Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មានតែប្រធានក្រុមប៉ុណ្ណោះ ដែលអាចនិយាយជាមួយអាជ្ញាកណ្ដាលបាននៅ Olympics

BY Liny Chan July 25, 2024
មានតែប្រធានក្រុមប៉ុណ្ណោះ ដែលអាចនិយាយជាមួយអាជ្ញាកណ្ដាលបាននៅ Olympics

(ប៉ារីស)៖ មានតែប្រធានក្រុមប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឲ្យនិយាយ និងពិភាក្សាចំពោះការសម្រេចជាមួយនឹងអាជ្ញាកណ្ដាល នៅអំឡុងពេលប្រកួត នៃព្រឹតិ្តការណ៍កីឡា Olympics។ នេះបើយោងតាមស្ថាប័ន FIFA បានលើកឡើងនៅថ្ងៃពុធ បន្ទាប់ពីការអនុវត្តជាលើកដំបូង នៃច្បាប់នេះនៅព្រឹត្តិការណ៍ European Championship កាលពីខែមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

FIFA កំពុងលើកទឹកចិត្តដល់ការអនុម័តវិធានការដោយអ្នករៀបចំការប្រកួតនៅទូទាំងពិភពលោក បន្ទាប់ពីស្ថាប័ន UEFA បានពង្រីកវិធីសាស្ត្រថ្មី ចំពោះការប្រកួតទាំងអស់របស់ពួកគេ ក្នុងគោលបំណងសម្រួលដល់ការទំនាក់ទំនង ឲ្យកាន់តែមានភាពច្បាស់លាស់។

ប្រធាន FIFA លោក Gianni Infantino បានលើកឡើងថា ការអនុវត្តវិធានការអនុញ្ញាតឲ្យតែប្រធានក្រុម គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាស្មារតីកីឡាបាល់ទាត់ និងការពារអ្នកដែលគោរពច្បាប់របស់ខ្លួន។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះបានបញ្ជាក់ថា ពួកគេនឹងបន្តតាមដាន នូវផលប៉ះពាល់នៃការអនុវត្តច្បាប់ អនុញ្ញាតឲ្យតែប្រធានក្រុម និយាយជាមួយនឹងអាជ្ញាកណ្ដាលនេះ។

សូមជម្រាបថា ការប្រកួតបាល់ទាត់ នៅព្រឹត្តិការណ៍ Olympic បានចាប់ផ្ដើមនៅថ្ងៃពុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: