Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ៣រូបនៃខេត្តកំពង់ស្ពឺ

    BY Khmerpress May 6, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ៣រូបនៃខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៣រូប នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែឧសភានេះ។

    អភិបាលស្រុកចំនួន ៣រូបត្រូវផ្ទេរភារកិច្ចរួមមាន៖

    ១៖ លោក ហន ពិសិដ្ឋ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ពីអភិបាលស្រុកភ្នំស្រួច ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកគងពិសី។

    ២៖ លោក ចែមភីនរឹម វុទ្ធី ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ពីអភិបាលស្រុកគងពិសី ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកថ្ពង ។

    ៣៖ លោក គាវ លាងគា ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ពីអភិបាលស្រុកថ្ពង ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រូច ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: