អ្នកដឹកនាំរឿង «JOHN WICK 4» លោក Chad Stahelski ឲ្យតម្រុយថ្មីថាតួអង្គ John Wick នៅមានជីវិត
(បរទេស)៖ ទស្សនិកជនដែលតាមដានភាពយន្តល្បី «JOHN WICK 4» ប្រាកដជាបានជ្រាប់ច្បាស់ហើយថា នៅចុងបញ្ចប់នៃរឿង តួអង្គ John Wick បានបាត់បង់ជីវិត បន្ទាប់ពីបានបំពេញការងារចប់សព្វគ្រប់ជាមួយក្រុម High Table។ តែយ៉ាងណា ទស្សនិកជនបានឃើញតែផ្នូរ John Wick ប៉ុណ្ណោះ និងមិនទាន់បានឃើញសាកសពឡើយ ដូច្នេះធ្វើឲ្យទស្សនិកជនមិនអស់ចិត្តថា តើតួអង្គនេះនៅរស់ឬស្លាប់ឲ្យប្រាកដ?
បើតាមកចុះផ្សាយដោយសារព័ត៌មាន Yahoo បានឲ្យដឹងថា អ្នកដឹកនាំរឿង Chad Stahelski នៅកិច្ចសម្ភាសន៍ថ្មីជាមួយទស្សនាវដ្តី Empire បានបង្ហាញជាលើកដំបូងថា ការបញ្ចប់ដោយដោយឲ្យ John Wick នៅរស់នេះ គេបានចាក់ឲ្យទស្សនិកជនទស្សនាសាកល្បងរួចហើយ តែពួកគេមិនពេញចិត្ត ទើបខាងផលិតកម្ម Lionsgate យក Ending ឲ្យ John ស្លាប់ដូចក្នុងរឿងបច្ចុប្បន្ននេះ។ តែយ៉ាងណានៅចុងរឿងគេមិនបានបង្ហាញសពរបស់ John Wick ឃើញតែផ្នូរ ហើយឥឡូវអ្នកដឹកនាំដូចបង្ហាញតម្រុយថា John នៅរស់ទៀត។
ប្រាកដណាស់ Lionsgate មិនចង់និយាយលាទៅកាន់តួអង្គ Reeves នៅឡើយទេ។ «John Wick: Chapter 4» បានបំបែកកំណត់ត្រានៅថ្ងៃបើកសម្ពោធ ដោយទទួលបានចំណូលចំនួន ៧៣.៥លានដុល្លារ ហើយបានជំរុញឱ្យ Franchise នេះ ទទួលបាន ១ពាន់លានដុល្លារនៅ Box Office ទូទាំងពិភពលោក។ មិនថាភាពយន្តទីប្រាំកើតឡើងឬអត់នោះទេ សិទ្ធិផ្តាច់មុខ «John Wick » នឹងបន្តនៅឆ្នាំ២០២៤ ជាមួយនឹងរឿង «Ballerina» ដែលសម្តែងដោយ Ana de Armas ដែលមានតួរនាទីជាអ្នកធ្វើឃាតរបស់ Reeves៕ ផ្តល់សិទ្ធិដោយ៖ freshnews




