ព័ត៌មានអន្តរជាតិ July 17, 2023

រឿង «Mission: Impossible 7» របស់ Tom Cruise ជាប់ចំណាត់ថ្នាក់កំពូលរកចំណូលបានច្រើន ក្នុងប្រទេសកូរ៉េខាងត្បូង

Khmerpress

(កូរ៉េ)៖ ខ្សែភាពយន្តល្បីវគ្គទី៧ នៃត្រកូល Mission: Impossible សម្តែងដោយកំពូលតារាហូលីវូដ Tom Cruise ត្រូវបានរាយការណ៍មកថា ឈរនៅលើកំពូលតារាង ទទួលបានប្រាក់ចំណូល ក្នុងប្រទេសកូរ៉េខាងត្បូងច្រើនជាងគេ នៅចុងសប្តាហ៍កន្លងទៅនេះ ដោយបានទាក់ទាញអ្នកទស្សនាប្រហែល ១.២លាននាក់ ក្នុងរយៈពេលបីថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Korea Times នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

«Mission: Impossible-Dead Reckoning Part One» ប្រមូលបានជាង ១.២លានសំបុត្រ ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ដែលស្មើនឹងប្រហែល ៦០ភាគរយនៃការលក់សំបុត្រសរុប។ នេះបើយោងតាមទិន្នន័យចងក្រង ដោយក្រុមប្រឹក្សាភាពយន្តកូរ៉េ (KOFIC)។

គួរជម្រាបថា រឿង «Mission: Impossible–Dead Reckoning Part 1» គឺជាវគ្គទី៧ នៃខ្សែភាពយន្តត្រកូល Mission Impossible។ ភាពយន្តនេះបានចាក់បញ្ចាំងរួចរាល់ហើយ នៅរោងភាពយន្តអាមេរិក កាលពីថ្ងៃទី១២ ខែកក្កដា និងនៅសិង្ហបុរី កាលពីថ្ងៃទី១៣ កក្កដា៕ ផ្តល់សិទ្ធិដោយ៖ freshnews