតបឋមបេក្ខនារី ទាំង២០រូប ត្រូវបានកំណត់អោយប្រកួតប្រជែងក្នុងសំលៀកបំពាក់ជាតិដ៏អស្ចារ្យនិងឈុតរាត្រីស្រមោលសរដ៏ប្រណិត ដើម្បីដណ្តើមយកតំណែងកំពូលទាំង១០។ ងាកមកមើលបេក្ខភាពបវរកញ្ញា សាមឿន អង្គារាសី MUC1 ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគ្រោងឈុតសម្លៀកបំពាក់ ស្រ្តីជាទេពអក្សរ បេក្ខនារី សាមឿន អង្គារាសី បានបង្ហាញភាពលេចធ្លោររបស់ខ្លួន ធ្វើឲ្យមហាជនដែលកំពុងទស្សនាក្នុងស្ទូឌូយ៉ូ ស្រែកហ៊ោរកញ្ជៀវ ផ្ដល់កម្លាំងចិត្ត ទោះបីបេក្ខនារីរូបនេះ ឈឺជើង ហើមជើងយ៉ាងណាក្ដី​ ក៏មិនចុះចាញ់ប្រឹងតស៊ូដើរកាន់ឈើច្រត់ឡើងមកបង្ហាញនៅលើវេទិកាប្រកួត។ ទោះស្ថិតក្នុងស្ថានភាពបែបនេះក្ដី កញ្ញា សាមឿន អង្គារាសី គឺធ្វើបានយ៉ាងល្អ ទាំងទំនុកចិត្ត និងភាពជឿជាក់ ដើរបង្ហាញឈុត Evening Gown ទាំងមិនភ័យ។ សាមឿន អង្គារាសី ទទួលបានពានរង្វាន់ Best Performance Award ពីគណៈកម្មការយ៉ាងយុគ្រិតវិនិច្ឆ័យ។ គួរបញ្ជាក់ផងដែរថា កញ្ញា សាមឿន អង្គារាសី គឺជាបេក្ខភាពដែលមកពីទឹកដីសហរដ្ឋអាមេរិក មានអាយុ ២៧ឆ្នាំ […]