ព័ត៌មានអន្តរជាតិ
Paris 2024៖ ជប៉ុន កំពុងនាំមុខគេពីតារាងមេដាយអូឡាំពិក គ្រាដែលម្ចាស់ផ្ទះបារាំង ឈរលេខ៤
BY Liny Chan
July 29, 2024
(ប៉ារីស)៖ ក្រុមអត្តពលិកនៃប្រទេសជប៉ុន បានកំពុងនាំមុខគេបណ្តោះអាសន្ន ក្នុងតារាងចំណាត់ថ្នាក់មេដាយអូឡាំពិក រដូវក្តៅ Summer Olympic Games 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង គិតត្រឹមថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤។

គិតត្រឹមពេលនេះ ប្រទេសស្ថិតទ្វីបអាស៊ីមួយនេះ ដណ្តើមបានមេដាយសរុប ៧គ្រឿង ជាមួយនឹងមេដាយមាស ៤គ្រឿង ប្រាក់២ និងសំរឹទ្ធ១ ផងដែរ ដ្បិតម្ចាស់ផ្ទះបារាំងឈរនៅលេខរៀងទី៤ ដោយឈ្នះមេដាយសរុប ៨គ្រឿង តែបានមេដាយមាសតែ ៣គ្រឿង នៅពេលអូស្រ្តាលីឈរលេខ២ និងអាមេរិកលេខ៣។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
គួរបញ្ជាក់ផងថា ការប្រកួតប្រជែងមេដាយបានកំពុងធ្វើឡើងជារៀងរាល់ថ្ងៃតែម្តងទាំង ៣២ប្រភេទកីឡានៅ Olympic លើកទី៣៣ ក្រោយពិធីបើកការប្រកួតផ្លូវការធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដាមក រហូតដល់ថ្ងៃបិទការប្រកួតទាំងស្រុងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
