Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Apple នឹងដំឡើងថ្លៃ iPhone 15 Pro Max ខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំនេះ

BY Khmerpress July 26, 2023
Apple នឹងដំឡើងថ្លៃ iPhone 15 Pro Max ខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំនេះ

(បរទេស)៖ ថ្មីៗនេះទទួលដំណឹងមកថា Apple នឹងដំឡើងថ្លៃសម្រាប់ត្រកូលស្មាតហ្វូន iPhone 15 របស់ខ្លួនខ្ពស់ជាងរាល់ឆ្នាំ ជាពិសេសចំពោះ iPhone 15 Pro Max សេរីខ្ពស់ក្នុងឆ្នាំនេះនឹងមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

របាយការណ៍ពី Bloomberg បានបញ្ជាក់ថា Apple កំពុងចាប់ផ្តើមបង្កើនប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំនេះ ដែលជាមធ្យោបាយ Apple នឹងបង្កើនតម្លៃលក់លើម៉ូដែល iPhone 15 ចាប់ពីតម្លៃមធ្យមរហូតដល់ខ្ពស់បំផុត។ ដែលការបង្កើននេះនឹងធ្វើឱ្យ iPhone 15 Pro Max ឆ្នាំ២០២៣ ក្លាយជា iPhone ដែលមានតម្លៃថ្លៃបំផុតបើធៀបស្មាតហ្វូនឆ្នាំមុនៗ ប៉ុន្តែ Apple នឹងមានការផ្លាស់ប្តូរក្នុងការធ្វើបច្ចប្បន្នសម្រាប់កំណែស្មាតហ្វូនចុងក្រោយនេះផងដែរ។

យ៉ាងណាជុំវិញតម្លៃលម្អិតនៅមិនទាន់មានការចេញផ្សាយពី Apple ឬអ្នកវិភាគណាម្នាក់រួមទាំង Bloomberg នោះទេ។ តែបើតាមការលើកឡើងពី Apple ឆ្នាំនេះនឹងនៅតែដាក់លក់ iPhone ក្នុងចំនួន ៨៥លានគ្រឿងដដែល បើទោះបីសេដ្ឋកិច្ចទីផ្សារមួយចំនួនធ្លាក់ចុះក៏ដោយ។ ចំពោះត្រកូល iPhone 15 នៅឆ្នាំនេះនឹងមានបញ្ហាខ្លះៗ សម្រាប់ iPhone 15 ធម្មតានឹងមានការកាត់បន្ថយចំនួនលក់មកតិចជាងមុន ដោយសារមានបញ្ហាខ្សែសង្វាក់ផលិតកម្ម និងបញ្ហានៅ CMOS sensors ប៉ុន្តែ ជំនួសដោយ iPhone 15 Pro មកវិញដែលបង្កើនចំនួនលក់ច្រើនជាងរាល់ឆ្នាំដើម្បីជំនួសឱ្យការខ្វះខាត iPhone 15៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: