ព័ត៌មានអន្តរជាតិ September 27, 2022

NASA ទទួលបានជោគជ័យក្នុងបេសកកម្មកម្ទេចអាចម៍ផ្កាយយក្សមិនឲ្យធ្លាក់មកលើភពផែនដី

Khmerpress

អស់រយៈពេលជាងមួយឆ្នាំមកហើយដែលអង្គការ NASA ផ្តើមធ្វើតេស្តសាកល្បងនូវបេសកកម្មមួយ ដែលមានឈ្មោះថា Double Asteroid Redirection Test (DART) ឬនិយាយឲ្យងាយយល់ថា ជាបេសកកម្មជួយសង្គ្រោះភពផែនដីតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្កាយរណបទៅកម្ទេចអាចម៍ផ្កាយ ឬរុញអាចផ្កាយចេញពីកន្លងភពដែនដី ដើម្បីកុំឲ្យអាចម៍ផ្កាយ​ធ្លាក់មកលើផែនដី។ គិតត្រឹមពេលនេះមានសំណួរជាច្រើនចោទសួរថា តើបេសកកម្ម DART ទទួលបានជោគជ័យហើយឬនៅ? តើអាចម៍ផ្កាយដែលមានទំហំដ៏ធំនិងអាចផ្តល់វិនាសសកម្មយ៉ាងធំធេងចំពោះពិភពលោកនោះបានធ្លាក់ទៅដល់ណាហើយ?

បើតាមលោក Bill Nelson ដែលជាអ្នកគ្រប់គ្រងអង្គការ NASA បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន EN Gadget នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញានេះថា  គិតត្រឹមពេលនេះគឺបេសកកម្ម DART បានបង្ហាញលទ្ធផលជោគជ័យក្នុងដំណាក់កាលដំបូងហើយ តែវាមិនមែនមានន័យថាពិភពលោកបានផុតពីគ្រោះថ្នាក់នៅឡើយទេ​ ពោលគឺបេសកកម្ម DART នៅតែបន្តធ្វើឡើងដើម្បីការពារអាចម៍ផ្កាយជាច្រើនទៀតដែលអាចនឹងធ្លាក់មកលើផែនដីនៅពេលបន្ទាប់ទៀត។

គួររម្លឹកជូនថា បេសកកម្ម DART ត្រូវបានធ្វើឡើងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយនៅក្នុងបេសកកម្មនេះគេបានប្រើប្រាស់យានមួយជាប្រភេទយាន Impactor Vehicle ដែលអាចធ្វើដំណើរបានក្នុងល្បឿនរហូតដល់​ ១៤,០០០ម៉ាយល៍ក្នុងមួយម៉ោង (ជាង២២,០០០គីឡូម៉ែត្រក្នុងមួយម៉ោង) ដើម្បីហោះទៅបុកកំម្ទេចអាចផ្កាយយក្សមួយដុំដែលមានឈ្មោះថា Dimorphos និងមានទំហំប្រហែលនឹងកីឡដ្ឋានបាល់ទាត់របស់អាមេរិក។ លទ្ធផលដែលគេអាចទទួលបានៅពេលនេះគឺអាចផ្កាយ Dimorphos ត្រូវបានកម្ទេចហើយ ខណៈ NASA នៅតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យកិច្ចការការពារភពផែនដីកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត