Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

BLACKPINK ក្លាយជាក្រុមតារាចម្រៀងដំបូងគេបង្អស់ មានអ្នកចុច Subscribe រហូតដល់ទៅ ៩០លាននាក់លើ YouTube

BY Naren July 17, 2023
BLACKPINK ក្លាយជាក្រុមតារាចម្រៀងដំបូងគេបង្អស់ មានអ្នកចុច Subscribe រហូតដល់ទៅ ៩០លាននាក់លើ YouTube

(កូរ៉េ)៖ BLACKPINK ដែលជាក្រុមចម្រៀងនារីល្បីនោះ ទទួលបានចំនួនអ្នក Subscribe រហូតដល់ជាង ៩០លាននាក់នៅលើ YouTube ដោយបានពង្រឹងជំហររបស់ក្រុមនេះ ឲ្យកាន់តែមានមុខមាត់បន្ថែមក្នុងវិស័យតន្ត្រី។ ការទទួលបានបែបនេះ គឺធ្វើឲ្យ BLACKPINK ក្លាយជាតារាចម្រៀងដំបូងគេបង្អស់លើពិភពលោកហើយ ដែលទទួលបានអ្នកចុច Subscribe ច្រើនបែបនេះ​។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Korea Times នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមផលិតកម្ម YG បានឲ្យដឹងថា BLACKPINK បានឈាន Subscribe រហូតដល់ទៅ ៩០លាននាក់លើ YouTube នៅម៉ោង ៥៖៣៦នាទីព្រឹកថ្ងៃចន្ទនេះ ពោលគឺខ្ទង់៧ឆ្នាំ និងមួយខែ បន្ទាប់ពី Channel YouTube ផ្លូវការរបស់ពួកគេ បានបង្កើតឡើង។ កាលពីខែកក្កដា ឆ្នាំ២០២០ ក្រុមចម្រៀងនេះបានក្លាយជាសិល្បការិនីដំបូង ដែលមិនមានស្នាដៃជាភាសាអង់គ្លេស ហើយទទួលបានចំនួនអ្នកតាមដានច្រើនបំផុតទី៥ លើ YouTube។

ក្រុម BLACKPINK បានប្រមូលការចូលទស្សនាសរុប ចំនួន ៣២.២ពាន់លានដង នៃវីដេអូរបស់ពួកគេនៅលើ YouTube ផ្លូវការ។ ពួកគេមានស្នាដៃវីដេអូចម្រៀងចំនួន ៤៣ ដែលបទនីមួយៗមានអ្នកមើលច្រើនជាង ១០០លានដង ដូចជា «Ddu-du Ddu-du», «Kill This Love» និង «Boombayah» ជាដើម៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: