Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Goolge ត្រៀមចេញលក់ស្មានហ្វូន Pixel ដែលផលិតនៅឥណ្ឌា ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប

BY Liny Chan July 8, 2024
Goolge ត្រៀមចេញលក់ស្មានហ្វូន Pixel ដែលផលិតនៅឥណ្ឌា ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប

(បរទេស)៖ បន្ទាប់ពី Apple នៅពេលនេះមានសេចក្តីរាយការណ៍មកថា ក្រុមហ៊ុន Google ទំនងជានឹងនាំយកស្មាតហ្វូន Pixel របស់ខ្លួនដេលផលិតនៅក្នុងប្រទេសឥណ្ឌា ដាក់លក់ទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ។ ត្បិតពេលនេះ Google គ្រោងនឹងដាក់បង្ហាញស៊េរី Pixel 9 របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី១៣ ខែសីហា ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Business Today។

យោងតាមរបាយការណ៍របស់ Moneycontrol បានឲ្យដឹងថាភាគរយនៃឧបករណ៍របស់ក្រមហ៊ុន Google ដែលត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា នឹងមាននៅទីផ្សារអឺរ៉ុបឆាប់។ ឧបករណ៍ទាំងអស់នោះ គឺត្រូវបានយកចិត្តទុកដាក់ដោយក្រុមហ៊ុនផលិតចំនួនពីរគឺ Foxconn និង Dixon Technologies នៅក្នុងប្រទេសឥណ្ឌា។ ការប្រកាសជាផ្លូវការពី Google ក៏ត្រូវបានរំពឹងទុកក្នុងពេលឆាប់ៗនេះផងដែរ។

គួរជម្រាបថា ស្មាតហ្វូន Pixel ប្រភេទ base នឹងធ្វើការផលិតដោយក្រុមហ៊ុន Dixon Technologies ខណៈពេលដែលក្រុមហ៊ុន Foxconn នឹងទទួលខុសត្រូវទៅលើការផលិតស្មាតហ្វូន high-end PRO។ ក្រុមហ៊ុន Google នៅមិនទាន់ប្រកាសជាផ្លូវការទៅលើរឿងនេះទេ ប៉ុន្តែវាអាចនឹងប្រកាសជាផ្លូវការនៅក្នុងឆមាសទី២ នៅក្នុងឆ្នាំនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh news

Share This Post: