Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! ខេត្តបន្ទាយមានជ័យ នឹងរៀបចំការប្រណាំងទូក «ង» នៅថ្ងៃទី១១-១២ ខែវិច្ឆិកា

    BY Khmerpress October 25, 2023
    ជូនដំណឹង! ខេត្តបន្ទាយមានជ័យ នឹងរៀបចំការប្រណាំងទូក «ង» នៅថ្ងៃទី១១-១២ ខែវិច្ឆិកា

    (បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំការប្រណាំងទូក «ង» ថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣ នៅបរិវេណដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ។

    រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត មានចំនួន២៨ទូក នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: