Khmerpress

ស្វែងរក

ចំណេះដឹង

ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជានៅទីខ្ពស់ៗ ឬនៅលើភ្នំ អាកាសធាតុត្រជាក់ជាងនៅខាងក្រោម?

BY Nisaiy KP June 30, 2024
ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជានៅទីខ្ពស់ៗ ឬនៅលើភ្នំ អាកាសធាតុត្រជាក់ជាងនៅខាងក្រោម?

(ភ្នំពេញ)៖ នៅតាមតំបន់ខ្ពស់ៗ ឬដូចជាភ្នំជាដើមនោះ តែងតែមានអាកាសធាតុត្រជាក់ជាងនៅលើដីរាបធម្មតា តួយ៉ាងដូចជានៅប្រទេសកម្ពុជាយើង អាកាសធាតុត្រជាក់តែងកើតមាននៅតំបន់ភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងនៅតាមតំបន់ភ្នំផ្សេងទៀតដែលមានរយៈកម្ពស់ខ្ពស់ៗ។ តើអ្នកដឹងទេថា ហេតុអ្វីបានជាបែបនេះ?

តាមការបកស្រាយរបស់អ្នកជំនាញ ហេតុអ្វីដែលនៅទីខ្ពស់ៗ ឬនៅលើភ្នំមានអាកាសធាតុត្រជាក់ជាងនៅខាងក្រោមបែបនេះ គឺដោយសារនៅលើទីខ្ពស់មានកម្លាំងទំនាញផែនដីខ្សោយជាងទីទាប ជាហេតុធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះទៅតាមរយៈកម្ពស់ផងដែរ។ ម្យ៉ាងទៀត ក៏មកពីម៉ូលេគុលរបស់អាកាសកាន់តែស្តើង ស្រាល ជាហេតុនាំឱ្យសីតុណ្ហភាពរួមថយចុះ។

នៅលើសម្បកផែនដីយើងនេះ ធម្មជាតិសាងឡើងមក គឺសម្រាប់តម្រូវនឹងភាវៈមានជីវិត។ វាទាញពន្លឺពីព្រះអាទិត្យ តែនៅពេលពន្លឺជះត្រឡប់ទៅវិញ (ភ្នែកអាចមើលឃើញ) វាប្រែក្លាយជារស្មីកម្តៅ ដែលភ្នែកមើលមិនឃើញ។ ការជះពន្លឺត្រឡប់របស់ផ្ទៃសម្បកផែនដី មិនដូចគ្នានឹងការជះត្រឡប់ពន្លឺរបស់កញ្ចក់ដែលជះពន្លឺពណ៌សចេញមកវិញទេ ប៉ុន្តែវិមាត្រលោកផ្លាស់ប្តូរពន្លឺពណ៌សឱ្យទៅជាកាំរស្មីកម្ដៅ ដើម្បីឱ្យភាវៈមានជីវិតលើលោកនេះទទួលបានភាពកក់ក្តៅ។

មូលហេតុដែលទំនាញមានផលចំពោះសីតុណ្ហភាពខ្លាំង ព្រោះកម្លាំងទំនាញរបស់ផែនដីនៅបរិវេណសម្បកផែនដីទាញយកម៉ូលេគុលពីបរិយាកាស មានដូចជាកាបូនឌីអុកស៊ីត មេតាន និងចំហាយទឹកជាដើម។ ពិសេសជាងនេះទៅទៀតនោះ គឺកាបូនឌីអុកស៊ីត និងចំហាយទឹក គឺជាអង្គធាតុស្រូបទាញកាំរស្មីកម្តៅទុកនៅក្នុងខ្លួនបានយ៉ាងល្អប្រសើរ។

ហេតុដូច្នេះហើយទើបកម្តៅដែលជះពីសម្បកផែនដី ត្រូវចំហាយទឹក និងកាបូនឌីអុកស៊ីតស្រូបយកទុកសិន មុននឹងអណ្តែតទៅកាន់ទីខ្ពស់ ទើបធ្វើឱ្យសីតុណ្ហភាពនៅលើសម្បកផែនដីក្ដៅជាងនៅលើកំពូលភ្នំ។ ណាមួយបរិមាណទឹកនៅលើផែនដី ទាំងទឹកនៅលើផ្ទៃដី នៅលើព្រៃដែលមានសំណើម ទឹកនៅក្នុងទន្លេ មហាសមុទ្រជាដើម បានស្រូបយកកម្តៅមកទុកជាមួយវា បន្ទាប់មកទើបបំភាយថាមពលក្តៅចេញមកបន្តិចម្តងៗ ជាហេតុធ្វើឱ្យបរិវេណផ្ទៃសម្បកផែនដីមានថាមពលកម្តៅភាយចេញពីទឹកជាប់ជានិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: