លោក លៀក លីដា ម្ចាស់ផលិតភាពយន្ត « LD Picture» នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថាតារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon នឹងមកដល់កម្ពុជារសៀលនេះ ដែលអ្នកគាំទ្រជឿថាអាចនឹងមកសម្តែងរឿងថ្មីឱ្យផលិតកម្ម LD ដែលពន្យាអស់រយៈពេល៣ឆ្នាំមកហើយ។ ដោយលោកបានបង្ហោះសារយ៉ាងដូច្នេះថា « After waiting 3 year, Finally we make it , Welcome to Cambodia, បងប្អូនណាដែលជា Fan របស់គាត់អាចជួបគាត់ផ្ទាល់និងថតរូបជាមួយគាត់បាននៅប្រលានយន្តហោះម៉ោង៤ល្ងាច, អរគុណដល់សន្តិភាព របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចពុក ដែលធ្វើអោយប្រទេសយើងមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស។ អរគុណដល់ក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានភាពយន្ត និងលោក Pok Borak ដែលតែងតែជួយដោះស្រាយបញ្ហាលើគម្រោងភាពយន្តរបស់ផលិតករគ្រប់រូប អរគុណ»។ សូមរំលឹកថា ភាពយន្តខ្នាតធំរឿងនាឡិការដាស់វិញ្ញាវគ្គ២ ឬ Red Wall របស់ផលិតកម្មLD សហការជាមួយផលិតករមីយ៉ាន់ម៉ា ដែលមានការចូលរួមសម្តែងដោយ លោក Paing Takhon […]