Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ឃឹម ហ្វីណង់៖ រដ្ឋមន្ត្រីកសិកម្មមិនចង់ឱ្យវិស័យកសិកម្ម ក្លាយជាអំរែករបស់កម្ពុជានោះទេ តែចង់វិស័យនេះក្លាយជាវិស័យគាំទ្រដល់ GDP កម្ពុជា

    BY Khmerpress May 3, 2024
    លោក ឃឹម ហ្វីណង់៖ រដ្ឋមន្ត្រីកសិកម្មមិនចង់ឱ្យវិស័យកសិកម្ម ក្លាយជាអំរែករបស់កម្ពុជានោះទេ តែចង់វិស័យនេះក្លាយជាវិស័យគាំទ្រដល់ GDP កម្ពុជា

    (ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងឲ្យដឹងថា រដ្ឋមន្ដ្រីកសិកម្មមិនចង់ឲ្យវិស័យកសិកម្ម ក្លាយជាអំវែករបស់ប្រទេសកម្ពុជានោះទេ តែចង់ប្រែក្លាយទៅជាវិស័យគាំទ្រ ដល់ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា (GDP)។

    ការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព័ត៌មានទីផ្សារកសិកម្ម លើតម្រូវការដាំដុះ»។

    លោកបានថ្លែងថា ជាការពិតយើងដឹងច្បាស់ហើយថា ប្រទេសកម្ពុជាមានចតនា និងកំណត់ជាចក្ខុវិស័យរួចរាល់ហើយ ក្នុងការកែប្រែខ្លួន ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០ ក្នុងនោះក្រសួងកសិកម្មក៏ចង់ឲ្យ កសិកររបស់កម្ពុជាទទួលបានចំណូលជាមធ្យម ៤ពាន់ដុល្លារក្នុងមួយឆ្នាំ ព្រោះប្រសិនបើកសិករកម្ពុជាមានចំណូលមធ្យមទាបជាង ក្នុងរង្វង់ ៤ពាន់ដុល្លារ នោះប្រជាជនដទៃនឹងត្រូវជួយដល់កសិករកម្ពុជា ដែលធ្វើឲ្យកសិករខ្មែរក្លាយជាអំរែក របស់ពុកម៉ែបងប្អូន ដែលមានអាជីពដទៃក្រៅពីកសិកម្មនេះ។

    លោកបានបន្ដថា «កត្តាទាំងនេះដែលរដ្ឋមន្រ្ដីក្រសួងកសិកម្ម ធ្លាប់លើកហើយថា ក្រសួងកសិកម្មមិនចង់វិស័យកសិកម្ម ក្លាយជាអំរែករបស់ប្រទេសកម្ពុជានោះទេ តែចង់ឲ្យវិស័យកសិកម្មនេះ ក្លាយជាវិស័យដែលបានចូលរួមដោយផ្ទាល់ គាំទ្រដល់ GDP របស់កម្ពុជា ហើយក្រសួងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឲ្យមានតម្លៃបន្ថែម, ប្រសិទ្ធិភាពនៃការផលិត ដែលធ្វើយ៉ាងណា ដើម្បីឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋកសិករធ្វើបានដូច្នេះឯង»។

    លោកបានបញ្ជាក់ថា ដោយសារហេតុផលនេះ ទើបរាល់ការដាំដុះមានការវិភាគសេដ្ឋកិច្ច ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រកបការងារកសិកម្ម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: